នោះពេលនេះផ្អើលអស់ហើយ សូម្បីតែព្រះឥន្ទក៏មិននៅស្ងៀមដែរពេលនេះ! តើនរណាខ្លះជាប់ពាក់ព័ន្ធរឿងដីព្រៃកោងកាងរបស់រដ្ឋដើម្បីប្រែក្លាយទៅជាកម្មសិទ្ធិបុគ្គលឯកជនទាំំងមិនទាន់បង្ហាញរាល់ភាពត្រឹមត្រូវតាមនីតិវិធីក៏ដូចជាគោលការណ៍របស់រាជរដ្ឋាភិបាលស្តីអំពីដីក្នុងតំបន់អនុក្រឹត្យ (ចេញផ្សាយជាលើកទី៣)! រាជធានីភ្នំពេញខេត្តកែប : ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី ការរង់ចាំតាមដានដោយយកទឹកចិត្តទុកដាក់ពីសំណាក់គ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិលដែលចាត់ទុកថាអាចជាការរំលោភបំពានចំពោះដីព្រៃកោងកាងជាជម្រកត្រីកូនពងជាប់ដែនសមុទ្រស្ថិតនៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលត្រូវបានប្រែក្លាយយកជាសម្បត្តិបុគ្គលឯកជនទៅវិញ គឺធ្វើឲ្យដំណឹងមួយនេះមិនអាចនៅស្ងៀមត្រឹមនេះបានទេ ប្រតិកម្មគឺពីម្នាក់ទៅម្នាក់កាន់តែខ្លាំងទៅខ្លាំងទៅចំពោះការរិះគន់ដែលនាំឲ្យដំណើរការអនុវត្តផ្លូវច្បាប់ប្រព្រឹត្តមានលក្ខណៈស្តង់ដាពីរ។ នៅថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៦ មន្ត្រីថ្នាក់ជាតិមួយចំនួនកំពុងតែសិក្សាពិនិត្យមើលដោយលេចឮថាទីតាំងខាងលើនេះត្រូវបានដាក់ជាកម្មសិទ្ធិបុគ្គលឯកជន ដែលលេចឮថាគឺជាគ្រួសាររបស់រដ្ឋលេខាធិការនៃស្ថាប័នដ៏ធំមួយ ហើយដំណឹងនេះទៀតសោតក៏រឹតតែបានពញ្ញាក់បេះដូងប្រមុខរាជរដ្ឋាភិបាលថ្នាក់ជាតិកំពូលៗឲ្យក្រឡេកមើលថាតើមានភាពប្រក្រតីដែរឬយ៉ាងណា?បានជាសុខៗដីសម្បត្តិធនធានធម្មជាតិរបស់ប្រទេសកម្ពុជាក្នុងដែនដីសមុទ្រខេត្តកែបត្រូវបានក្លាយជាបុគ្គលឯកជនកាន់កាប់ជាសម្បត្តិផ្ទាល់ខ្លួនទៅវិញ? រឿងនេះបានធ្វើឲ្យមតិជាសាធារណៈពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើមានការរិះគន់ ហើយព្រះឥន្រ្ទឯណោះក៏មិននៅស្ងៀមដែរតាមមើលទៅនឹងអាចយកព្រះនេត្រទៅទតមើលតំបន់នោះ ថាតើនរណាខ្លះជាប់ពាក់ព័ន្ធនឹងការចេញប្លង់ដែលជាសម្បត្តិធនធានធម្មជាតិមានទំហំដល់ ៧១ហិចតាបានទៅន+? ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជម្រាបទូរសព្ទមកសារព័ត៌មាននៅថ្ងៃទី១៣…
Category: ព័ត៌មានជាតិ
ដីព្រៃកោងកាងរបស់រដ្ឋដែលកំពុងតែរងការរិះគន់ និងជាចំណាប់អារម្មណ៍ពីសំណាក់សាធារណជនទូទៅ ថាមូលហេតុអ្វីបានក្លាយជាកម្មសិទ្ធិស្របច្បាប់បុគ្គលឯកជនទៅវិញ ខណៈដែលអាជ្ញាធរថ្នាក់ក្រោមមិនដឹង មិនបានឮ តែមន្ត្រីជំនាញ និងអាជ្ញាធរថ្នាក់លើមានការអះអាងខ្លះៗមិនទាន់ច្បាស់លាស់ហាក់ដូចជាមានរឿងអាថ៌កំបាំងថាតើការអនុវត្តច្បាប់ស្របតាមនីតិវិធីដែរឬយ៉ាងណា? (វគ្គ១)
