កុកអាចភ្លេចជុងតែជុងមិនអាចភ្លេចកុក ប្រទេសមានច្បាប់ បើច្បាប់មានហើយត្រូវតែនាំគ្នាគោរពច្បាប់! ចំណែកឯទីតាំងស្តុកបារីឬជាទីកន្លែងធ្វើសកម្មភាពអ្វីនោះគឺទីបំផុតក៏ដំណាក់កាលនេះអាជ្ញាធរ និងមន្ត្រីជំនាញត្រូវតែឱ្យម្ចាស់អាជីវកម្មសុំច្បាប់ជាដាច់ខាត!ហើយជុំវិញឃ្លាំងស្តុកបារីដែលជាសារធាតុញៀនត្រូវបានលាតត្រដាងជាបណ្ដើរៗហើយគឺមិនខុសពីពាក្យលោកថាកន្ទាយធំបន្លំដេក ខណៈដែលចម្លើយរបស់មន្ត្រីអាជ្ញាធរ និងអ្នកធ្វើការឃ្លាំងតំណាងឲ្យជនបរទេសរកស៊ីបារីជាសាធាតុញៀននេះមិនស៊ីចង្វាក់នឹងគ្នាសោះ បើដូច្នោះតើចំណូលពន្ធរបស់រដ្ឋគិតយ៉ាងម៉េចដែរ ? (វគ្គ២) រាជធានីភ្នំពេញ :ទីតាំងកន្លែងស្តុកបារីស្ថិតនៅក្នុងភូមិសាស្ត្រភូមិក្រាំង សង្កាត់ទាន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ រាជធានីខណ្ឌ ចុះត្រួតពិនិត្យបន្ទាប់ពីមានការចេញផ្សាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនថាទីតាំងស្តុកបារីខាងលើនេះមិនទាន់បំពេញកាតព្វកិច្ចក្នុងនាមជាពាណិជ្ជករធ្វើពាណិជ្ជកម្មផលិតកម្ម លើមុខរបរទំនិញបារីដែលជាសារធាតុញៀនដែលអាចនឹងបង្កឲ្យមានផលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋ និងជាទីកន្លែងដែលអ្នកមានលុយមហាសាលម្នាក់ផ្ដល់ទីតាំងឲ្យជនជាតិចិនប្រកបមុខរបររកស៊ីខណៈដែលអាជ្ញាធរ ឬមន្ត្រីជំនាញផ្សេងៗទាំងអស់នោះកន្លងមកហាក់ដូចជាមិនបានដឹងទាល់តែសោះអំពីទីតាំងមូលដ្ឋានរបស់ខ្លួនដែលកំពុងតែគ្រប់គ្រង! នេះជាចម្ងល់ពិសាធារណៈជនទូទៅ? តែទោះជាយ៉ាងណាក៏ដោយការចុះអនុវត្តដែលមិនអាចខានបាន ខណៈព័ត៌មាននេះបានលេចឮដល់ថ្នាក់ដឹកនាំជាតិមួយចំនួនបានជ្រាបជាព័ត៌មាននេះ(បើយោងតាមមន្ត្រីអាជ្ញាធរខណ្ឌបានជម្រាបដំណឹង)។ ហើយជាងនេះទៅទៀតការចុះត្រួតពិនិត្យទាំងនោះវត្តមានសមាសភាពចូលរួមមានប្រធានការិយាល័យគ្រប់គ្រងធនធានទឹករាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលខណ្ឌដង្កោ មន្ត្រីសង្កាត់ទាន តំណាងម្ចាស់ឃ្លាំង និងតំណាងអ្នកគ្រប់គ្រងឃ្លាំង…
Category: ព័ត៌មានសុខភាពនិងសម្រស់
កុកអាចភ្លេចជុងតែជុងមិនអាចភ្លេចកុក ប្រទេសមានច្បាប់ បើច្បាប់មានហើយត្រូវតែនាំគ្នាគោរពច្បាប់! ចំណែកឯទីតាំងស្តុកបារីឬជាទីកន្លែងធ្វើសកម្មភាពអ្វីនោះគឺទីបំផុតក៏ដំណាក់កាលនេះអាជ្ញាធរ និងមន្ត្រីជំនាញត្រូវតែឱ្យម្ចាស់អាជីវកម្មសុំច្បាប់ជាដាច់ខាត!ហើយជុំវិញឃ្លាំងស្តុកបារីដែលជាសារធាតុញៀនត្រូវបានលាតត្រដាងជាបណ្ដើរៗហើយគឺមិនខុសពីពាក្យលោកថាកន្ទាយធំបន្លំដេក ខណៈដែលចម្លើយរបស់មន្ត្រីអាជ្ញាធរ និងអ្នកធ្វើការតំណាងឃ្លាំងឲ្យជនបរទេសរកស៊ីបារីជាសាធាតុញៀននេះមិនស៊ីចង្វាក់នឹងគ្នាសោះ បើដូច្នោះតើចំណូលពន្ធរបស់រដ្ឋគិតយ៉ាងម៉េចដែរ ? (វគ្គ២)
សូមអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធសូមចុះអធិការកិច្ចនៅទីតាំងរោងចក្រផលិតបារីដែលជាសារធាតុញៀនមិនបានលើកស្លាកយុីហោថាធ្វើឲ្យមតិសាធារណៈលាន់មាត់គ្រប់គ្នាថាជាទីតាំងបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមនិតិវិធីច្បាប់ដែរឬទេ (វគ្គ១)!
សូមអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធសូមចុះអធិការកិច្ចនៅទីតាំងរោងចក្រផលិតបារីដែលជាសារធាតុញៀនមិនបានលើកស្លាកយុីហោថាធ្វើឲ្យមតិសាធារណៈលាន់មាត់គ្រប់គ្នាថាជាទីតាំងបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមនិតិវិធីច្បាប់ដែរឬទេ (វគ្គ១)! រាជធានីភ្នំពេញ(ខណ្ឌដង្កោ) :បើយោងតាមអ្នកសារព័ត៌មានរបស់យើងបាន និង ដោយបានទទួលបានពីប្រភពដែលបានផ្ដល់នូវព័ត៌មានអំពីរោងចក្រផលិតបារីជាសារធាតុញៀនមិនបានលើកស្លាកយុីហោឱ្យបានត្រឹមត្រូវស្ថិតនៅក្នុងអាគារពាណិជ្ជកម្មដ៏ធំមួយកន្លែងស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ថាជាកន្លែងផលិតបារីយ៉ាងអាថ៌កំបាំងស្ទើរតែមិនមានស្ថាប័នពាក់ព័ន្ធអាចនឹងមិនជ្រាបជាព័ត៌មាននៅឡើយ។ យ៉ាងណាមិញរោងចក្រនេះផងដែរក៏គ្រប់ៗទើបតែទទួលព័ត៌មានថាជារោងចក្រផលិតបារី ក៏ព្រោះតែកន្លងមករហូតមកដល់ពេលនេះមិនទាន់មានការលើកស្លាកយីហោដើម្បីបញ្ជាក់ និងឲ្យស្របតាមនីតិវិធីដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតម្រូវឲ្យរាល់ម្ចាស់សហគ្រាសទាំងអស់ត្រូវតែរៀបចំឲ្យបានសមស្របទៅនឹងអាជីវកម្មដែលបានកំពុងបង្កើនជាមុខរបរថាជាប្រភេទអាជីវកម្មអ្វីខ្លះ? ដោយឡែកសម្រាប់ម្ចាស់អាជីវកម្មមួយចំនួនក៏មានអារម្មណ៍មិនសប្បាយចិត្តចំពោះអាជីវកម្មដូចគ្នា ប្រហាក់ប្រហែលគ្នា ប៉ុន្តែត្រូវបានអនុវត្តខុសពីគ្នា នេះក៏ជាកត្តាដែលអាចជះឥទ្ធិពលមិនល្អសម្រាប់វិនិយោគិនមួយចំនួនក្នុងការបង្កើនការផលិតក្នុងប្រទេសកម្ពុជាផងដែរ។ ជុំវិញការលើកឡើងខាងលើនេះបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងបានធ្វើការទំនាក់ទំនងទៅលោកមេភូមិក្រាំងដើម្បីសុំឲ្យលោកជួយបញ្ជាក់ ក៏ប៉ុន្តែលេខទូរសព្ទរបស់លោកមិនអាចទំនាក់ទំនងបាននៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ សម្រាប់ចៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបញ្ជាក់ថា លោកមិនបានទទួលដំណឹងនេះនោះទេ ក៏ព្រោះតែមិនមានច្បាប់ដែលត្រូវសុំការអនុញ្ញាតចេញពីអាជ្ញាធរសង្កាត់នោះផងដែរ ឬក៏យើងអាចនិយាយថាមិនមានភាគីពាក់ព័ន្ធទាំងអស់នោះមកធ្វើការផ្ដល់ដំណឹងនិងសុំច្បាប់ចេញពីអាជ្ញាធរមូលដ្ឋានសង្កាត់ទៀនទេ។ ជុំវិញការលើកឡើងរបស់ចៅសង្កាត់ទៀន…
ពិតជាថ្លើមធំដុះរោមមែនហ៊ាននោះហ៊ាន ! ការចាក់ទន្ទ្រានយកច្រាំងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានអាចជាវាំងននខ្មៅបិទបាំងពីក្រោយខ្នងហើយមើលទៅ! អីយ៉ាលើកនេះអាចនឹងផ្អើលលេចឮដល់ព្រះឥន្ទហើយមើលទៅ(វគ្គ២) !
