សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:១៧នាទីរសៀលនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា…

សារលិខិតរបស់ឯកឧត្តម​ ដូណាល់​ ជេ​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ជូនចំពោះសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ដេីម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សាសន្តិភាព​ និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព!

សារលិខិតរបស់ឯកឧត្តម​ ដូណាល់​ ជេ​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ជូនចំពោះសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ដេីម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សាសន្តិភាព​ និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ Invitation letter from the Honorable Donald J. Trump, President of the United States of America, to Samdech Moha Borvor…

ជនជាតិចិនពីរនាក់បានបង្កការវាយតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលចំពោះពលរដ្ឋនៅតាមដងផ្លូវសាធារណៈ!

ជនជាតិចិនពីរនាក់បានបង្កការវាយតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលចំពោះពលរដ្ឋនៅតាមដងផ្លូវសាធារណៈ! រាជធានីភ្នំពេញ :សាធារណៈជនបានបង្ហាញពីការព្រួយបារម្ភនូវអំពើហិង្សាដែលបង្កឡើងដោយជនជាតិចិនចំនួនពីរនាក់ដែលធ្វើការវាយប្រតាយគ្នាតាមដងវិថីសាធារណៈ វេលាម៉ោងប្រមាណ៥ល្ងាច នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្បែររង្វង់មូលគួរស្រូវ ស្ថិតនៅក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើយោងតាមរូបភាព និងវីដេអូដែលភ្នាក់ងារសារព័ត៌មានយើងទទួលបាន មានបុរសជនជាតិចិនម្នាក់មាឌធំធាត់ជិះរថយន្តពណ៌សស្លាកលេខ 2BL:5065 បើកបរដោយចិនក្រុមមួយក្រុមចតនៅការ៉ាសសាំងបានមកប្រតប់ប្រតាយជាមួយជនជាតិចិនម្នាក់ទៀតវ័យប៉ុន្មានជាង៣០ឆ្នាំដូចគ្នា នៅលើដងផ្លូវសាធារណះក្បែនោះ។ ដោយឡែកសម្រាប់ពលរដ្ឋនៅទីនោះហាក់ដូចជាងឿយឆ្ងល់អើយសែនឆ្ងល់ថា : មូលហេតុអ្វីបានជាជនជាតិចិនវ៉ៃគ្នាលើផ្លូវសាធារណៈដូច្នេះអត់ដឹងថានៅព្រះរាជាណាចក្រកម្ពុជាមានច្បាប់ទម្លាប់ដែរឬអត់? អ្នកមួយចំនួនទៀតក៏លើកជាសំណួរច្រើនផងដែរថា ពួកចិនទាំងអស់នេះអាចជាក្រុមពួកអ្នករកស៊ីល្បែងអនឡាញទេដឹង ដោយធ្វើការវាយគ្នាហាក់ដូចជាចាប់មនុស្សយកជំរិយកទៅវិញ? ចំណែកឯអ្នកខ្លះទៀតក៏លាន់មាត់ថា នេះគឺសាហាវមែន គឺមិនស្គាល់ពីច្បាប់នៃប្រទេសកម្ពុជានោះទេ សំខាន់ពួកគេចង់ធ្វើអីស្រេចតែអំពើរចិត្តពួកគេ សង្ឃឹមថាអាជ្ញាធរបានជ្រាបជាដំណឹងទៅចុះ។…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Deputy Prime Minister PRAK Sokhonn Meets with Hon. Michael George DeSombre, United States Assistant Secretary of State for East Asian…

នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ

នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។ ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ…

អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី

អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងអំពាវនាវអោយភាគីថៃគោរពដូចគ្នាដែរ

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងអំពាវនាវអោយភាគីថៃគោរពដូចគ្នាដែរ។ Press Statement of Spokesperson of the Royal Government of Cambodia reaffirmed Cambodia’s steadfast commitment to the full implementation of the Joint Statement on the Kuala Lumpur…