ស្ងាត់ៗមន្ត្រីជំនាញចុះធ្វើការអធិការកិច្ចឃ្លាំងស្តុកឈើមួយកន្លែងកណ្ដាលរាជធានីភ្នំពេញដោយមិនទាន់ដឹងមូលហេតុ!
រាជធានីភ្នំពេញ :បើយោងតាមរយៈប្រភពព័ត៌មានបានផ្ដល់ឲ្យអ្នកសារព័ត៌មានយើងធ្វើការចុះទៅយកព័ត៌មាននៅទីកន្លែងដែលសមត្ថកិច្ច និងកម្លាំងមន្ត្រីជំនាញបានធ្វើការចុះអធិការកិច្ចស្រាវជ្រាវជុំវិញឃ្លាំងមួយកន្លែងដែលស្តុកឈើប្រណិតដ៏ច្រើនដែលមានទំហំមុខកាត់ប្រហែលប្រវែង៤ឬ៥ សង់ទីម៉ែត្រឬលើសនិងបណ្ដោយ៣ម៉ែត្រឬលើសពីនេះ នៅចំណុចទីតាំង(ទល់មុខផ្ទះសំណាក់ សេវេន) ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងទិដ្ឋភាពនោះដែរយើងមិនទទួលបានព័ត៌មានឬរបាយការណ៍ពិស្ដារពីសមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញនោះនៅឡើយទេ ក៏ព្រោះតែពួកគាត់ជាប់បំពេញភារកិច្ចដែលមិនអាចផ្ដល់ព័ត៌មានឱ្យបាននៅនោះទេ។
តែទោះជាយ៉ាងណាក៏ដោយលោក គៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមនបានជម្រាបប្រាប់មកសារព័ត៌មានយើងថា ជុំវិញករណីខាងលើនេះលោកមិនបានទទួលដំណឹងពីការរាយការណ៍របស់កម្លាំងក៏ដូចជាមន្ត្រីជំនាញដើម្បីសហការជាមួយរដ្ឋបាលខណ្ឌចំការមននៅក្នុងសកម្មភាពការងារនោះជូនលោកទេ តែលោកថាអាចជាការសហការជាមួយខាងសង្កាត់ទេដឹង..?
យ៉ាងណាមិញឃ្លាំងដ៏ធំមួយបានធ្វើការស្តុកឈឺដ៏ធំជាច្រើនឈានទៅដល់មន្ត្រីជំនាញអនុវត្តច្បាប់ចុះធ្វើការពិនិត្យស្រាវជ្រាវដើម្បីឲ្យដឹងអំពីចំនួន និងបរមាណដែលឃ្លាំងបានកំពុងតែស្តុកទាំងអស់នោះ។
ដោយឡែកជុំវិញនឹងរឿងនេះផងដែរ សម្រាប់សាធារណជនក៏ដាក់ជាសំណួរដោយចោទសួរទាំងនៅឆ្ងល់ថា ឃ្លាំងដ៏ធំដែលមិនមានការលើកស្លាកយីហោថាជាប្រភេទអាជីវកម្ម ឬជាសិប្បកម្មរកស៊ីអ្វីឱ្យច្បាស់លាស់នោះក៏នៅមិនទាន់ដឹងនៅឡើយ និងកាន់តែធ្វើឲ្យមហាជនដាក់ការសង្ស័យថាជាកន្លែងអាជីវកម្មមិនមានភាពប្រក្រតី ក្នុងករណីប្រសិនបើក្នុងករណីដែលអាជីវកម្មគោរពតាមបទដ្ឋានច្បាប់គឺមានន័យថាអាជីវកម្មត្រូវមានការលើកស្លាកប៉ាដាជាប្រភេទអាជីវកម្ម ឬសិប្បកម្មអ្វី ចៀសវាងកុំឲ្យអ្នករកស៊ីដូចគ្នា ឬប្រហាក់ប្រហែលគ្នាមានការរិះគន់ដល់មន្ត្រីទំនាញ ក៏ព្រោះតែរកស៊ីស្របច្បាប់បង់ពន្ធជូនរដ្ឋត្រឹមត្រូវ។
រីឯមតិមួយចំនួនទៀតក៏ធ្វើការយល់ឃើញថាចុះបើឈើសុទ្ធសឹងតែខ្នាតធំៗទាំងអស់នោះគឺជាឈើស្របច្បាប់ឬមិនស្របច្បាប់ក៏មែនពិត ក៏ប៉ុន្តែបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការទប់ស្កាត់នៅក្នុងការកាប់បំផ្លាញទន្ទ្រានព្រៃឈើខ្លាចវិនាសផុតពូជ បែជានៅមានឃ្លាំងស្តុកឈើជាលក្ខណៈសិប្បកម្ម ឬមិនមែនជាសិប្បកម្មក៏ដោយ គឺសុទ្ធសឹងតែជាការហាមឃាត់ទាំងអស់។
បើយោងតាមច្បាប់ដែលត្រូវបានកំណត់ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តម្រូវហើយឈ្មួញដែលទទួលសិទ្ធិកាន់កាប់នូវតំបន់ដែលត្រូវអភិវឌ្ឍន៍ ត្រូវការឈូសឆាយកាប់ដើមឈើដែលជាទីកន្លែងមិនបានផ្ដល់ផលប្រយោជន៍ នោះ ដោយជំនួសមកវិញនៅការបង្កើននៅភាពល្អប្រសើរសម្រាប់ប្រទេសជាតិកម្ពុជា។
ហើយប្រសិនបើក្នុងករណីដែលមានការកាប់ទន្ទ្រានព្រៃឈើបន្តទៅទៀតនោះ គឺជាអំពើល្មើស និងច្បាប់ដែលត្រូវបានចែង រួមទាំងអ្នកចូលរួមទាំងអស់នោះក៏ត្រូវទទួលនូវទោសទាន់ជាធរមាន ដោយពិន័យជាអន្តរកាលផងដែរ។
