មហាជនរង់ចាំមើលថាតើការអនុវត្តគោលការណ៍របស់រដ្ឋបាលសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានប្រសិទ្ធភាព និងមានតម្លាភាពដូចរដ្ឋបាលខណ្ឌអនុវត្តកន្លងមកដែរឬទេ ខណៈដែលសេចក្តីជូនដំណឹងបានចេញជាពីរលើករួចទៅហើយរហូតដល់ហួសសុពលភាពចំពោះអ្នករំលោភបំពានលើចំណីរផ្លូវសាធារណៈរបស់រដ្ឋ..(វគ្គ១)! រាជធានីភ្នំពេញ : បើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋទូទៅពិសេសនៅក្នុងតំបន់នៃភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបញ្ជាក់មកថា អាជ្ញាធរនៃរដ្ឋបាលពោធ៌សែនជ័យ បានអនុវត្តន៍ជាគោលការទាំងឡាយណាដែលជំរុញឲ្យអ្នកលក់ដូរមួយចំនួនដែលធ្វើការផ្លាស់ប្ដូរពីទីតាំងដែលរដ្ឋបាលសង្កាត់ខណ្ឌបានចាត់ទុកថាជាការរំលោភលើទីតាំងដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយពិសេសបន្ថែមទៀតបានរំលោភលើចំណីផ្លូវសាធារណៈសម្រាប់ធ្វើអាជីវកម្មប្រកបការងារក្នុងគោលបំណងចំណេញជាផលប្រយោជន៍ផ្ទាល់ខ្លួន តែមិនបានគិតដល់ផលប៉ះពាល់ដល់ចំពោះប្រជាពលរដ្ឋទូទៅឬធ្វើឲ្យមានផលប៉ះពាល់ដល់ការគ្រប់គ្រងក្នុងមូលដ្ឋាន។ ដោយឡែកមតិមួយចំនួននៅតែបន្តទៀតថាការបណ្ដែតបណ្ដោយឱ្យទីតាំងដែលស្ថិតនៅតាមបណ្ដោយផ្លូវវិញស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ានោះ គឺធ្វើអោយមានផលប៉ះពាល់ដល់អ្នកធ្វើដំណើរ ជារៀងរាល់ថ្ងៃ ព្រោះតែទីតាំងនេះបានធ្វើការលក់ដូររំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋជាយូរឆ្នាំមកហើយ និងពេលវេលាខ្លះក៏មានបញ្ហាកើតឡើងដោយសារមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារកត្តានៃការប្រមូលផ្ដុំគ្នាលក់ដូរដោយមិនមានសណ្ដាប់ធ្នាប់ក៏ថាបាន។ គួររំលឹកបញ្ជាក់បន្ថែមឡើងវិញថាកន្លងមកមានការលើកទឹកចិត្ត និងកោតសរសើរចំពោះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលបានអនុវត្តលើការទប់ស្កាត់មិនឲ្យមានការសាងសង់ដូចជាសំយ៉បមកលើផ្លូវសាធារណៈ ការរំលោភយកសម្បត្តិសាធារណៈរបស់រដ្ឋនៅតាមដងវិថីមួយចំនួនដើម្បីធ្វើការសាងសង់ជាសំណង់ផ្សេងៗជាទម្លាប់មិនល្អ ដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការងាររុះរើនិងមានការអប់រំដល់ម្ចាស់ទីតាំងនីមួយៗប្រកបដោយការទទួលខុសត្រូវខ្ពស់បានជោគជ័យដោយមានការគាំទ្រពីមជ្ឈដ្ឋានទូទៅដែលចាត់ទុកថាបានអនុវត្តយ៉ាងល្អត្រឹមត្រូវសម្រាប់កិច្ចការដឹកនាំក៏ដូចជាគោលនយោបាយរបស់រដ្ឋបាលខណ្ឌពោធិសែនជ័យផងដែរ។…
Category: ព័ត៌មានស៊ើបអង្កេត
ម្ចាស់ដីដែលគេតែងតែស្គាល់ថាមានងារជាឧកញ្ញា និងជាម្ចាស់ទូកដរមួយបានធ្វើការចាក់ដីចូលមាត់ច្រាំងទន្លេបាសាក់ ផ្ទុយពីច្បាប់ហាមប្រាមរាល់ការបំពានណាមួយខុសពីគោលការណ៍ដែលត្រូវអនុវត្តឲ្យមានការគោរពជាដាច់ខាត សូមអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធជ្រាបជាព័ត៌មាន..!
