អុីយ៉ាស់ពេលនេះ!ល្បីលេចឮថាឃ្លាំងលេខ៤៨របស់ជនជាតិចិនកំពុងតែធ្វើអាជីវកម្មដឹកជញ្ជូនសាច់បង្កកពីបរទេសមកស្តុកដើម្បីធ្វើការចែកចាយពេញប្រទេសកម្ពុជា..!

អុីយ៉ាស់ពេលនេះ!ល្បីលេចឮថាឃ្លាំងលេខ៤៨របស់ជនជាតិចិនកំពុងតែធ្វើអាជីវកម្មដឹកជញ្ជូនសាច់បង្កកពីបរទេសមកស្តុកដើម្បីធ្វើការចែកចាយពេញប្រទេសកម្ពុជា..!

តើអាជ្ញាធរឬមន្ត្រីជំនាញបានធ្វើការយ៉ាងណាដែរហើយខណៈដែលបណ្ដាញផ្សព្វផ្សាយព័ត៌មានបានចេញផ្សាយជាលើកទីមួយកន្លងមកនេះដើម្បីជាដំណឹងទប់ស្កាត់និងការពារសុវត្ថិភាពសុខមាលភាពពលរដ្ឋ និងបញ្ជៀសពីការរិះគន់ពីបណ្ដាសាធារណៈជនទូទៅថាជាអាជីវកម្មមិនមានភាពស្មើគ្នាក៏ព្រោះតែជាទីកន្លែងដែលមិនមានការលើកស្លាកយីហោ ហើយថាតើមានស្ថាប័នណាខ្លះគួរតែយកចិត្តទុកដាក់ដើម្បីស្រាវជ្រាវឬក៏បណ្ដែតបណ្ដោយឲ្យនៅធ្វើសកម្មភាពជាបន្ត ប្រទេសមានច្បាប់ បើច្បាប់មានហើយសូមអនុវត្តច្បាប់ចៀសវាងការរិះគន់ពីសំណាក់អ្នកវិនិយោគដូចគ្នាប្រកបមុខរបរដូចគ្នា តែទង្វើធ្វើផ្ទុយគ្នា ឬក៏ត្រូវទុកឱ្យមានរិះគន់ជាហួរហែ? (វគ្គ២)..!

រាជធានីភ្នំពេញ ខណ្ឌសែនសុខ :បើយោងតាមការអង្កេតផ្ទាល់របស់អង្គភាពសារព័ត៌មានរបស់យើងបន្ទាប់ពីពលរដ្ឋមួយចំនួនបានរាយការណ៍ស្ដីអំពីការធ្វើសកម្មភាពនាំចូលសាច់បង្កកមកពីប្រទេសជិតខាង ដើម្បីធ្វើការចែកចាយលើទីផ្សារនៅកម្ពុជា ដោយគ្រប់ៗគ្នាថាគឺជាករណីបំផ្លាញសុខភាពពលរដ្ឋ និងធ្វើឲ្យសាធារណៈជនទូទៅដាក់ជាចម្ងល់ឆ្ងល់មិនចេះអស់មិនចេះហើយអំពីទង្វើដែលជាការបំពានដោយមិនគោរពច្បាប់នៅក្នុងអាជីវកម្មនៃមុខរបររកស៊ីក៏ដូចជាដែលអាចគ្រោះថ្នាក់មហន្តរាយដល់សុខភាពជាសាធារណៈ។
ឃ្លាំងលេខ៤៨ គឺជាឃ្លាំងរបស់ជនជាតិចិនដែលគេតែងតែឲ្យរហស្សនាមថាលោកហុង ជាម្ចាស់ធ្វើអាជីវកម្មតាមរូបភាពបែបលាក់បំពួនដោយមិនមានលើកស្លាកអាជីវកម្មនៃមុខរបររកជាក់លាក់ណាមួយឲ្យពិតប្រាកដដែលនាំឲ្យចំណូលពន្ធរបស់រដ្ឋក៏ត្រូវបានបាត់បង់ រីឯសហគ្រឹត្យដទៃទៀតគឺមិនសប្បាយចិត្តដោយសារតែការឃុបឃិតគ្នាជាប្រព័ន្ធណាមួយនាំឲ្យសកម្មភាពទាំងអស់នេះបន្តធ្វើតាំងពីពេលកន្លងមករហូតដល់បច្ចុប្បន្នស្ទើរមិននឹកស្មានដល់ និងមិនគួរឲ្យជឿ។