ពិតជាថ្លើមធំដុះរោមមែនហ៊ាននោះហ៊ាន ! ការចាក់ទន្ទ្រានយកច្រាំងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានអាចជាវាំងននខ្មៅបិទបាំងពីក្រោយខ្នងហើយមើលទៅ! អីយ៉ាលើកនេះអាចនឹងផ្អើលលេចឮដល់ព្រះឥន្ទហើយមើលទៅ(វគ្គ២)! រាជធានីភ្នំពេញ : ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី សកម្មភាពដ៏ខ្មៅកខ្វក់របស់ម្ចាស់ទីតាំងមួយកន្លែងដែលបានដែលធ្វើការទន្ទ្រាន ចាក់យកច្រាំងទន្លេបាសាក់មួយកន្លែងដែលស្ថិតនៅភូមិរកាលទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានផ្ទុះការរិះគន់យ៉ាងចាស់ដៃស្ទើរទូទាំងប្រទេសអំពីការរំលោភបំពានមួយនេះក៏ព្រោះតែនាំឲ្យបាត់បង់សោភ័ណភាពដងទន្លេបាសាក់ ការចុះខ្សោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃថ្នាក់មូលដ្ឋាន និងនាំឱ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋទូទៅដោយយល់ថាអ្នកមានលុយអ្នកមានអំណាចធ្វើអ្វីក៏បានចំណែកឯអ្នកក្ររហេងរហាមបើហ៊ានធ្វើដូច្នេះច្បាស់ជាត្រូវថ្មោងហើយមើលទៅ នេះហើយការអនុវត្តច្បាប់មិនស្មើភាពគ្នា។ តែទោះជាយ៉ាងណាក៏ដោយបើយើងក្រឡេកចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមនាចក្ខុវិស័យខ្ពស់សម្លឹងឆ្ពោះទៅមុខមានការអភិវឌ្ឍន៍ឈប់ឈរក៏ព្រោះតែចង់ឱ្យមានការរីកចម្រើនឥតគណនាផងដែរ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធសំណង់ជាដើមធ្វើការសាងសង់ទៅគ្រប់ទីកន្លែងហើយក៏ត្រូវមានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេស និងពិភពលោកផងដែរ។ ជាក់ស្ដែងភាពរីកចម្រើនក្នុងរាជធានីភ្នំពេញទាំង១៤ខណ្ឌគឺប្រទាក់ក្រឡានិងគ្នាចំពោះការអភិវឌ្ឍស្ទើរគ្រប់វិស័យ ក្រោមកិច្ចការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលថ្នាក់ជាតិ។ ការបង្កើនសមត្ថភាពដ៏ប៉ិនប្រសប់យ៉ាងនេះជាកត្តាធ្វើឲ្យមានការកោតសរសើរចំពោះការដឹកនាំរបស់លោកជាអភិបាលរាជធានីភ្នំពេញ។ ក៏ប៉ុន្តែបើទោះបីជាភាពល្អឥតខ្ចោះមែនពិតក៏អាចជាការខ្វះចន្លោះប្រហោង ឬក៏មានអ្វីមិនប្រក្រតីលើករណីមួយនេះមើលទៅគឺករណីនេះថា (ម្ចាស់ទីតាំងដែលតែងតែរកវិធីសាស្រ្តកលល្បិចដោយធ្វើការទន្ទ្រានយកច្រាំងទន្លេជាដាច់ខាតឱ្យខានតែបានបើទោះបីជាមានការធ្វើកំណត់ហេតុម្ដង ពីរដង ជាបីដងរួចទៅហើយក៏ដោយ។…
សាធារណជនលាន់មាត់ថាទីតាំងផលិតបារីនៅក្រុងដូនកែវ ខេត្តតាកែវ គួរតែត្រូវបើកឲ្យឆ្ងាយពីទីប្រជុំជនដែលពលរដ្ឋរស់នៅប្រសើរជាង ចៀសវាងផលប៉ះពាល់លើបរិយាកាសមិនល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ!