ដីព្រៃកោងកាងរបស់រដ្ឋដែលកំពុងតែរងការរិះគន់ និងជាចំណាប់អារម្មណ៍ពីសំណាក់សាធារណជនទូទៅ ថាមូលហេតុអ្វីបានក្លាយជាកម្មសិទ្ធិស្របច្បាប់បុគ្គលឯកជនទៅវិញ ខណៈដែលអាជ្ញាធរថ្នាក់ក្រោមមិនដឹង មិនបានឮ តែមន្ត្រីជំនាញ និងអាជ្ញាធរថ្នាក់លើមានការអះអាងខ្លះៗមិនទាន់ច្បាស់លាស់ហាក់ដូចជាមានរឿងអាថ៌កំបាំងថាតើការអនុវត្តច្បាប់ស្របតាមនីតិវិធីដែរឬយ៉ាងណា? (វគ្គ១) ខេត្តកែប : ទីតាំងនៅតំបន់មួយចំនួនស្ថិតក្នុងខេត្តកែបគឺសំបូរព្រៃកោងកាង ជាពិសេសស្រុកដំណាក់ចង្អើរក្រោមការអភិរក្សការពារយ៉ាងតឹងតែងរបស់រាជរដ្ឋាភិបាលកម្ពុជាដាក់ជូនដើម្បីរក្សាទុកដីព្រៃមួយចំនួនសម្រាប់ជាជម្រកត្រីពងកូននៅរដូវទឹកឡើង និងដីមួយចំនួនទៀតសម្រាប់ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានា។ ថ្មីៗនេះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ អ្នកសារព័ត៌មានបានចុះពិនិត្យដើម្បីទទួលយកព័ត៌មានជាក់ស្តែង បន្ទាប់ពីមានការលើកឡើងជុំវិញទីតាំងដីព្រៃកោងកាងមួយកន្លែងដែលត្រូវបានចាក់គ្រឹះ និងបោះបង្គោលជាច្រើនដើមដោយមានការហ៊ុំព័ទ្ធដើម្បីកំណត់យកដែនព្រំដីជាកម្មសិទ្ធិរបស់ខ្លួន។ ការយកគ្រឿងចក្រធ្វើជាផ្លូវដើម្បីចូលក្នុងទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺងាយស្រួលឱ្យកម្មករចូលធ្វើការសាងសង់។ សាធារណៈជននៅតែបន្តដោយមានចម្ងល់ហើយចម្ងល់ទៀតថាសុខៗដីព្រៃកោងកាងនេះក្លាយជាកម្មសិទ្ធិរបស់បុគ្គលឯកជនទៅវិញ អ្នកខ្លះរកពាក្យថ្លែងមិនបានថាបើជាកម្មសិទ្ធិឯកជនមែននោះ តើគេយកអភិវឌ្ឍន៍ធ្វើអ្វីដែរ? តើមូលហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានពួកគាត់មិននិយាយអ្វីទាល់តែសោះ ក្រែងពួកគាត់ជាអាណាព្យាបាលឪពុកម្ដាយពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រខាងលើនោះមែនទេ? អ្នកខ្លះនិយាយជារៀងរាល់ថ្ងៃថា បើថ្ពួកមិនទៅព្នៅវាមិនមកដែរ…
អុសឈើរាប់សិបម៉ែត្រគូបកាប់ដឹកជញ្ជូនជារៀងរាល់ថ្ងៃដោយសារតែមានឈ្មួញដែលល្បីល្បាញមានឈ្មោះថាចែមុំៗ បានកំពុងប្រមូលទិញទាំងអុសស្រុកពិសេសអុសព្រៃដោយមិនខ្វល់អំពីការបាត់បង់ផលប៉ះពាល់អនុផលព្រៃឈើដែលត្រូវបានរក្សាការពារដោយជម្រកបរិស្ថាន ខណះមន្ត្រីមានសមត្ថកិច្ចជំនាញហាក់ដូចជាមិនបានដឹងទាល់តែសោះ! (វគ្គ១)!
