ពលរដ្ឋនាំគ្នាហួសចិត្តចំពោះទីតាំងល្បែងស៊ីសងដោយធ្វើការចេញផ្សាយប៉ុណ្ណឹងហើយនៅឡើយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហាក់បែរជាមិនបានដឹងរឿងនេះទៅវិញ!

ពលរដ្ឋនាំគ្នាហួសចិត្តចំពោះទីតាំងល្បែងស៊ីសងដោយធ្វើការចេញផ្សាយប៉ុណ្ណឹងហើយនៅឡើយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហាក់បែរជាមិនបានដឹងរឿងនេះទៅវិញ!

រាជធានីភ្នំពេញ :បើយោងតាមប្រភពពីប្រជាពលរដ្ឋបានបន្តផ្តល់ព័ត៌មានបន្ថែមទៀតថាទីតាំងល្បែងសុីសងដែលស្ថិតនៅក្នុងភូមិសាស្ត្រតាមបណ្តោយផ្លូវលេខ៤៧ (ក្បែវត្តភ្នំ)សង្កាត់ស្រះចក ខណ្ឌូនពេញ រាជធានីភ្នំពេញ នៅតែបន្តបើកដំណើរការលេងជាធម្មតាដោយមិនខ្លាចញញឹមច្បាប់ឡើយគឺហាក់បីដូចជាមានខ្នងឈរនៅពីក្រោយខ្នងដើម្បីការពារទីតាំងមួយនេះ។

ដោយឡែកនៅថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៥ ថ្មីៗនេះ ក្រុមការងារនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងក៏បានធ្វើការជម្រាបដំណឹងជាលើកទី៣ផងដែរដោយលើកទីមួយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លើកទីពីរនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមប្រព័ន្ធផ្សព្វផ្សាយដំណឹងជូនដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងសង្កាត់ស្រះចក ខណ្ឌូដូនពេញ រាជធានីភ្នំពេញ ដោយយោងតាមអ្វីដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋក៏ដូចជាការព្រួយបារម្ភរបស់ពួកគេនៅមូលដ្ឋានទាំងនោះគឺព្រោះតែទីតាំងកន្លែងល្បែងស៊ីសងអាចនឹងនាំឲ្យមានផលប៉ះពាល់ដល់សុវត្ថិភាពសន្តិសុខក្នុងមូលដ្ឋាន ហើយទន្ទឹមនឹងនោះផងដែរដោយយើងធ្វើការសាកសួរដោយផ្ដល់ជាដំណឹងអំពីទីតាំងខាងលើនោះជូនទៅដល់លោកវរសេនីយ៍ត្រី កាន់ វណ្ណៈនាយប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ដើម្បីឱ្យបានដឹង និងធ្វើការសាកសួរអំពីថាតើអាជ្ញាធរបានដឹងដែរឬទេបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងគឺការផ្សាយកន្លងមកនោះ? លោកវរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក បានឆ្លើយតបត្រឡប់មកវិញហាក់ដូចជាលោកមិនដឹងរឿងអ្វីទាល់តែសោះនៅក្នុងមូលដ្ឋានរបស់ខ្លួនគឺលោកបានប្រាប់មកវិញថាចាំលោកឲ្យកម្លាំងចុះទៅពិនិត្យមើលសិនមើល។

សម្រាប់ប្រជាពលរដ្ឋនៅតែលើកឡើងទៀតថា បើទោះបីជាទីតាំងល្បែងនេះមានខ្នងបង្អែកធំប៉ុណ្ណាក៏ដោយក៏មន្ត្រីយុត្តិធម៌គួរត្រូវតែអនុវត្តច្បាប់ឲ្យបានតឹងតែងបំផុត ព្រោះតែច្បាប់មិនមែនបម្រើអ្នកប្រព្រឹត្តបទល្មើសណានោះឡើយ គឺច្បាប់តម្រូវឲ្យអ្នកដែលមានកាតព្វកិច្ចទទួលខុសត្រូវជំនួសពលរដ្ឋ ទទួលប្រាក់បៀវត្សពីពលរដ្ឋចាំបាច់ត្រូវតែធ្វើការដើម្បីពលរដ្ឋ។ ផ្ទុយមកវិញក្នុងករណីប្រសិនបើនៅទីតាំងមូលដ្ឋានដែលអាជ្ញាធរ និងសមត្ថកិច្ចមិនដឹងរឿងគឺជាករណីចម្លែក ផ្ទុយមកវិញក្នុងករណីដែលអាជ្ញាធរនិងមន្ត្រីសមត្ថកិច្ចមានការចាប់រវល់ច្រើនក៏អាចមិនដឹងគាត់ថាបានដែរ។តែយ៉ាងណាក៏ដោយដើម្បីជាដំណឹងបន្ថែមពលរដ្ឋនៅតែស្នើឲ្យអាជ្ញាធរ និងមន្ត្រីនៃប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សុំចុះអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ផងចុះ។

សូមរំលឹកឡើងវិញជុំវិញការចេញផ្សាយជាលើកទី២ដោយមានខ្លឹមសារអត្ថន័យដូចខាងក្រោម :
(ទីតាំងល្បែងស៊ីសងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រីឯសមត្ថកិច្ចបែរជាមិនដឹងទៅវិញ !
រាជធានីភ្នំពេញ÷ទីតាំងល្បែងសុីសងតាមប្រពន្ធអនឡាញដែលមានល្បែងច្រើនប្រភេទស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង  រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។
យោងតាមប្រភពរូបភាព វីដេអូដែលអង្គភាពសារព័ត៌មានយើងទទួលបាន  ពីទីតាំងដែលបានលួចលាក់តាមប្រព័ន្ធអនឡាញជាច្រើនប្រភេទ សូមលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការខណ្ឌដូនពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា សូមលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ  និងលោក
វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញនឹងចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព។)

អង្គការសង្គមស៊ីវិលក៏ដូចជាសាធារណជនទូទៅនៅតែមានជំនឿជឿជាក់លើអាជ្ញាធរ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងករណីដែលមានចំហរលះបង់ពេលវេលាដ៏មានតម្លៃខ្លះមួយចំនួន និងក្នុងករណីប្រសិនបើមានឆន្ទៈអនុវត្តដោយបង្ក្រាបល្បែងស៊ីសងនេះឲ្យខានតែបានប្រាកដណាស់ទីតាំងដែលស្ថិតនៅភូមិសាស្ត្រផ្លូវលេខ ៤៧ (ក្បែរវត្តភ្នំ)សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនេះ នឹងគ្មានដំណើរការឲ្យប្រជាពលរដ្ឋដែលជាអ្នកមានល្បែងស៊ីសងបន្តការលេងតទៅទៀតនោះទេ ហើយទទួលបានការកោតសរសើរបន្ថែមទៀត។

ដោយឡែកប្រព័ន្ធផ្សព្វផ្សាយនៃបណ្ដាញសារព័ត៌មានរបស់យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងអំពីទិដ្ឋភាពពិតនៅក្នុងសង្គមកម្ពុជា និងបន្តរង់ចាំទទួលដំណឹងពីប្រភពពាក់ព័ន្ធទាំងឡាយណាដែលមានបំណងផ្ដល់ដំណឹងជូនមកដល់អង្គភាពសារព័ត៌មានរបស់យើងដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់តទៅទៀតក្នុងសកម្មភាពចូលរួមជាមួយនឹងកិច្ចការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណ៕

អត្ថបទដោយ :ព្រះឥន្ទ្រ

Leave a Reply

Your email address will not be published. Required fields are marked *