ដីជាចំណីផ្លូវរបស់រដ្ឋដែលនៅសេសសល់ និងអាគារសំណង់បានកំពុសាងសង់ដ៏រឹងមាំលើផ្លូវសាធារណៈដោយគ្មានច្បាប់នោះត្រូវបានរដ្ឋបាលខណ្ឌធ្វើការឆ្លើយតប (វគ្គ២)..!

ដីជាចំណីផ្លូវរបស់រដ្ឋដែលនៅសេសសល់ និងអាគារសំណង់បានកំពុសាងសង់ដ៏រឹងមាំលើផ្លូវសាធារណៈដោយគ្មានច្បាប់នោះត្រូវបានរដ្ឋបាលខណ្ឌធ្វើការឆ្លើយតប (វគ្គ២)..! ខណ្ឌមានជ័យ : ដីចំណីផ្លូវសាធារណៈរបស់រដ្ឋមួយកន្លែងដែលត្រូវបានប្រភពមួយចំនួនជម្រាបមកអង្គភាពសារព័ត៌មានរបស់យើងដើម្បីជម្រាបដំណឹងជូនថ្នាក់ដឹកនាំនៃរដ្ឋបាលខណ្ឌមានជ័យដើម្បីឲ្យលោកបានដឹងថាតើទីតាំងដែលស្ថិតនៅម្ដុំលូប្រាំជាប់ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងសំណង់ដែលបានកំពង់សាងសង់មួយដ៏ខ្ពស់ស្កឹមស្កៃទាំងគ្មានច្បាប់អនុញ្ញាតចេញពីស្ថាប័នពាក់ព័ន្ធថ្នាក់លើឱ្យនោះ ឥឡូវត្រូវបានលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យទទួលព័ត៌មានដឹងឮហើយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥មុននេះបន្តិច។ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានបញ្ជាក់ដើម្បីឆ្លើយតបមកវិញខណៈដែលអ្នកសារព័ត៌មានរបស់យើងព្យាយាមផ្ដល់ដំណឹងជូនលោកតាមរយៈការហៅទូរសព្ទដៃ ក៏ប៉ុន្តែជាលើកដំបូងនិយាយហើយលោកបិទទូរសព្ទដៃ មានន័យថាប្រហែលអាចនឹងជាប់រវល់ហើយ។ ទោះជាយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកសារព័ត៌មានប្រាកដណាស់ ដឹងច្បាស់ណាស់ពីតម្លៃ និងអារម្មណ៍អ្នកទទួល ហើយយើងជាអ្នកសារព័ត៌មានបានធ្វើការជម្រាបដំណឹងតាមរយៈតេឡេក្រាមបន្ថែមជៀសវាងការផ្សាយជាលើកទីពីរនេះមិនត្រូវបានទទួលការសហការឬជម្រាបដំណឹងលោកក្នុងនាមតំណាងឲ្យរដ្ឋបាលខណ្ឌមានជ័យ។ តែទីបំផុតលោកបានឆ្លើយតបតាមរយៈសារមកវិញថា (លោកជាប់ប្រជុំ ហើយលោកបានបញ្ជាក់ទៀតថាចាំបងឱ្យក្រុមការងារឆែកមើល)។ សូមជម្រាប…

លេចឮថាដីសាធារណៈរបស់រដ្ឋត្រូវបានឃុបឃិតគ្នាលក់បាត់ទៅហើយ តើពិតឬទេ? សូមថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន..(វគ្គ១)!

លេចឮថាដីសាធារណៈរបស់រដ្ឋត្រូវបានឃុបឃិតគ្នាលក់បាត់ទៅហើយ តើពិតឬទេ? សូមថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន..(វគ្គ១)! រាជធានីភ្នំពេញ :បើយោងតាមប្រភពបានបង្ហើបប្រាប់មកសារព័ត៌មានយើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ថាដីមួយកន្លែងអាចមានតម្លៃជាង១០ម៉ឺនដុល្លារដែលមានទីតាំងស្ថិតនៅចំណុចលូប្រាំ កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយលេចឮថាត្រូវបានឃុបឃិតគ្នាជាប្រព័ន្ធលក់ទៅឱ្យគេបាត់ទៅហើយ តើវាជាការពិតដែរឬយ៉ាងណា? ដោយឡែកកន្លងមកលោក សាំង សុីណា ជាចៅសង្កាត់ស្ទឹងមានជ័យ៣ បានបញ្ជាក់ថាទីតាំងដីមួយកន្លែងដែលជាកម្មសិទ្ធិរបស់រដ្ឋនោះទុកធ្វើជាបុស្តិ៍ប្រជាការពារ ។ តែយ៉ាងណាក៏ដោយជុំវិញព័ត៌មានខាងលើនេះបណ្ដាញផ្សព្វផ្សាយនៃសារព័ត៌មានរបស់យើងនឹងធ្វើការសាកសួរទៅមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធថ្នាក់លើបន្តទៀតនៅពេលក្រោយ បន្ទាប់ពីការផ្ដល់ដំណឹងជូនដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបជាបឋម។ អង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលដំណឹងជាបន្តបន្ទាប់ផងដែរពីប្រភពដែលនឹងត្រូវផ្ដល់ជូនដើម្បីធ្វើការផ្សព្វផ្សាយបន្ត…សូមអរគុណ! ដោយ :ឥន្ទ្រី សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ : Tel:0888737873