លោក ញ៉ាត សាម៉េត ជាចៅសង្កាត់គោកឃ្លាង បានបញ្ជាក់ប្រាប់មកថាកាលពីថ្ងៃទី..ខែឆ្នាំ ២០២៥កន្លងមក មានរដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យមើលហើយ ហើយលោក ញ៉ាត សាម៉េត មិនធ្វើការឆ្លើយអ្វីឲ្យបានច្រើននោះទេ លោកថាបើចង់ដឹងព័ត៌មានលម្អិតសូមឲ្យអ្នកសារព័ត៌មានមកជួបលោកនៅសង្កាត់ទើបនិយាយបាន។
ចំណែកឯលោក ហ៊ួ ម៉េងវ៉ាង អធិការនៃអធិការដ្ឋានខណ្ឌសែនសុខបានឆ្លើយតបមកបណ្ដាញប្រព័ន្ធសារព័ត៌មានយើងថា លោកមិនបានទទួលដំណឹងនេះទេជុំវិញការចុះពិនិត្យមើលទីតាំងកន្លែងខាងលើនោះពីព្រោះមិនមានការសហការចេញពីរដ្ឋបាលខណ្ឌនោះឡើយ។
ដោយឡែក ចេង មុន្នីរ៉ា បានជម្រាបប្រាប់មកសារព័ត៌មានថាលោកកំពុងតែជាប់រវល់ប្រជុំ។

ជុំវិញការលើកឡើងខាងលើដោយមានចម្លើយផ្សេងៗគ្នា ក៏ប៉ុន្តែគឺជាប្រភពដែលចាំបាច់ត្រូវជម្រាបដំណឹងបន្ថែមជូនដល់សាធារណជនក៏ដូចជាថ្នាក់ដឹកនាំបានជ្រាបអំពីទិដ្ឋភាពក្នុងមូលដ្ឋាននៃសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថាអ្វីដែលជាការលើកឡើងរបស់រដ្ឋបាលខណ្ឌសែនសុខ អំពីបំណងសារព័ត៌មានរបស់យើងដើម្បីជម្រាបដំណឹងបន្ត ហើយលើសពីនោះទៅទៀតក្នុងករណីដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្តសេនសុខ ឆ្លើយត្រឡប់មកបានកម្រិតណាគឺជាសិទ្ធិនៅក្នុងការផ្ដល់ព័ត៌មាន និងការទទួលខុសត្រូវនៅក្នុងការផ្តល់ដំណឹងជូនសាធារណៈជនក៏ដូចជាថ្នាក់ដឹកនាំ។

យើងសូមរំលឹកឡើងវិញថាកន្លងមកមានបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងឬមួយចំនួនក៏ធ្វើការចុះផ្សាយអំពីទីតាំងខាងលើនេះដោយមានខ្លឹមសារអត្ថន័យថា :

បើយោងតាមប្រភពពីប្រជាពលរដ្ឋបានជម្រាបច្បាស់ៗមកថា ទីតាំងមួយកន្លែងដ៏ធំដែលជាទីតាំងមិននឹកស្មានដល់ថាមានការផលិតប្រហិត និងស្តុកសាច់បង្កកដែលអាចនឹងនាំឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងឃ្លាំងលេខ៤៨ ផ្លូវព្រឹទ្ធាចារ្យ ហ៊ុន នាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។

ប្រភពបានបញ្ជាក់ទៀតថាទីតាំងនាំចូលសាច់បង្កងយ៉ាងច្រើនដ៏សន្ធឹកសន្ទាប់ទាំងអស់នោះមានដូចជា ក្បាលទា ជើងជ្រូក ស្លាប់ទា កទា ពោះវៀនជ្រូក ។ល។ ក៏ព្រោះតែមានការបើកភ្លើងខៀវចេញពីមន្ត្រីពាក់ព័ន្ធតាមព្រំដែនមួយចំនួនដែលមានការឃុបឃិតគ្នាបន្លំភ្នែកដាក់នៅក្នុងរថយន្តធំៗជាប្រភេទរថយន្ត៥តោន  ហើយសាច់បង្កកទាំងអស់នោះភាគច្រើនមកពីប្រទេសជិតខាងខណៈដែលមន្ត្រីជំនាញមួយចំនួនតូចមិនបានអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវក្នុងការរឹតបន្តឹងយ៉ាងខ្លាំងក្លាចំពោះការទប់ស្កាត់នាំសាច់បង្កក់ទាំងអស់នោះចូលមកប្រទេសកម្ពុជា។
ជាការពិតជាក់ស្ដែងនៅមួយរយៈកាលចុងក្រោយក្នុងចុងឆ្នាំ២០២៥នេះ ការនាំចូលសាច់បង្កកនៅតែបន្តនាំចូលសម្រាប់អ្នករកស៊ីធំៗ ខណៈដែលទីផ្សារកំពុងមានតម្រូវការដោយទីផ្សារតូចៗត្រូវបានបិទទ្វារក៏ព្រោះតែព្រំដែនត្រូវបានបិទចំណាយ៉ែអ្នករកស៊ីធំៗដោយបិទបាំងលើការដឹកជញ្ជូនទំនិញមានការបន្លំភ្នែកសាធារណៈជនទូទៅ ហើយប្រជាពលរដ្ឋមួយចំនួនក៏បន្ថែមទៀតថាមានប្រភេទរយថន្ត៥តោនបាននាំចូល និងមានរថយន្តទ្រុងកូរ៉េ ម៉ូតូកង់បីធំៗ បាននាំចេញដោយធ្វើការចល័តដឹកសាច់បង្កកទាំងអស់នោះធ្វើការចែកចាយតាមបណ្តាទីផ្សារក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តមួយចំនួន ដោយមិនខ្វល់អំពីផលប៉ះពាល់សុខមាលភាពរបស់ពលរដ្ឋណានោះទេ។

