ទីតាំងល្បែងស៊ីសងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រីឯសមត្ថកិច្ចបែរជាមិនដឹងទៅវិញ !

ទីតាំងល្បែងស៊ីសងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រីឯសមត្ថកិច្ចបែរជាមិនដឹងទៅវិញ ! រាជធានីភ្នំពេញ÷ទីតាំងល្បែងសុីសងតាមប្រពន្ធអនឡាញដែលមានល្បែងច្រើនប្រភេទស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង  រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។ យោងតាមប្រភពរូបភាព វីដេអូដែលអង្គភាពសារព័ត៌មានយើងទទួលបាន  ពីទីតាំងដែលបានលួចលាក់តាមប្រព័ន្ធអនឡាញជាច្រើនប្រភេទ សូមលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការខណ្ឌដូនពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ…

សាធារណៈជនទូទៅស្នើសុំឲ្យអ្នកគ្រប់គ្រងផ្សារធំថ្មីអនុវត្តរាល់តម្លៃយកថវិកាថ្លៃឈ្នួលផ្ញើម៉ូតូឲ្យបានត្រឹមត្រូវ និងស្របតាមអ្វីដែលជាគោលការណ៍របស់ផ្សារដែលបានកំណត់នូវតម្លៃជាក់ស្តែង និងសណ្ដាប់ធ្នាប់មួយចំនួនដើម្បីបញ្ជៀសការកក់ស្ទះផងដែរ!

សាធារណៈជនទូទៅស្នើសុំឲ្យអ្នកគ្រប់គ្រងផ្សារធំថ្មីអនុវត្តរាល់តម្លៃយកថវិកាថ្លៃឈ្នួលផ្ញើម៉ូតូឲ្យបានត្រឹមត្រូវ និងស្របតាមអ្វីដែលជាគោលការណ៍របស់ផ្សារដែលបានកំណត់នូវតម្លៃជាក់ស្តែង និងសណ្ដាប់ធ្នាប់មួយចំនួនដើម្បីបញ្ជៀសការកក់ស្ទះផងដែរ! រាជធានីភ្នំពេញ :បើយោងតាមប្រភពព័ត៌មានដែលយើងទទួលបានកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីអំពីការទទួលប្រាក់ថ្លៃបញ្ញើផ្ញើម៉ូតូដែលមានភាពមិនប្រក្រតីដែលនាំឱ្យសាធារណៈជនទូទៅមានការរិះគន់អំពីសកម្មភាពក៏ដូចជាទង្វើបែបបន្លំភ្នែកប្រជាពលរដ្ឋទូទៅដែលពួកគេបានធ្វើដំណើរចេញចូលជាប្រចាំសម្រាប់ការចូលធ្វើការងារបើករកសុីលក់ដូរ ឬប្រជាពលរដ្ឋមួយចំនួនដែលបានផ្ញើម៉ូតូដើម្បីចេញចូលទិញវត្ថុឬទំនិញនៅក្នុងទីផ្សារធំថ្មីដែលមានទីតាំងស្ថិតនៅសង្កាត់(ផ្សារថ្មី១+២) ខណ្ឌដូនពេញន  រាជធានីភ្នំពេញ។ សាធារណៈជនបានលើកឡើងចំៗថា គោលការណ៍របស់ម្ចាស់ផ្សារបានកំណត់យកតម្លៃថ្លៃម៉ូតូមួយគ្រឿង៣០០រៀលដែលជាប័ណ្ណដាក់រូបនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានៅលើសំបុត្រសម្រាប់មួយដង ក៏ប៉ុន្តែបែរជាទៅយកតម្លៃថ្លៃរហូតដល់១០០០រៀល សម្រាប់ម៉ូតូ១គ្រឿងទៅវិញ? រីឯផ្នែកនៅបរិវេណផ្សារធំថ្មីទាំងមូលមានដូចជាកន្លែងខ្លះនៅផ្នែកខាងលិចមានរថយន្តដាក់នៅផ្នែកអមទាំងសងខាងផ្លូវមួយចំនួន ដែលជាផ្លូវសាធារណៈរបស់រដ្ឋសម្រាប់ឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅហើយនិងមក ក៏ប៉ុន្តែរថយន្តមួយចំនួនត្រូវបានចតនៅលើទ្រូងផ្លូវទាំងអស់នោះដោយមានអ្នកគ្រប់គ្រងមើលការខុសត្រូវដើម្បីជាថ្នូរនឹងលុយទៅវិញ។ ហើយអ្នកខ្លះក៏បើកឡានបញ្ច្រាសទិសដើម្បីធ្វើការចតលើចំណតទាំងនោះ។ជាក់ស្ដែងដូចមានការបង្ហោះលើកបណ្ដាញសង្គមកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗកន្លងមកនេះ ឈានដល់មានការរិះគន់ដល់សាធារណៈជនថា ឱ្យនៅតែដូច្នេះផ្លូវសាធារណៈរបស់រដ្ឋនឹងក្លាយជាកម្មសិទ្ធិផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលមួយចំនួនដែលយកផ្លូវសាធារណៈនេះទៅធ្វើអាជីវកម្ម និងជាទម្លាប់អាក្រក់សម្រាប់ឱ្យទីកន្លែងផ្សេងទៀតយកគំរូតាម។ ជុំវិញការរិះគន់ទាំងអស់នេះអង្គភាពសារព័ត៌មានរបស់យើងក៏ធ្វើការសាកសួរទៅលោកស្រី ប៉ុន ដានី…