ម្ចាស់ដីដែលគេតែងតែស្គាល់ថាមានងារជាឧកញ្ញា និងជាម្ចាស់ទូកដរមួយបានធ្វើការចាក់ដីចូលមាត់ច្រាំងទន្លេបាសាក់ ផ្ទុយពីច្បាប់ហាមប្រាមរាល់ការបំពានណាមួយខុសពីគោលការណ៍ដែលត្រូវអនុវត្តឲ្យមានការគោរពជាដាច់ខាត សូមអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធជ្រាបជាព័ត៌មាន..! ក្រុងសំពៅពូន ខេត្តកណ្ដាល : បើយោងតាមប្រភពព័ត៌មានដែលផ្ដល់មកកាលពីប៉ុន្មានថ្ងៃនេះដោយគិតត្រឹមថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៦ បានបញ្ជាក់យ៉ាងច្បាស់មកថាមានការចាក់ទន្ទ្រានលើមាត់ច្រាំងបឹងទន្លេបាសាក់មួយទីកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រភូមិកំពង់កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលនាំឲ្យមានសាធារណជនមានការរិះគន់យ៉ាងខ្លាំងទៅលើការបំពានលើចំណីរច្រាំងដងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខនៅខាងមុខព្រះបរមរាជវាំងហូរកាត់ឆ្ពោះទៅដល់ប្រទេសវៀតណាម។ ប្រភពនៅបញ្ជាក់បន្ថែមទៀតថា ម្ចាស់ទីតាំងនេះគឺមានងារជាឧកញ៉ា រហស្សនាមថា(ឧកញ៉ាផា) ហើយជាម្ចាស់ទូកដរដែលនរណាក៏ស្គាល់ថាគាត់មានដីនៅក្នុងទីតាំងតំបន់ទាំងអស់នេះ ជួលឱ្យក្រុមហ៊ុនឬក៏ម្ចាស់ជំនួញ ដូចជាជនជាតិវៀតណាមដែលមករកស៊ីរស់នៅកម្ពុជាមានទីតាំងមួយចំនួនដូចជាម្ចាស់អាជីវកម្មនាំចូលត្រីដោយដឹកទាំងឡានទាំងឡានមកលក់នៅកម្ពុជាដែលឈ្មួញជិាជនជាតិវៀតណាមជាដើម។ ការអនុញ្ញាតដោយស្របច្បាប់ឬមិនស្របច្បាប់ណាមួយគឺយើងមិនទាន់ទទួលបានបញ្ជាក់ពីអាជ្ញាធរឬក៏ជាមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិឬថ្នាក់ជាតិនៅឡើយនោះទេ។ ទិដ្ឋភាពនេះចង់បង្ហាញឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យ និងធ្វើការស្រាវអំពីព័ត៌មានទាំងនេះដើម្បីជៀសវាងមានផលប៉ះពាល់ដល់អាងទន្លេបាសាក់ដែលជាផ្លូវទឹកមួយដ៏សំខាន់ក្នុងការរំដោះទឹកចេញពីដងទន្លេមេគង្គនៅរដូវវស្សា និងក្នុងការលិចលង់លើចំការដំណាំប្រជាពលរដ្ឋនៅក្នុងទីតាំងដទៃដទៃទៀតក៏ព្រោះតែផ្ទៃបឹងទន្លេបាសាក់គឺជាសរសៃឈាមនៃដងទន្លេសាប និងទន្លេមេគង្គដែលហូរពីចំណុចមួយទៅចំណុចមួយ។ តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា…
តើពិតទេ ដីចំណីរជម្រកព្រៃឈើមួយផ្នែកត្រូវបានឈ្មួញដាក់បញ្ចូលដើម្បី ធ្វើប័ណ្ណកម្មសិទ្ធិកគ្របដណ្ដប់លើសម្បត្តិ សាធារណៈរបស់រដ្ឋដែលផ្ទុយពីច្បាប់ និងអនុក្រឹត្យបានកំណត់ជាធរមាន តែរដ្ឋបាលស្រុកឈូកបានចេញបំភ្លឺថាសូមប្រព័ន្ធផ្សព្វផ្សាយអ្នកសារព័ត៌មានមកពិនិត្យមើលនៅសាលាស្រុក ផ្ទុយពីរាជរដ្ឋាភិបាលដែលតែងតែប្រកាសថាសូមឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវការសហការជាមួយអ្នកសារព័ត៌មានស្របពេលវិជ្ជាជីវៈអ្នកសារព័ត៌មានក្នុងសម័យឌីជីថលទំនើបទទួលយកព័ត៌មានគ្រប់ទម្រង់និងលឿនរហ័ស…(វគ្គ៣)!