សូមធ្វើសេចក្តីរាយការណ៍គោរពជូនអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធអំពីបទល្មើសនេសាទនៅតែបន្តធ្វើសកម្មភាពគគ្រឹកគក្រេងដដែលជាដដែលមិនខ្វល់អំពីច្បាប់ខណះដែលមានមន្ត្រីកងកម្លាំងម្នាក់ជាអ្នកកាងពីក្រោយដោយភ្លេចអំពីច្បាប់ និងតួនាទីរបស់ខ្លួនដែលត្រូវបានហាមឃាត់! (វគ្គ១):

សូមធ្វើសេចក្តីរាយការណ៍គោរពជូនអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធអំពីបទល្មើសនេសាទនៅតែបន្តធ្វើសកម្មភាពគគ្រឹកគក្រេងដដែលជាដដែលមិនខ្វល់អំពីច្បាប់ខណះដែលមានមន្ត្រីកងកម្លាំងម្នាក់ជាអ្នកកាងពីក្រោយដោយភ្លេចអំពីច្បាប់ និងតួនាទីរបស់ខ្លួនដែលត្រូវបានហាមឃាត់! (វគ្គ១): ខេត្តតាកែវ : យោងតាមប្រភពព័ត៌មានបានផ្ដល់មកដើម្បីជម្រាបជូនដល់អាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅក្នុងតំបន់សូមចាត់វិធានការជាបន្ទាន់បើពុំនោះទេ បទល្មើសនេសាទនៅក្នុងដែនទឹកស្ថិតនៅក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត អាចនឹងត្រូវវិនាសដោយសារមានការនេសាទខុសច្បាប់យ៉ាងអាណាធិបតេយ្យពីសំណាក់ក្រុមពួកអ្នកនេសាទល្មើសច្បាប់ ដោយរាប់ទាំងជនជាតិយួនឬវៀតណាមដែលកំពុងមានវត្តមានឆ្លងចូលដែនទឹកដីកម្ពុជា ហាក់ដូចជាគ្មានការគ្រប់គ្រងច្បាស់លាស់គឺមានន័យថាជាការបណ្ដែតបណ្ដោយឲ្យមានបទល្មើសកំពុងកើតមានឡើងនៅក្នុងតំបន់ទាំងអស់នោះ។ មតិមួយចំនួនទៀតក៏បានធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះដែនសមត្ថកិច្ចនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជំនាញជលផលខេត្ត ឬរដ្ឋបាលក្នុងតំបន់ ដែលបណ្ដែតបណ្ដោយឱ្យមានក្រុមពួកបនរព្រឹត្តល្មើសច្បាប់ទាំងអស់នោះកំពុងអនុវត្តមិនខ្លាចពីអ្វីដែលជាច្បាប់តម្រូវឱ្យគ្រប់ៗគ្នានាំគ្នាគោរព។ ហើយមតិមួយចំនួនទៀតក៏បានលើកឡើងទៀតផងដែរថាមានមន្ត្រីជាកងកម្លាំងម្នាក់(សុំមិនបញ្ចេញឈ្មោះ) ដែលជាអ្នកកាងពីក្រោយខ្នងនៃការបំផ្លិចបំផ្លាញមច្ឆាជីវៈចម្រុះក្នុងទឹកជាច្រើនឆ្នាំកន្លងមកនេះគឺដែលបានធ្វើព្យុះធ្វើភ្លៀងដោយមិនខ្វល់អំពីតួនាទីជាកងកម្លាំង ក៏ដូចជាប្រើខុសពីកាតព្វកិច្ចដែលកំពុងតែធ្វើការងារបច្ចុប្បន្ន។ ជាងនេះទៅទៀតការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួននោះក៏នៅតែបន្តថាការនាំគ្នាប្រព្រឹត្តដូច្នេះគឺច្បាស់ណាស់មិនយូរមិនឆាប់ទេច្បាស់ជានាំឲ្យក្តីវិនាសជីវៈចម្រុះមច្ឆាក្នុងទឹកទាំងប៉ុន្មានរលាយផុតពូជក្នុងតំបន់នោះ។ សូមរំលឹក និងបញ្ជាក់ឡើងវិញថាទឹកទន្លេដែលលាតសន្ធឹងក្នុងស្រុកកោះអណ្ដែត ស្រុកអង្គរបុរី និងស្រុកបុរីជលសារ នៅជាប់ព្រំដែនទឹក គឺជាកន្លែងដែលប្រមូលផ្ដុំហ្វូងមច្ឆានៃជីវៈចម្រុះក្នុងទឹកមកកូននៅក្នុងតំបន់ទាំងអស់នោះ ដែលជាសក្តានុពលសម្រាប់ចិញ្ចឹមជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរពិសេសប្រជាពលរដ្ឋដែលនៅក្នុងទីតាំងភូមិសាស្រ្តនោះបានកំពុងធ្វើការអាស្រ័យផលសម្រាប់ជីវភាពជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ…