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តាអញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ទៅកាន់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា វត្តធម្មបណ្ឌិត គីរីរម្យ

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តាអញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ទៅកាន់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា វត្តធម្មបណ្ឌិត គីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ២០២៥។

ការរំលោភបំពានលើចំណីផ្លូវសាធារណះរបស់រដ្ឋត្រូវបានអាជ្ញាធរខណ្ឌមានជ័យបានចុះស្រាវជ្រាវស្វែងរកការពិតចំពោះសំណង់រឹងមួយចំនួនដែលបានសាងសង់ចេញជារូបរាងផ្ទះជាច្រើនថ្ងៃខែកន្លងមកនោះបន្ទាប់ពីមានសាធារណៈជនបាននិយាយពីមួយទៅមួយដើម្បីឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីបានដឹងហើយទីបំផុតអាជ្ញាធរថានឹងមានចំណាត់ការ..(វគ្គ៣)!

ការរំលោភបំពានលើចំណីផ្លូវសាធារណះរបស់រដ្ឋត្រូវបានអាជ្ញាធរខណ្ឌមានជ័យបានចុះស្រាវជ្រាវស្វែងរកការពិតចំពោះសំណង់រឹងមួយចំនួនដែលបានសាងសង់ចេញជារូបរាងផ្ទះជាច្រើនថ្ងៃខែកន្លងមកនោះបន្ទាប់ពីមានសាធារណៈជនបាននិយាយពីមួយទៅមួយដើម្បីឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីបានដឹងហើយទីបំផុតអាជ្ញាធរថានឹងមានចំណាត់ការ…(វគ្គ៣)! រាជធានីភ្នំពេញ :បើយោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌមានជ័យដែលបានផ្ញើជាដំណឹងជូនសាធារណៈជនស្ដីអំពីកំំត់ហេតុនៃការអនុវត្តកាតព្វកិច្ចការងារ និងភាពជាអ្នកទទួលខុសត្រូវធ្វើមុខងារសាធារណៈនោះផងដែរគឺនៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥នេះ អាជ្ញាធរខណ្ឌមានជ័យបានដឹកនាំក្រុមការងារថ្នាក់ក្រោម និងមន្ត្រីសោរិយោដីមួយចំនួនចុះធ្វើការពិនិត្យស្រាវជ្រាវដើម្បីស្វែងរកការពិតក្រុមការបញ្ជាឱ្យចុះអនុវត្តឱ្យមានប្រសិទ្ធិភាពបំផុត