អគ្គនាយកគយកម្ពុជា ណែនាំឱ្យមន្ត្រីគយ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ, ហាមប្រើប្រាស់តួនាទី និងអំណាច ដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត ! (ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានចេញលិខិតមួយផ្ញើប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋករទាំងអស់ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ។ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំបន្ថែមដូចខាងក្រោម៖…
Category: ព័ត៌មានស៊ើបអង្កេត
ការចាក់ដីចូលច្រាំងទន្លេ និងធ្វើរបងជ្រុលទៅព្រំផ្នែកខាងត្បូងដែលធ្វើឲ្យមានមតិសាធារណៈបានលាន់មាត់ថា អាចនឹងមានភាពមិនប្រក្រតីចំពោះទីតាំងដីមួយកន្លែងនេះ ស្របពេលដែលអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធបានបង្ហាញពីភាពផ្ទុយគ្នាមួយចំនួនបន្ទាប់ពីមានបណ្តាញសារព័ត៌មានធ្វើការចេញផ្សាយផងដែរ…(វគ្គ១)!
ការចាក់ដីចូលច្រាំងទន្លេ និងធ្វើរបងជ្រុលទៅព្រំផ្នែកខាងត្បូងដែលធ្វើឲ្យមានមតិសាធារណៈបានលាន់មាត់ថា អាចនឹងមានភាពមិនប្រក្រតីចំពោះទីតាំងដីមួយកន្លែងនេះ ស្របពេលដែលអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធបានបង្ហាញពីភាពផ្ទុយគ្នាមួយចំនួនបន្ទាប់ពីមានបណ្តាញសារព័ត៌មានធ្វើការចេញផ្សាយផងដែរ…(វគ្គ១)! ខេត្តកណ្ដាល :បន្ទាប់ពីអង្គភាពសារព័ត៌មានយើងទទួលបានប្រភពប្រជាពលរដ្ឋមួយចំនួនដែលបានជម្រាបជូន និងឲ្យចុះទៅពិនិត្យមើលថាមានទីតាំងដីឡូមួយកន្លែងនៅជាប់ដងទន្លេសាបតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល ស្រុកពញាឭ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថ្មីៗនេះ គឺជាទិដ្ឋភាពបង្ហាញអំពីអ្វីដែលមិនខុសពីសាធារណជនបានជម្រាបជូនមកបណ្ដាញសារព័ត៌មានរបស់យើងថាពិតជាមានការចាក់ដីលុបចូលមាត់ច្រាំងទន្លេសាបពិតប្រាកដមួយរយៈកាលកន្លងមកនេះមែន និងធ្វើការសាងសង់របងថ្មជាសំណង់រឹងចូលហួសទៅផ្នែកខាងត្បូងដែលមតិសាធារណៈមួយចំនួនថាជាកម្មសិទ្ធិរបស់រដ្ឋ ក៏ព្រោះតែទីតាំងខាងត្បូងជាប់ដីឡូតិ៍នេះគឺជាមាត់ច្រាំងទន្លេពីអតីតកាលដើមកន្លងមក។ បន្ថែមជាងនេះទៀតយោងតាមប្រជាពលរដ្ឋដែលបានធ្លាប់រស់នៅចាប់តាំងពីឆ្នាំ១៩៨០មកបានផ្ដល់ព័ត៌មានច្បាស់ថា នៅក្នុងភូមិសាស្ត្រតំបន់នៃភូមិពោធិមង្គល ឃុំព្រែកតាទែន គឺមិនទាន់មានការអនុញ្ញាតចេញជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យប្លង់រឹងនោះទេ មានតែបង្កាន់ដៃស៊េរីចាស់ុំ ចំណែកផ្នែកម្ខាងតាមមាត់ទន្លេគឺរឹតតែមិនមានការអនុញ្ញាតឲ្យចេញប័ណ្ណកម្មសិទ្ធិណាមួយនោះដែរ ក៏ព្រោះតែទីតាំងតាមមាត់ទន្លេនោះគឺពីមាត់ទន្លេមកផ្លូវមិនត្រូវបានអនុញ្ញាតឱ្យមានការចេញប័ណ្ណកម្មសិទ្ធិលើបុគ្គលណានោះឡើយ ព្រោះប្រជាពលរដ្ឋដោយយោងតាមអាជ្ញាធរមន្ត្រីបានជម្រាបដំណឹងជូនទៅដល់ប្រជាពលរដ្ឋថា បើប្លង់រឹងចេញបានលុះត្រាតែតាំងនៅឆ្ងាយប្រវែងលើសពីផ្លូវជាតិលេខ៥ប្រវែង៣០ម៉ែត្រទើបមានសិទ្ធិទទួលប័ណ្ណកម្មសិទ្ធិ។ លោក ម៉ៅ ប៊ុនហ៊ាន មេឃុំព្រែកតាទែនបានជម្រាបមកអង្គភាពសារព័ត៌មានយើងថាចំពោះទីតាំងដីនៅក្នុងភូមិសាស្ត្រខ្លះមានប្លង់ខ្លះអត់មានប្លង់…
ផ្លូវជាតិលេខប្រាំ8A រងការខូចខាតមួយចំនួនដោយសារតែមានរថយន្តដឹកទំនិញធនធ្ងន់ជាច្រើនគ្រឿង សូមថ្នាក់ដឹកនាំចុះអធិការកិច្ច..(វគ្គ១)!
ផ្លូវជាតិលេខប្រាំ8A រងការខូចខាតមួយចំនួនដោយសារតែមានរថយន្តដឹកទំនិញធនធ្ងន់ជាច្រើនគ្រឿង សូមថ្នាក់ដឹកនាំចុះអធិការកិច្ច..(វគ្គ១)! ខេត្តព្រៃវែង :បើយោងតាមប្រភពនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ថ្មីៗនេះដោយបានជម្រាបដំណឹងថាមានរថយន្តជាច្រើនគ្រឿងដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ8A បានដឹកទំនិញធ្ងន់ៗជាច្រើនដែលអាចបង្កឲ្យផ្លូវនេះរងការខូចខាតនៅកន្លែងមួយចំនួន! ប្រភពនៅតែបន្តទៀតថា ការបណ្ដែតបណ្ដោយឲ្យរថយន្តធន់ធំជាច្រើនគ្រឿងដឹកជញ្ជូនលើសទម្ងន់កំណត់ទាំងអស់នេះកន្លងមកដោយសារតែការធ្វើប្រហែស និងមិនយកចិត្តទុកដាក់ចំពោះការថ្លឹងជញ្ជីងនៅចំណុចទីតាំងមួយកន្លែងនេះដែលមានឈ្មោះថាកន្លែង(ថ្លឹងជញ្ជីងព្រៃព្នៅ) ស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង ។ សូមជម្រាបផងដែរថាផ្លូវជាតិលេខ 8A ជាផ្លូវមួយខ្សែដែលមានប្រជាពលរដ្ឋធ្វើដំណើរទៅហើយនិងមកចេញពីរាជធានីភ្នំពេញឆ្លងកាត់តាមស្ពានព្រែកតាមាក់នៃខេត្តកណ្ដាល ឆ្ពោះទៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ស្ទឹងត្រែង និងច្រកព្រំដែនកម្ពុជាវៀតណាម ជាដើម ដែលជាកត្តានាំឱ្យមានផលប៉ះពាល់ចំពោះរថយន្តធុនធ្ងន់តែប៉ុណ្ណោះដែលធ្វើឲ្យផ្លូវមានការខូចខាត…
របងហ៊ុំព័ទ្ធបង្គោលភ្លើងសាធារណៈរបស់រដ្ឋដែលម្ចាស់ទីតាំងដីដ៏ធំមួយកន្លែងបានសាងសង់រំលោភបំពានស្របពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញមួយចំនួនហាក់ដូចជាមិនខ្វាយខ្វល់ និងចាប់អារម្មណ៍បន្តិចសោះខណៈដែលសាធារណជនមួយចំនួនធ្វើការភ្ញាក់ផ្អើល និងមានការរិះគន់យ៉ាងធ្ងន់ធ្ងរ..!(វគ្គ៣)
