សេចក្តីជូនដំណឹង ស្ដីពី ការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់

សេចក្តីជូនដំណឹង ស្ដីពី ការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ Press Release on the Situation of Displaced Persons and Impact on Civilian Areas as of the Morning of 1 March 2026.

English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ Press Release on the Situation of Displaced Persons and Impact on Civilian Areas as of the Morning of 1 March…

ម្ចាស់ដីដែលគេតែងតែស្គាល់ថាមានងារជាឧកញ្ញា និងជាម្ចាស់ទូកដរមួយបានធ្វើការចាក់ដីចូលមាត់ច្រាំងទន្លេបាសាក់ ផ្ទុយពីច្បាប់ហាមប្រាមរាល់ការបំពានណាមួយខុសពីគោលការណ៍ដែលត្រូវអនុវត្តឲ្យមានការគោរពជាដាច់ខាត សូមអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធជ្រាបជាព័ត៌មាន..!

ម្ចាស់ដីដែលគេតែងតែស្គាល់ថាមានងារជាឧកញ្ញា និងជាម្ចាស់ទូកដរមួយបានធ្វើការចាក់ដីចូលមាត់ច្រាំងទន្លេបាសាក់ ផ្ទុយពីច្បាប់ហាមប្រាមរាល់ការបំពានណាមួយខុសពីគោលការណ៍ដែលត្រូវអនុវត្តឲ្យមានការគោរពជាដាច់ខាត សូមអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធជ្រាបជាព័ត៌មាន..! ក្រុងសំពៅពូន ខេត្តកណ្ដាល : បើយោងតាមប្រភពព័ត៌មានដែលផ្ដល់មកកាលពីប៉ុន្មានថ្ងៃនេះដោយគិតត្រឹមថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៦ បានបញ្ជាក់យ៉ាងច្បាស់មកថាមានការចាក់ទន្ទ្រានលើមាត់ច្រាំងបឹងទន្លេបាសាក់មួយទីកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រភូមិកំពង់កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលនាំឲ្យមានសាធារណជនមានការរិះគន់យ៉ាងខ្លាំងទៅលើការបំពានលើចំណីរច្រាំងដងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខនៅខាងមុខព្រះបរមរាជវាំងហូរកាត់ឆ្ពោះទៅដល់ប្រទេសវៀតណាម។ ប្រភពនៅបញ្ជាក់បន្ថែមទៀតថា ម្ចាស់ទីតាំងនេះគឺមានងារជាឧកញ៉ា រហស្សនាមថា(ឧកញ៉ាផា) ហើយជាម្ចាស់ទូកដរដែលនរណាក៏ស្គាល់ថាគាត់មានដីនៅក្នុងទីតាំងតំបន់ទាំងអស់នេះ ជួលឱ្យក្រុមហ៊ុនឬក៏ម្ចាស់ជំនួញ ដូចជាជនជាតិវៀតណាមដែលមករកស៊ីរស់នៅកម្ពុជាមានទីតាំងមួយចំនួនដូចជាម្ចាស់អាជីវកម្មនាំចូលត្រីដោយដឹកទាំងឡានទាំងឡានមកលក់នៅកម្ពុជាដែលឈ្មួញជិាជនជាតិវៀតណាមជាដើម។ ការអនុញ្ញាតដោយស្របច្បាប់ឬមិនស្របច្បាប់ណាមួយគឺយើងមិនទាន់ទទួលបានបញ្ជាក់ពីអាជ្ញាធរឬក៏ជាមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិឬថ្នាក់ជាតិនៅឡើយនោះទេ។ ទិដ្ឋភាពនេះចង់បង្ហាញឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យ និងធ្វើការស្រាវអំពីព័ត៌មានទាំងនេះដើម្បីជៀសវាងមានផលប៉ះពាល់ដល់អាងទន្លេបាសាក់ដែលជាផ្លូវទឹកមួយដ៏សំខាន់ក្នុងការរំដោះទឹកចេញពីដងទន្លេមេគង្គនៅរដូវវស្សា និងក្នុងការលិចលង់លើចំការដំណាំប្រជាពលរដ្ឋនៅក្នុងទីតាំងដទៃដទៃទៀតក៏ព្រោះតែផ្ទៃបឹងទន្លេបាសាក់គឺជាសរសៃឈាមនៃដងទន្លេសាប និងទន្លេមេគង្គដែលហូរពីចំណុចមួយទៅចំណុចមួយ។ តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា…