ដើម្បីធ្វើការឆ្លើយតបត្រឡប់មកវិញជូនដល់អ្នកសារព័ត៌មានដែលធ្វើការចេញផ្សាយចំនួនពីរលើករួចមកហើយស្តីអំពីទីតាំងដែលជាចំណីផ្លូវសាធារណៈរបស់រដ្ឋស្ថិតនៅក្នុងភូមិសាស្ត្រចំណុចលូប្រាំ ជាប់និងផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗក៏នាំមកនេះ។ កំណត់ហេតុដែលត្រូវបានរកឃើញថាសំណង់ដែលបានសាងសង់ជាច្រើនថ្ងៃខែ និងជាច្រើនជាន់ចំនួនមួយក្នុងចំណោមសំណង់រឹងទាំងបីកន្លែងគឺពិតជាមានការរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋពិតប្រាកដមែននោះ។ ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងបានសង្កេតឃើញថាបន្ទាប់ពីមានសេចក្តីរាយការណ៍ពីបណ្តាប្រភពមួយចំនួននៅព័ត៌មានទាំងនោះអំពីការរំលោភយកចំណីផ្លូវជាសាធារណៈរបស់រដ្ឋដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ឥឡូវត្រូវបានអាជ្ញាធរធ្វើការហាមឃាត់ដើម្បីឲ្យម្ចាស់ទីតាំងទាំងបីនោះធ្វើកិច្ចសន្យាដោយផ្តិតមេដៃជាភស្តុតាងក្នុងការទុកពេលវេលាឲ្យរុះរើចេញ បើពុំដូច្នេះទេអាជ្ញាធរនឹងធ្វើការរុះរើដោយពុំមានសំណងសងនោញឡើយ។ ជាងនេះទៅទៀតចំពោះរបាយការណ៍នៃកំណត់ហេតុយ៉ាងច្បាស់លាស់របស់រដ្ឋបាលខណ្ឌមានជ័យក្រោមការដឹកនាំរបស់លោក សេង គន្ធ ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យដើម្បីបញ្ជាក់ជូនដល់សាធារណជនទូទៅឲ្យបានជ្រាបជាដំណឹងអំពីសកម្មភាពចុះពិនិត្យ និងធ្វើកំណត់ហេតុប្រកបដោយភាពទទួលខុសត្រូវដែលមិនសរសើរមិនបាន បើទោះបីជាមន្ត្រីក៏ដូចជាអាជ្ញាធរមូលដ្ឋានផ្ទាល់មិនបានផ្ដល់ដំណឹងឲ្យលោកពិតមែនក៏ដោយក៏ដំណឹងនេះមិនទាន់មានពេលវេលាដើម្បីជម្រាបជូនលោកពីអាជ្ញាធរឬមន្ត្រីអ្នកក្រោម ដែលបណ្ដែតបណ្ដោយទុកឲ្យសំណង់មួយដែលសាងសង់ជាច្រើនជាន់ និងខ្ពស់ជាងគេ ក៏នៅមានសាធារណជនទូទៅផ្ដល់មកអង្គភាពព័ត៌មានដើម្បីធ្វើការជម្រាបដំណឹងគោះជូនចំពោះលោក…

ដីជាចំណីផ្លូវរបស់រដ្ឋដែលនៅសេសសល់ និងអាគារសំណង់បានកំពុសាងសង់ដ៏រឹងមាំលើផ្លូវសាធារណៈដោយគ្មានច្បាប់នោះត្រូវបានរដ្ឋបាលខណ្ឌធ្វើការឆ្លើយតប (វគ្គ២)..!

