អីយ៉ាស.!យល់ហើយ យល់កាន់តែច្បាស់ហើយពេលនេះ បើអ្នកមានលុយអាចធ្វើបាន នោះអ្នកក្រដែលមនាលទ្ធភាពក៏អាចធ្វើបានដែរ ច្បាប់មិនតម្រូវឲ្យអ្នកមានធ្វើការរំលោភបំពានដែលអនុក្រឹត្យបានចែងនោះទេ តែបើអ្នកមានអាចធ្វើបាន នោះអ្នកក្រក៏អាចធ្វើបានដែរ ហើយថ្ងៃក្រោយក៏កុំដាក់បន្ទុកចំពោះអ្នកក្រអី សូមអនុវត្តច្បាប់ឱ្យបានស្មើៗគ្នាណាលោកអភិបាលស្រុក..និងមន្ត្រីជំនាញពាក់ព័ន្ធ..(វគ្គ៣)

រាជធានីភ្នំពេញ ខេត្តកណ្ដាល :
យោងទៅតាមប្រភពព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយរបស់យើងទទួលបានជាបន្តបន្ទាប់គឺជារឿងមួយដែលចង់បង្ហាញអំពីតុល្យភាពនៃការអនុវត្តច្បាប់ទាំងអស់គ្នាដែលកន្លងមកអង្គភាពសារព័ត៌មានយើងបានធ្វើការចុះផ្សាយពីរដងរួចទៅហើយអំពីសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកពញាឮ ខេត្តកណ្ដាលកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្នុងករណីដីទីតាំងមួយកន្លែងដែលមានអត្ថន័យ និងខ្លឹមសារថា
(ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ រដ្ឋបាលស្រុកពញាឮ សូមធ្វើការបំភ្លឺជូនថា ក្រោយពីទទួលបាន ព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលស្រុក បានចាត់មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធថ្នាក់ស្រុក ចុះទៅពិនិត្យលើទីតាំងដីជាក់ស្តែងឃើញថា ៖ ទីតាំងនេះបានធ្វើការចុះបញ្ជីដីដែលមានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលវត្ថុក្បាលដីលេខ 08091001-0640 មានទំហំ1685 ម៉ែត្រការ៉េ របស់ឈ្មោះ ម៉ារ៉ា រ៉ូហ្សា និងឈ្មោះ ម៉ារ៉ា ដាល្យា ស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ទីតាំងដីនេះកន្លងមកមាន របងខ័ណ្ឌព្រំដីរួចហើយ ប៉ុន្តែមិនមានសភាពរឹងមាំនោះទេ បច្ចុប្បន្នម្ចាស់ដីបានធ្វើការរុះរើទើបងចាស់ និងបាន សាងសង់របងថ្មីជំនួសឡើងវិញដើម្បីការពារសុវត្តិភាពផង និងដើម្បីបញ្ចៀសបាននូវបាតុភាពផ្សេងៗដែល អាចកើតមាន ។

ការសាងសង់របងនេះមានមួយចំណែកគឺសង់លើចំណីទន្លេ និងមួយចំណែកសង់លើចំណីផ្លូវ ប៉ុន្តែ ជារបងខ័ណ្ឌព្រំដីទេ ករណីនេះកន្លងមករដ្ឋបាលស្រុកបានធ្វើការណែនាំជាច្រើនដងរួចមកហើយឱ្យម្ចាស់ សំណង់ធ្វើការគោរពច្បាប់ឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់តាមការណែនាំ ។ ម្ចាស់សំណង់បានធ្វើកិច្ច សន្យាថា ការសាងសង់របងនេះគឺដើម្បីការពារសុវត្តិភាពតែប៉ុណ្ណោះ បើថ្ងៃក្រោយរដ្ឋត្រូវការ គាត់នឹងធ្វើការរុះ រើចេញវិញដោយមិនមានលក្ខខណ្ឌអ្វីឡើយ ចំពោះរបងព្រំដែលសង់ចូលទៅលើដីអ្នកជាប់ព្រំ ម្ចាស់សំណង់ នឹងធ្វើការរុះរើចេញវិញ និងសង់ឱ្យបានត្រឹមត្រូវ ។
ចំណែកការចាក់ដីលើច្រាំងទន្លេជម្រៅប្រមាណជា ១៧ម៉ែត្រនេះ ពុំមានលិខិតអនុញ្ញាតទេ ប៉ុន្តែរដ្ឋ បាលស្រុកយល់ឃើញថា ការចាក់ដីនេះមិនមានប៉ះពាល់ដល់ចរន្តផ្លូវទឹកនោះទេ ប៉ុន្តែជាការចូលរួមចំណែក ក្នុងការកែលម្អរ ទប់ច្រាំងទន្លេឱ្យបានរឹងមាំ ដោយហេតុថានៅទីតាំងនេះកន្លងធ្លាប់មានការបាក់ច្រាំង និងនៅ កៀកផ្លូវជាតិលេខ៥ (ប្រហែលជា៤០ម៉ែត្រពីទីតាំងផ្លូវ) ។