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ។

ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណើរ!

ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណើរ! រាជធានីភ្នំពេញ÷ យោងតាមប្រព័ត៌មានដែលបានផ្ដល់មកថាទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតាខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណើរ!កំពុងតែបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេងស្ថិតនៅក្នុង សង្កាត់និរោធ រាជធានីភ្នំពេញ។ បើយោងរតាមប្រភពបានបញ្ជាក់បន្ថែមទៀតថាទីតាំងកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង  រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញនោះអាចជារឿងមួយមានអ្វីមិនប្រក្រតី។ យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបាន  ពីទីតាំងដែលបានលួចលាក់ប្រើប្រាស់សារធាតុញៀន សូមលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ លោកវីរសេនីយ៍ឯក ម៉ៅ សឿត អធិការនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។…

ពិតជាថ្លើមធំដុះរោមមែនហ៊ាននោះហ៊ាន ! ការចាក់ទន្ទ្រានយកច្រាំងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានអាចជាវាំងននខ្មៅបិទបាំងពីក្រោយខ្នងហើយមើលទៅ! អីយ៉ាលើកនេះអាចនឹងផ្អើលលេចឮដល់ព្រះឥន្ទហើយមើលទៅ(វគ្គ២) !

ពិតជាថ្លើមធំដុះរោមមែនហ៊ាននោះហ៊ាន ! ការចាក់ទន្ទ្រានយកច្រាំងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានអាចជាវាំងននខ្មៅបិទបាំងពីក្រោយខ្នងហើយមើលទៅ! អីយ៉ាលើកនេះអាចនឹងផ្អើលលេចឮដល់ព្រះឥន្ទហើយមើលទៅ(វគ្គ២)! រាជធានីភ្នំពេញ : ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី សកម្មភាពដ៏ខ្មៅកខ្វក់របស់ម្ចាស់ទីតាំងមួយកន្លែងដែលបានដែលធ្វើការទន្ទ្រាន ចាក់យកច្រាំងទន្លេបាសាក់មួយកន្លែងដែលស្ថិតនៅភូមិរកាលទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានផ្ទុះការរិះគន់យ៉ាងចាស់ដៃស្ទើរទូទាំងប្រទេសអំពីការរំលោភបំពានមួយនេះក៏ព្រោះតែនាំឲ្យបាត់បង់សោភ័ណភាពដងទន្លេបាសាក់ ការចុះខ្សោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃថ្នាក់មូលដ្ឋាន និងនាំឱ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋទូទៅដោយយល់ថាអ្នកមានលុយអ្នកមានអំណាចធ្វើអ្វីក៏បានចំណែកឯអ្នកក្ររហេងរហាមបើហ៊ានធ្វើដូច្នេះច្បាស់ជាត្រូវថ្មោងហើយមើលទៅ នេះហើយការអនុវត្តច្បាប់មិនស្មើភាពគ្នា។ តែទោះជាយ៉ាងណាក៏ដោយបើយើងក្រឡេកចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមនាចក្ខុវិស័យខ្ពស់សម្លឹងឆ្ពោះទៅមុខមានការអភិវឌ្ឍន៍ឈប់ឈរក៏ព្រោះតែចង់ឱ្យមានការរីកចម្រើនឥតគណនាផងដែរ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធសំណង់ជាដើមធ្វើការសាងសង់ទៅគ្រប់ទីកន្លែងហើយក៏ត្រូវមានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេស និងពិភពលោកផងដែរ។ ជាក់ស្ដែងភាពរីកចម្រើនក្នុងរាជធានីភ្នំពេញទាំង១៤ខណ្ឌគឺប្រទាក់ក្រឡានិងគ្នាចំពោះការអភិវឌ្ឍស្ទើរគ្រប់វិស័យ ក្រោមកិច្ចការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលថ្នាក់ជាតិ។ ការបង្កើនសមត្ថភាពដ៏ប៉ិនប្រសប់យ៉ាងនេះជាកត្តាធ្វើឲ្យមានការកោតសរសើរចំពោះការដឹកនាំរបស់លោកជាអភិបាលរាជធានីភ្នំពេញ។ ក៏ប៉ុន្តែបើទោះបីជាភាពល្អឥតខ្ចោះមែនពិតក៏អាចជាការខ្វះចន្លោះប្រហោង ឬក៏មានអ្វីមិនប្រក្រតីលើករណីមួយនេះមើលទៅគឺករណីនេះថា (ម្ចាស់ទីតាំងដែលតែងតែរកវិធីសាស្រ្តកលល្បិចដោយធ្វើការទន្ទ្រានយកច្រាំងទន្លេជាដាច់ខាតឱ្យខានតែបានបើទោះបីជាមានការធ្វើកំណត់ហេតុម្ដង ពីរដង ជាបីដងរួចទៅហើយក៏ដោយ។…