អុសឈើរាប់សិបម៉ែត្រគូបកាប់ដឹកជញ្ជូនជារៀងរាល់ថ្ងៃដោយសារតែមានឈ្មួញដែលល្បីល្បាញមានឈ្មោះថាចែមុំៗ បានកំពុងប្រមូលទិញទាំងអុសស្រុកពិសេសអុសព្រៃដោយមិនខ្វល់អំពីការបាត់បង់ផលប៉ះពាល់អនុផលព្រៃឈើដែលត្រូវបានរក្សាការពារដោយជម្រកបរិស្ថាន ខណះមន្ត្រីមានសមត្ថកិច្ចជំនាញហាក់ដូចជាមិនបានដឹងទាល់តែសោះ! (វគ្គ១)! ខេត្តកំពត និងកំពង់ស្ពឺ :យោងតាមប្រភពព័ត៌មានដែលត្រូវបានផ្ដល់ជាយូរថ្ងៃខែរហូតមកដល់បច្ចុប្បន្ននេះគិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវស៊ើបអង្កេត ផ្សព្វផ្សាយជុំវិញករណីឈ្មួញដែលរកស៊ីដឹកជញ្ជូនទិញអុសដើម្បីដឹកតាមរថយន្តប្រភេទ V1 ជាច្រើនគ្រឿងទាំងថ្ងៃឬយប់ដែលស្ថិតនៅក្នុងតំបន់មួយចំនួនដូចជានៅតាមបណ្តោយផ្លូវលេខ៤៣ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួចនៃខេត្តកំពង់ស្ពឺ ឆ្ពោះទៅឃុំតាកែននៃស្រុកឈូក ខេត្តកំពត។ ជាក់ស្ដែងកន្លងមករហូតមកដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មានរថយន្តមួយចំនួនបានធ្វើការដឹកជញ្ជូនអុសព្រៃលាយឡំនិងអុសក្នុងស្រុកដើម្បីបំភាន់ភ្នែកសាធារណះជន។ ពលរដ្ឋដែលជាអ្នកដឹកជញ្ជូនតាមគោយន្តមួយចំនួនបានបញ្ជាក់ប្រាប់អំពីការទិញអុសឈើព្រៃរបស់ពួកគេដែលមួយថ្ងៃៗពួកគេព្យាយាមធ្វើការកាប់ព្រៃឈើក្នុងតំបន់មួយចំនួនដើម្បីសម្រាប់លក់ឲ្យឈ្មួញដែលមានឈ្មោះថាចែមុំ ដោយប្ដូរនឹងលុយជាថ្នូរសម្រាប់កម្មភាពនេះបើទោះបីជាអំពើខុសច្បាប់ក៏ដោយ។ ជាការពិតកាលពីរាត្រីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ យុវជនម្នាក់បានបង្ហើបប្រាប់មកសារព័ត៌មានថារូបគាត់បានចូលកាប់ព្រៃឈើដើម្បីលក់ក្នុងមួយជើងៗចំណេញបានប៉ុន្មានដប់មុឺនរៀលដោយលក់វាស់ម៉ែត្រគូប ធ្វើទាំងអស់នោះមានប្រភេទ ទំពូង សេក។ល។ជាដើម ដោយរូបគាត់ផ្ទាល់បានចូលទៅកាប់នៅក្នុងតំបន់គេជីករ៉ែនៅឯចំណុចភ្នំតាកែវ…
ការបើកអាជីវកម្មរកស៊ីដោយមិនបានបញ្ជាក់អំពីភាពច្បាស់លាស់នៃមុខរបរដោយផ្អែកទៅលើនិតិវិធីច្បាប់ដែលបានកំណត់នៅកម្ពុជា នោះមានន័យថាទីតាំងកំពុងតែប្រព្រឹត្តលួចកេងចំណេញផលប្រយោជន៍របស់ជាតិ ខណៈអាជ្ញាធរមូលដ្ឋានមិនទាន់បានដឹងថាជាទីកន្លែងអ្វីឲ្យពិតប្រាកដនោះ!