តើពិតទេ ដីចំណីរជម្រកព្រៃឈើមួយផ្នែកត្រូវបានឈ្មួញដាក់បញ្ចូលដើម្បី ធ្វើប័ណ្ណកម្មសិទ្ធិកគ្របដណ្ដប់លើសម្បត្តិ សាធារណៈរបស់រដ្ឋដែលផ្ទុយពីច្បាប់ និងអនុក្រឹត្យបានកំណត់ជាធរមាន តែរដ្ឋបាលស្រុកឈូកបានចេញបំភ្លឺថាសូមប្រព័ន្ធផ្សព្វផ្សាយអ្នកសារព័ត៌មានមកពិនិត្យមើលនៅសាលាស្រុក ផ្ទុយពីរាជរដ្ឋាភិបាលដែលតែងតែប្រកាសថាសូមឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវការសហការជាមួយអ្នកសារព័ត៌មានស្របពេលវិជ្ជាជីវៈអ្នកសារព័ត៌មានក្នុងសម័យឌីជីថលទំនើបទទួលយកព័ត៌មានគ្រប់ទម្រង់និងលឿនរហ័ស…(វគ្គ៣)! រាជធានីភ្នំពេញ ស្រុកឈូកខេត្តកំពត : បើយោងតាមប្រភពព័ត៌មាននៅតែបន្តវែកញែក និងផ្ដល់មកថាទីតាំងចំណីរជម្រកដែនព្រៃឈើដែលស្ថិតនៅក្នុងភូមិនារាយ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ត្រូវបានឈ្មួញធ្វើការគ្រប់ដណ្ដប់មួយផ្នែកនៃដីដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយបច្ចុប្បន្នជាអគាររោងចក្រជួលឱ្យជនជាតិបរទេស(ចិន)ធ្វើការប្រកបអាជីវកម្មរកស៊ីដែលជាករណីផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងយ៉ាងច្បាស់អំពីការហាមប្រាមមិនឲ្យមាននៅការទន្ទ្រានយកដីសម្បត្តិសាធារណៈរបស់រដ្ឋដែលស្ថិតនៅក្នុងដែនជម្រកព្រៃឈើណាមួយនោះឡើយ។ ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦ រដ្ឋបាលស្រុកឈូក ធ្វើសេចក្តីបំភ្លឺអំពីការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន បន្ទាប់ពីអ្នកសារព័ត៌មានធ្វើការចេញផ្សព្វផ្សាយដំណឹងដើម្បីជម្រាបគោរពជូនដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធនៃមន្ទីរខេត្តកំពតនៅលើទីតាំងដីខាងលើនេះ ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលជាថ្នាក់ដឹកនាំមួយពោរពេញទៅដោយសមត្ថភាពក្នុងការអភិវឌ្ឍន៍កែប្រែមុខមាត់ខេត្តកំពតដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនផង និងបំពេញមុខមាត់ជាលក្ខណៈអន្តរជាតិផង។…
ហ៊ាននោះហ៊ាន! ហ៊ានរកលេខដាក់គ្មាន !ហ៊ានដល់ថ្នាក់យកដីរបស់រដ្ឋទៅរត់ការធ្វើប្លង់បណ្ណកម្មសិទ្ធិដោយបិទបាំងធ្វើអាគាររោងចក្រជួលឱ្យចិន!ឱព្រះអើយ! មិនខុសពីពាក្យគេថា(កន្ទេលធំបន្លំដេក)តែទោះជាយ៉ាងណាដំរីងាប់មិនអាចយកចង្អេរទៅបិទបាំងបានទេ! នេះជាព័ត៌មានកាន់តែក្តៅហើយ ក្តៅដូចទឹកពុះ ១០០អង្សាសេ (ផ្សាយជាលើកទី២) :
