មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានបើកវគ្គបណ្ដុះបណ្ដាល ការត្រួតពិនិត្យអង្គហេតុអំពីទំនាក់ទំនងអន្តរជាតិក្នុងតំបន់ត្រូវបានបិទបញ្ចប់ប្រកបដោយភាពផ្លែផ្កា..!

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានបើកវគ្គបណ្ដុះបណ្ដាល ការត្រួតពិនិត្យអង្គហេតុអំពីទំនាក់ទំនងអន្តរជាតិក្នុងតំបន់ត្រូវបានបិទបញ្ចប់ប្រកបដោយភាពផ្លែផ្កា..!

ដោយសម្លឹងឃើញអំពីដំណើរឆ្ពោះទៅមុខលើប្រព័ន្ធផ្សព្វផ្សាយបែបបច្ចេកវិទ្យាទំនើបកម្ម និងជាការចូលរួមចំណែកមួយផ្នែកលើការអភិវឌ្ឍន៍ធនធានមនុស្សឲ្យទទួលបាននូវចំណេះដឹងក្នុងវិស័យសារព័ត៌មានដែលមិនអាចកាត់រំលងបាន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(Cambodia Center for Independent Media)ហៅកាត់ថា CCIM បានបើកវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ដើម្បីឲ្យសិក្ខាកាមដែលមកពីបណ្តាស្ថាប័នអង្គភាពនៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនមួយចំនួនចូលមកសិក្សាដើម្បីទទួលចំណេះដឹង និងស្វែងយល់ឱ្យស៊ីជម្រៅបន្ថែមជាបន្តទៅទៀតក្នុងប្រធានបទ(ការត្រួតពិនិត្យអង្គហេតុអំពីទំនាក់ទំនងអន្តរជាតិក្នុងតំបន់) ដែលបានធ្វើឡើងចាប់ថ្ងៃទី៧ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ថ្មីៗនេះនៅសណ្ឋាគារ សាន់វ៉េ (Sunway Hotel) ទល់មុខស្ថានទូតអាមេរិកជាប់បរិវេណវត្តភ្នំក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីដែលរៀបចំដោយមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)មានលោកគ្រូ អ្នកគ្រូ ជាគ្រូបង្គោលដែលបានធ្វើការលើកយកចំណុចសំខាន់ៗនៃមូលដ្ឋានគ្រឹះដ៏ល្អដើម្បីធ្វើការចែករំលែកដល់សិក្ខាកាមដែលបានមកពីបណ្ដាស្ថាប័ននៃអង្គភាពប្រព័ន្ធផ្សព្វផ្សាយនានាទាំងអស់នោះ។

នៅក្នុងទិដ្ឋភាពនៃការបង្ហាញមានជាប្រធានបទ (ការត្រួតពិនិត្យអង្កែបអំពីទំនាក់ទំនងអន្តរជាតិក្នុងតំបន់) ត្រូវបានធ្វើការលំអិតក្នុងវគ្គនីមួយៗរយៈពេល ២ថ្ងៃ ដោយស្វែងយល់គន្លឹះសំខាន់ៗអំពីអ្វីទៅដែលហៅថា ព័ត៌មានច្របូកច្របល់ ព័ត៌មានមិនពិតពីទំនាក់ទំនងអន្តរជាតិក្នុងតំបន់ កត្តាជំរុញនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ការកំណត់សម្គាល់ព័ត៌មានមិនពិត ការអនុវត្តជំហ៊ាន S.I.F.T ការផ្ទៀងផ្ទាត់រូបភាពនិងការវិភាគទិន្នន័យមេតា ការផ្ទៀងផ្ទាត់វីដេអូ និងការសម្គាល់វីដេអូDeepfake ការកំណត់ទីតាំងភូមិសាស្ត្រនិងការផ្ទៀងផ្ទាត់ជាមួយប្រភពដទៃ ឧបករណ៍ត្រួតពិនិត្យអង្គហេតុ និងការចែកតំណល់ភ្ជាប់ និងការបង្ហាញអំពីការផ្ទៀងផ្ទាត់ជាមួយអ្នកជំនាញ។

ក្រៅតែពីការទទួលបាននូវចំណេះដឹងដ៏មានប្រសិទ្ធភាពផងដែរនោះមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)ក៏បានធ្វើការផ្តល់នូវការលើកទឹកចិត្តដោយមានការចែកនូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមគ្រប់ៗគ្នាដោយក្តីសោមនស្សរីករាយ។

រៀបចំ និងផលិតដោយសមាគមអ្នកសារព័ត៌មានកម្ពុជា អន្តរជាតិ សូមអរគុណ..!

Leave a Reply

Your email address will not be published. Required fields are marked *