ល្បែងស៊ីសងអនឡាញខុសច្បាប់! កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋានហាក់មិនទាន់បានជ្រាបជាដំណឹង!! សូមលោក វរសេនីយ៍ទោ ហ៊ួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមនចាត់មន្ត្រីចុះអធិការកិច្ចផងទាន!!! ស្ថិតនៅផ្លូវលេខ១៧៣ កែងផ្លូវលេខ៤២៤ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
រាជធានីភ្នំពេញ : យោងតាមប្រព័ត៌មាន ដែលបានផ្ដល់មកថា :ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតាខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណឹង!កំការបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេង មានក្មេងចាស់ប្រុសស្រី ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ កែង៤២៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពបានបញ្ជាក់បន្ថែមទៀតថា: ទីតាំងកំពុងតែលួចលាក់បើកទទួលភ្ញៀវលេងយ៉ាងកគ្រឹកកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ!នោះអាចជារឿងមួយមានអ្វីមិនប្រក្រតី។យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើង ទទួលបានពីទីតាំងដែលបានលួចលាក់លេងល្បែងស៊ីសង សូម លោកមេប៉ុស្តិ៍និងលោក វរសេនីយ៍ទោ ហ៊ួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិ/ សង្កាត់មានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។សូមរំលឹកថា÷ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។សូមបញ្ជាក់បន្ថែមឡើងវិញថា÷ ជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ ដែលមានទីតាំងភូមិសាស្ត្រខាងលើនេះគឺបានបង្កឲ្យមានផលប៉ះពាល់ដល់កិច្ចការងារដឹកនាំរបស់រាជរដ្ឋាភិបាល បង្កឱ្យមានអសន្តិសុខនៅក្នុងមូលដ្ឋានដែលជាដើមហេតុបណ្ដាលមកពីមានចោរលួច, ចោរឆក់, ចោរប្លន់នេះទេ។ល។ជាដើម ហើយជាងនេះទៅទៀតបង្កមានអំពើហិង្សានៅក្នុងរង្វង់គ្រួសារនីមួយៗ ដែលអាចនឹងកើតឡើងជាយថាហេតុក៏ថាបាន!។បើទោះជាយ៉ាងណាក៏ដោយសម្រាប់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា÷ សូម លោក កៀង ល័7ក្ខ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ទោ ហ៊ួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមនចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព និងសុខមាលភាព បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ! ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕
អត្ថបទដោយ :ព្រះឥន្ទ្រ