ហ៊ាននោះហ៊ាន! ហ៊ានរកលេខដាក់គ្មាន !ហ៊ានដល់ថ្នាក់យកដីរបស់រដ្ឋទៅរត់ការធ្វើប្លង់បណ្ណកម្មសិទ្ធិដោយបិទបាំងធ្វើអាគាររោងចក្រជួលឱ្យចិន!ឱព្រះអើយ! មិនខុសពីពាក្យគេថា(កន្ទេលធំបន្លំដេក)តែទោះជាយ៉ាងណាដំរីងាប់មិនអាចយកចង្អេរទៅបិទបាំងបានទេ! នេះជាព័ត៌មានកាន់តែក្តៅហើយ ក្តៅដូចទឹកពុះ ១០០អង្សាសេ (ផ្សាយជាលើកទី២) : ខេត្តកំពត :បើយោងតាមប្រភពដែលបានផ្ដល់មកបន្ថែមទៀតថាទីតាំងអគាររោងចក្រដែលបានសាងសង់លើដីព្រៃរបស់រដ្ឋស្ថិតនៅក្នុងភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត បានកំពុងតែរត់ខ្វែងដៃខ្វែងជើងដើម្បីធ្វើយ៉ាងណាឲ្យចេញប្លង់បានមុនរឿងនេះផ្ទុះឡើងបន្ទាប់ពីមានបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួនបានចេញផ្សាយជាបន្តបន្ទាប់កន្លងមក។ឃុំនរាយណ៍ជាឃុំដែលមានសក្ដានុពលផងដែរសម្រាប់ការវិនិយោគផ្សេងៗ ឃុំនរាយណ៍មានភូមិសរុបចំនួន៤ គឺភូមិនរាយណ៍ ភូមិពស់ពង ភូមិព្រៃស្បូវ និងភូមិខ្នាចរមាស។ រឿងដ៏អាស្រូវមួយនេះដែលជាការបិទបាំងឃុបឃិតគ្នាជាប្រព័ន្ធ ព្រោះកន្លងមកធ្វើឲ្យសាធារណជនមានការហួសចិត្ត និងសោកស្ដាយបំផុតចំពោះទង្វើរបស់ម្ចាស់ទីតាំងដែលហ៊ានធ្វើដូច្នេះចាត់ទុកថាម្ចាស់ទីតាំងនេះហ៊ាននោះហ៊ានគឺហ៊ានទាំងបំពានច្បាប់តែម្ដង។ សូមរំលឹក និងបញ្ជាក់ផងដែរថាកន្លងមករឿងនេះមិនទាន់ត្រូវបានចេញផ្សាយនោះនៅឡើយទេ សាធារណជនដែលជាអ្នកផ្ដល់នូវប្រភពព័ត៌មានបានបញ្ជាក់ថាគឺគ្រាន់តែជាការអភិវឌ្ឍន៍ក្រោមការស្នើសុំពីរថ្នាក់ដឹកនាំតែប៉ុណ្ណោះ ធាតុពិតនៅពីក្រោយខ្នងមានម្ចាស់កំពុងតែរត់ប្លង់កាន់កាប់ដីបណ្ណកម្មសិទ្ធិនេះ។ នៅក្នុងអាណត្តដែលឯកឧត្តមបណ្ឌិត ម៉ៅ ធនិន…
បេីកលេងដំណើរការវិញហើយ !បន្ទាប់ពីផ្អាកមួយរយៈ !! ល្បែងបាញ់ត្រី នៅផ្សារទំនើបសូរិយា(ជាន់ទី៥) កំពុងពង្រក់ស្មារតីសិស្សគេចសាលារៀន និងពលរដ្ឋមួយចំនួន!!! សូមលោក ជា ខេមា អភិបាលខណ្ឌដូនពេញ មានចំណាត់ការផងទាន , សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
បេីកលេងដំណើរការវិញហើយ !បន្ទាប់ពីផ្អាកមួយរយៈ !! ល្បែងបាញ់ត្រី នៅផ្សារទំនើបសូរិយា(ជាន់ទី៥) កំពុងពង្រក់ស្មារតីសិស្សគេចសាលារៀន និងពលរដ្ឋមួយចំនួន!!! សូមលោក ជា ខេមា អភិបាលខណ្ឌដូនពេញ មានចំណាត់ការផងទាន , សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រាជធានីភ្នំពេញ÷ សូមធ្វេីសេចក្តីរាយការណ៍ជូន អាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌដូនពេញ ជាពិសេស លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ! សូមចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទីតាំងល្បែងកម្សាន្ត…
