ផ្ទុះកក្រើកលើបណ្ដាញសង្គមឥតឈប់ឈទៀតហើយពុកម៉ែបងប្អូនអើយ! រឿងដីព្រៃកោងកាងនៅស្រុកដំណាក់ចង្អើរ ខេត្តកែប ជិត១០០ហិចតា បានធ្វើឲ្យពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិលមានការរិះគន់ផង ស្នើសុំនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ផង សូមចាត់វិធានការទប់ស្កាត់ជាបន្ទាន់ បើពុំនោះទេច្បាស់ណាស់ក្តីវិនាសទីតាំងសក្ដានុពលដែលជាសរសៃឈាមរបស់ជាតិ នឹងត្រូវរលាយដូចអំបិលត្រូវទឹក ដោយសារតែស្នាដៃអ្នកមានលុយ មានអំណាចធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយស្របច្បាប់ជាក់ជាមិនខាន..!

ផ្ទុះកក្រើកលើបណ្ដាញសង្គមឥតឈប់ឈទៀតហើយពុកម៉ែបងប្អូនអើយ! រឿងដីព្រៃកោងកាងនៅស្រុកដំណាក់ចង្អើរ ខេត្តកែប ជិត១០០ហិចតា បានធ្វើឲ្យពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិលមានការរិះគន់ផង ស្នើសុំនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ផង សូមចាត់វិធានការទប់ស្កាត់ជាបន្ទាន់ បើពុំនោះទេច្បាស់ណាស់ក្តីវិនាសទីតាំងសក្ដានុពលដែលជាសរសៃឈាមរបស់ជាតិ នឹងត្រូវរលាយដូចអំបិលត្រូវទឹក ដោយសារតែស្នាដៃអ្នកមានលុយ មានអំណាចធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយស្របច្បាប់ជាក់ជាមិនខាន..!

លោកលោកស្រីប្រិយមិត្តពុកម៉ែមីមីងបងប្អូនជនរួមជាតិ ក្នុងនិងក្រៅប្រទេសទាំងអស់ នេះគឺជាកាលផ្សាយជាលើកទី៤ ហើយក៏ជាសេចក្តីជូនដំណឹងជាបន្តបន្ទាប់អំពីក្តីព្រួញបារម្ភរបស់មជ្ឈដ្ឋានទូទៅក៏ដូចជាអង្គការសង្គមស៊ីវិល ស្ថាប័នជាតិ ក្រោមជាតិ ដែលស្រឡាញ់ការពារធនធានសម្បត្តិរបស់ជាតិដែលបានកំពុងតែលើកឡើងស្ទើរគ្រប់ទិញកន្លែងទាំងអស់ទូទាំងប្រទេស និងក្រៅប្រទេស សូម្បីតែតាមទាមកាហ្វេ ទីតាំងអាហារដ្ឋានគ្រប់ទីកន្លែងទាំងអស់ បានសម្លឹងមើលក្តីវិនាសកម្មព្រៃកោងកាង ដែលមានទីតាំងស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ប្រមាណ៧១៥០០០ម៉ែត្រការ៉េ គឺជិត១០០ហិចតាឯណោះដោយត្រូវបានធ្វើផ្លូវចូល និងយកសសរថ្មរឹងមាំមកធ្វើការបោះជាបន្តបន្ទាប់ដោយគ្មានការរំខានពីអាជ្ញាធរមន្ត្រីជំនាញណានោះទេ។
ការផ្ដល់ដំណឹងជម្រាបជូនស្ទើរតែគ្រប់បណ្ដាញសារព័ត៌មានក្នុងស្រុក និងក្រៅប្រទេសដែលបង្ហាញអំពីការក្តីព្រួយបារម្ភ និងឱ្យមានចំណាត់ការដើម្បីរក្សាការពារសម្បត្តិធនធានធម្មជាតិសាធារណៈរបស់រដ្ឋ។
ការលើកយកនូវទុក្ខកង្វល់ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់រាល់សកម្មភាពដែលបានធ្វើឡើងដោយភាគីម្ចាស់ដីក្នុងគោលបំណងចង់ឱ្យរក្សាការពារឲ្យបាននៅផលប្រយោជន៍ជាសាធារណៈ។
ក្រុមការងារអ្នកសារព័ត៌មានមួយចំនួនក៏បានយកចិត្តទុកដាក់នៅក្នុងការចេញផ្សាយដែលរាប់ចាប់តាំងពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ទល់ពេលនេះទី១៧ ខែកក្កដា ឆ្នាំ២០២៦។
អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​​​ដី​ធ្លី​នៃ​​សមាគម​​ការ​ពារ​​សិទ្ធិ​មនុស្ស​អាដ​ហុក​(ADHOC) លោក យិន ម៉េង​លី ប្រាប់​​វីអូឌី​នៅ​​ថ្ងៃ​ទី​​១៣ ខែ​កក្កដា​​ថា រដ្ឋាភិ​បាល​​គួរ​​ស៊ើប​​អង្កេត​​ដោយ​​តម្លា​ភាព​ មិន​​យោគ​យល់ ​ហើយ​​ត្រូវ​​ដក​​ហូត​​​ដី​​ព្រៃ​​កោង​កាង​​ដែល​​រង​​ការ​រំលោភ​​បំពាន​នោះ​ មក​ជា​សម្បត្តិសាធារណៈរបស់​រដ្ឋ​វិញ។ លោក​​ថា ករណី​​នេះ ​រដ្ឋាភិបាល​​ត្រូវ​​អនុ​វត្ត​​​ច្បាប់​​​លើ​​​ជន​ល្មើស​ ដើម្បី​​ធ្វើ​ជា​គំរូ​កុំ​ឱ្យ​មាន​អ្នក​ដទៃ​ហ៊ាន​ប្រព្រឹត្ត​តាម​។លោក យិន ម៉េងលី ថ្លែង​ថា៖ «ការចេញប្លង់លើដីសាធារណៈ មិន​អនុវត្ត​តាម​នីតិ​វិធី គឺ​ជារឿ​ង​ខុស​ច្បាប់ និង​ជា​អំពើ​ពុក​រលួយ​គប់គិត​គ្នា។ ដី​សាធារណៈ​ត្រូវ​តែ​ការ​ពារ​ដាច់​ខាត! បើ​អភិបាល​ខេត្ត និង​មន្ទី​រ​ជំនាញ​នៅ​តែ​បណ្តោយ និង​ធ្វើ​មិន​ដឹង​មិន​ឮ នោះ​គឺ​ជារឿ​ង​គប់គិត​​គ្នា​ឬ​យ៉ាង​ណា? » នេះបើយោងតាមការថ្លែងប្រាប់សារព័ត៌មានមួយកន្លងមក។