របងហ៊ុំព័ទ្ធបង្គោលភ្លើងសាធារណៈរបស់រដ្ឋដែលម្ចាស់ទីតាំងដីដ៏ធំមួយកន្លែងបានសាងសង់រំលោភបំពានស្របពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញមួយចំនួនហាក់ដូចជាមិនខ្វាយខ្វល់ និងចាប់អារម្មណ៍បន្តិចសោះខណៈដែលសាធារណជនមួយចំនួនធ្វើការភ្ញាក់ផ្អើល និងមានការរិះគន់យ៉ាងធ្ងន់ធ្ងរ..!(វគ្គ៣) រាជធានីភ្នំពេញ :ថ្មីៗនេះមានប្រភពមួយចំនួនបានលើកឡើងដោយបង្ងាញប្រាប់មកថា ម្ចាស់ទីតាំងដីមួយកន្លែងដែលជាអ្នកមានលុយស្តុកស្តំល្បីល្បាញមានទំនាក់ទំនងរកស៊ីជាមួយអ្នកវិនិយោគចិនបានធ្វើការយករបងព័ទ្ធស័ង្កសីដោយព័ទ្ធខាងក្រៅបង្គោលភ្លើងសាធារណៈរបស់រដ្ឋដែលមានប្រវែងយ៉ាងវែងឆ្ងាយនៅតាមបណ្ដោយផ្លូវលេខ១០៤ ឬផ្លូវលេខ ២០A ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការហ៊ុំព័ទ្ធរបងស័ង្គសីនេះបាមធ្វើឡើងមួយរយៈកាលកន្លងមករហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ការព័ទ្ធបាំងដោយរបងស័ង្កសីពណ៌ខៀវ ដែលបិទបាំងនៅផ្ទៃដីខាងក្នុង ដែលនាំឱ្យគ្រប់ៗគ្នាយល់ថា តើនៅផ្នែកខាងក្នុងក្រៅតែពីការសាងសង់នៅសំណង់អាគារជាឃ្លាំង តើមានអ្វីផ្សេងទៀតជាការបិទបាំងក៏ព្រោះតែមិនឃើញមានលើកស្លាកយីហោអ្វីថាជាប្រភេទបង្ហាញអំពីអាជីវកម្មអ្វីឲ្យពិតប្រាកដ ទាំងមានការយាមកាមយ៉ាងតឹងរឹងដោយក្រុមសន្តិសុខមួយចំនួន។ ប្រភពមួយចំនួនទៀតបន្តលើកឡើងថា ប្រសិនបើគ្រប់ៗគ្នានាំគ្នាធ្វើការសាងសង់របងជាប្រភេទស័ង្កស័ង្គសីក្តី ជាប្រភេទសំណង់រឹងក្តី គឺជាការរំលោភបំពានច្បាប់ដែលអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធមិនគួរមើលរំលង។ រីឯប្រភពដទៃដទៃៗផ្សេងៗពីគ្នាទៀតយល់ឃើញថា ប្រសិនបើការសាងសង់ស័ង្គសីរបៀបនេះនៅក្នុងពេលនេះបាន ហើយក៏គ្មានអ្នកយកចិត្តទុកដាក់អំពីរបងហ៊ុំព័ទ្ធជាលក្ខណៈប្រភេទស័ង្គសីនាពេលបច្ចុប្បន្ននេះបាន…
កុកអាចភ្លេចជុងតែជុងមិនអាចភ្លេចកុក ប្រទេសមានច្បាប់ បើច្បាប់មានហើយត្រូវតែនាំគ្នាគោរពច្បាប់! ចំណែកឯទីតាំងស្តុកបារីឬជាទីកន្លែងធ្វើសកម្មភាពអ្វីនោះគឺទីបំផុតក៏ដំណាក់កាលនេះអាជ្ញាធរ និងមន្ត្រីជំនាញត្រូវតែឱ្យម្ចាស់អាជីវកម្មសុំច្បាប់ជាដាច់ខាត!ហើយជុំវិញឃ្លាំងស្តុកបារីដែលជាសារធាតុញៀនត្រូវបានលាតត្រដាងជាបណ្ដើរៗហើយគឺមិនខុសពីពាក្យលោកថាកន្ទាយធំបន្លំដេក ខណៈដែលចម្លើយរបស់មន្ត្រីអាជ្ញាធរ និងអ្នកធ្វើការតំណាងឃ្លាំងឲ្យជនបរទេសរកស៊ីបារីជាសាធាតុញៀននេះមិនស៊ីចង្វាក់នឹងគ្នាសោះ បើដូច្នោះតើចំណូលពន្ធរបស់រដ្ឋគិតយ៉ាងម៉េចដែរ ? (វគ្គ២)
កុកអាចភ្លេចជុងតែជុងមិនអាចភ្លេចកុក ប្រទេសមានច្បាប់ បើច្បាប់មានហើយត្រូវតែនាំគ្នាគោរពច្បាប់! ចំណែកឯទីតាំងស្តុកបារីឬជាទីកន្លែងធ្វើសកម្មភាពអ្វីនោះគឺទីបំផុតក៏ដំណាក់កាលនេះអាជ្ញាធរ និងមន្ត្រីជំនាញត្រូវតែឱ្យម្ចាស់អាជីវកម្មសុំច្បាប់ជាដាច់ខាត!ហើយជុំវិញឃ្លាំងស្តុកបារីដែលជាសារធាតុញៀនត្រូវបានលាតត្រដាងជាបណ្ដើរៗហើយគឺមិនខុសពីពាក្យលោកថាកន្ទាយធំបន្លំដេក ខណៈដែលចម្លើយរបស់មន្ត្រីអាជ្ញាធរ និងអ្នកធ្វើការឃ្លាំងតំណាងឲ្យជនបរទេសរកស៊ីបារីជាសាធាតុញៀននេះមិនស៊ីចង្វាក់នឹងគ្នាសោះ បើដូច្នោះតើចំណូលពន្ធរបស់រដ្ឋគិតយ៉ាងម៉េចដែរ ? (វគ្គ២) រាជធានីភ្នំពេញ :ទីតាំងកន្លែងស្តុកបារីស្ថិតនៅក្នុងភូមិសាស្ត្រភូមិក្រាំង សង្កាត់ទាន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ រាជធានីខណ្ឌ ចុះត្រួតពិនិត្យបន្ទាប់ពីមានការចេញផ្សាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនថាទីតាំងស្តុកបារីខាងលើនេះមិនទាន់បំពេញកាតព្វកិច្ចក្នុងនាមជាពាណិជ្ជករធ្វើពាណិជ្ជកម្មផលិតកម្ម លើមុខរបរទំនិញបារីដែលជាសារធាតុញៀនដែលអាចនឹងបង្កឲ្យមានផលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋ និងជាទីកន្លែងដែលអ្នកមានលុយមហាសាលម្នាក់ផ្ដល់ទីតាំងឲ្យជនជាតិចិនប្រកបមុខរបររកស៊ីខណៈដែលអាជ្ញាធរ ឬមន្ត្រីជំនាញផ្សេងៗទាំងអស់នោះកន្លងមកហាក់ដូចជាមិនបានដឹងទាល់តែសោះអំពីទីតាំងមូលដ្ឋានរបស់ខ្លួនដែលកំពុងតែគ្រប់គ្រង! នេះជាចម្ងល់ពិសាធារណៈជនទូទៅ? តែទោះជាយ៉ាងណាក៏ដោយការចុះអនុវត្តដែលមិនអាចខានបាន ខណៈព័ត៌មាននេះបានលេចឮដល់ថ្នាក់ដឹកនាំជាតិមួយចំនួនបានជ្រាបជាព័ត៌មាននេះ(បើយោងតាមមន្ត្រីអាជ្ញាធរខណ្ឌបានជម្រាបដំណឹង)។ ហើយជាងនេះទៅទៀតការចុះត្រួតពិនិត្យទាំងនោះវត្តមានសមាសភាពចូលរួមមានប្រធានការិយាល័យគ្រប់គ្រងធនធានទឹករាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលខណ្ឌដង្កោ មន្ត្រីសង្កាត់ទាន តំណាងម្ចាស់ឃ្លាំង និងតំណាងអ្នកគ្រប់គ្រងឃ្លាំង…
សូមអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធសូមចុះអធិការកិច្ចនៅទីតាំងរោងចក្រផលិតបារីដែលជាសារធាតុញៀនមិនបានលើកស្លាកយុីហោថាធ្វើឲ្យមតិសាធារណៈលាន់មាត់គ្រប់គ្នាថាជាទីតាំងបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមនិតិវិធីច្បាប់ដែរឬទេ (វគ្គ១)!
សូមអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធសូមចុះអធិការកិច្ចនៅទីតាំងរោងចក្រផលិតបារីដែលជាសារធាតុញៀនមិនបានលើកស្លាកយុីហោថាធ្វើឲ្យមតិសាធារណៈលាន់មាត់គ្រប់គ្នាថាជាទីតាំងបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមនិតិវិធីច្បាប់ដែរឬទេ (វគ្គ១)! រាជធានីភ្នំពេញ(ខណ្ឌដង្កោ) :បើយោងតាមអ្នកសារព័ត៌មានរបស់យើងបាន និង ដោយបានទទួលបានពីប្រភពដែលបានផ្ដល់នូវព័ត៌មានអំពីរោងចក្រផលិតបារីជាសារធាតុញៀនមិនបានលើកស្លាកយុីហោឱ្យបានត្រឹមត្រូវស្ថិតនៅក្នុងអាគារពាណិជ្ជកម្មដ៏ធំមួយកន្លែងស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ថាជាកន្លែងផលិតបារីយ៉ាងអាថ៌កំបាំងស្ទើរតែមិនមានស្ថាប័នពាក់ព័ន្ធអាចនឹងមិនជ្រាបជាព័ត៌មាននៅឡើយ។ យ៉ាងណាមិញរោងចក្រនេះផងដែរក៏គ្រប់ៗទើបតែទទួលព័ត៌មានថាជារោងចក្រផលិតបារី ក៏ព្រោះតែកន្លងមករហូតមកដល់ពេលនេះមិនទាន់មានការលើកស្លាកយីហោដើម្បីបញ្ជាក់ និងឲ្យស្របតាមនីតិវិធីដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតម្រូវឲ្យរាល់ម្ចាស់សហគ្រាសទាំងអស់ត្រូវតែរៀបចំឲ្យបានសមស្របទៅនឹងអាជីវកម្មដែលបានកំពុងបង្កើនជាមុខរបរថាជាប្រភេទអាជីវកម្មអ្វីខ្លះ? ដោយឡែកសម្រាប់ម្ចាស់អាជីវកម្មមួយចំនួនក៏មានអារម្មណ៍មិនសប្បាយចិត្តចំពោះអាជីវកម្មដូចគ្នា ប្រហាក់ប្រហែលគ្នា ប៉ុន្តែត្រូវបានអនុវត្តខុសពីគ្នា នេះក៏ជាកត្តាដែលអាចជះឥទ្ធិពលមិនល្អសម្រាប់វិនិយោគិនមួយចំនួនក្នុងការបង្កើនការផលិតក្នុងប្រទេសកម្ពុជាផងដែរ។ ជុំវិញការលើកឡើងខាងលើនេះបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងបានធ្វើការទំនាក់ទំនងទៅលោកមេភូមិក្រាំងដើម្បីសុំឲ្យលោកជួយបញ្ជាក់ ក៏ប៉ុន្តែលេខទូរសព្ទរបស់លោកមិនអាចទំនាក់ទំនងបាននៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ សម្រាប់ចៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបញ្ជាក់ថា លោកមិនបានទទួលដំណឹងនេះនោះទេ ក៏ព្រោះតែមិនមានច្បាប់ដែលត្រូវសុំការអនុញ្ញាតចេញពីអាជ្ញាធរសង្កាត់នោះផងដែរ ឬក៏យើងអាចនិយាយថាមិនមានភាគីពាក់ព័ន្ធទាំងអស់នោះមកធ្វើការផ្ដល់ដំណឹងនិងសុំច្បាប់ចេញពីអាជ្ញាធរមូលដ្ឋានសង្កាត់ទៀនទេ។ ជុំវិញការលើកឡើងរបស់ចៅសង្កាត់ទៀន…
អុីយ៉ាស់ពេលនេះ!ល្បីលេចឮថាឃ្លាំងលេខ៤៨របស់ជនជាតិចិនកំពុងតែធ្វើអាជីវកម្មដឹកជញ្ជូនសាច់បង្កកពីបរទេសមកស្តុកដើម្បីធ្វើការចែកចាយពេញប្រទេសកម្ពុជា..!