សាធារណជនលាន់មាត់ថាទីតាំងផលិតបារីនៅក្រុងដូនកែវ ខេត្តតាកែវ គួរតែត្រូវបើកឲ្យឆ្ងាយពីទីប្រជុំជនដែលពលរដ្ឋរស់នៅប្រសើរជាង ចៀសវាងផលប៉ះពាល់លើបរិយាកាសមិនល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ!

សាធារណជនលាន់មាត់ថាទីតាំងផលិតបារីនៅក្រុងដូនកែវ ខេត្តតាកែវ គួរតែត្រូវបើកឲ្យឆ្ងាយពីទីប្រជុំជនដែលពលរដ្ឋរស់នៅប្រសើរជាង ចៀសវាងផលប៉ះពាល់លើបរិយាកាសមិនល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ! ខេត្តតាកែវ : ទីតាំងផលិតបារីមួយកន្លែងរបស់ជនជាតិចិនស្ថិតនៅក្នុងភូមិព្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលសាធារណជនទូទៅមានការភ្ញាក់ផ្អើលដោយលាន់មាត់តៗគ្នាថារោងចក្រនេះមិនគួរបើកនៅទីនេះទេ គួរតែត្រូវបើកនៅទីតាំងឆ្ងាយពីទីក្រុងគឺជារឿងប្រសើរបំផុត។ ប្រជាពលរដ្ឋមួយចំនួន(សុំមិនបញ្ចេញឈ្មោះ)បានលើកឡើងបាននិយាយប្រាប់មកភ្នាក់ងារនៃអង្គភាពសារព័ត៌មានយើងថា ពួកគេមិនពេញចិត្តនៅក្នុងទីតាំងខាងលើនោះសោះ គួរតែត្រូវយកទីកន្លែងណាមួយឆ្ងាយពីពលរដ្ឋរស់នៅក៏ព្រោះតែប្រជាពលរដ្ឋរស់នៅក្នុងបរិវេណក្នុងខេត្តតាកែវមានច្រើន រាប់ទាំង ពលរដ្ឋដែលជាអាជីវករ ពលរដ្ឋដែលជាព្រះសង្ឃ ពលរដ្ឋដែលជាមន្ត្រីរាជការ ពលរដ្ឋដែលជាសិស្សានុសិស្ស និស្សិត ឬសាស្ត្រាចារ្យ ។ល។ ជាដើមដែលត្រូវការនៅដោយទទួលបានបរិយាកាសបរិសុទ្ធ ក្លិនល្អ បរិស្ថានល្អ និងអ្វីៗដែលប្រសើរសម្រាប់ជីវិតរស់នៅរបស់ពួកគេ។ សម្រាប់ពលរដ្ឋទាំងអស់នោះក៏បានលើកទឹកចិត្ត និងមានការកោតសរសើរចំពោះ ឯកឧត្តម…