សូមអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធសូមជ្រាបអំពីទីតាំងដែលគ្រឿងចក្រធ្វើសកម្មភាពរុករករ៉ែកាប់គាស់កាយដីភ្នំសម្បត្តិធម្មជាតិខ្មែរដ៏កំរ៉ ខណៈដែលសាធារណជននៅតែបន្តថាសូមឲ្យអាជីវកម្មនេះគោរពតាមច្បាប់ឲ្យបានត្រឹមត្រូវ..! ស្រុកឈូកខេត្តកំពត :យោងតាមប្រភពព័ត៌មានដែលបានផ្ដល់មកថាមានទីតាំងរុករករ៉ែមួយចំនួនដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ថាមានគ្រឿងចក្រមួយចំនួនបានធ្វើការគាស់កកាយដីភ្នំដើម្បីរុករករ៉ែរបស់បណ្ដាក្រុមការងារគ្រឿងចក្រទាំងអស់នោះ។ ជុំវិញការលើកឡើងទៅលើនេះអង្គភាពសារព័ត៌មានរបស់យើងគោរពស្នើសុំ : ១-សូមគោរពស្នើសុំឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងឧស្សាហ៍កម្មរ៉ែ និងថាមពល សូមចាត់មន្ត្រីដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវនៅទីតាំងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើដោយការគោរព។ ២-សូមគោរពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បញ្ជាការនៃគណៈបញ្ជាការខេត្តកំពតសូមចាត់មន្ត្រីដើម្បីជួយត្រួតពិនិត្យលើទីតាំងភូមិសាស្ត្រខាងលើនេះដោយការគោរពដ៏ខ្ពង់ខ្ពស់ខ្ពស់។ ៣-សូមជំរាបដំណឹងជូនលោក អ្នក ចិត្ត ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកំពត…
Category: ព័ត៌មានជាតិ
សារលិខិតរបស់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព!
សារលិខិតរបស់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ Invitation letter from the Honorable Donald J. Trump, President of the United States of America, to Samdech Moha Borvor…
កក្រើកពេញក្នុងទីតាំងមួយកន្លែង..! ទីតាំងល្បែងស៊ីសងបើកកណ្ដាលទីក្រុងអាចនឹងនាំឱ្យប៉ះពាល់សន្តិសុខនិងជីវភាពរស់នៅរបស់ពលរដ្ឋ សូមមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប..!
កក្រើកពេញក្នុងទីតាំងមួយកន្លែង..! ទីតាំងល្បែងស៊ីសងបើកកណ្ដាលទីក្រុងអាចនឹងនាំឱ្យប៉ះពាល់សន្តិសុខនិងជីវភាពរស់នៅរបស់ពលរដ្ឋ សូមមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប..! រាជធានីភ្នំពេញ÷យោងតាមប្រភពបានផ្ដល់មកថាមានល្បែងជាច្រើនប្រភេទតាមប្រព័ន្ធអនឡាញដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារកណ្តាល១ រាជធានីភ្នំពេញ បានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេងនៅក្នុងទីតាំងមួយ រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។ ប្រភពបានបញ្ជាក់បន្ថែមនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មកអង្គភាពអង្គភាពសារព័ត៌មានយើងដើម្បីជម្រាបដំណឹងគោរពជូនលោក ជា ខេមា អភិបាលនៃការអភិបាលខណ្ឌ លោក វរះសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យ និងបង្ក្រាបទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល…
ពិតជាថ្លើមដុះរោមមែន ហ៊ាននោះហ៊ាន ..!ហ៊ានរកលេខដាក់គ្មាន ច្បាប់សាងសង់តាមមាត់ទន្លេសាបមិនមានផង ឥឡូវមិនត្រឹមតែមិនស្ដាប់អាជ្ញាធរចេញសេចក្តីប្រកាសព័ត៌មានទេ បែរជាថែមទាំងនាំគ្នាលួចសាងសង់គ្មានខ្លាចនរណាបន្តិច យ៉ាងម៉េចអញ្ចឹងលោកអភិបាលស្រុកអើយ លោក សុវណ្ណា អើយ !អោយតែរបៀបនេះតើស្រុកយើងរំពឹងលើច្បាប់អ្វីដែរ មានតែខ្សឹបឲ្យឮដល់ព្រះឥន្ទ ឬថ្នាក់ដឹកនាំកំពូលជាតិទេ ដែលអាចឱ្យបុគ្គលមួយចំនួនឃុបឃិតគ្នា ហើយឱ្យស្គាល់រសជាតិនៃច្បាប់មានតម្លៃធំប៉ុណ្ណា? ឬមិនខុសពីពាក្យលោកថា ជ្រូកបើមិនស្គាល់ទឹកក្តៅទេក៏អត់ភ្ញាក់ខ្លួនដែរ..(វគ្គ២)!