អីយ៉ាស.!យល់ហើយ យល់កាន់តែច្បាស់ហើយពេលនេះ បើអ្នកមានលុយអាចធ្វើបាន នោះអ្នកក្រដែលមនាលទ្ធភាពក៏អាចធ្វើបានដែរ ច្បាប់មិនតម្រូវឲ្យអ្នកមានធ្វើការរំលោភបំពានដែលអនុក្រឹត្យបានចែងនោះទេ តែបើអ្នកមានអាចធ្វើបាន នោះអ្នកក្រក៏អាចធ្វើបានដែរ ហើយថ្ងៃក្រោយក៏កុំដាក់បន្ទុកចំពោះអ្នកក្រអី សូមអនុវត្តច្បាប់ឱ្យបានស្មើៗគ្នាណាលោកអភិបាលស្រុក..និងមន្ត្រីជំនាញពាក់ព័ន្ធ..(វគ្គ៣)
អីយ៉ាស.!យល់ហើយ យល់កាន់តែច្បាស់ហើយពេលនេះ បើអ្នកមានលុយអាចធ្វើបាន នោះអ្នកក្រដែលមនាលទ្ធភាពក៏អាចធ្វើបានដែរ ច្បាប់មិនតម្រូវឲ្យអ្នកមានធ្វើការរំលោភបំពានដែលអនុក្រឹត្យបានចែងនោះទេ តែបើអ្នកមានអាចធ្វើបាន នោះអ្នកក្រក៏អាចធ្វើបានដែរ ហើយថ្ងៃក្រោយក៏កុំដាក់បន្ទុកចំពោះអ្នកក្រអី សូមអនុវត្តច្បាប់ឱ្យបានស្មើៗគ្នាណាលោកអភិបាលស្រុក..និងមន្ត្រីជំនាញពាក់ព័ន្ធ..(វគ្គ៣) រាជធានីភ្នំពេញ ខេត្តកណ្ដាល : យោងទៅតាមប្រភពព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយរបស់យើងទទួលបានជាបន្តបន្ទាប់គឺជារឿងមួយដែលចង់បង្ហាញអំពីតុល្យភាពនៃការអនុវត្តច្បាប់ទាំងអស់គ្នាដែលកន្លងមកអង្គភាពសារព័ត៌មានយើងបានធ្វើការចុះផ្សាយពីរដងរួចទៅហើយអំពីសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកពញាឮ ខេត្តកណ្ដាលកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្នុងករណីដីទីតាំងមួយកន្លែងដែលមានអត្ថន័យ និងខ្លឹមសារថា (ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ រដ្ឋបាលស្រុកពញាឮ សូមធ្វើការបំភ្លឺជូនថា ក្រោយពីទទួលបាន ព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលស្រុក បានចាត់មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធថ្នាក់ស្រុក ចុះទៅពិនិត្យលើទីតាំងដីជាក់ស្តែងឃើញថា ៖…
កក្រើកពេញក្នុងទីតាំងមួយកន្លែង..! ទីតាំងល្បែងស៊ីសងបើកកណ្ដាលទីក្រុងអាចនឹងនាំឱ្យប៉ះពាល់សន្តិសុខនិងជីវភាពរស់នៅរបស់ពលរដ្ឋ សូមមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប..!
