ការចេញបំភ្លឺរបស់ឧត្តមសេនីយ៍ទោ ហ៊ុន សុខា សូមធ្វើបដិសេធ និងច្រានចោលរាល់ការចោទប្រកាន់ តាមបណ្ដាញសង្គម ខណៈតុលាការដង្កល់រឿងឥតចាត់ការ..!

ការចេញបំភ្លឺរបស់ឧត្តមសេនីយ៍ទោ ហ៊ុន សុខា សូមធ្វើបដិសេធ និងច្រានចោលរាល់ការចោទប្រកាន់ តាមបណ្ដាញសង្គម ខណៈតុលាការដង្កល់រឿងឥតចាត់ការ..!

(រាជធានីភ្នំពេញ) ៖ ប្រិយមិត្តលោកអ្នកនាងជាទីមេត្រីក្រោយមានការផ្ទុះព័ត៌មានលើបណ្ដាញសង្គមព័ត៌មានពាក់ព័ន្ធលោកស្រី ភុំ ផាន់ណាវី បានចោទប្រកាន់ និងប្ដឹងឧត្ដមសេនីយ៍ទោ ហ៊ុន សុខា ទៅតុលាការពាក់ព័ន្ធបទចោទប្រកាន់ បទរំលោភទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទគំរាមកំហែងថានឹងសម្លាប់ ប៉ុន្តែត្រូវបានតុលាការសម្រេចដង្កល់រឿងឥតចាត់ការ នេះបើយោងតាមប្រភពព័ត៌មាន ដែលអង្គភាពយើងខ្ញុំទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ។

លោកឧត្តមសេនីយ៍ទោ ហ៊ុន សុខា បានថ្លែងប្រាប់អង្គភាពយើងខ្ញុំឲ្យដឹងថា៖ ក្រោយពេលចាញ់ក្ដីនៅតុលាការពាក់ព័ន្ធការប្ដឹងពីសំណាក់លោកស្រី ភុំ ផាន់ណាវី មិនអស់ចិត្តបានប្ដឹងផ្សាយតាមរយៈសារព័ត៌មានដើម្បីបរិហារកេរ្តិ៍លោកទៀត។ លោកមានអំណះអំណាងច្បាស់លាស់ គឺលោកស្រី ភុំ ផាន់ណាវី បានជួលឲ្យធ្វើរបងនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុតែប៉ុណ្ណោះ។

ក្រោយមកលោកស្រី ភុំ ផាន់ណាវី បានជួលលោកឲ្យទិញដីពីប្រជាពលរដ្ឋ៣០គ្រួសារ នៅត្រង់ចំណុចភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទំហំ៩៣ហិកតា តម្លៃ១.៥០០.០០០ដុល្លារ ប៉ុន្តែលោកស្រី ភុំ ផាន់ណាវី បានប្រគល់ឲ្យលោកត្រឹមតែ ៣សែនដុល្លារតែប៉ុណ្ណោះ។ ហើយបន្ថែមពីនេះទៀត មានទីតាំងដី៤កន្លែងទៀត គឺលោកស្រី ភុំ ផាន់ណាវី អះអាងជាដីរបស់លោកស្រីប្រគល់ប្រាក់តែប្រមាណ ៤៥ម៉ឺនដុល្លារ គឺមិនមែនដូចការលើឡើងដែលមានទំហំដល់ចំនួនទៅដល់៣លានដុល្លាសហរដ្ឋអាមេរិកឡើយ ហើយលោកហ៊ុនសុខា បញ្ជាក់ហើយបញ្ជាក់ទៀតថាលោកមិនជាប់ពាក់ព័ន្ធរឿងការរត់ការធ្វើប្លង់ដីនោះទេ គឺភាគីខាងលោកស្រី ភុំ ផាន់ណាវី ទៅពឹងពាក់អ្នកផ្សេង។

ឧត្ដមសេនីយ៍ទោ ហ៊ុន សុខា បញ្ជាក់បន្ថែមទៀតថា៖ រហូតមកដល់បច្ចុប្បន្ននេះសំណុំរឿងព្រហ្មទណ្ឌដែលលោកស្រី ភុំ ផាន់ណាវី បានប្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវបានតុលាការសម្រេចដង្កល់រឿងឥតចាត់ការដែរ នេះបញ្ជាក់ឲ្យឃើញថា តុលាការបានផ្ដល់យុត្តិធម៌ជូនរូបលោកដ៏ពិតប្រាកដមែន។

ស្របពេលជាមួយគ្នានេះដែរលោកស្រី ភ្នំ ផាន់ណាវី បាននិយាយមិងមានការបកស្រាយយ៉ាងខ្លីនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា ជុំវិញសាច់ប្រាក់ចំនួនដល់៣លានដុល្លារបើមិនមែនជាការពិតលោកស្រីនិយាយធ្វើអ្វី ហើយលុយដែលធ្វើការបាញ់តាមរយៈជាអ្នកនៃធនាគារABA ជិតពីរលានដុល្លារសហរដ្ឋអាមេរិក និងតាមរយៈអ្នកផ្សេងទៀតសាមសែសិបមុឺនទៀត និងឱ្យខាងក្រៅមួយចំនួនទៀត។

តែទោះជាយ៉ាងណាក៏ដោយសម្រាប់បញ្ហាលើករណីនេះផងដែរលោកក៏សូមសំណូមពរដល់សាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ សូមមេត្តាកុំមានការយល់ច្រឡំលើរូបលោក ហើយបង្ហាញភាពស្អាតស្អំចំពោះរូបលោកផង!

ជុំវិញករណីនេះផងដែរ ស្ថាប័នអង្គភាពសារព័ត៌មានរបស់យើងនឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់ទៀតក្នុងករណីមានប្រភពផ្ដល់បន្ថែម សូមអរគុណ..!

Leave a Reply

Your email address will not be published. Required fields are marked *