ពិតជាថ្លើមដុះរោមមែន ហ៊ាននោះហ៊ាន ..!ហ៊ានរកលេខដាក់គ្មាន ច្បាប់សាងសង់តាមមាត់ទន្លេសាបមិនមានផង ឥឡូវមិនត្រឹមតែមិនស្ដាប់អាជ្ញាធរចេញសេចក្តីប្រកាសព័ត៌មានទេ បែរជាថែមទាំងនាំគ្នាលួចសាងសង់គ្មានខ្លាចនរណាបន្តិច យ៉ាងម៉េចអញ្ចឹងលោកអភិបាលស្រុកអើយ លោក សុវណ្ណា អើយ !អោយតែរបៀបនេះតើស្រុកយើងរំពឹងលើច្បាប់អ្វីដែរ មានតែខ្សឹបឲ្យឮដល់ព្រះឥន្ទ ឬថ្នាក់ដឹកនាំកំពូលជាតិទេ ដែលអាចឱ្យបុគ្គលមួយចំនួនឃុបឃិតគ្នា ហើយឱ្យស្គាល់រសជាតិនៃច្បាប់មានតម្លៃធំប៉ុណ្ណា? ឬមិនខុសពីពាក្យលោកថា ជ្រូកបើមិនស្គាល់ទឹកក្តៅទេក៏អត់ភ្ញាក់ខ្លួនដែរ..(វគ្គ២)! ខេត្តកណ្តាល ស្រុកពញាឮ : ប្រិយមិត្តលោកអ្នកនាងកញ្ញាដែលកំពុងតែទស្សនាជាទីមេត្រី ល្មមដល់ពេលវេលាឲ្យប្រមុខរាជរដ្ឋាភិបាលបានដឹងតែម្ដងទៅនៅថ្ងៃនេះ ពិសេសបំផុតសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…
ដីលិចទឹកមួយកន្លែងត្រូវបានគ្រឿងចាក់យកអាចម៍ដីមកចាក់ចូលដល់មាត់ប្រឡាយលូរំដោះទឹកចេញពីតំបន់មួយទៅតំបន់មួយហាក់ដូចជាការបំពានគោលការណ៍នៃអនុក្រឹត្យ ខណៈដែលអាជ្ញាធរថាជាទីតាំងកម្មសិទ្ធិរបស់បុគ្គលតែមិនបានផ្ដល់លិខិតស្នាមច្បាប់ និងបណ្ណកម្មសិទ្ធិអចលនវត្ថុបញ្ជាក់ឲ្យបានដឹងទេ..!