កក្រើកពេញក្នុងទីតាំងមួយកន្លែង..! ទីតាំងល្បែងស៊ីសងបើកកណ្ដាលទីក្រុងអាចនឹងនាំឱ្យប៉ះពាល់សន្តិសុខនិងជីវភាពរស់នៅរបស់ពលរដ្ឋ សូមមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប..! រាជធានីភ្នំពេញ÷យោងតាមប្រភពបានផ្ដល់មកថាមានល្បែងជាច្រើនប្រភេទតាមប្រព័ន្ធអនឡាញដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារកណ្តាល១ រាជធានីភ្នំពេញ បានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេងនៅក្នុងទីតាំងមួយ រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។ ប្រភពបានបញ្ជាក់បន្ថែមនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មកអង្គភាពអង្គភាពសារព័ត៌មានយើងដើម្បីជម្រាបដំណឹងគោរពជូនលោក ជា ខេមា អភិបាលនៃការអភិបាលខណ្ឌ លោក វរះសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យ និងបង្ក្រាបទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល…
ពិតជាថ្លើមដុះរោមមែន ហ៊ាននោះហ៊ាន ..!ហ៊ានរកលេខដាក់គ្មាន ច្បាប់សាងសង់តាមមាត់ទន្លេសាបមិនមានផង ឥឡូវមិនត្រឹមតែមិនស្ដាប់អាជ្ញាធរចេញសេចក្តីប្រកាសព័ត៌មានទេ បែរជាថែមទាំងនាំគ្នាលួចសាងសង់គ្មានខ្លាចនរណាបន្តិច យ៉ាងម៉េចអញ្ចឹងលោកអភិបាលស្រុកអើយ លោក សុវណ្ណា អើយ !អោយតែរបៀបនេះតើស្រុកយើងរំពឹងលើច្បាប់អ្វីដែរ មានតែខ្សឹបឲ្យឮដល់ព្រះឥន្ទ ឬថ្នាក់ដឹកនាំកំពូលជាតិទេ ដែលអាចឱ្យបុគ្គលមួយចំនួនឃុបឃិតគ្នា ហើយឱ្យស្គាល់រសជាតិនៃច្បាប់មានតម្លៃធំប៉ុណ្ណា? ឬមិនខុសពីពាក្យលោកថា ជ្រូកបើមិនស្គាល់ទឹកក្តៅទេក៏អត់ភ្ញាក់ខ្លួនដែរ..(វគ្គ២)!
ពិតជាថ្លើមដុះរោមមែន ហ៊ាននោះហ៊ាន ..!ហ៊ានរកលេខដាក់គ្មាន ច្បាប់សាងសង់តាមមាត់ទន្លេសាបមិនមានផង ឥឡូវមិនត្រឹមតែមិនស្ដាប់អាជ្ញាធរចេញសេចក្តីប្រកាសព័ត៌មានទេ បែរជាថែមទាំងនាំគ្នាលួចសាងសង់គ្មានខ្លាចនរណាបន្តិច យ៉ាងម៉េចអញ្ចឹងលោកអភិបាលស្រុកអើយ លោក សុវណ្ណា អើយ !អោយតែរបៀបនេះតើស្រុកយើងរំពឹងលើច្បាប់អ្វីដែរ មានតែខ្សឹបឲ្យឮដល់ព្រះឥន្ទ ឬថ្នាក់ដឹកនាំកំពូលជាតិទេ ដែលអាចឱ្យបុគ្គលមួយចំនួនឃុបឃិតគ្នា ហើយឱ្យស្គាល់រសជាតិនៃច្បាប់មានតម្លៃធំប៉ុណ្ណា? ឬមិនខុសពីពាក្យលោកថា ជ្រូកបើមិនស្គាល់ទឹកក្តៅទេក៏អត់ភ្ញាក់ខ្លួនដែរ..(វគ្គ២)! ខេត្តកណ្តាល ស្រុកពញាឮ : ប្រិយមិត្តលោកអ្នកនាងកញ្ញាដែលកំពុងតែទស្សនាជាទីមេត្រី ល្មមដល់ពេលវេលាឲ្យប្រមុខរាជរដ្ឋាភិបាលបានដឹងតែម្ដងទៅនៅថ្ងៃនេះ ពិសេសបំផុតសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…
ដីលិចទឹកមួយកន្លែងត្រូវបានគ្រឿងចាក់យកអាចម៍ដីមកចាក់ចូលដល់មាត់ប្រឡាយលូរំដោះទឹកចេញពីតំបន់មួយទៅតំបន់មួយហាក់ដូចជាការបំពានគោលការណ៍នៃអនុក្រឹត្យ ខណៈដែលអាជ្ញាធរថាជាទីតាំងកម្មសិទ្ធិរបស់បុគ្គលតែមិនបានផ្ដល់លិខិតស្នាមច្បាប់ និងបណ្ណកម្មសិទ្ធិអចលនវត្ថុបញ្ជាក់ឲ្យបានដឹងទេ..!