អង្គការសង្គមស៊ីវិល និងសាធារណៈជនទូទៅដែលជាប្រជាពលរដ្ឋខ្មែរ និងអ្នកស្រឡាញ់ធនធានធម្មជាតិ សម្បត្តិធម្មជាតិព្រៃឈើរបស់កម្ពុជាមានការព្រួយបារម្ភចំពោះព្រៃឈើទាំងអស់នោះខ្លាចក្រែងតែជាប្រភេទឈើដែលត្រូវបានច្បាប់ហាមឃាត់ ហើយប្រសិនបើក្នុងករណីដែលមានការឃុបឃិតគ្នាពីក្នុងតំបន់ណាមួយឈានមកដល់ការស្តុកក្នុងរាជធានីភ្នំពេញពិតមែននោះគឺសបញ្ជាក់ថាបទល្មើសព្រៃឈើនៅតែមាន ចំណែកឯអ្នកដែលឃុបឃិតគ្នាជាប្រព័ន្ធពីក្នុងព្រៃរហូតមកដល់ទីក្រុងនិងនៅតែបន្តធ្វើព្យុះធ្វើភ្លៀងជាដដែលៗ។
ទាក់ទងទៅនឹងការព្រួយបារម្ភទាំងអស់នោះផងដែរគឺធ្វើឲ្យមានការគោរពស្នើសុំចំពោះ;
១-គោរពស្នើសុំឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមមេត្តាជួយពង្រឹងលើការកាប់ទន្ទ្រានបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្តី និងតំបន់មួយចំនួនទៀតដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់ការរក្សា និងការពារដល់ព្រៃឈើកម្ពុជាគ្រប់ទីកន្លែង។
២-គោរពស្នើសុំឯកឧត្តម ឌីត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមឯកឧត្តមចាត់មន្ត្រីជំនាញរបស់ក្រសួងដើម្បីធ្វើការរឹតបន្តឹងជុំវិញការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមឲ្យមានប្រសិទ្ធភាពខ្ពស់ជៀសវាងក្នុងករណីនៃការដឹកជញ្ជូនពីព្រៃឈើតាមជនបទមកដល់រាជធានីភ្នំពេញផងដែរនោះ បែរជាមន្ត្រីជំនាញរបស់រាជធានីភ្នំពេញចុះធ្វើការឲ្យស៊ីជម្រៅថាជាទីកន្លែងមិនបំពេញករណីជាការកិច្ចច្បាប់នោះទេ ហើយបញ្ហាទាំងអស់នោះគួរត្រូវដោះស្រាយយ៉ាងណាដែរដើម្បីជៀសវាងកុំឲ្យសាធារណៈជនមានការរិះគន់ចំពោះកំសោយនៃការអនុវត្តច្បាប់របស់មន្ត្រីមួយចំនួននៅតាមតំបន់ណាមួយនោះ។
៣-សូមគោរពស្មើសុំចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឯកឧត្តមចាត់ឱ្យមន្ត្រីក្រមឱវាទថ្នាក់ជាតិដើម្បីជាការចូលរួមក្នុងការទប់ស្កាត់រាល់បទល្មើសដែលប្រជាពលរដ្ឋក្តី អ្នកសារព័ត៌មានក្តី បានរាយការណ៍ជូនជាដំណឹងបន្ថែមក្នុងករណីមានការចន្លោះប្រហោងណាមួយ។
៤-ស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមឯកឧត្តមចាត់មន្ត្រីនៅតាមមូលដ្ឋានជុំវិញនិងអាជីវកម្មមួយចំនួនដែលមិនបង្ហាញអំពីការលើកស្លាកយីហោឱ្យត្រូវតាមបទដ្ឋាននៃច្បាប់ដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួងឬមន្ទីពាក់ព័ន្ធ។
៥-គោរពស្នើសុំចំពោះលោក គៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន សូមលោកជ្រាបជាដំណឹងដោយការគោរព។
លើសពីនេះតទៅទៀតប្រសិនបើក្នុងករណីដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងនឹងរង់ចាំទទួលនូវរាល់របាយការណ៍ឬប្រភពព័ត៌មានបន្ថែមពីអាជ្ញាធរក៏ដូចជាមន្ត្រីសមត្ថកិច្ចជំនាញដែលបានធ្វើការចុះអធិការកិច្ចស្រាវជ្រាវពិនិត្យយ៉ាងដិតដល់ចំពោះឃ្លាំងមួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់នឹងឃ្លាំងដែលគេតែងនិយាយថាជាឃ្លាំងស្តុកឈើទួលមុខ(ផ្ទះសំណាក់ សេវេន)។
អ្វីដែលសំខាន់ផងដែរនោះក្នុងនាមយើងជាកញ្ចក់ឆ្លុះបញ្ចាំងក្នុងសង្គម ធ្វើការចេញផ្សាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ០ជាទិសដៅប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងក៏នៅតែធ្វើការចេញផ្សាយជាបន្តបន្ទាប់តទៅទៀតក្នុងករណីទទួលបាននូវព័ត៌មានថ្មីៗបន្ថែម សូមអរគុណ។