ដីលិចទឹកមួយកន្លែងត្រូវបានគ្រឿងចាក់យកអាចម៍ដីមកចាក់ចូលដល់មាត់ប្រឡាយលូរំដោះទឹកចេញពីតំបន់មួយទៅតំបន់មួយហាក់ដូចជាការបំពានគោលការណ៍នៃអនុក្រឹត្យ ខណៈដែលអាជ្ញាធរថាជាទីតាំងកម្មសិទ្ធិរបស់បុគ្គលតែមិនបានផ្ដល់លិខិតស្នាមច្បាប់ និងបណ្ណកម្មសិទ្ធិអចលនវត្ថុបញ្ជាក់ឲ្យបានដឹងទេ..! សង្កាត់រលួស ខណ្ឌដង្កោ :បើយោងតាមប្រភពព័ត៌មានដែលប្រជាពលរដ្ឋបានផ្ដល់មកដល់អង្គភាពសារព័ត៌មានយើងដើម្បីពិនិត្យមើលទីតាំងមួយកន្លែងដែលមានគ្រឿងចក្របានធ្វើការយកអាចដីពីទីតាំងកន្លែងផ្សេងមកចាក់លុបលើដីលិចទឹកមួយកន្លែង(ដូចជាត្រពាំងពីអតីតកាល)ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនយល់ឃើញផ្សេងៗគ្នាថា តើដីទីតាំងនេះមានច្បាប់ត្រឹមត្រូវដែរឬទេ? និងការចាក់នោះបានចាក់ចូលដល់មាត់ប្រឡាយសម្រាប់បង្ហូរទឹកពីចំណុចមួយទៅចំណុចមួយដោយហួសទាំងបង្គោលភ្លើងថែមទៀតផង។ ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញក្តីបារម្ភអំពីការមិនធ្វើការជូនដំណឹងអំពីរាល់ការចាក់ដីចូលដល់ប្រឡាយលូ ដោយអ្នកខ្លះយល់ឃើញថាអាចនឹងមានផលប៉ះពាល់ដល់ប្រឡាយដែលកំពុងតែមានទឹកហូរចូលក្នុងលូពីចំណុចទីតាំងមួយទៅចំណុចទីតាំងមួយស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦។ ប្រជាពរដ្ឋមួយចំនួនទៀតបានឃើញគ្រឿងចក្រមួយបានធ្វើការចាក់របៀបលួចលាក់គឺចាក់ថ្ងៃទី១៦ ខែមករាឆ្នាំ២០២៦ ហើយថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឈប់ចាក់ជាបណ្ដោះអាសន្នដោយមិនដឹងមូលហេតុ? លោកមេភូមិកណ្ដាលបានប្រាប់មកសារព័ត៌មានយើងថា ការចាក់នោះគឺចាក់ដោយម្ចាស់ផ្សារគួស្រូវបានជួលដូគេ ដោយឲ្យគ្រឿងចក្រមកចាក់ ហើយលោកមិនអាចមានឯកសារផ្ដល់មកទេដោយសារលោកឱ្យសួរទៅខណ្ឌទៅ។ ចំណែកឯលោកចៅសង្កាត់ រលួស បានផ្ដល់បទសម្ភាសន៍ថា…
អគ្គនាយកគយកម្ពុជា ណែនាំឱ្យមន្ត្រីគយ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ, ហាមប្រើប្រាស់តួនាទី និងអំណាច ដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត !
អគ្គនាយកគយកម្ពុជា ណែនាំឱ្យមន្ត្រីគយ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ, ហាមប្រើប្រាស់តួនាទី និងអំណាច ដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត ! (ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានចេញលិខិតមួយផ្ញើប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋករទាំងអស់ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ។ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំបន្ថែមដូចខាងក្រោម៖…
ការចាក់ដីចូលច្រាំងទន្លេ និងធ្វើរបងជ្រុលទៅព្រំផ្នែកខាងត្បូងដែលធ្វើឲ្យមានមតិសាធារណៈបានលាន់មាត់ថា អាចនឹងមានភាពមិនប្រក្រតីចំពោះទីតាំងដីមួយកន្លែងនេះ ស្របពេលដែលអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធបានបង្ហាញពីភាពផ្ទុយគ្នាមួយចំនួនបន្ទាប់ពីមានបណ្តាញសារព័ត៌មានធ្វើការចេញផ្សាយផងដែរ…(វគ្គ១)!