ជុំវិញករណីខាងលើនេះបណ្ដាញអង្គភាពសារព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទិនម៉ោងទៅលោក លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញច្បាប់ដែលមានការសុំអនុញ្ញាតចេញពីអាជ្ញាធរមូលដ្ឋានដែរឬទេ? ឲ្យសាច់បង្កក់នេះបានធ្វើការលក់នៅលើទីផ្សារកន្លងមកជាយូរខែឆ្នាំមកហើយ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខមាលភាពពលរដ្ឋ សម្រាប់លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានមានប្រសាសន៍តាមរយៈទូរសព្ទហាក់ដូចជាលោកមិនដឹងច្បាស់នោះទេ តែលោកបាននិយាយថា(ចាំចុះមើលសិន)។

អង្គភាពសារព័ត៌មានសូមធ្វើការស្នើសុំគោរពចំពោះក្រសួងពាណិជ្ជកម្ម សូមធ្វើការចុះអធិការកិច្ចដើម្បីពិនិត្យមើលទីតាំងនេះដែលមិនបានលើកស្លាកយីហោឲ្យបានត្រឹមត្រូវចំពោះមុខរបរនៃអាជីវកម្ម ថាជាប្រភេទការធ្វើពាណិជ្ជកម្មរបៀបក្រុមហ៊ុន ឬក៏សហគ្រាសណានោះ។
អង្គភាពសារព័ត៌មានរបស់យើងស្នើសុំចំពោះអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប CCF) ដើម្បីចុះត្រួតពិនិត្យទីតាំងខាងលើនេះដែលជាប្រភេទចំណីអាហារនាំចេញពីប្រទេសជិតខាងថាតើអាចនឹងនាំឲ្យប៉ះពាល់ដល់សុខមាលភាពពលរដ្ឋដែលឬយ៉ាងណា?

អង្គភាពផ្សារព័ត៌មានរបស់យើងស្នើសុំចំពោះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យមើលទីតាំងនេះថាមានការចុះបញ្ជីស្របទៅតាមនីតិវិធីច្បាប់ដែលឬយ៉ាងណា? និងដើម្បីជៀសវាងមានការរិះគន់ចេញពីពាណិជ្ជករ អាជីវករ និងសហគ្រិនដទៃៗទៀតដែលមានមុខរបរដូចគ្នា ឬមុខរបរប្រហាក់ប្រហែលគ្នាដែលអនុវត្តប្រព្រឹត្តនូវការគោរពច្បាប់យ៉ាងត្រឹមត្រូវ។

អង្គភាពសារព័ត៌មានរបស់យើងសូមគោរពស្នើសុំចំពោះសាលារាជធានីភ្នំពេញ ក្រុមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង សុំចាត់មន្ត្រីដើម្បីចុះធ្វើការអធិការកិច្ចនៅទីតាំងខាងលើនោះផង និងស្នើសុំចំពោះសាលាខណ្ឌសែនសុខ ក្រោមការដឹកនាំរបស់លោក  ចេង មុន្នីរ៉ា អភិបាលខណ្ឌសែនសុខ ដែលទើបតែផ្លាស់ប្ដូរពីអភិបាលខណ្ឌច្បារអំពៅ មកកាន់តួនាទីអភិបាលខណ្ឌសែនសុខ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ សូមជួយដាក់មន្ត្រីចុះអធិការកិច្ចផងដែរ ហើយជាពិសេសផងដែរនោះមន្ត្រីជំនាញនៃអន្តរក្រសួងពាក់ព័ន្ធមានដូចជានាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការចុះត្រួតពិនិត្យទីតាំងខាងលើនេះផង។

ដោយឡែកសាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងរង់ចាំមើលដោយមានការរំពឹងជឿជាក់ចំពោះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ផ្អែកទៅលើអំពីការការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់រាល់អ្វីដែលជាផលប៉ះពាល់ដល់សង្គមជាតិ ពិសេសសុខមាលភាពប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀតដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិក៏ដូចជានាំឲ្យមានផលប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋទូទៅផងដែរ។

អង្គភាពបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងក៏នឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ផងដែរស្របតាមច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
ដោយ :ព្រះឥន្ទ្រ

Leave a Reply

Your email address will not be published. Required fields are marked *