ដីជាចំណីផ្លូវរបស់រដ្ឋដែលនៅសេសសល់ និងអាគារសំណង់បានកំពុសាងសង់ដ៏រឹងមាំលើផ្លូវសាធារណៈដោយគ្មានច្បាប់នោះត្រូវបានរដ្ឋបាលខណ្ឌធ្វើការឆ្លើយតប (វគ្គ២)..! ខណ្ឌមានជ័យ : ដីចំណីផ្លូវសាធារណៈរបស់រដ្ឋមួយកន្លែងដែលត្រូវបានប្រភពមួយចំនួនជម្រាបមកអង្គភាពសារព័ត៌មានរបស់យើងដើម្បីជម្រាបដំណឹងជូនថ្នាក់ដឹកនាំនៃរដ្ឋបាលខណ្ឌមានជ័យដើម្បីឲ្យលោកបានដឹងថាតើទីតាំងដែលស្ថិតនៅម្ដុំលូប្រាំជាប់ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងសំណង់ដែលបានកំពង់សាងសង់មួយដ៏ខ្ពស់ស្កឹមស្កៃទាំងគ្មានច្បាប់អនុញ្ញាតចេញពីស្ថាប័នពាក់ព័ន្ធថ្នាក់លើឱ្យនោះ ឥឡូវត្រូវបានលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យទទួលព័ត៌មានដឹងឮហើយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥មុននេះបន្តិច។ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានបញ្ជាក់ដើម្បីឆ្លើយតបមកវិញខណៈដែលអ្នកសារព័ត៌មានរបស់យើងព្យាយាមផ្ដល់ដំណឹងជូនលោកតាមរយៈការហៅទូរសព្ទដៃ ក៏ប៉ុន្តែជាលើកដំបូងនិយាយហើយលោកបិទទូរសព្ទដៃ មានន័យថាប្រហែលអាចនឹងជាប់រវល់ហើយ។ ទោះជាយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកសារព័ត៌មានប្រាកដណាស់ ដឹងច្បាស់ណាស់ពីតម្លៃ និងអារម្មណ៍អ្នកទទួល ហើយយើងជាអ្នកសារព័ត៌មានបានធ្វើការជម្រាបដំណឹងតាមរយៈតេឡេក្រាមបន្ថែមជៀសវាងការផ្សាយជាលើកទីពីរនេះមិនត្រូវបានទទួលការសហការឬជម្រាបដំណឹងលោកក្នុងនាមតំណាងឲ្យរដ្ឋបាលខណ្ឌមានជ័យ។ តែទីបំផុតលោកបានឆ្លើយតបតាមរយៈសារមកវិញថា (លោកជាប់ប្រជុំ ហើយលោកបានបញ្ជាក់ទៀតថាចាំបងឱ្យក្រុមការងារឆែកមើល)។ សូមជម្រាប…

លេចឮថាដីសាធារណៈរបស់រដ្ឋត្រូវបានឃុបឃិតគ្នាលក់បាត់ទៅហើយ តើពិតឬទេ? សូមថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន..(វគ្គ១)!

លេចឮថាដីសាធារណៈរបស់រដ្ឋត្រូវបានឃុបឃិតគ្នាលក់បាត់ទៅហើយ តើពិតឬទេ? សូមថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន..(វគ្គ១)! រាជធានីភ្នំពេញ :បើយោងតាមប្រភពបានបង្ហើបប្រាប់មកសារព័ត៌មានយើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ថាដីមួយកន្លែងអាចមានតម្លៃជាង១០ម៉ឺនដុល្លារដែលមានទីតាំងស្ថិតនៅចំណុចលូប្រាំ កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយលេចឮថាត្រូវបានឃុបឃិតគ្នាជាប្រព័ន្ធលក់ទៅឱ្យគេបាត់ទៅហើយ តើវាជាការពិតដែរឬយ៉ាងណា? ដោយឡែកកន្លងមកលោក សាំង សុីណា ជាចៅសង្កាត់ស្ទឹងមានជ័យ៣ បានបញ្ជាក់ថាទីតាំងដីមួយកន្លែងដែលជាកម្មសិទ្ធិរបស់រដ្ឋនោះទុកធ្វើជាបុស្តិ៍ប្រជាការពារ ។ តែយ៉ាងណាក៏ដោយជុំវិញព័ត៌មានខាងលើនេះបណ្ដាញផ្សព្វផ្សាយនៃសារព័ត៌មានរបស់យើងនឹងធ្វើការសាកសួរទៅមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធថ្នាក់លើបន្តទៀតនៅពេលក្រោយ បន្ទាប់ពីការផ្ដល់ដំណឹងជូនដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបជាបឋម។ អង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលដំណឹងជាបន្តបន្ទាប់ផងដែរពីប្រភពដែលនឹងត្រូវផ្ដល់ជូនដើម្បីធ្វើការផ្សព្វផ្សាយបន្ត…សូមអរគុណ! ដោយ :ឥន្ទ្រី សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ : Tel:0888737873