ពលរដ្ឋបានរអ៊ូរទាំចំពោះរថយន្តដឹកដីរបស់ក្រុមហ៊ុនមួយបានធ្វើសារាចរណ៍ទៅហើយនិងមកនៅលើផ្លូវ 7NG បណ្ដាលឱ្យប៉ះពាល់សុខមាលភាពការរស់នៅពលរដ្ឋ!

ពលរដ្ឋបានរអ៊ូរទាំចំពោះរថយន្តដឹកដីរបស់ក្រុមហ៊ុនមួយបានធ្វើសារាចរណ៍ទៅហើយនិងមកនៅលើផ្លូវ 7NG បណ្ដាលឱ្យប៉ះពាល់សុខមាលភាពការរស់នៅពលរដ្ឋ! ក្រុងអរីយក្សត្រ​ ខេត្តកណ្តាល : បើយោងតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកថា មានរថយន្តជាច្រើនគ្រឿងដែលបានធ្វើដំណើរបើកបរទៅហើយនិងមកលើផ្លូវ 7NG ស្ថិតនៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល បានបង្កឲ្យមានផលប៉ះពាល់លើបរិស្ថាននៃការរស់នៅរបស់ពួកគេ។ ប្រភពបានបញ្ជាក់បន្ថែមទៀតថា រថយន្តមួយចំនួនក៏គ្រប រីឯរថយន្តមួយចំនួនទៀតមិនមានការគ្របនោះឡើយចំណែកឯដីនៅក្នុងរថយន្តក៏ធ្លាក់ពីរថយន្តមកលើផ្លូវថ្នល់មួយចំនួនហើយបើនិយាយអំពីដីដែលហុយមកលើផ្ទះសម្បែងប្រជាពលរដ្ឋ ទាំងការលក់ដូរ ទាំងការរស់នៅរបស់គ្រួសារនីមួយៗរួមទាំងសិស្សសាលាជាកូនៗនៅក្នុងនោះផងដែរក៏ពិបាកនឹងទទួលយកបានក្នុងសកម្មភាពនៃការដឹកជញ្ជូនរបស់រថយន្តទាំងអស់នោះនៅតាមបណ្ដោយផ្លូវនេះ។ តែទោះជាយ៉ាងណាក៏ដោយការបង្ហាញអារម្មណ៍ទាំងអស់នោះវាបានឆ្លុះបញ្ចាំងមួយផ្នែកនៅក្នុងសកម្មភាពនៃមុខរបររបស់ក្រុមឈ្មួញមួយចំនួនដែលគិតតែផលប្រយោជន៍របស់ខ្លួនដោយមិនបានគិតអំពីបរិស្ថានដែលនៅជុំវិញ​ និងផលប៉ះពាល់ណានោះទេ។ ចំណែកឯព្រាត់ខ្លះមួយចំនួនក៏សូមស្នើសុំដល់លោក​ ចាន់​ តារា​អភិបាលក្រុងអរីក្សត្រ ជួយមានវិធានការចំពោះរថយន្តទាំងអស់នេះ និងបើអាចសូមធ្វើការបញ្ជៀសនូវរាល់ចរាចរណ៍ដឹកដីដែលបានបើកនៅលើផ្លូវខាងលើនេះផងចុះ។ យ៉ាងណាក៏ដោយពលរដ្ឋនៅតែមានជំនឿជឿជាក់លើវិធានការរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលសូមឯកឧត្តមទទួលជ្រាបអំពីដំណឹងនេះដោយការគោរពពីពលរដ្ឋ​សូមចាត់មន្ត្រីដើម្បីពិនិត្យទីតាំងនោះផងទាន។ អង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលនូវប្រភពព័ត៌មានបន្ថែមគ្រប់បណ្ដាភពទាំងអស់ដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់ សូមអរគុណ…