ការបើកអាជីវកម្មរកស៊ីដោយមិនបានបញ្ជាក់អំពីភាពច្បាស់លាស់នៃមុខរបរដោយផ្អែកទៅលើនិតិវិធីច្បាប់ដែលបានកំណត់នៅកម្ពុជា នោះមានន័យថាទីតាំងកំពុងតែប្រព្រឹត្តលួចកេងចំណេញផលប្រយោជន៍របស់ជាតិ ខណៈអាជ្ញាធរមូលដ្ឋានមិនទាន់បានដឹងថាជាទីកន្លែងអ្វីឲ្យពិតប្រាកដនោះ! ខេត្តតាកែវ :បើយោងតាមប្រភពដែលបានផ្ដល់នូវព័ត៌មានដើម្បីឲ្យមានការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ផងដែរជុំវិញទីតាំងមួយកន្លែងដែលប្រកបអាជីវកម្មដោយមិនមានភាពច្បាស់លាស់ថាកំពុងតែប្រព្រឹត្តរកសុីមុខរបរអ្វីឲ្យពិតប្រាកដ គឺស្ថិតនៅក្នុងភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឲ្យមានសាធារណជនលើកឡើងចំៗថា ទីតាំងនេះកំពុងតែប្រព្រឹត្តនូវមុខរបរលួចលាក់ខុសច្បាប់ហើយ។ ទន្ទឹមនឹងនោះអ្នកមួយចំនួនទៀតនៅតែបន្តយកចិត្តទុកដាក់ឃ្លាំមើលថាតើការបើកអាជីវកម្មដូច្នេះតើមានទេនៅកម្ពុជា?ប្រាកដណាស់ទើបតែទីនេះទេដែលមានការបើកដោយលួចលាក់របស់ជនបរទេសអាចជាជនជាតិភាគច្រើន។ ការលើកឡើងពីមាត់មួយទៅមាត់មួយ គឺជាផ្នែកមួយដែលចាំបាច់ត្រូវតែមានការពិនិត្យឲ្យបានដិតដល់ នេះបើយោងតាមពលរដ្ឋមួយចំនួននៅតែបន្តលើកយកអំពីមូលហេតុនៃមុខរបរអាជីវកម្មដែលពួកគេកំពុងតែរកស៊ីដូចគ្នា បែរជាអ្នកខ្លះបង់ពន្ធជូនរដ្ឋត្រឹមត្រូវដើម្បីជួយលើកស្ទួយដល់សេដ្ឋកិច្ចជាតិ ផ្ទុយមកវិញបែរជាទីតាំងនេះមិនមានច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវពិតប្រាកដ។ នៅក្នុងលក្ខខណ្ឌនេះពលរដ្ឋមួយចំនួនទៀតក៏បានប្រៀបធៀបទៅនឹងថាមុខរបរនេះត្រូវបានលើកស្លាកយីហោធំៗគឺជាមុខរបរពិតប្រាកដ ផ្ទុយមកវិញទីតាំងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះបែរជានាំគ្នាប្រព្រឹត្តបង្កើតមុខរបរដែលផ្ទុយពីច្បាប់បានកំណត់នោះ ហើយចាត់ទុកច្បាប់នៃប្រទេសកម្ពុជាជាអ្វីដែរ ហើយអាជ្ញាធរ និងមន្ត្រីជំនាញមានសមត្ថកិច្ចកំពុងតែធ្វើអ្វីដែរដែលទីតាំងនេះអាចនឹងមានអ្វីមិនប្រក្រតីនោះ? លោក ស្រី សំបូរ ជាមេឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មិនត្រូវបានផ្ដល់បទសម្ភាសន៍ណានោះឡើយ…
ពិតជារកពាក្យថ្លែងមិនរួចទាល់តែសោះ អ្នកមានលុយមានអំណាចនាំគ្នាទៅរំលោភច្បាប់ទាំងឃើញនឹងភ្នែកស្រស់ តែចំណាត់ការនៅត្រង់ណា? ទីតាំងចាក់រំលោភដីចូលដល់មាត់ច្រើនទន្លេបានធ្វើឲ្យសាធារណជនរិះគន់ ចំពោះទង្វើសកម្មភាពរបស់ម្ចាស់ទីតាំងដែលល្មើសនិងច្បាប់ ខណៈដែលអាជ្ញាធរ និងមន្ត្រីជំនាញហាក់ដូចជាមានការបកស្រាយផ្សេងៗគ្នាផ្ទុយពីច្បាប់ដែលបានកំណត់ដោយព្រះរាជាណាចក្រកម្ពុជា។
ពិតជារកពាក្យថ្លែងមិនរួចទាល់តែសោះ អ្នកមានលុយមានអំណាចនាំគ្នាទៅរំលោភច្បាប់ទាំងឃើញនឹងភ្នែកស្រស់ តែចំណាត់ការនៅត្រង់ណា? ទីតាំងចាក់រំលោភដីចូលដល់មាត់ច្រើនទន្លេបានធ្វើឲ្យសាធារណជនរិះគន់ ចំពោះទង្វើសកម្មភាពរបស់ម្ចាស់ទីតាំងដែលល្មើសនិងច្បាប់ ខណៈដែលអាជ្ញាធរ និងមន្ត្រីជំនាញហាក់ដូចជាមានការបកស្រាយផ្សេងៗគ្នាផ្ទុយពីច្បាប់ដែលបានកំណត់ដោយព្រះរាជាណាចក្រកម្ពុជា។ ខេត្តកណ្ដាល :បើយោងតាមប្រភពព័ត៌មានបានបញ្ជាក់ច្បាស់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបង្ហាញយ៉ាងច្បាស់អំពីការរំលោភបំពានរបស់ម្ចាស់ទីតាំងដែលមានលុយមានអំណាច មិនខ្វល់អំពីផលប៉ះពាល់នៃផ្ទៃអាងទន្លេ ដែលអាចបង្កឲ្យមានបញ្ហាផ្សេងៗសម្រាប់ដំណើរការគ្រប់គ្រងអាងទន្លេរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងតំបន់មួយចំនួនដែលរងផលប៉ះពាល់ និងគ្រប់ៗគ្នាគោរពច្បាប់ផ្ទុយពីម្ចាស់ទីតាំងដីមួយនេះដែលបានធ្វើការសាងសង់ចូលក្នុងមាត់ច្រាំងទន្លេធ្វើឲ្យមានការរិះគន់ផងដែរ។ ជុំវិញការបកស្រាយរបស់អជ្ញាធរ និងមន្ត្រីជំនាញគឺលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលមិនបានឆ្លើយតបតាមប្រព័ន្ធទំនាក់ទំនងណាមួយនោះឡើយ។ សម្រាប់លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាលបានបញ្ជាក់អំពីថាទីតាំងនេះមានការសុំច្បាប់ឬគេធ្វើបំពាននេះក្នុងគោលបំណងអ្វីដែរ…
បើមិនទប់ស្កាត់នោះទេ ដំបៅនឹងរីករាលដាលកើតចេញជាមហារីកហើយ! ការដឹកជញ្ជូនទំនិញ និងការចេញចូលឬជនជាតិវៀតណាមឆ្លងដែនទាំងខុសច្បាប់កណ្ដាលយប់អាធ្រាតវាបានធ្វើឲ្យប៉ះពាល់ដល់និតិវិធីអនុវត្តច្បាប់ដែលបានកំណត់ក៏ដូចជាសន្តិសុខជាតិ សូមថ្នាក់ដឹកនាំជាតិមេត្តាចាត់កម្លាំងមន្ត្រីចុះអធិការកិច្ចដោយការគោរព..!(វគ្គ១):
បើមិនទប់ស្កាត់នោះទេ ដំបៅនឹងរីករាលដាលកើតចេញជាមហារីកហើយ! ការដឹកជញ្ជូនទំនិញ និងការចេញចូលឬជនជាតិវៀតណាមឆ្លងដែនទាំងខុសច្បាប់កណ្ដាលយប់អាធ្រាតវាបានធ្វើឲ្យប៉ះពាល់ដល់និតិវិធីអនុវត្តច្បាប់ដែលបានកំណត់ក៏ដូចជាសន្តិសុខជាតិ សូមថ្នាក់ដឹកនាំជាតិមេត្តាចាត់កម្លាំងមន្ត្រីចុះអធិការកិច្ចដោយការគោរព..!(វគ្គ១): ខេត្តតាកែវ : បើយោងតាមប្រភពព័ត៌មានច្បាស់ការដែលបានផ្ដល់ជូនមកកាលពីរាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ច្បាស់ថា មានរថយន្តមួយចំនួនដែលធ្វើដំណើរចេញចូលតាមទាំងកណ្ដាលអាធ្រាត្រទៅហើយនិងមកជាប្រចាំកន្លងមកក៏ព្រោះតែមន្ត្រីនគរបាលអន្តោប្រវេសន៍ និងមន្ត្រីគយ នៃច្រកទ្វារអន្តរជាតិភ្នំដិន កម្ពុជា-វៀតណាម មិនបានបំពេញកាតព្វកិច្ច និងតួនាទីឲ្យបានត្រឹមត្រូវដែលឈានទៅដល់ការដឹកទំនិញចេញចូលពីវៀតណាមមកកម្ពុជាទាំងយប់ ជាពិសេសមានជនជាតិវៀតណាមមួយចំនួនដែលចេញចូលយ៉ាងអាណាធិបតេយ្យ។ ការបង្កឲ្យមានទិដ្ឋភាពទាំងនេះក៏ព្រោះតែអាចនឹងមានផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មន្ត្រីទាំងអស់នេះដែលឈានទៅដល់ការមិនគោរពនូវគោលការណ៍ក៏ដូចជាច្បាប់ដែលបានកំណត់របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធមានដូចជា គោលការណ៍អនុវត្តរបស់នគរបាលព្រំដែនគោកនៃក្រសួងមហាផ្ទៃ និងស្ថាប័ននៃនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ហើយប្រភពមួយចំនួនក៏នៅតែបន្ត។ធ្វើការរិះគន់ផងដែរថាបើមិនមានការបើកដៃឲ្យឈ្មួញគឺជាជនជាតិវៀតណាមមួយចំនួនទាំងនោះដែលចេញចូលទៅហើយនិងមកក៏ពួកគេមិនហ៊ានធ្វើដំណើរដឹកជញ្ជូនបានដោយសេរីនោះដែរ។ ដោយឡែកការលើកឡើងនៅទិដ្ឋភាពបន្ថែមទៀតក្នុងការដឹកជញ្ជូនរបស់ក្រុមឈ្មួញដែលនាំយកទំនិញសពសារពើដោយនាំចេញពីប្រទេសវៀតណាមចូលមកលក់នៅកម្ពុជាដែលធ្វើឱ្យមានតម្លៃទីផ្សារនៃកសិទ្ធផលកម្ពុជាធ្លាក់ចុះមួយកំរិតផងដែរក៏ជាហេតុបណ្ដាលឲ្យមានអតិផរណាលើទីផ្សារក្នុងតម្លៃប្រែប្រួលនៅកម្ពុជា។ សម្រាប់ប្រជាពលរដ្ឋដែលទិញទំនិញទាំងអស់នោះយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ហើយការដឹកជញ្ជូនមួយចំនួនទៀតសោតដោយដឹកចេញពីឃ្លាំងជាច្រើននៅក្បែរ ច្រកទ្វារអន្តរជាតិភ្នំដិន កម្ពុជា-វៀតណាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិផ្សារ…
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានបើកវគ្គបណ្ដុះបណ្ដាល ការត្រួតពិនិត្យអង្គហេតុអំពីទំនាក់ទំនងអន្តរជាតិក្នុងតំបន់ត្រូវបានបិទបញ្ចប់ប្រកបដោយភាពផ្លែផ្កា..!
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានបើកវគ្គបណ្ដុះបណ្ដាល ការត្រួតពិនិត្យអង្គហេតុអំពីទំនាក់ទំនងអន្តរជាតិក្នុងតំបន់ត្រូវបានបិទបញ្ចប់ប្រកបដោយភាពផ្លែផ្កា..! ដោយសម្លឹងឃើញអំពីដំណើរឆ្ពោះទៅមុខលើប្រព័ន្ធផ្សព្វផ្សាយបែបបច្ចេកវិទ្យាទំនើបកម្ម និងជាការចូលរួមចំណែកមួយផ្នែកលើការអភិវឌ្ឍន៍ធនធានមនុស្សឲ្យទទួលបាននូវចំណេះដឹងក្នុងវិស័យសារព័ត៌មានដែលមិនអាចកាត់រំលងបាន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(Cambodia Center for Independent Media)ហៅកាត់ថា CCIM បានបើកវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ដើម្បីឲ្យសិក្ខាកាមដែលមកពីបណ្តាស្ថាប័នអង្គភាពនៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនមួយចំនួនចូលមកសិក្សាដើម្បីទទួលចំណេះដឹង និងស្វែងយល់ឱ្យស៊ីជម្រៅបន្ថែមជាបន្តទៅទៀតក្នុងប្រធានបទ(ការត្រួតពិនិត្យអង្គហេតុអំពីទំនាក់ទំនងអន្តរជាតិក្នុងតំបន់) ដែលបានធ្វើឡើងចាប់ថ្ងៃទី៧ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ថ្មីៗនេះនៅសណ្ឋាគារ សាន់វ៉េ (Sunway Hotel) ទល់មុខស្ថានទូតអាមេរិកជាប់បរិវេណវត្តភ្នំក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីដែលរៀបចំដោយមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)មានលោកគ្រូ អ្នកគ្រូ ជាគ្រូបង្គោលដែលបានធ្វើការលើកយកចំណុចសំខាន់ៗនៃមូលដ្ឋានគ្រឹះដ៏ល្អដើម្បីធ្វើការចែករំលែកដល់សិក្ខាកាមដែលបានមកពីបណ្ដាស្ថាប័ននៃអង្គភាពប្រព័ន្ធផ្សព្វផ្សាយនានាទាំងអស់នោះ។ នៅក្នុងទិដ្ឋភាពនៃការបង្ហាញមានជាប្រធានបទ (ការត្រួតពិនិត្យអង្កែបអំពីទំនាក់ទំនងអន្តរជាតិក្នុងតំបន់) ត្រូវបានធ្វើការលំអិតក្នុងវគ្គនីមួយៗរយៈពេល ២ថ្ងៃ ដោយស្វែងយល់គន្លឹះសំខាន់ៗអំពីអ្វីទៅដែលហៅថា…
មហាជនរង់ចាំមើលថាតើការអនុវត្តគោលការណ៍របស់រដ្ឋបាលសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានប្រសិទ្ធភាព និងមានតម្លាភាពដូចរដ្ឋបាលខណ្ឌអនុវត្តកន្លងមកដែរឬទេ ខណៈដែលសេចក្តីជូនដំណឹងបានចេញជាពីរលើករួចទៅហើយរហូតដល់ហួសសុពលភាពចំពោះអ្នករំលោភបំពានលើចំណីរផ្លូវសាធារណៈរបស់រដ្ឋ..(វគ្គ១)!