ការសាងសង់បង្ខិតរបងថ្មីផ្ទះភូមិគ្រឹះមួយដ៏ធំបានសង់ចូលចំណីផ្លូវសាធារណះរបស់រដ្ឋ និងសំណង់សាងសង់យ៉ាងរឹងមាំ ចូលច្រាំងទន្លេសាបនៅផ្នែកខាងក្រោយជាភាពស្រស់បំព្រង នៃទីកន្លែងដ៏ល្អប្រណិតមួយនេះចាត់ទុកថា សាកសមទៅនឹងម្ចាស់ទីតាំង តែមិនដឹងថា៖ មានច្បាប់កម្រិតណានោះទេ! ដែលហ៊ានអនុញ្ញាតឲ្យសាងសង់ សូមអាជ្ញាធរ និងមន្ត្រីជំនាញជ្រាបជាព័ត៌មាន!!!(វគ្គ១)

ការសាងសង់បង្ខិតរបងថ្មីផ្ទះភូមិគ្រឹះមួយដ៏ធំបានសង់ចូលចំណីផ្លូវសាធារណះរបស់រដ្ឋ និងសំណង់សាងសង់យ៉ាងរឹងមាំ ចូលច្រាំងទន្លេសាបនៅផ្នែកខាងក្រោយជាភាពស្រស់បំព្រង នៃទីកន្លែងដ៏ល្អប្រណិតមួយនេះចាត់ទុកថា សាកសមទៅនឹងម្ចាស់ទីតាំង តែមិនដឹងថា៖ មានច្បាប់កម្រិតណានោះទេ! ដែលហ៊ានអនុញ្ញាតឲ្យសាងសង់ សូមអាជ្ញាធរ និងមន្ត្រីជំនាញជ្រាបជាព័ត៌មាន!!!(វគ្គ១) រាជធានីភ្នំពេញ ៖ បើយោងតាមប្រភពដែលបានផ្ដល់មកឱអ្នកសារព័ត៌មានអ្នកច្បាស់ៗ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ នេះថា ទីតាំងមួយកន្លែងដែលស្ថិតនៅផ្លូវលំមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ក្តី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានធ្វើការសាងសង់សំណង់របងនៅផ្នែកខាងមុខនៃភូមិគ្រឹះចូលមកផ្នែកនៃចំណីផ្លូវសាធារណៈរបស់រដ្ឋ និងមួយវិញទៀតនៅផ្នែកខាងក្រោយមានការសាងសង់សំណង់រឹងមាំចូលច្រាំងបឹងទន្លេសាបប្រវែងប្រមាណចាប់ពី៧ ម៉ែត្រឡើងទៅរួចរាល់ហើយ និងមានបច្ចេកទេសក្នុងការរចនាបទទីតាំងដ៏ល្អប្រណិត ដោយសាកសមទៅនឹងមុខមាត់ក៏ដូចជាភាពអស្ចារ្យរបស់ម្ចាស់ទីតាំងខាងលើនេះ។ អង្គភាពសារព័ត៌មានរបស់យើងបានសង្កេតឃើញថា៖…

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធកំពុងប្រព្រឹត្តិឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែតុលា ឆ្នាំ២០២៥

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធកំពុងប្រព្រឹត្តិឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែតុលា ឆ្នាំ២០២៥ ។ នេះជាជំនួបមេដឹកនាំដ៏ធំបំផុតមួយ ដែលនឹងមានវត្តមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខរដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូងដែលទើបតែងតាំងថ្មីបង្ហាញខ្លួនជាលើកដំបូងលើឆាកអន្តរជាតិ ។ មេដឹកនាំមកពីប្រទេសកាណាដា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ។ រូបភាព ៖ The Star

សូមធ្វើសេចក្តីរាយការណ៍គោរពជូនអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធអំពីបទល្មើសនេសាទនៅតែបន្តធ្វើសកម្មភាពគគ្រឹកគក្រេងដដែលជាដដែលមិនខ្វល់អំពីច្បាប់ខណះដែលមានមន្ត្រីកងកម្លាំងម្នាក់ជាអ្នកកាងពីក្រោយដោយភ្លេចអំពីច្បាប់ និងតួនាទីរបស់ខ្លួនដែលត្រូវបានហាមឃាត់! (វគ្គ១):