តើពិតទេ ដីចំណីរជម្រកព្រៃឈើមួយផ្នែកត្រូវបានឈ្មួញដាក់បញ្ចូលដើម្បី ធ្វើប័ណ្ណកម្មសិទ្ធិកគ្របដណ្ដប់លើសម្បត្តិ សាធារណៈរបស់រដ្ឋដែលផ្ទុយពីច្បាប់ និងអនុក្រឹត្យបានកំណត់ជាធរមាន តែរដ្ឋបាលស្រុកឈូកបានចេញបំភ្លឺថាសូមប្រព័ន្ធផ្សព្វផ្សាយអ្នកសារព័ត៌មានមកពិនិត្យមើលនៅសាលាស្រុក ផ្ទុយពីរាជរដ្ឋាភិបាលដែលតែងតែប្រកាសថាសូមឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវការសហការជាមួយអ្នកសារព័ត៌មានស្របពេលវិជ្ជាជីវៈអ្នកសារព័ត៌មានក្នុងសម័យឌីជីថលទំនើបទទួលយកព័ត៌មានគ្រប់ទម្រង់និងលឿនរហ័ស…(វគ្គ៣)!

តើពិតទេ ដីចំណីរជម្រកព្រៃឈើមួយផ្នែកត្រូវបានឈ្មួញដាក់បញ្ចូលដើម្បី ធ្វើប័ណ្ណកម្មសិទ្ធិកគ្របដណ្ដប់លើសម្បត្តិ សាធារណៈរបស់រដ្ឋដែលផ្ទុយពីច្បាប់ និងអនុក្រឹត្យបានកំណត់ជាធរមាន តែរដ្ឋបាលស្រុកឈូកបានចេញបំភ្លឺថាសូមប្រព័ន្ធផ្សព្វផ្សាយអ្នកសារព័ត៌មានមកពិនិត្យមើលនៅសាលាស្រុក ផ្ទុយពីរាជរដ្ឋាភិបាលដែលតែងតែប្រកាសថាសូមឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវការសហការជាមួយអ្នកសារព័ត៌មានស្របពេលវិជ្ជាជីវៈអ្នកសារព័ត៌មានក្នុងសម័យឌីជីថលទំនើបទទួលយកព័ត៌មានគ្រប់ទម្រង់និងលឿនរហ័ស…(វគ្គ៣)! រាជធានីភ្នំពេញ ស្រុកឈូកខេត្តកំពត : បើយោងតាមប្រភពព័ត៌មាននៅតែបន្តវែកញែក និងផ្ដល់មកថាទីតាំងចំណីរជម្រកដែនព្រៃឈើដែលស្ថិតនៅក្នុងភូមិនារាយ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ត្រូវបានឈ្មួញធ្វើការគ្រប់ដណ្ដប់មួយផ្នែកនៃដីដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយបច្ចុប្បន្នជាអគាររោងចក្រជួលឱ្យជនជាតិបរទេស(ចិន)ធ្វើការប្រកបអាជីវកម្មរកស៊ីដែលជាករណីផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងយ៉ាងច្បាស់អំពីការហាមប្រាមមិនឲ្យមាននៅការទន្ទ្រានយកដីសម្បត្តិសាធារណៈរបស់រដ្ឋដែលស្ថិតនៅក្នុងដែនជម្រកព្រៃឈើណាមួយនោះឡើយ។ ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦ រដ្ឋបាលស្រុកឈូក ធ្វើសេចក្តីបំភ្លឺអំពីការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន បន្ទាប់ពីអ្នកសារព័ត៌មានធ្វើការចេញផ្សព្វផ្សាយដំណឹងដើម្បីជម្រាបគោរពជូនដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធនៃមន្ទីរខេត្តកំពតនៅលើទីតាំងដីខាងលើនេះ ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលជាថ្នាក់ដឹកនាំមួយពោរពេញទៅដោយសមត្ថភាពក្នុងការអភិវឌ្ឍន៍កែប្រែមុខមាត់ខេត្តកំពតដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនផង និងបំពេញមុខមាត់ជាលក្ខណៈអន្តរជាតិផង។…

