សាធារណជនលាន់មាត់ថាទីតាំងផលិតបារីនៅក្រុងដូនកែវ ខេត្តតាកែវ គួរតែត្រូវបើកឲ្យឆ្ងាយពីទីប្រជុំជនដែលពលរដ្ឋរស់នៅប្រសើរជាង ចៀសវាងផលប៉ះពាល់លើបរិយាកាសមិនល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ!

សាធារណជនលាន់មាត់ថាទីតាំងផលិតបារីនៅក្រុងដូនកែវ ខេត្តតាកែវ គួរតែត្រូវបើកឲ្យឆ្ងាយពីទីប្រជុំជនដែលពលរដ្ឋរស់នៅប្រសើរជាង ចៀសវាងផលប៉ះពាល់លើបរិយាកាសមិនល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ!

ខេត្តតាកែវ : ទីតាំងផលិតបារីមួយកន្លែងរបស់ជនជាតិចិនស្ថិតនៅក្នុងភូមិព្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលសាធារណជនទូទៅមានការភ្ញាក់ផ្អើលដោយលាន់មាត់តៗគ្នាថារោងចក្រនេះមិនគួរបើកនៅទីនេះទេ គួរតែត្រូវបើកនៅទីតាំងឆ្ងាយពីទីក្រុងគឺជារឿងប្រសើរបំផុត។

ប្រជាពលរដ្ឋមួយចំនួន(សុំមិនបញ្ចេញឈ្មោះ)បានលើកឡើងបាននិយាយប្រាប់មកភ្នាក់ងារនៃអង្គភាពសារព័ត៌មានយើងថា ពួកគេមិនពេញចិត្តនៅក្នុងទីតាំងខាងលើនោះសោះ គួរតែត្រូវយកទីកន្លែងណាមួយឆ្ងាយពីពលរដ្ឋរស់នៅក៏ព្រោះតែប្រជាពលរដ្ឋរស់នៅក្នុងបរិវេណក្នុងខេត្តតាកែវមានច្រើន រាប់ទាំង ពលរដ្ឋដែលជាអាជីវករ ពលរដ្ឋដែលជាព្រះសង្ឃ ពលរដ្ឋដែលជាមន្ត្រីរាជការ ពលរដ្ឋដែលជាសិស្សានុសិស្ស និស្សិត ឬសាស្ត្រាចារ្យ ។ល។ ជាដើមដែលត្រូវការនៅដោយទទួលបានបរិយាកាសបរិសុទ្ធ ក្លិនល្អ បរិស្ថានល្អ និងអ្វីៗដែលប្រសើរសម្រាប់ជីវិតរស់នៅរបស់ពួកគេ។

សម្រាប់ពលរដ្ឋទាំងអស់នោះក៏បានលើកទឹកចិត្ត និងមានការកោតសរសើរចំពោះ ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវដែលមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំក្នុងខេត្តដែលនាំឲ្យមានការអភិវឌ្ឍបានប្រសើរស្ទើរតែគ្រប់វិស័យនៅទឹកដីខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមមួយនេះ។

អ្នកខ្លះមួយចំនួនក៏លួចកោតសរសើរមិនដាច់មាត់ថា រោងចក្រកាត់ដេរក៏មានច្រើនកន្លែង សេវាសាធារណៈ ការអភិវឌ្ឍន៍ថ្មីមួយចំនួនទៀតកំពុងតែលេចធ្លោដ៏អស្ចារ្យរបស់ធៀបទៅនឹងតាមបណ្ដាខេត្តមួយចំនួនគឺខេត្តតាកែវមានការរៀបចំបានល្អស្ទើរតែគ្រប់វិស័យក្រុមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តដែលមានតួនាទីកាន់ក្នុងខេត្តនេះមិនបានប៉ុន្មានខែឆ្នាំផងនោះ។

តែទោះជាយ៉ាងណាក៏ដោយមតិសាធារណៈក៏ដូចជាអង្គការសង្គមស៊ីវិលក៏នៅតែផ្ដល់ជាយោបល់ក្នុងកិច្ចការងារចូលរួមអភិវឌ្ឍន៍ជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដោយសង្ឃឹមថាឯកឧត្តមវិសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវនឹងពិចារណាជុំវិញរឿងរោងចក្រផលិតបាលីចិនមួយនេះ(ដែលយើងមិនដឹងថាមានច្បាប់ឬក៏អត់ច្បាប់នោះទ)កំពុងតែបង្ហាញនៅការបង្កើនសមត្ថភាពទាក់ទាញលើផលិតភាពក្នុងការផលិតជាសារធាតុញៀនដែលអាចបង្កជ:ក្លិនមិនល្អចំពោះបរិយាកាសនៅក្នុងភូមិសាស្ត្រភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *