រោងចក្រផលិតបារីចិនមួយកន្លែង ធ្វើឲ្យប៉ះពាល់ក្លិន ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ នឹងអាចមិនមានការបង់ពន្ធជូនរដ្ឋតាមលក្ខខណ្ឌរបស់អន្តរក្រសួងពាក់ព័ន្ធ សូមថ្នាក់ដឹកនាំ ចាត់មន្ត្រីជំនាញចុះពិនិត្យផងទាន! ស្ថិតនៅ ផ្លូវប្រឡាយ ភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ !
(វគ្គ១)

រាជធានីភ្នំពេញ/ ខណ្ឌកំបូល÷ ដោយសារមានក្លិនប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ និងអាចមិនមានការបង់ពន្ធជូនរដ្ឋ ដែលជាករណីផ្ទុយពីគោលការណ៍សមភាពគ្នារវាងពាណិជ្ជករដូចគ្នា ពិសេសដែលអាចនាំឲ្យមានការរិះគន់ពីមួយទៅមួយធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការអនុវត្តច្បាប់នៅក្នុងតំបន់ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្ថិតនៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានស្នើរឲ្យអង្គភាពសារព័ត៌មានជាច្រើនក៍បានស្នើឲ្យជួយចុះផ្សព្វផ្សាយ អោយបានដល់ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញក្នុងមូលដ្ឋាន ចុះណែនាំអប់រំពន្យល់ អំពីច្បាប់ ក៏ដូចជាជួយកែសម្រួលបច្ចេស កុំអោយក្លិនចេញពីឡឧស្ម័ន នៃរោងចក្រស្លឆ្នាំជក់ ផលិតជាបារីចិននេះ សាយភាយជិះក្លិន ប៉ះពាល់សុខភាព ដែលពួកគាត់រស់នៅក្បែរទីតាំងនេះបច្ចុប្បន្ន ក៏ដូចជាកាតព្វកិច្ចនៃពាណិជ្ជករដែលត្រូវអនុវត្តជុំវិញច្បាប់ទាំងឡាយដែលត្រូវបានកំណត់ជាងមូលដ្ឋាន។

ជុំវិញករណីខាងលើនេះអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណៈជនទូទៅបានលើកឡើងដើម្បីស្នើសុំចំពោះស្ថាប័នពាក់ព័ន្ធចុះអធិការកិច្ច :
-ស្នើសុំលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចាត់មន្ត្រីជំនាញចុះអធិការកិច្ចចំពោះទីតាំងខាងលើនេះដែលមិនទាន់ត្រូវបានបំពេញកាតព្វកិច្ចនៃស្ថាប័នរបស់ក្រសួង។
-ស្នើសុំឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សុំចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលជុំវិញគុណភាព និងលិខិតគតិយុត្តមួយចំនួនដែលត្រូវបានកំណត់ដោយច្បាប់ និងមិនត្រូវបានអនុញ្ញាតក្នុងការបង្កលក្ខណៈពាក់ព័ន្ធបញ្ហាដែលមានកង្វះខាតជុំវិញគុណភាពនៃការផលិតជាដើម ។ល។
-ស្នើសុំឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់មន្ត្រីជំនាញចុះអធិការកិច្ចជុំវិញច្បាប់ដែលត្រូវបានកំណត់ចំពោះបុគ្គលិកនិយោជិតដែលកំពុងបម្រើការងារដោយមានការស្នាក់នៅក្នុងទីតាំងខាងលើនេះដែលជាទីតាំងបង្ករនៅផលប៉ះពាល់ដល់សុខមាលភាពរបស់ពួកគេ និងពិនិត្យលើច្បាប់ទាំងឡាយដែលត្រូវបានផ្ដល់ជូនដល់បុគ្គលិកកម្មករនិយោជិត មានដូចជា ប.ស.ស ជាដើម។

-ស្នើសុំឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមចាត់មន្ត្រីចុះអធិការកិច្ចលើទីតាំងខាងលើនេះដែលជាទីតាំងបង្កលក្ខណៈប៉ះពាល់ដល់ស្រុកម្មភាពរបស់ប្រជាពលរដ្ឋ ចៀសវាងការរិះគន់ជាសាធារណៈនេះបើយោងតាមអ្វីដែលប្រជាពលរដ្ឋស្នើសុំ។
-ស្នើសុំឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមចាត់មន្ត្រីចុះអធិការកិច្ចជុំវិញផលប៉ះពាល់ដល់សុខភាពពលរដ្ឋ ដូចជាបុគ្គលិកនាយោជិតដែលកំពុងតែបម្រើការងារនៅក្នុងទីតាំងភូមិសាស្ត្រខាងលើនេះ។

បណ្តាញសារព័ត៌មាន រួមទាំង មជ្ឈដ្ឋានទូទៅ សូមសំណូមពរ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីមូលដ្ឋានចុះពិនិត្យ ក្នុងការជួយសម្រួលញ្ហាសុវត្ថភាពសុខភាព បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅនៅក្នុងមូលដ្ឋាន ភូមិអំពិល សង្កាត់កំបូល ខណ្ធកំបូល រាជធានីភ្នំពេញ ផងទាន! ជាពិសេសសូមអនុវត្តច្បាប់ដែលត្រូវបានកំណត់របស់ស្ថាប័នអន្តរក្រសួងដែលមានការពាក់ព័ន្ធដូចបានជម្រាបជូនខាងលើដោយការគោរព។

សារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ ព័ត៌មានយើងខ្ញុំចុះផ្សាយដើម្បីតែស្ថាបនាតែប៉ុណ្ណោះ! គ្មានចេតនាមួយធ្វើឲ្យប៉ះពាល់មន្ត្រីមូលដ្ឋានណាឡើយ!!! សូមអរគុណ។