អុីយ៉ាស់ពេលនេះ!ល្បីលេចឮថាឃ្លាំងលេខ៤៨របស់ជនជាតិចិនកំពុងតែធ្វើអាជីវកម្មដឹកជញ្ជូនសាច់បង្កកពីបរទេសមកស្តុកដើម្បីធ្វើការចែកចាយពេញប្រទេសកម្ពុជា..! តើអាជ្ញាធរឬមន្ត្រីជំនាញបានធ្វើការយ៉ាងណាដែរហើយខណៈដែលបណ្ដាញផ្សព្វផ្សាយព័ត៌មានបានចេញផ្សាយជាលើកទីមួយកន្លងមកនេះដើម្បីជាដំណឹងទប់ស្កាត់និងការពារសុវត្ថិភាពសុខមាលភាពពលរដ្ឋ និងបញ្ជៀសពីការរិះគន់ពីបណ្ដាសាធារណៈជនទូទៅថាជាអាជីវកម្មមិនមានភាពស្មើគ្នាក៏ព្រោះតែជាទីកន្លែងដែលមិនមានការលើកស្លាកយីហោ ហើយថាតើមានស្ថាប័នណាខ្លះគួរតែយកចិត្តទុកដាក់ដើម្បីស្រាវជ្រាវឬក៏បណ្ដែតបណ្ដោយឲ្យនៅធ្វើសកម្មភាពជាបន្ត ប្រទេសមានច្បាប់ បើច្បាប់មានហើយសូមអនុវត្តច្បាប់ចៀសវាងការរិះគន់ពីសំណាក់អ្នកវិនិយោគដូចគ្នាប្រកបមុខរបរដូចគ្នា តែទង្វើធ្វើផ្ទុយគ្នា ឬក៏ត្រូវទុកឱ្យមានរិះគន់ជាហួរហែ? (វគ្គ២)..! រាជធានីភ្នំពេញ ខណ្ឌសែនសុខ :បើយោងតាមការអង្កេតផ្ទាល់របស់អង្គភាពសារព័ត៌មានរបស់យើងបន្ទាប់ពីពលរដ្ឋមួយចំនួនបានរាយការណ៍ស្ដីអំពីការធ្វើសកម្មភាពនាំចូលសាច់បង្កកមកពីប្រទេសជិតខាង ដើម្បីធ្វើការចែកចាយលើទីផ្សារនៅកម្ពុជា ដោយគ្រប់ៗគ្នាថាគឺជាករណីបំផ្លាញសុខភាពពលរដ្ឋ និងធ្វើឲ្យសាធារណៈជនទូទៅដាក់ជាចម្ងល់ឆ្ងល់មិនចេះអស់មិនចេះហើយអំពីទង្វើដែលជាការបំពានដោយមិនគោរពច្បាប់នៅក្នុងអាជីវកម្មនៃមុខរបររកស៊ីក៏ដូចជាដែលអាចគ្រោះថ្នាក់មហន្តរាយដល់សុខភាពជាសាធារណៈ។ ឃ្លាំងលេខ៤៨ គឺជាឃ្លាំងរបស់ជនជាតិចិនដែលគេតែងតែឲ្យរហស្សនាមថាលោកហុង ជាម្ចាស់ធ្វើអាជីវកម្មតាមរូបភាពបែបលាក់បំពួនដោយមិនមានលើកស្លាកអាជីវកម្មនៃមុខរបររកជាក់លាក់ណាមួយឲ្យពិតប្រាកដដែលនាំឲ្យចំណូលពន្ធរបស់រដ្ឋក៏ត្រូវបានបាត់បង់ រីឯសហគ្រឹត្យដទៃទៀតគឺមិនសប្បាយចិត្តដោយសារតែការឃុបឃិតគ្នាជាប្រព័ន្ធណាមួយនាំឲ្យសកម្មភាពទាំងអស់នេះបន្តធ្វើតាំងពីពេលកន្លងមករហូតដល់បច្ចុប្បន្នស្ទើរមិននឹកស្មានដល់ និងមិនគួរឲ្យជឿ។ លោក ញ៉ាត សាម៉េត ជាចៅសង្កាត់គោកឃ្លាង បានបញ្ជាក់ប្រាប់មកថាកាលពីថ្ងៃទី..ខែឆ្នាំ ២០២៥កន្លងមក មានរដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យមើលហើយ ហើយលោក ញ៉ាត…
ប្រជាពលរដ្ឋដែលជាប្រជាកសិករនៅស្រុកបន្ទាយមាសបានអាសអាងចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានធ្វើការឈូសឆាយដីដំណាំកសិផលរបស់ពួកគេទាំងពួកគេកំពុងប្រើប្រាស់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុប្លង់រឹងសម្រាប់ដើមដុះកសិផល!