ការចាក់ដីចូលច្រាំងទន្លេ និងធ្វើរបងជ្រុលទៅព្រំផ្នែកខាងត្បូងដែលធ្វើឲ្យមានមតិសាធារណៈបានលាន់មាត់ថា អាចនឹងមានភាពមិនប្រក្រតីចំពោះទីតាំងដីមួយកន្លែងនេះ ស្របពេលដែលអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធបានបង្ហាញពីភាពផ្ទុយគ្នាមួយចំនួនបន្ទាប់ពីមានបណ្តាញសារព័ត៌មានធ្វើការចេញផ្សាយផងដែរ…(វគ្គ១)! ខេត្តកណ្ដាល :បន្ទាប់ពីអង្គភាពសារព័ត៌មានយើងទទួលបានប្រភពប្រជាពលរដ្ឋមួយចំនួនដែលបានជម្រាបជូន និងឲ្យចុះទៅពិនិត្យមើលថាមានទីតាំងដីឡូមួយកន្លែងនៅជាប់ដងទន្លេសាបតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល ស្រុកពញាឭ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថ្មីៗនេះ គឺជាទិដ្ឋភាពបង្ហាញអំពីអ្វីដែលមិនខុសពីសាធារណជនបានជម្រាបជូនមកបណ្ដាញសារព័ត៌មានរបស់យើងថាពិតជាមានការចាក់ដីលុបចូលមាត់ច្រាំងទន្លេសាបពិតប្រាកដមួយរយៈកាលកន្លងមកនេះមែន និងធ្វើការសាងសង់របងថ្មជាសំណង់រឹងចូលហួសទៅផ្នែកខាងត្បូងដែលមតិសាធារណៈមួយចំនួនថាជាកម្មសិទ្ធិរបស់រដ្ឋ ក៏ព្រោះតែទីតាំងខាងត្បូងជាប់ដីឡូតិ៍នេះគឺជាមាត់ច្រាំងទន្លេពីអតីតកាលដើមកន្លងមក។ បន្ថែមជាងនេះទៀតយោងតាមប្រជាពលរដ្ឋដែលបានធ្លាប់រស់នៅចាប់តាំងពីឆ្នាំ១៩៨០មកបានផ្ដល់ព័ត៌មានច្បាស់ថា នៅក្នុងភូមិសាស្ត្រតំបន់នៃភូមិពោធិមង្គល ឃុំព្រែកតាទែន គឺមិនទាន់មានការអនុញ្ញាតចេញជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យប្លង់រឹងនោះទេ មានតែបង្កាន់ដៃស៊េរីចាស់ុំ ចំណែកផ្នែកម្ខាងតាមមាត់ទន្លេគឺរឹតតែមិនមានការអនុញ្ញាតឲ្យចេញប័ណ្ណកម្មសិទ្ធិណាមួយនោះដែរ ក៏ព្រោះតែទីតាំងតាមមាត់ទន្លេនោះគឺពីមាត់ទន្លេមកផ្លូវមិនត្រូវបានអនុញ្ញាតឱ្យមានការចេញប័ណ្ណកម្មសិទ្ធិលើបុគ្គលណានោះឡើយ ព្រោះប្រជាពលរដ្ឋដោយយោងតាមអាជ្ញាធរមន្ត្រីបានជម្រាបដំណឹងជូនទៅដល់ប្រជាពលរដ្ឋថា បើប្លង់រឹងចេញបានលុះត្រាតែតាំងនៅឆ្ងាយប្រវែងលើសពីផ្លូវជាតិលេខ៥ប្រវែង៣០ម៉ែត្រទើបមានសិទ្ធិទទួលប័ណ្ណកម្មសិទ្ធិ។ លោក ម៉ៅ ប៊ុនហ៊ាន មេឃុំព្រែកតាទែនបានជម្រាបមកអង្គភាពសារព័ត៌មានយើងថាចំពោះទីតាំងដីនៅក្នុងភូមិសាស្ត្រខ្លះមានប្លង់ខ្លះអត់មានប្លង់…
ជនជាតិចិនពីរនាក់បានបង្កការវាយតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលចំពោះពលរដ្ឋនៅតាមដងផ្លូវសាធារណៈ!