សូមធ្វើសេចក្តីរាយការណ៍គោរពជូនអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធអំពីបទល្មើសនេសាទនៅតែបន្តធ្វើសកម្មភាពគគ្រឹកគក្រេងដដែលជាដដែលមិនខ្វល់អំពីច្បាប់ខណះដែលមានមន្ត្រីកងកម្លាំងម្នាក់ជាអ្នកកាងពីក្រោយដោយភ្លេចអំពីច្បាប់ និងតួនាទីរបស់ខ្លួនដែលត្រូវបានហាមឃាត់! (វគ្គ១): ខេត្តតាកែវ : យោងតាមប្រភពព័ត៌មានបានផ្ដល់មកដើម្បីជម្រាបជូនដល់អាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅក្នុងតំបន់សូមចាត់វិធានការជាបន្ទាន់បើពុំនោះទេ បទល្មើសនេសាទនៅក្នុងដែនទឹកស្ថិតនៅក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត អាចនឹងត្រូវវិនាសដោយសារមានការនេសាទខុសច្បាប់យ៉ាងអាណាធិបតេយ្យពីសំណាក់ក្រុមពួកអ្នកនេសាទល្មើសច្បាប់ ដោយរាប់ទាំងជនជាតិយួនឬវៀតណាមដែលកំពុងមានវត្តមានឆ្លងចូលដែនទឹកដីកម្ពុជា ហាក់ដូចជាគ្មានការគ្រប់គ្រងច្បាស់លាស់គឺមានន័យថាជាការបណ្ដែតបណ្ដោយឲ្យមានបទល្មើសកំពុងកើតមានឡើងនៅក្នុងតំបន់ទាំងអស់នោះ។ មតិមួយចំនួនទៀតក៏បានធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះដែនសមត្ថកិច្ចនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជំនាញជលផលខេត្ត ឬរដ្ឋបាលក្នុងតំបន់ ដែលបណ្ដែតបណ្ដោយឱ្យមានក្រុមពួកបនរព្រឹត្តល្មើសច្បាប់ទាំងអស់នោះកំពុងអនុវត្តមិនខ្លាចពីអ្វីដែលជាច្បាប់តម្រូវឱ្យគ្រប់ៗគ្នានាំគ្នាគោរព។ ហើយមតិមួយចំនួនទៀតក៏បានលើកឡើងទៀតផងដែរថាមានមន្ត្រីជាកងកម្លាំងម្នាក់(សុំមិនបញ្ចេញឈ្មោះ) ដែលជាអ្នកកាងពីក្រោយខ្នងនៃការបំផ្លិចបំផ្លាញមច្ឆាជីវៈចម្រុះក្នុងទឹកជាច្រើនឆ្នាំកន្លងមកនេះគឺដែលបានធ្វើព្យុះធ្វើភ្លៀងដោយមិនខ្វល់អំពីតួនាទីជាកងកម្លាំង ក៏ដូចជាប្រើខុសពីកាតព្វកិច្ចដែលកំពុងតែធ្វើការងារបច្ចុប្បន្ន។ ជាងនេះទៅទៀតការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួននោះក៏នៅតែបន្តថាការនាំគ្នាប្រព្រឹត្តដូច្នេះគឺច្បាស់ណាស់មិនយូរមិនឆាប់ទេច្បាស់ជានាំឲ្យក្តីវិនាសជីវៈចម្រុះមច្ឆាក្នុងទឹកទាំងប៉ុន្មានរលាយផុតពូជក្នុងតំបន់នោះ។ សូមរំលឹក និងបញ្ជាក់ឡើងវិញថាទឹកទន្លេដែលលាតសន្ធឹងក្នុងស្រុកកោះអណ្ដែត ស្រុកអង្គរបុរី និងស្រុកបុរីជលសារ នៅជាប់ព្រំដែនទឹក គឺជាកន្លែងដែលប្រមូលផ្ដុំហ្វូងមច្ឆានៃជីវៈចម្រុះក្នុងទឹកមកកូននៅក្នុងតំបន់ទាំងអស់នោះ ដែលជាសក្តានុពលសម្រាប់ចិញ្ចឹមជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរពិសេសប្រជាពលរដ្ឋដែលនៅក្នុងទីតាំងភូមិសាស្រ្តនោះបានកំពុងធ្វើការអាស្រ័យផលសម្រាប់ជីវភាពជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ…

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ។