អាជ្ញាធរមីនចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងអត្ថបទសារព័ត៌មានរបស់ Nikkei Asia ទាក់ទងនឹងការចោទប្រកាន់អំពីបញ្ហាមីននៅតំបន់ព្រំដែន Cambodia Responds to Recent Article in Nikkei Asia Regarding Border Landmine Allegations

អាជ្ញាធរមីនចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងអត្ថបទសារព័ត៌មានរបស់ Nikkei Asia ទាក់ទងនឹងការចោទប្រកាន់អំពីបញ្ហាមីននៅតំបន់ព្រំដែន Cambodia Responds to Recent Article in Nikkei Asia Regarding Border Landmine Allegations

កក្រើកពេញក្នុងទីតាំងមួយកន្លែង..! ទីតាំងល្បែងស៊ីសងបើកកណ្ដាលទីក្រុងអាចនឹងនាំឱ្យប៉ះពាល់សន្តិសុខនិងជីវភាពរស់នៅរបស់ពលរដ្ឋ សូមមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប..! (វគ្គ១).

កក្រើកពេញក្នុងទីតាំងមួយកន្លែង..! ទីតាំងល្បែងស៊ីសងបើកកណ្ដាលទីក្រុងអាចនឹងនាំឱ្យប៉ះពាល់សន្តិសុខនិងជីវភាពរស់នៅរបស់ពលរដ្ឋ សូមមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប..! (វគ្គ១). រាជធានីភ្នំពេញ÷យោងតាមប្រភពបានផ្ដល់មកថាមានល្បែងជាច្រើនប្រភេទដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងមបានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេងនៅក្នុងទីតាំងមួយ រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។ ប្រភពបានបញ្ជាក់បន្ថែមនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មកអង្គភាពអង្គភាពសារព័ត៌មានយើងដើម្បីជម្រាបដំណឹងគោរពជូនឯកឧត្តម  សុខ លូ អភិបាលនៃការអភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ពេជ្រ សារ៉ែន  អធិការនៃអធិការដ្ឋានក្រុងបាត់ដំបង សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យ និងបង្ក្រាបទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក…

ក្រសូងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥

ក្រសូងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥

សេចក្តីណែនាំស្តីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេជ្ជ:ប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន

សេចក្តីណែនាំស្តីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេជ្ជ:ប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន

ប្រជាពលរដ្ឋដែលជាប្រជាកសិករនៅស្រុកបន្ទាយមាសបានអាសអាងចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានធ្វើការឈូសឆាយដីដំណាំកសិផលរបស់ពួកគេទាំងពួកគេកំពុងប្រើប្រាស់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុប្លង់រឹងសម្រាប់ដើមដុះកសិផល!

ប្រជាពលរដ្ឋដែលជាប្រជាកសិករនៅស្រុកបន្ទាយមាសបានអាសអាងចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានធ្វើការឈូសឆាយដីដំណាំកសិផលរបស់ពួកគេទាំងពួកគេកំពុងប្រើប្រាស់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុប្លង់រឹងសម្រាប់ដើមដុះកសិផល! ខេត្តកំពត :យោងតាមការផ្ដល់ដំណឹងរបស់ប្រជាពលរដ្ឋ និងបទសម្ភាសន៍កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ មកថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានក្រុមហ៊ុនមួយដែលមានឈ្មោះថា(ក្រុមហ៊ុន ជីប ម៉ុង) ដែលមានការអភិវឌ្ឍន៍លើផលិតកម្មស៊ីម៉ង់ដ៏ធំប្រចាំនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញជួយអភិវឌ្ឍន៍ជាតិយ៉ាងច្រើនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយមកនេះ ក៏ប៉ុន្តែនៅទិដ្ឋភាពនោះក្នុងករណីដែលប្រជាពលរដ្ឋធ្វើការទាមទារដើម្បីឲ្យមានការដោះស្រាយជូនពួកគាត់ក៏ព្រោះតែពួកគាត់បានបញ្ជាក់ថាគាត់បានរងគ្រោះដោយសារក្រុមហ៊ុនធ្វើការ​បំពានយកគ្រឿងចក្រមកកាយក្រវ៉ាត់ព្រំលើដីសម្រាប់ដំណាំកសិផលមានដូចជាដំណាំស្រូវ ដំណាំពោត សណ្តែក ។ល។ដែលប្រជាពលរដ្ឋទាំងអស់ធ្វើការដាំដុះសម្រាប់ចិញ្ចឹមជីវិតចាំថ្ងៃ ហើយក៏ជាដីដែលមានប្លង់រឹងជីយូរឆ្នាំមកហើយ។ ប្រជាពលរដ្ឋមួយចំនួនបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនបានឈូសឆាយនេះគឺជាការបំពានច្បាប់ទាំងស្រុង ពួកគេមិនបានទទួលដំណឹងប្រាប់ជាមុនចេញពីអាជ្ញាធរថ្នាក់មូលដ្ឋានមានឃុំ និងស្រុកនោះទេ ហើយពួកគេមិននឹកស្មានដល់ថាក្រុមហ៊ុនហ៊ានធ្វើដូច្នេះនោះឡើយ។ ម្នាក់ៗឆ្ងល់អើយឆ្ងល់តើការគោរពច្បាប់នៅត្រង់ណាបើរបៀបនេះ? រីកឯអ្នកខ្លះទៀតក៏ហួសចិត្តដូចដោយគ្នាលាន់មាត់ថាសុខៗគេយកគ្រឿងចក្រមកឈូសឆាយគ្របដណ្ដប់ដី និងប៉ះពាល់លើដំណាំរបស់ពួកគេផងដែរ!…

ដីព្រៃកោងកាងជាប់ព្រែកត្រូវបានអ្នកមានលុយចាក់លុប សូមអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យមើលផងចុះ!

ដីព្រៃកោងកាងជាប់ព្រែកត្រូវបានអ្នកមានលុយចាក់លុប សូមអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យមើលផងចុះ! ខេត្តកំពតស្រុកទឹកឈូ :បើយោងតាមប្រភពបានផ្ដល់ដំណឹងស្ដីអំពីការចាក់ដីលើដីព្រៃកោងកាងនៃចំណីព្រែកទឹកប្រៃទឹកសាបជាប់ស្ពានក្បាលរមាស ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលធ្វើឲ្យសាធារណជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់បាននិយាយតៗគ្នាដោយមានការរិះគន់ស្ដីអំពីការបំពានយកដីព្រៃកោងខាងជាប់ព្រែកខាងលើនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលជាអ្នកមានលុយ។ ប្រភពនៅតែបញ្ជាក់បន្ថែមទៀតថា ក្នុងករណីនេះប្រសិនបើមានបុគ្គលគ្រប់គ្នាចេះតែធ្វើដូច្នេះបាន នោះសម្បត្តិធនធានរបស់រដ្ឋគឺនឹងអាចបាត់បង់អស់ហើយ និងនាំឱ្យមានផលប៉ះពាល់ដល់នីតិវិធីនៃច្បាប់ដែលបានចែងកំណត់ឲ្យមានការគោរពមានភាពស្មើគ្នា ហើយទន្ទឹមនឹងនេះដើម្បីជាការជ្រាបដំណឹងជូនមកដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលមូលដ្ឋាន រហូតដល់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបជាព័ត៌មានផងនោះ សាធារណជនទូទៅសូមឲ្យមានការផ្សព្វផ្សាយដំណឹងនេះជាសាធារណៈដើម្បីផ្ដល់ដំណឹងជាបន្ទាន់ផងដែរជុំវិញការទន្ទ្រានកាន់កាប់លើដីមួយកន្លែងនេះដែលត្រូវបានចាក់លុបលើព្រៃកោងកាងជាប់មាត់ព្រែកខាងលើ។ ប្រពន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងទៅលោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញករណីខាងលើនេះ? លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានជំរាបត្រឡប់មកវិញដោយខ្លីថាមានការអីដាក់តាមប្រព័ន្ធតេឡេក្រាមមកដើម្បីឲ្យលោកអភិបាលស្រុកជ្រាបដំណឹងនេះកាន់តែច្បាស់ នោះបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏ធ្វើការផ្ដល់ព័ត៌មានបញ្ជាក់តាមរយៈប្រព័ន្ធតេលេក្រាមរួចក៏បញ្ជូនរូបភាពជាភស្តុតាងដោយមានភ្ជាប់នៅទីតាំងស្ដែងពីGPS ដោយកំណត់ការកាលបរិច្ឆេតថ្ងៃទី…

ទីតាំងល្បែងស៊ីសងខុសច្បាប់! កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋាន ខណ្ឌមានជ័យ ហាក់មិនទាន់បានជ្រាបជាដំណឹង!! សូមលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ចាត់មន្ត្រីចុះអធិការកិច្ចផងទាន!!! ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ

ទីតាំងល្បែងស៊ីសងខុសច្បាប់! កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋាន ខណ្ឌមានជ័យ ហាក់មិនទាន់បានជ្រាបជាដំណឹង!! សូមលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ចាត់មន្ត្រីចុះអធិការកិច្ចផងទាន!!! ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ÷ យោងតាមប្រព័ត៌មាន ដែលបានផ្ដល់មកថា :ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតាខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណឹង!កំពុងតែបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេង មានក្មេងចាស់ប្រុសស្រី ដែលស្ថិតនៅ ក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ខាងក្រោយ ការ៉ាស់សាំងPTT) ។ បើយោងរតាមប្រភពបានបញ្ជាក់បន្ថែមទៀតថា: ទីតាំងកំពុងតែលួចលាក់បើកទទួលភ្ញៀវលេងយ៉ាងកគ្រឹកកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ!នោះអាចជារឿងមួយមានអ្វីមិនប្រក្រតី។ យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើង ទទួលបានពីទីតាំងដែលបានលួចលាក់លេងល្បែងស៊ីសង…

នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ

នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។ ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ…

ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញមេត្តាចុះអធិការកិច្ចទីតាំងឃ្លាំងលេខ៤៨ផលិតសាច់ប្រហិត និងសាច់បង្កកយ៉ាងគគ្រឹកគគ្រេងដែលជាកត្តានាំឱ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋនៅកម្ពុជា…(វគ្គ១)!

ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញមេត្តាចុះអធិការកិច្ចទីតាំងឃ្លាំងលេខ៤៨ផលិតសាច់ប្រហិត និងសាច់បង្កកយ៉ាងគគ្រឹកគគ្រេងដែលជាកត្តានាំឱ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋនៅកម្ពុជា…(វគ្គ១)! រាជធានីភ្នំពេញ :បើយោងតាមប្រភពពីប្រជាពលរដ្ឋបានជម្រាបច្បាស់ៗមកថា ទីតាំងមួយកន្លែងដ៏ធំដែលជាទីតាំងមិននឹកស្មានដល់ថាមានការផលិតប្រហិត និងស្តុកសាច់បង្កកដែលអាចនឹងនាំឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងឃ្លាំងលេខ៤៨ ផ្លូវព្រឹទ្ធាចារ្យ ហ៊ុន នាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពបានបញ្ជាក់ទៀតថាទីតាំងនាំចូលសាច់បង្កងយ៉ាងច្រើនដ៏សន្ធឹកសន្ទាប់ទាំងអស់នោះមានដូចជា ក្បាលទា ជើងជ្រូក ស្លាប់ទា កទា ពោះវៀនជ្រូក ។ល។ ក៏ព្រោះតែមានការបើកភ្លើងខៀវចេញពីមន្ត្រីពាក់ព័ន្ធតាមព្រំដែនមួយចំនួនដែលមានការឃុបឃិតគ្នាបន្លំភ្នែកដាក់នៅក្នុងរថយន្តធំៗជាប្រភេទរថយន្ត៥តោន ហើយសាច់បង្កកទាំងអស់នោះភាគច្រើនមកពីប្រទេសជិតខាងខណៈដែលមន្ត្រីជំនាញមួយចំនួនតូចមិនបានអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវក្នុងការរឹតបន្តឹងយ៉ាងខ្លាំងក្លាចំពោះការទប់ស្កាត់នាំសាច់បង្កក់ទាំងអស់នោះចូលមកប្រទេសកម្ពុជា។ ជាការពិតជាក់ស្ដែងនៅមួយរយៈកាលចុងក្រោយក្នុងចុងឆ្នាំ២០២៥នេះ ការនាំចូលសាច់បង្កកនៅតែបន្តនាំចូលសម្រាប់អ្នករកស៊ីធំៗ ខណៈដែលទីផ្សារកំពុងមានតម្រូវការដោយទីផ្សារតូចៗត្រូវបានបិទទ្វារក៏ព្រោះតែព្រំដែនត្រូវបានបិទចំណាយ៉ែអ្នករកស៊ីធំៗដោយបិទបាំងលើការដឹកជញ្ជូនទំនិញមានការបន្លំភ្នែកសាធារណៈជនទូទៅ ហើយប្រជាពលរដ្ឋមួយចំនួនក៏បន្ថែមទៀតថាមានប្រភេទរយថន្ត៥តោនបាននាំចូល និងមានរថយន្តទ្រុងកូរ៉េ ម៉ូតូកង់បីធំៗ…

នៅមិនទាន់អស់ទេ គឺនៅមានបីទីតាំងទៀតបងៗមន្ត្រីអើយ! ឃ្លាំងស្តុកឈើ៣កន្លែងសូមចុះអធិការកិច្ចបន្តទៀតដោយមិនត្រូវរំលង ខណៈដែលសាធារណជនកំពុងរង់ចាំមើល! ខណ្ឌចំការមន រាជធានីភ្នំពេញ :ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី ប្រាកដណាស់បងប្អូននឹងចង់ដឹងចង់ឮខែមកហើយ ពេលនេះសូមទស្សនានិងសណ្ដាប់ដូចតទៅ: បើយោងតាមរយៈប្រភពប្រជាពលរដ្ឋបានបង្ហើយប្រាប់មកអ្នកសារព័ត៌មានយើងដើម្បីជម្រាបដំណឹងជូនចំពោះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ពិសេសនាយខណ្ឌរាជធានីភ្នំពេញ នាយសង្កាត់ជលផលព្រៃឈើខណ្ឌចំការមនឱ្យបានជ្រាបផងដែរថាគឺមានទីតាំងធំៗបីកន្លែងដែលកំពុងតែចរាចរណ៍ឈើដោយសម្ងាត់ និងលួចលាក់បំផុតដើម្បីលក់នៅលើទីផ្សារជាហេតុនឹងអាចជាកត្តានាំឲ្យមានផលប៉ះពាល់ដល់ធនធានធម្មជាតិរបស់ខ្មែរដែលបច្ចុប្បន្នបានរក្សា និងការពារគ្រប់ទីកន្លែង។ បើយោងតាមប្រភពនៅបង្ហើបបន្តទៀតថា ម្ចាស់ទីតាំងមួយចំនួនជាជនជាតិវៀតណាម ហើយឈើទាំងនោះទៀតសោតបានចរាចរណ៍ចេញពីតាមបណ្ដាខេត្តមួយចំនួនដឹកតាមរថយន្តទំនើបៗ និងរថយន្តផ្សេងៗទៀតជាដើមដោយធ្វើការចូលស្តុកនៅក្នុងទីតាំងផ្នែកខាងក្រោយនៃផ្ទះនីមួយៗដែលមានដីឡូតិ៍ឬជាដីមានទីធ្លាធំៗជាដើម។ ជាក់ស្តែងនៅទីតាំងទី១ និងទី២ តាមបណ្តោយផ្លូវលេខ ១០៣ និងផ្លូវលេខ៩៧ សង្កាត់ផ្សារដើមផ្លូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានឃ្លាំងស្តុកឈើធំធំៗជាច្រើនដោយមិនមានការលើកស្លាកយីហោគឺបញ្ជាក់ថាជាប្រភេទអាជីវកម្ម ឬសិប្បកម្មដែលផ្ទុយពីច្បាប់នៃក្រសួងពាណិជ្ជកម្មបានកំណត់។ សម្រាប់អ្នកខ្លះក៏លាន់មាត់ថាពួកគេហួសចិត្តទៅនឹងការបំផ្លិចបំផ្លាញព្រៃឈើ…