ប្រជាពលរដ្ឋដែលជាប្រជាកសិករនៅស្រុកបន្ទាយមាសបានអាសអាងចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានធ្វើការឈូសឆាយដីដំណាំកសិផលរបស់ពួកគេទាំងពួកគេកំពុងប្រើប្រាស់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុប្លង់រឹងសម្រាប់ដើមដុះកសិផល! ខេត្តកំពត :យោងតាមការផ្ដល់ដំណឹងរបស់ប្រជាពលរដ្ឋ និងបទសម្ភាសន៍កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ មកថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានក្រុមហ៊ុនមួយដែលមានឈ្មោះថា(ក្រុមហ៊ុន ជីប ម៉ុង) ដែលមានការអភិវឌ្ឍន៍លើផលិតកម្មស៊ីម៉ង់ដ៏ធំប្រចាំនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញជួយអភិវឌ្ឍន៍ជាតិយ៉ាងច្រើនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយមកនេះ ក៏ប៉ុន្តែនៅទិដ្ឋភាពនោះក្នុងករណីដែលប្រជាពលរដ្ឋធ្វើការទាមទារដើម្បីឲ្យមានការដោះស្រាយជូនពួកគាត់ក៏ព្រោះតែពួកគាត់បានបញ្ជាក់ថាគាត់បានរងគ្រោះដោយសារក្រុមហ៊ុនធ្វើការបំពានយកគ្រឿងចក្រមកកាយក្រវ៉ាត់ព្រំលើដីសម្រាប់ដំណាំកសិផលមានដូចជាដំណាំស្រូវ ដំណាំពោត សណ្តែក ។ល។ដែលប្រជាពលរដ្ឋទាំងអស់ធ្វើការដាំដុះសម្រាប់ចិញ្ចឹមជីវិតចាំថ្ងៃ ហើយក៏ជាដីដែលមានប្លង់រឹងជីយូរឆ្នាំមកហើយ។ ប្រជាពលរដ្ឋមួយចំនួនបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនបានឈូសឆាយនេះគឺជាការបំពានច្បាប់ទាំងស្រុង ពួកគេមិនបានទទួលដំណឹងប្រាប់ជាមុនចេញពីអាជ្ញាធរថ្នាក់មូលដ្ឋានមានឃុំ និងស្រុកនោះទេ ហើយពួកគេមិននឹកស្មានដល់ថាក្រុមហ៊ុនហ៊ានធ្វើដូច្នេះនោះឡើយ។ ម្នាក់ៗឆ្ងល់អើយឆ្ងល់តើការគោរពច្បាប់នៅត្រង់ណាបើរបៀបនេះ? រីកឯអ្នកខ្លះទៀតក៏ហួសចិត្តដូចដោយគ្នាលាន់មាត់ថាសុខៗគេយកគ្រឿងចក្រមកឈូសឆាយគ្របដណ្ដប់ដី និងប៉ះពាល់លើដំណាំរបស់ពួកគេផងដែរ!…