ហ៊ាននោះហ៊ាន! ហ៊ានរកលេខដាក់គ្មាន !ហ៊ានដល់ថ្នាក់យកដីរបស់រដ្ឋទៅរត់ការធ្វើប្លង់បណ្ណកម្មសិទ្ធិដោយបិទបាំងធ្វើអាគាររោងចក្រជួលឱ្យចិន!ឱព្រះអើយ! មិនខុសពីពាក្យគេថា(កន្ទេលធំបន្លំដេក)តែទោះជាយ៉ាងណាដំរីងាប់មិនអាចយកចង្អេរទៅបិទបាំងបានទេ! នេះជាព័ត៌មានកាន់តែក្តៅហើយ ក្តៅដូចទឹកពុះ ១០០អង្សាសេ (ផ្សាយជាលើកទី២) :

ហ៊ាននោះហ៊ាន! ហ៊ានរកលេខដាក់គ្មាន !ហ៊ានដល់ថ្នាក់យកដីរបស់រដ្ឋទៅរត់ការធ្វើប្លង់បណ្ណកម្មសិទ្ធិដោយបិទបាំងធ្វើអាគាររោងចក្រជួលឱ្យចិន!ឱព្រះអើយ! មិនខុសពីពាក្យគេថា(កន្ទេលធំបន្លំដេក)តែទោះជាយ៉ាងណាដំរីងាប់មិនអាចយកចង្អេរទៅបិទបាំងបានទេ! នេះជាព័ត៌មានកាន់តែក្តៅហើយ ក្តៅដូចទឹកពុះ ១០០អង្សាសេ (ផ្សាយជាលើកទី២) : ខេត្តកំពត :បើយោងតាមប្រភពដែលបានផ្ដល់មកបន្ថែមទៀតថាទីតាំងអគាររោងចក្រដែលបានសាងសង់លើដីព្រៃរបស់រដ្ឋស្ថិតនៅក្នុងភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត បានកំពុងតែរត់ខ្វែងដៃខ្វែងជើងដើម្បីធ្វើយ៉ាងណាឲ្យចេញប្លង់បានមុនរឿងនេះផ្ទុះឡើងបន្ទាប់ពីមានបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួនបានចេញផ្សាយជាបន្តបន្ទាប់កន្លងមក។ឃុំនរាយណ៍ជាឃុំដែលមានសក្ដានុពលផងដែរសម្រាប់ការវិនិយោគផ្សេងៗ ឃុំនរាយណ៍មានភូមិសរុបចំនួន៤ គឺភូមិនរាយណ៍ ភូមិពស់ពង ភូមិព្រៃស្បូវ និងភូមិខ្នាចរមាស។ រឿងដ៏អាស្រូវមួយនេះដែលជាការបិទបាំងឃុបឃិតគ្នាជាប្រព័ន្ធ ព្រោះកន្លងមកធ្វើឲ្យសាធារណជនមានការហួសចិត្ត និងសោកស្ដាយបំផុតចំពោះទង្វើរបស់ម្ចាស់ទីតាំងដែលហ៊ានធ្វើដូច្នេះចាត់ទុកថាម្ចាស់ទីតាំងនេះហ៊ាននោះហ៊ានគឺហ៊ានទាំងបំពានច្បាប់តែម្ដង។ សូមរំលឹក និងបញ្ជាក់ផងដែរថាកន្លងមករឿងនេះមិនទាន់ត្រូវបានចេញផ្សាយនោះនៅឡើយទេ សាធារណជនដែលជាអ្នកផ្ដល់នូវប្រភពព័ត៌មានបានបញ្ជាក់ថាគឺគ្រាន់តែជាការអភិវឌ្ឍន៍ក្រោមការស្នើសុំពីរថ្នាក់ដឹកនាំតែប៉ុណ្ណោះ ធាតុពិតនៅពីក្រោយខ្នងមានម្ចាស់កំពុងតែរត់ប្លង់កាន់កាប់ដីបណ្ណកម្មសិទ្ធិនេះ។ នៅក្នុងអាណត្តដែលឯកឧត្តមបណ្ឌិត ម៉ៅ ធនិន…

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:១៧នាទីរសៀលនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា…

កម្ពុជា តវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ Cambodia Protests against Legal Complaint by Thai Senior Official

កម្ពុជា តវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ Cambodia Protests against Legal Complaint by Thai Senior Official

បេីកលេងដំណើរការវិញហើយ !បន្ទាប់ពីផ្អាកមួយរយៈ !! ល្បែងបាញ់ត្រី នៅផ្សារទំនើបសូរិយា(ជាន់ទី៥) កំពុងពង្រក់ស្មារតីសិស្សគេចសាលារៀន និងពលរដ្ឋមួយចំនួន!!! សូមលោក ជា ខេមា អភិបាលខណ្ឌដូនពេញ មានចំណាត់ការផងទាន , សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បេីកលេងដំណើរការវិញហើយ !បន្ទាប់ពីផ្អាកមួយរយៈ !! ល្បែងបាញ់ត្រី នៅផ្សារទំនើបសូរិយា(ជាន់ទី៥) កំពុងពង្រក់ស្មារតីសិស្សគេចសាលារៀន និងពលរដ្ឋមួយចំនួន!!! សូមលោក ជា ខេមា អភិបាលខណ្ឌដូនពេញ មានចំណាត់ការផងទាន , សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រាជធានីភ្នំពេញ÷ សូមធ្វេីសេចក្តីរាយការណ៍ជូន អាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌដូនពេញ ជាពិសេស លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ! សូមចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទីតាំងល្បែងកម្សាន្ត…

អីយ៉ាស.!យល់ហើយ យល់កាន់តែច្បាស់ហើយពេលនេះ បើអ្នកមានលុយអាចធ្វើបាន នោះអ្នកក្រដែលមនាលទ្ធភាពក៏អាចធ្វើបានដែរ ច្បាប់មិនតម្រូវឲ្យអ្នកមានធ្វើការរំលោភបំពានដែលអនុក្រឹត្យបានចែងនោះទេ តែបើអ្នកមានអាចធ្វើបាន នោះអ្នកក្រក៏អាចធ្វើបានដែរ ហើយថ្ងៃក្រោយក៏កុំដាក់បន្ទុកចំពោះអ្នកក្រអី សូមអនុវត្តច្បាប់ឱ្យបានស្មើៗគ្នាណាលោកអភិបាលស្រុក..និងមន្ត្រីជំនាញពាក់ព័ន្ធ..(វគ្គ៣)

អីយ៉ាស.!យល់ហើយ យល់កាន់តែច្បាស់ហើយពេលនេះ បើអ្នកមានលុយអាចធ្វើបាន នោះអ្នកក្រដែលមនាលទ្ធភាពក៏អាចធ្វើបានដែរ ច្បាប់មិនតម្រូវឲ្យអ្នកមានធ្វើការរំលោភបំពានដែលអនុក្រឹត្យបានចែងនោះទេ តែបើអ្នកមានអាចធ្វើបាន នោះអ្នកក្រក៏អាចធ្វើបានដែរ ហើយថ្ងៃក្រោយក៏កុំដាក់បន្ទុកចំពោះអ្នកក្រអី សូមអនុវត្តច្បាប់ឱ្យបានស្មើៗគ្នាណាលោកអភិបាលស្រុក..និងមន្ត្រីជំនាញពាក់ព័ន្ធ..(វគ្គ៣) រាជធានីភ្នំពេញ ខេត្តកណ្ដាល : យោងទៅតាមប្រភពព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយរបស់យើងទទួលបានជាបន្តបន្ទាប់គឺជារឿងមួយដែលចង់បង្ហាញអំពីតុល្យភាពនៃការអនុវត្តច្បាប់ទាំងអស់គ្នាដែលកន្លងមកអង្គភាពសារព័ត៌មានយើងបានធ្វើការចុះផ្សាយពីរដងរួចទៅហើយអំពីសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកពញាឮ ខេត្តកណ្ដាលកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្នុងករណីដីទីតាំងមួយកន្លែងដែលមានអត្ថន័យ និងខ្លឹមសារថា (ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ រដ្ឋបាលស្រុកពញាឮ សូមធ្វើការបំភ្លឺជូនថា ក្រោយពីទទួលបាន ព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលស្រុក បានចាត់មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធថ្នាក់ស្រុក ចុះទៅពិនិត្យលើទីតាំងដីជាក់ស្តែងឃើញថា ៖…