ពិតជាថ្លើមធំដុះរោមមែនហ៊ាននោះហ៊ាន ! ការចាក់ទន្ទ្រានយកច្រាំងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានអាចជាវាំងននខ្មៅបិទបាំងពីក្រោយខ្នងហើយមើលទៅ! អីយ៉ាលើកនេះអាចនឹងផ្អើលលេចឮដល់ព្រះឥន្ទហើយមើលទៅ(វគ្គ២) !

ពិតជាថ្លើមធំដុះរោមមែនហ៊ាននោះហ៊ាន ! ការចាក់ទន្ទ្រានយកច្រាំងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានអាចជាវាំងននខ្មៅបិទបាំងពីក្រោយខ្នងហើយមើលទៅ! អីយ៉ាលើកនេះអាចនឹងផ្អើលលេចឮដល់ព្រះឥន្ទហើយមើលទៅ(វគ្គ២)! រាជធានីភ្នំពេញ : ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី សកម្មភាពដ៏ខ្មៅកខ្វក់របស់ម្ចាស់ទីតាំងមួយកន្លែងដែលបានដែលធ្វើការទន្ទ្រាន ចាក់យកច្រាំងទន្លេបាសាក់មួយកន្លែងដែលស្ថិតនៅភូមិរកាលទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានផ្ទុះការរិះគន់យ៉ាងចាស់ដៃស្ទើរទូទាំងប្រទេសអំពីការរំលោភបំពានមួយនេះក៏ព្រោះតែនាំឲ្យបាត់បង់សោភ័ណភាពដងទន្លេបាសាក់ ការចុះខ្សោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃថ្នាក់មូលដ្ឋាន និងនាំឱ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋទូទៅដោយយល់ថាអ្នកមានលុយអ្នកមានអំណាចធ្វើអ្វីក៏បានចំណែកឯអ្នកក្ររហេងរហាមបើហ៊ានធ្វើដូច្នេះច្បាស់ជាត្រូវថ្មោងហើយមើលទៅ នេះហើយការអនុវត្តច្បាប់មិនស្មើភាពគ្នា។ តែទោះជាយ៉ាងណាក៏ដោយបើយើងក្រឡេកចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមនាចក្ខុវិស័យខ្ពស់សម្លឹងឆ្ពោះទៅមុខមានការអភិវឌ្ឍន៍ឈប់ឈរក៏ព្រោះតែចង់ឱ្យមានការរីកចម្រើនឥតគណនាផងដែរ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធសំណង់ជាដើមធ្វើការសាងសង់ទៅគ្រប់ទីកន្លែងហើយក៏ត្រូវមានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេស និងពិភពលោកផងដែរ។ ជាក់ស្ដែងភាពរីកចម្រើនក្នុងរាជធានីភ្នំពេញទាំង១៤ខណ្ឌគឺប្រទាក់ក្រឡានិងគ្នាចំពោះការអភិវឌ្ឍស្ទើរគ្រប់វិស័យ ក្រោមកិច្ចការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលថ្នាក់ជាតិ។ ការបង្កើនសមត្ថភាពដ៏ប៉ិនប្រសប់យ៉ាងនេះជាកត្តាធ្វើឲ្យមានការកោតសរសើរចំពោះការដឹកនាំរបស់លោកជាអភិបាលរាជធានីភ្នំពេញ។ ក៏ប៉ុន្តែបើទោះបីជាភាពល្អឥតខ្ចោះមែនពិតក៏អាចជាការខ្វះចន្លោះប្រហោង ឬក៏មានអ្វីមិនប្រក្រតីលើករណីមួយនេះមើលទៅគឺករណីនេះថា (ម្ចាស់ទីតាំងដែលតែងតែរកវិធីសាស្រ្តកលល្បិចដោយធ្វើការទន្ទ្រានយកច្រាំងទន្លេជាដាច់ខាតឱ្យខានតែបានបើទោះបីជាមានការធ្វើកំណត់ហេតុម្ដង ពីរដង ជាបីដងរួចទៅហើយក៏ដោយ។…

សាធារណជនលាន់មាត់ថាទីតាំងផលិតបារីនៅក្រុងដូនកែវ ខេត្តតាកែវ គួរតែត្រូវបើកឲ្យឆ្ងាយពីទីប្រជុំជនដែលពលរដ្ឋរស់នៅប្រសើរជាង ចៀសវាងផលប៉ះពាល់លើបរិយាកាសមិនល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ!

សាធារណជនលាន់មាត់ថាទីតាំងផលិតបារីនៅក្រុងដូនកែវ ខេត្តតាកែវ គួរតែត្រូវបើកឲ្យឆ្ងាយពីទីប្រជុំជនដែលពលរដ្ឋរស់នៅប្រសើរជាង ចៀសវាងផលប៉ះពាល់លើបរិយាកាសមិនល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ! ខេត្តតាកែវ : ទីតាំងផលិតបារីមួយកន្លែងរបស់ជនជាតិចិនស្ថិតនៅក្នុងភូមិព្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលសាធារណជនទូទៅមានការភ្ញាក់ផ្អើលដោយលាន់មាត់តៗគ្នាថារោងចក្រនេះមិនគួរបើកនៅទីនេះទេ គួរតែត្រូវបើកនៅទីតាំងឆ្ងាយពីទីក្រុងគឺជារឿងប្រសើរបំផុត។ ប្រជាពលរដ្ឋមួយចំនួន(សុំមិនបញ្ចេញឈ្មោះ)បានលើកឡើងបាននិយាយប្រាប់មកភ្នាក់ងារនៃអង្គភាពសារព័ត៌មានយើងថា ពួកគេមិនពេញចិត្តនៅក្នុងទីតាំងខាងលើនោះសោះ គួរតែត្រូវយកទីកន្លែងណាមួយឆ្ងាយពីពលរដ្ឋរស់នៅក៏ព្រោះតែប្រជាពលរដ្ឋរស់នៅក្នុងបរិវេណក្នុងខេត្តតាកែវមានច្រើន រាប់ទាំង ពលរដ្ឋដែលជាអាជីវករ ពលរដ្ឋដែលជាព្រះសង្ឃ ពលរដ្ឋដែលជាមន្ត្រីរាជការ ពលរដ្ឋដែលជាសិស្សានុសិស្ស និស្សិត ឬសាស្ត្រាចារ្យ ។ល។ ជាដើមដែលត្រូវការនៅដោយទទួលបានបរិយាកាសបរិសុទ្ធ ក្លិនល្អ បរិស្ថានល្អ និងអ្វីៗដែលប្រសើរសម្រាប់ជីវិតរស់នៅរបស់ពួកគេ។ សម្រាប់ពលរដ្ឋទាំងអស់នោះក៏បានលើកទឹកចិត្ត និងមានការកោតសរសើរចំពោះ ឯកឧត្តម…