ជុំវិញរឿងទាំងអស់នេះផងដែរឯកឧត្តម  ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានធ្លាប់បញ្ជាក់ប្រាប់មកសារព័ត៌មានយើងថាលោកនឹងធ្វើការពិនិត្យ និងផ្ទៀងផ្ទាល់ព័ត៌មាន ហើយលោកនឹងធ្វើការឆ្លើយតបមកវិញ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សារព័ត៌មានយើងនៅមិនទាន់ទទួលបាននូវការឆ្លើយតបពីឯកឧត្តម ឃឹម ហ្វីណង់ បាននៅឡើយទេ គិតត្រឹមម៉ោងចេញផ្សាយពេលនេះ។

ហើយជុំវិញករណីនេះទៀតសោតក្នុងការចេញប័ណ្ណជាកម្មសិទ្ធិអចនៈវត្ថុរបស់បុគ្គលឯកជន មិនត្រូវបានមានការបកស្រាយឲ្យច្បាស់លាស់ពីអាជ្ញាធរពាក់ព័ន្ធក៏ដូចជាមន្ត្រីមួយចំនួន  ដោយជាក់ស្ដែងអាជ្ញាធរភូមិឃុំមិនដឹងឮឡើយដោយឱ្យសួរទៅអាជ្ញាធរស្រុកទៅ តែសម្រាប់អាជ្ញាធរស្រុកលោក ឆាង ឆៃ បានបញ្ជាក់យ៉ាងខ្លីបំផុតគឺទីតាំងដីនេះគេមានប្លង់ហើយ រីឯលោក ពុទ្ធី ម៉ានីន ប្រធានមន្ទីររៀបចំដែនដីនគររូបនីកម្មនិងសំណង់ បាននិយាយប្រាប់ថាមិនមែនមាននរណាម្នាក់ថ្លើមធំពាសមេឃចេះតែចេញប្លង់នោះទេ បើមិនមានបង្អែករឹងមាំនោះ ហើយបើចង់ដឹងច្បាស់មកមន្ទីររបស់លោកទៅ លោកមិនអាចផ្ញើឲ្យបានរាល់ឯកសារមួយចំនួនក៏ដូចជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។

ថ្មីៗនេះក៏មានការលើកឡើងរបស់តំណាងម្ចាស់ដីក្នុងបណ្ណកម្មសិទ្ធិអច្ចនៈវត្ថុមានឈ្មោះ ចៅដូម៉ានេត្រ ជាកម្មសិទ្ធិករបានបញ្ជាក់ថាដីនេះគឺជាការធ្វើដោយស្របច្បាប់មានទំហំដល់៧១៥០០០ម៉ែត្រការ៉េ។
ម្ចាស់កម្មសិទ្ធិអចនៈវត្ថុ គឺជាក្រុមគ្រួសាររបស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុម្នាក់មិនបានចេញមុខនោះទេ។

ការទាមទារស្នើសុំឲ្យសម្ដេចបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរមនីយកម្ម និងសំណង់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប សូមពិនិត្យស្រាវជ្រាវជុំវិញការលើកឡើងពីមជ្ឈដ្ឋានទូទៅទាំងអស់។

អត្ថបទដោយ :ព្រះឥន្ទ្រ

Leave a Reply

Your email address will not be published. Required fields are marked *