ដីលិចទឹកមួយកន្លែងត្រូវបានគ្រឿងចាក់យកអាចម៍ដីមកចាក់ចូលដល់មាត់ប្រឡាយលូរំដោះទឹកចេញពីតំបន់មួយទៅតំបន់មួយហាក់ដូចជាការបំពានគោលការណ៍នៃអនុក្រឹត្យ ខណៈដែលអាជ្ញាធរថាជាទីតាំងកម្មសិទ្ធិរបស់បុគ្គលតែមិនបានផ្ដល់លិខិតស្នាមច្បាប់ និងបណ្ណកម្មសិទ្ធិអចលនវត្ថុបញ្ជាក់ឲ្យបានដឹងទេ..! សង្កាត់រលួស ខណ្ឌដង្កោ :បើយោងតាមប្រភពព័ត៌មានដែលប្រជាពលរដ្ឋបានផ្ដល់មកដល់អង្គភាពសារព័ត៌មានយើងដើម្បីពិនិត្យមើលទីតាំងមួយកន្លែងដែលមានគ្រឿងចក្របានធ្វើការយកអាចដីពីទីតាំងកន្លែងផ្សេងមកចាក់លុបលើដីលិចទឹកមួយកន្លែង(ដូចជាត្រពាំងពីអតីតកាល)ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនយល់ឃើញផ្សេងៗគ្នាថា តើដីទីតាំងនេះមានច្បាប់ត្រឹមត្រូវដែរឬទេ? និងការចាក់នោះបានចាក់ចូលដល់មាត់ប្រឡាយសម្រាប់បង្ហូរទឹកពីចំណុចមួយទៅចំណុចមួយដោយហួសទាំងបង្គោលភ្លើងថែមទៀតផង។ ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញក្តីបារម្ភអំពីការមិនធ្វើការជូនដំណឹងអំពីរាល់ការចាក់ដីចូលដល់ប្រឡាយលូ ដោយអ្នកខ្លះយល់ឃើញថាអាចនឹងមានផលប៉ះពាល់ដល់ប្រឡាយដែលកំពុងតែមានទឹកហូរចូលក្នុងលូពីចំណុចទីតាំងមួយទៅចំណុចទីតាំងមួយស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦។ ប្រជាពរដ្ឋមួយចំនួនទៀតបានឃើញគ្រឿងចក្រមួយបានធ្វើការចាក់របៀបលួចលាក់គឺចាក់ថ្ងៃទី១៦ ខែមករាឆ្នាំ២០២៦ ហើយថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឈប់ចាក់ជាបណ្ដោះអាសន្នដោយមិនដឹងមូលហេតុ? លោកមេភូមិកណ្ដាលបានប្រាប់មកសារព័ត៌មានយើងថា ការចាក់នោះគឺចាក់ដោយម្ចាស់ផ្សារគួស្រូវបានជួលដូគេ ដោយឲ្យគ្រឿងចក្រមកចាក់ ហើយលោកមិនអាចមានឯកសារផ្ដល់មកទេដោយសារលោកឱ្យសួរទៅខណ្ឌទៅ។ ចំណែកឯលោកចៅសង្កាត់ រលួស បានផ្ដល់បទសម្ភាសន៍ថា…
