ជនជាតិចិនពីរនាក់បានបង្កការវាយតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលចំពោះពលរដ្ឋនៅតាមដងផ្លូវសាធារណៈ!
រាជធានីភ្នំពេញ :សាធារណៈជនបានបង្ហាញពីការព្រួយបារម្ភនូវអំពើហិង្សាដែលបង្កឡើងដោយជនជាតិចិនចំនួនពីរនាក់ដែលធ្វើការវាយប្រតាយគ្នាតាមដងវិថីសាធារណៈ វេលាម៉ោងប្រមាណ៥ល្ងាច នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្បែររង្វង់មូលគួរស្រូវ ស្ថិតនៅក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមរូបភាព និងវីដេអូដែលភ្នាក់ងារសារព័ត៌មានយើងទទួលបាន មានបុរសជនជាតិចិនម្នាក់មាឌធំធាត់ជិះរថយន្តពណ៌សស្លាកលេខ 2BL:5065 បើកបរដោយចិនក្រុមមួយក្រុមចតនៅការ៉ាសសាំងបានមកប្រតប់ប្រតាយជាមួយជនជាតិចិនម្នាក់ទៀតវ័យប៉ុន្មានជាង៣០ឆ្នាំដូចគ្នា នៅលើដងផ្លូវសាធារណះក្បែនោះ។
ដោយឡែកសម្រាប់ពលរដ្ឋនៅទីនោះហាក់ដូចជាងឿយឆ្ងល់អើយសែនឆ្ងល់ថា :
មូលហេតុអ្វីបានជាជនជាតិចិនវ៉ៃគ្នាលើផ្លូវសាធារណៈដូច្នេះអត់ដឹងថានៅព្រះរាជាណាចក្រកម្ពុជាមានច្បាប់ទម្លាប់ដែរឬអត់?
អ្នកមួយចំនួនទៀតក៏លើកជាសំណួរច្រើនផងដែរថា ពួកចិនទាំងអស់នេះអាចជាក្រុមពួកអ្នករកស៊ីល្បែងអនឡាញទេដឹង ដោយធ្វើការវាយគ្នាហាក់ដូចជាចាប់មនុស្សយកជំរិយកទៅវិញ? ចំណែកឯអ្នកខ្លះទៀតក៏លាន់មាត់ថា នេះគឺសាហាវមែន គឺមិនស្គាល់ពីច្បាប់នៃប្រទេសកម្ពុជានោះទេ សំខាន់ពួកគេចង់ធ្វើអីស្រេចតែអំពើរចិត្តពួកគេ សង្ឃឹមថាអាជ្ញាធរបានជ្រាបជាដំណឹងទៅចុះ។
សូមបញ្ជាក់បន្ថែមទៀតថាជុំវិញនៃការវាយតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលនោះ មួយសន្ទុះក្រោយមកក៏មានរថយន្តជនជាតិចិនគ្នីគ្នាគេដដែល តែហាក់មិនមានវត្តមានចិនដែលមាឌធំធាត់នៅក្នុងឡានទាល់តែសោះបានធ្វើការបើកយ៉ាងលឿនមកយកជនជាតិចិនម្នាក់នេះដាក់បញ្ជូនចូលក្នុងឡានទៅវិញជាបន្ទាន់ផងដែរ ដោយពួកគេមិនអាចទុកនៅទីនោះបានទេព្រោះមានប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន។
សម្រាប់អង្គការសង្គមស៊ីវិលក៏ដូចជាសាធារណៈជនទូទៅ សង្ឃឹមថាជនជាតិចិនទាំងអស់នោះត្រូវតែស្គាល់អំពីច្បាប់នៅកម្ពុជា ហើយអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចជ្រាបជាព័ត៌មានដើម្បីធ្វើការទប់ស្កាត់ប្រជារាល់អំពើហិង្សាដែលកើតឡើងដោយប្រការណាមួយ បើទោះជារឿងនោះជាករណីយ៉ាងណាក៏ដោយក៏មិនត្រូវធ្វើការស្រាវជ្រាវជៀសវាងការប្រព្រឹត្តនៅបទល្មើសបង្កាវ៉ៃគ្នាដូច្នោះ។
អង្គភាពសារព័ត៌មានរបស់យើងសង្ឃឹមថា យើងនឹងធ្វើការទទួលយកប្រភពព័ត៌មានបន្ថែមទៀតគ្រប់ពេលវេលាក្នុងម៉ោងធ្វើការ ដើម្បីធ្វើការទប់ស្កាត់រាល់អំពើហិង្សាដែលបង្កឡើងដោយជនជាតិចិនពីរនាក់បានធ្វើការវ៉ៃគ្នា ដែលអាចចាត់ទុកថាជាករណីដែលផ្ទុយពីច្បាប់បានកំណត់និងហាមឃាត់ជាដាច់ខាត ដូចក្នុងករណីនៃកម្មករហង្សាដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១៧ ក្បែររង្វង់មូលគួរស្រូវ ក្នុងសង្កាត់ព្រៃកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃទី ១២ ខែមករាឆ្នាំ២០២៥ សូមអរគុណ៕