សាធារណជនលាន់មាត់ថាទីតាំងផលិតបារីនៅក្រុងដូនកែវ ខេត្តតាកែវ គួរតែត្រូវបើកឲ្យឆ្ងាយពីទីប្រជុំជនដែលពលរដ្ឋរស់នៅប្រសើរជាង ចៀសវាងផលប៉ះពាល់លើបរិយាកាសមិនល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ! ខេត្តតាកែវ : ទីតាំងផលិតបារីមួយកន្លែងរបស់ជនជាតិចិនស្ថិតនៅក្នុងភូមិព្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលសាធារណជនទូទៅមានការភ្ញាក់ផ្អើលដោយលាន់មាត់តៗគ្នាថារោងចក្រនេះមិនគួរបើកនៅទីនេះទេ គួរតែត្រូវបើកនៅទីតាំងឆ្ងាយពីទីក្រុងគឺជារឿងប្រសើរបំផុត។ ប្រជាពលរដ្ឋមួយចំនួន(សុំមិនបញ្ចេញឈ្មោះ)បានលើកឡើងបាននិយាយប្រាប់មកភ្នាក់ងារនៃអង្គភាពសារព័ត៌មានយើងថា ពួកគេមិនពេញចិត្តនៅក្នុងទីតាំងខាងលើនោះសោះ គួរតែត្រូវយកទីកន្លែងណាមួយឆ្ងាយពីពលរដ្ឋរស់នៅក៏ព្រោះតែប្រជាពលរដ្ឋរស់នៅក្នុងបរិវេណក្នុងខេត្តតាកែវមានច្រើន រាប់ទាំង ពលរដ្ឋដែលជាអាជីវករ ពលរដ្ឋដែលជាព្រះសង្ឃ ពលរដ្ឋដែលជាមន្ត្រីរាជការ ពលរដ្ឋដែលជាសិស្សានុសិស្ស និស្សិត ឬសាស្ត្រាចារ្យ ។ល។ ជាដើមដែលត្រូវការនៅដោយទទួលបានបរិយាកាសបរិសុទ្ធ ក្លិនល្អ បរិស្ថានល្អ និងអ្វីៗដែលប្រសើរសម្រាប់ជីវិតរស់នៅរបស់ពួកគេ។ សម្រាប់ពលរដ្ឋទាំងអស់នោះក៏បានលើកទឹកចិត្ត និងមានការកោតសរសើរចំពោះ ឯកឧត្តម…
ពលករម្នាក់ជួប គ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ពេលទៅទិញអាហារហើយគេបញ្ជូនមកព្រំដែន ត្រូវបានអភិបាលខេត្តប៉ៃលិនជួយសង្គ្រោះនិងផ្តល់ថវិការមួយចំនួនថែមទៀត
(ប៉ៃលិន) ៖ បុរសជាពលករម្នាក់រងរបួសធ្ងន់ ខណៈដើររកទិញអាហារទទួលទាននៅលើចិញ្ចើមផ្លូវក្នុងទឹកដីប្រទេសថៃ ដោយត្រូវរថយន្តថៃបើកក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹង បណ្តាលឱ្យខ្ទាតជាច្រើនម៉ែត្រ ហើយត្រូវគេទារឱ្យសងលុយថែមទៀត។ តែក្រោយពេលបញ្ជូនឆ្លងដែនតាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ជួយសង្គ្រោះនិងជូនថវិកាមួយចំនួនទៀត។ ប្រភពព័ត៌មានពីមន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងថា ៖ ពលកររងគ្រោះមានឈ្មោះ ង៉ែត សុភស្ស ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅក្នុងភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ តែដោយសារសភាពរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។ សូមបញ្ជាក់ថា…
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥)
(ខេត្តក្រចេះ) នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុក ឲ្យឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ។ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិកនៃក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំទាំ១០ ក្នុងស្រុកចិត្របុរី លោកប្រធាន…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចវីរភាពសម្ដេចតេជោ និងសម្ដេចធិបតី ពេលផ្ដល់អនុសាសន៍ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ
ខេត្តព្រៃវែង៖ពីវេទិកាធិបតី នៃពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចអំពីវីរភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចប្រតិភានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខតទល់អំពើឈ្លានពានបង្កឡើងដោយភាគីថៃ តាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា សម្ដេចតេជោ មិនត្រឹមតែជាអគ្គុមគ្គុទេសនយោបាយដឹកនាំរបស់កម្ពុជាប៉ុណ្ណោះទេ…
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម
ខេត្តព្រះវិហារ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាសម្ភារៈប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព នៅក្នុងវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