ជនជាតិចិនពីរនាក់បានបង្កការវាយតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលចំពោះពលរដ្ឋនៅតាមដងផ្លូវសាធារណៈ! រាជធានីភ្នំពេញ :សាធារណៈជនបានបង្ហាញពីការព្រួយបារម្ភនូវអំពើហិង្សាដែលបង្កឡើងដោយជនជាតិចិនចំនួនពីរនាក់ដែលធ្វើការវាយប្រតាយគ្នាតាមដងវិថីសាធារណៈ វេលាម៉ោងប្រមាណ៥ល្ងាច នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្បែររង្វង់មូលគួរស្រូវ ស្ថិតនៅក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើយោងតាមរូបភាព និងវីដេអូដែលភ្នាក់ងារសារព័ត៌មានយើងទទួលបាន មានបុរសជនជាតិចិនម្នាក់មាឌធំធាត់ជិះរថយន្តពណ៌សស្លាកលេខ 2BL:5065 បើកបរដោយចិនក្រុមមួយក្រុមចតនៅការ៉ាសសាំងបានមកប្រតប់ប្រតាយជាមួយជនជាតិចិនម្នាក់ទៀតវ័យប៉ុន្មានជាង៣០ឆ្នាំដូចគ្នា នៅលើដងផ្លូវសាធារណះក្បែនោះ។ ដោយឡែកសម្រាប់ពលរដ្ឋនៅទីនោះហាក់ដូចជាងឿយឆ្ងល់អើយសែនឆ្ងល់ថា : មូលហេតុអ្វីបានជាជនជាតិចិនវ៉ៃគ្នាលើផ្លូវសាធារណៈដូច្នេះអត់ដឹងថានៅព្រះរាជាណាចក្រកម្ពុជាមានច្បាប់ទម្លាប់ដែរឬអត់? អ្នកមួយចំនួនទៀតក៏លើកជាសំណួរច្រើនផងដែរថា ពួកចិនទាំងអស់នេះអាចជាក្រុមពួកអ្នករកស៊ីល្បែងអនឡាញទេដឹង ដោយធ្វើការវាយគ្នាហាក់ដូចជាចាប់មនុស្សយកជំរិយកទៅវិញ? ចំណែកឯអ្នកខ្លះទៀតក៏លាន់មាត់ថា នេះគឺសាហាវមែន គឺមិនស្គាល់ពីច្បាប់នៃប្រទេសកម្ពុជានោះទេ សំខាន់ពួកគេចង់ធ្វើអីស្រេចតែអំពើរចិត្តពួកគេ សង្ឃឹមថាអាជ្ញាធរបានជ្រាបជាដំណឹងទៅចុះ។…
ផ្លូវជាតិលេខប្រាំ8A រងការខូចខាតមួយចំនួនដោយសារតែមានរថយន្តដឹកទំនិញធនធ្ងន់ជាច្រើនគ្រឿង សូមថ្នាក់ដឹកនាំចុះអធិការកិច្ច..(វគ្គ១)!
ផ្លូវជាតិលេខប្រាំ8A រងការខូចខាតមួយចំនួនដោយសារតែមានរថយន្តដឹកទំនិញធនធ្ងន់ជាច្រើនគ្រឿង សូមថ្នាក់ដឹកនាំចុះអធិការកិច្ច..(វគ្គ១)! ខេត្តព្រៃវែង :បើយោងតាមប្រភពនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ថ្មីៗនេះដោយបានជម្រាបដំណឹងថាមានរថយន្តជាច្រើនគ្រឿងដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ8A បានដឹកទំនិញធ្ងន់ៗជាច្រើនដែលអាចបង្កឲ្យផ្លូវនេះរងការខូចខាតនៅកន្លែងមួយចំនួន! ប្រភពនៅតែបន្តទៀតថា ការបណ្ដែតបណ្ដោយឲ្យរថយន្តធន់ធំជាច្រើនគ្រឿងដឹកជញ្ជូនលើសទម្ងន់កំណត់ទាំងអស់នេះកន្លងមកដោយសារតែការធ្វើប្រហែស និងមិនយកចិត្តទុកដាក់ចំពោះការថ្លឹងជញ្ជីងនៅចំណុចទីតាំងមួយកន្លែងនេះដែលមានឈ្មោះថាកន្លែង(ថ្លឹងជញ្ជីងព្រៃព្នៅ) ស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង ។ សូមជម្រាបផងដែរថាផ្លូវជាតិលេខ 8A ជាផ្លូវមួយខ្សែដែលមានប្រជាពលរដ្ឋធ្វើដំណើរទៅហើយនិងមកចេញពីរាជធានីភ្នំពេញឆ្លងកាត់តាមស្ពានព្រែកតាមាក់នៃខេត្តកណ្ដាល ឆ្ពោះទៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ស្ទឹងត្រែង និងច្រកព្រំដែនកម្ពុជាវៀតណាម ជាដើម ដែលជាកត្តានាំឱ្យមានផលប៉ះពាល់ចំពោះរថយន្តធុនធ្ងន់តែប៉ុណ្ណោះដែលធ្វើឲ្យផ្លូវមានការខូចខាត…
របងហ៊ុំព័ទ្ធបង្គោលភ្លើងសាធារណៈរបស់រដ្ឋដែលម្ចាស់ទីតាំងដីដ៏ធំមួយកន្លែងបានសាងសង់រំលោភបំពានស្របពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញមួយចំនួនហាក់ដូចជាមិនខ្វាយខ្វល់ និងចាប់អារម្មណ៍បន្តិចសោះខណៈដែលសាធារណជនមួយចំនួនធ្វើការភ្ញាក់ផ្អើល និងមានការរិះគន់យ៉ាងធ្ងន់ធ្ងរ..!(វគ្គ៣)
របងហ៊ុំព័ទ្ធបង្គោលភ្លើងសាធារណៈរបស់រដ្ឋដែលម្ចាស់ទីតាំងដីដ៏ធំមួយកន្លែងបានសាងសង់រំលោភបំពានស្របពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញមួយចំនួនហាក់ដូចជាមិនខ្វាយខ្វល់ និងចាប់អារម្មណ៍បន្តិចសោះខណៈដែលសាធារណជនមួយចំនួនធ្វើការភ្ញាក់ផ្អើល និងមានការរិះគន់យ៉ាងធ្ងន់ធ្ងរ..!(វគ្គ៣) រាជធានីភ្នំពេញ :ថ្មីៗនេះមានប្រភពមួយចំនួនបានលើកឡើងដោយបង្ងាញប្រាប់មកថា ម្ចាស់ទីតាំងដីមួយកន្លែងដែលជាអ្នកមានលុយស្តុកស្តំល្បីល្បាញមានទំនាក់ទំនងរកស៊ីជាមួយអ្នកវិនិយោគចិនបានធ្វើការយករបងព័ទ្ធស័ង្កសីដោយព័ទ្ធខាងក្រៅបង្គោលភ្លើងសាធារណៈរបស់រដ្ឋដែលមានប្រវែងយ៉ាងវែងឆ្ងាយនៅតាមបណ្ដោយផ្លូវលេខ១០៤ ឬផ្លូវលេខ ២០A ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការហ៊ុំព័ទ្ធរបងស័ង្គសីនេះបាមធ្វើឡើងមួយរយៈកាលកន្លងមករហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ការព័ទ្ធបាំងដោយរបងស័ង្កសីពណ៌ខៀវ ដែលបិទបាំងនៅផ្ទៃដីខាងក្នុង ដែលនាំឱ្យគ្រប់ៗគ្នាយល់ថា តើនៅផ្នែកខាងក្នុងក្រៅតែពីការសាងសង់នៅសំណង់អាគារជាឃ្លាំង តើមានអ្វីផ្សេងទៀតជាការបិទបាំងក៏ព្រោះតែមិនឃើញមានលើកស្លាកយីហោអ្វីថាជាប្រភេទបង្ហាញអំពីអាជីវកម្មអ្វីឲ្យពិតប្រាកដ ទាំងមានការយាមកាមយ៉ាងតឹងរឹងដោយក្រុមសន្តិសុខមួយចំនួន។ ប្រភពមួយចំនួនទៀតបន្តលើកឡើងថា ប្រសិនបើគ្រប់ៗគ្នានាំគ្នាធ្វើការសាងសង់របងជាប្រភេទស័ង្កស័ង្គសីក្តី ជាប្រភេទសំណង់រឹងក្តី គឺជាការរំលោភបំពានច្បាប់ដែលអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធមិនគួរមើលរំលង។ រីឯប្រភពដទៃដទៃៗផ្សេងៗពីគ្នាទៀតយល់ឃើញថា ប្រសិនបើការសាងសង់ស័ង្គសីរបៀបនេះនៅក្នុងពេលនេះបាន ហើយក៏គ្មានអ្នកយកចិត្តទុកដាក់អំពីរបងហ៊ុំព័ទ្ធជាលក្ខណៈប្រភេទស័ង្គសីនាពេលបច្ចុប្បន្ននេះបាន…
