កក្រើកពេញក្នុងទីតាំងមួយកន្លែង..! ទីតាំងល្បែងស៊ីសងបើកកណ្ដាលទីក្រុងអាចនឹងនាំឱ្យប៉ះពាល់សន្តិសុខនិងជីវភាពរស់នៅរបស់ពលរដ្ឋ សូមមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប..! (វគ្គ១).

កក្រើកពេញក្នុងទីតាំងមួយកន្លែង..! ទីតាំងល្បែងស៊ីសងបើកកណ្ដាលទីក្រុងអាចនឹងនាំឱ្យប៉ះពាល់សន្តិសុខនិងជីវភាពរស់នៅរបស់ពលរដ្ឋ សូមមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប..! (វគ្គ១).

រាជធានីភ្នំពេញ÷យោងតាមប្រភពបានផ្ដល់មកថាមានល្បែងជាច្រើនប្រភេទដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងមបានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេងនៅក្នុងទីតាំងមួយ រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។

ប្រភពបានបញ្ជាក់បន្ថែមនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មកអង្គភាពអង្គភាពសារព័ត៌មានយើងដើម្បីជម្រាបដំណឹងគោរពជូនឯកឧត្តម  សុខ លូ អភិបាលនៃការអភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ពេជ្រ សារ៉ែន  អធិការនៃអធិការដ្ឋានក្រុងបាត់ដំបង សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យ និងបង្ក្រាបទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។

យ៉ាងណាមិញក៏សូមបន្ថែមពីលើនេះផងដែរអំពីទីតាំងនេះគឺជាកន្លែងការពារសុវត្ថិភាពនៅបរិវេណកន្លែងលេងល្បែងស៊ីសងទាំងអស់នោះ ក៏ព្រោះតែមានមនុស្សមើលការខុសត្រូវនៅឯទីតាំងរបងទ្វារផ្ទះដើម្បីសួរនាំលើកលែងតែភ្ញៀវដែលពួកគេស្គាល់ថាជានរណាអាចចេញចូលតាមតែអំពើចិត្តបាន។

ទីតាំងមានលោកពូម្នាក់ដែលគេតែងឲ្យរហស្សនាមថា(លោកពូឬតាត្នោតទេ)ជាអ្នកទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានៅរបងទ្វារផ្ទះដីឡូមួយកន្លែងដែលបានបើកលេងនៅទីតាំងខាងលើនោះ។

សូមជម្រាប និងរំលឹកឡើងវិញថាទីតាំងខាងលើនេះជាទីតាំងដែលធ្លាប់បានបើកលេងជាច្រើនឆ្នាំមកហើយ ហើយក៏មានមន្ត្រីនគរបាលយុត្តិធម៌នៃក្រុងបាត់ដំបងធ្វើការបង្ក្រាបជាញឹកញាប់ផងដែរ លើកនេះគឺជាការជូនដំណឹងជូនដល់អាជ្ញាធរក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ក្រុងខេត្តបាត់ដំបង ដើម្បីឲ្យបានជ្រាបនិងធ្វើការទប់ស្កាត់ក៏ដូចជាវិធានការបង្ក្រាបឲ្យបានឆាប់រហ័សផងដែរ។

ជុំវិញការលើកឡើងខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងក៏បានធ្វើការសាកសួរផ្ទាល់តាមរយៈទូរសព្ទដៃជាមួយលោកវីរៈសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីជម្រាបដំណឹងក៏ដូចជាឲ្យលោកមានវិធានការក្តៅជុំវិញទីតាំងទាំងពីរខាងលើនេះដែលកន្លងមកទូកផ្ទាល់តែងតែបង្ក្រាបបិទទីតាំងនេះ ក៏ប៉ុន្តែទីតាំងនេះនៅតែដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រីងជាធម្មតា លោក ពេជ្រ សារ៉ែន បានបញ្ជាក់ថាលោកនឹងឲ្យក្រុមការងារចុះទៅមើល ក៏ប៉ុន្តែរហូតមកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីតាំងខាងលើនេះនៅតែបើកលេងហើយក៏មិនទាន់មានសមត្ថកិច្ចណាចុះមកផងដែរ។

យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថាសូមឯកឧត្តម សុខ លូ  អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង  និងលោក
ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរៈសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងនឹងចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព។)

អង្គការសង្គមស៊ីវិលក៏ដូចជាសាធារណជនទូទៅនៅតែមានជំនឿជឿជាក់លើអាជ្ញាធរ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធក្នុងសង្កាត់ចំការសំរោង ខេត្តបាត់ដំបង ក្នុងករណីដែលមានចំហរលះបង់ពេលវេលាដ៏មានតម្លៃខ្លះមួយចំនួន និងក្នុងករណីប្រសិនបើមានឆន្ទៈអនុវត្តដោយបង្ក្រាបល្បែងស៊ីសងនេះឲ្យខានតែបាន គឺប្រាកដណាស់ទីតាំងខាងលើនោះនឹងគ្មានដំណើរការឲ្យប្រជាពលរដ្ឋដែលជាអ្នកញៀនល្បែងស៊ីសងមិនអាចបន្តការលេងតទៅទៀតនោះទេ ហើយទទួលបានការកោតសរសើរបន្ថែមទៀត។

ប្រព័ន្ធផ្សព្វផ្សាយនៃបណ្ដាញសារព័ត៌មានរបស់យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងអំពីទិដ្ឋភាពពិតនៅក្នុងសង្គមកម្ពុជា និងបន្តរង់ចាំទទួលដំណឹងពីប្រភពពាក់ព័ន្ធទាំងឡាយណាដែលមានបំណងផ្ដល់ដំណឹងជូនមកដល់អង្គភាពសារព័ត៌មានរបស់យើងដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់តទៅទៀតក្នុងសកម្មភាពចូលរួមជាមួយនឹងកិច្ចការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណ៕

អត្ថបទដោយ :ព្រះឥន្ទ្រ

Leave a Reply

Your email address will not be published. Required fields are marked *