មហាជនរង់ចាំមើលថាតើការអនុវត្តគោលការណ៍របស់រដ្ឋបាលសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានប្រសិទ្ធភាព និងមានតម្លាភាពដូចរដ្ឋបាលខណ្ឌអនុវត្តកន្លងមកដែរឬទេ ខណៈដែលសេចក្តីជូនដំណឹងបានចេញជាពីរលើករួចទៅហើយរហូតដល់ហួសសុពលភាពចំពោះអ្នករំលោភបំពានលើចំណីរផ្លូវសាធារណៈរបស់រដ្ឋ..(វគ្គ១)! រាជធានីភ្នំពេញ : បើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋទូទៅពិសេសនៅក្នុងតំបន់នៃភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបញ្ជាក់មកថា អាជ្ញាធរនៃរដ្ឋបាលពោធ៌សែនជ័យ បានអនុវត្តន៍ជាគោលការទាំងឡាយណាដែលជំរុញឲ្យអ្នកលក់ដូរមួយចំនួនដែលធ្វើការផ្លាស់ប្ដូរពីទីតាំងដែលរដ្ឋបាលសង្កាត់ខណ្ឌបានចាត់ទុកថាជាការរំលោភលើទីតាំងដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយពិសេសបន្ថែមទៀតបានរំលោភលើចំណីផ្លូវសាធារណៈសម្រាប់ធ្វើអាជីវកម្មប្រកបការងារក្នុងគោលបំណងចំណេញជាផលប្រយោជន៍ផ្ទាល់ខ្លួន តែមិនបានគិតដល់ផលប៉ះពាល់ដល់ចំពោះប្រជាពលរដ្ឋទូទៅឬធ្វើឲ្យមានផលប៉ះពាល់ដល់ការគ្រប់គ្រងក្នុងមូលដ្ឋាន។ ដោយឡែកមតិមួយចំនួននៅតែបន្តទៀតថាការបណ្ដែតបណ្ដោយឱ្យទីតាំងដែលស្ថិតនៅតាមបណ្ដោយផ្លូវវិញស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ានោះ គឺធ្វើអោយមានផលប៉ះពាល់ដល់អ្នកធ្វើដំណើរ ជារៀងរាល់ថ្ងៃ ព្រោះតែទីតាំងនេះបានធ្វើការលក់ដូររំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋជាយូរឆ្នាំមកហើយ និងពេលវេលាខ្លះក៏មានបញ្ហាកើតឡើងដោយសារមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារកត្តានៃការប្រមូលផ្ដុំគ្នាលក់ដូរដោយមិនមានសណ្ដាប់ធ្នាប់ក៏ថាបាន។ គួររំលឹកបញ្ជាក់បន្ថែមឡើងវិញថាកន្លងមកមានការលើកទឹកចិត្ត និងកោតសរសើរចំពោះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលបានអនុវត្តលើការទប់ស្កាត់មិនឲ្យមានការសាងសង់ដូចជាសំយ៉បមកលើផ្លូវសាធារណៈ ការរំលោភយកសម្បត្តិសាធារណៈរបស់រដ្ឋនៅតាមដងវិថីមួយចំនួនដើម្បីធ្វើការសាងសង់ជាសំណង់ផ្សេងៗជាទម្លាប់មិនល្អ ដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការងាររុះរើនិងមានការអប់រំដល់ម្ចាស់ទីតាំងនីមួយៗប្រកបដោយការទទួលខុសត្រូវខ្ពស់បានជោគជ័យដោយមានការគាំទ្រពីមជ្ឈដ្ឋានទូទៅដែលចាត់ទុកថាបានអនុវត្តយ៉ាងល្អត្រឹមត្រូវសម្រាប់កិច្ចការដឹកនាំក៏ដូចជាគោលនយោបាយរបស់រដ្ឋបាលខណ្ឌពោធិសែនជ័យផងដែរ។…