ជាមួយគ្នានោះដែរមិនត្រឹមតែប៉ុណ្ណោះមន្ត្រីដែលបម្រើការងារផ្នែកមន្ទីរធនធានទឹក និងឧតុនិយមគឺលោក ខេត្តកណ្ដាល ក៏បានបញ្ជាក់ផងដែរថា រដ្ឋមិនសូវជាមានលុយប៉ុន្មានទេ ប្រសិនបើប្រជាពលរដ្ឋមានលទ្ធភាពធ្វើបានក៏ធ្វើទៅតែត្រូវមានការស្នើសុំច្បាប់ឱ្យបានត្រឹមត្រូវពីនាយកដ្ឋាននៃមន្ទីរធនធានទឹក និងឧតុនិយមផងដែរ។
ហើយដោយឡែកផងដែរនោះមតិប្រជាពលរដ្ឋដែលនៅក្នុងតំបន់នោះក៏ធ្លាប់បានលើកឡើងថាការបើនិយាយអំពីប្លង់ដែលទទួលកាន់កាប់បានលុះត្រាតែបានកម្មសិទ្ធិនោះត្រូវមានគម្លាតឆ្ងាយយ៉ាងតិច៣០ម៉ែត្រពីចំណីរផ្លូវសាធារណៈផ្លូវជាតិលេខ៥ ក្នុងភូមិពោធ៌មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ហើយបើនិយាយអំពីដងទន្លេគឺមិនឆ្ងាយពីផ្លូវជាតិលេខ៥នោះទេ ហើយក៏មិនមែនអ្នកណាដឹងថាអ្នកណាអាចធ្វើបានឬក៏ធ្វើមិនបាននោះដែរ។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ទីតាំងដីមួយកន្លែងដែលស្ថិតនៅក្នុងករណីខាងលើនេះគឺកំពុងតែមានការវិវត្តធ្វើយ៉ាងរលូនដែលគ្មានការរំខានពីដែនសមត្ថកិច្ចឬអាជ្ញាធរមន្ត្រីពាក់ព័ន្ធណានោះទេក៏ព្រោះតែមានការអភិវឌ្ឍន៍លើទីតាំងនេះតែម្ដង បើដូច្នោះមែននោះច្បាស់ណាស់ប្រជាពលរដ្ឋទូទៅមិនថាឡើយអ្នកក្រ អ្នកតូចទាប អ្នកមានលុយល្មមៗ អាចនឹងមានសិទ្ធិធ្វើបានផងដែរ បើយោងទៅតាមការអនុវត្តជាក់ស្ដែងនៅក្នុងទីតាំងស្រុកពញាឮនេះ។

តែទោះជាយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងបញ្ជាក់ឱ្យស្នើសុំលោក ថន សុវណ្ណា អភិបាលនៃគណៈភិបាលស្រុកពញាឮ ខេត្តកណ្ដាល ដើម្បីស្នើសុំឲ្យលោកជួយបន្ថែមព័ត៌មានឲ្យកាន់តែច្បាស់អំពីករណីនេះ ថាប្រសិនបើលោកក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងឡាយអាចឱ្យមានការចាក់ដីតាមមាត់ច្រាំងនោះបានដូចតាមការលើកឡើងរបស់មន្ទីរធនធានទឹក និងម៉ូតូនិយមផងដែរនោះ ព្រមទាំងពលរដ្ជួគ្រប់គ្នាមានសិទ្ធុិធ្វើប័ណ្ណកម្មសិទ្ធិអចលនះវត្ថុដែលគេនិយមហៅថាប្លង់រឹងដូចប្លង់ដែលស្ថិតនៅក្នុងក្បាលដីដែលមានឈ្មោះបណ្ណកម្មសិទ្ធិអវិភាគខាងលើនោះ តើពលរដ្ឋផ្សេងៗទៀតអាចនឹងធ្វើបានដូចរបៀបនេះបានដែរឬយ៉ាងណា? តែគួរឱ្យសោកស្ដាយខណៈទូរសព្ទខលចូលហើយលោកក៏បានទទួលផងដែរ តែលោកជាប់ប្រជុំនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។
ផ្សព្វផ្សាយនៃបណ្ដាញសារព័ត៌មានរបស់យើងក៏សូមអរគុណចំពោះពុកម៉ែ មាមីង បងប្អូន ប្រិយមិត្ត លោក លោកស្រី អ្នកនាងកញ្ញា ទាំងឡាយដែលបានទស្សនាអំពីការលើកឡើងខាងលើរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងជាលើកទី៣ផងដែរ។

ហើយបើយោងតាមការលើកឡើងរបស់មន្ត្រីនៃរដ្ឋបាលស្រុកពញាឮ មន្ត្រីធនធានទឹក និងឧត្តុនិយម និងការត្រួតពិនិត្យរបស់រដ្ឋបាលខេត្តកណ្ដាលដែលបានទទួលដំណឹងពីបណ្ដាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើង ដោយការជំរាបជូនកាលពីពឹលកន្លងមកនេះ គឺបានឆ្លុះបញ្ចាំងអំពីតុល្យភាពនៃប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្បាស់ជូនដល់សាធារណៈជន ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នៃស្រុកពញាឮឲ្យបានជ្រាបជាដំណឹង អំពីភាពត្រឹមត្រូវដែលមិនអាចប្រកកែកបានរបស់ព័ត៌មានដែលបានចុះផ្សាយ ហើយអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណជនទាំងអស់ក៏បានជ្រាបផងដែរអំពីការបង្ហាញទាំងអស់នេះដើម្បីជ្រាបកាន់តែច្បាស់អំពីការអនុវត្តច្បាប់របស់មន្ត្រីរដ្ឋបាលស្រុកក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធជុំវិញការចាក់ដីលុបចូល ច្រាំងងទន្លេ ចំពោះការសាងសង់របងដ៏រឹងមាំ ពិសេសការចេញបណ្ណកម្មសិទ្ធិដែលជាអចលៈវត្ថុរបស់ម្ចាស់ទីតាំងមួយកន្លែងដែលស្ថិតនៅក្នុងភូមិពោធិមង្គល ស្រុកពញាឮ ខេត្តកណ្ដាល ខាងលើនេះបានជ្រាបជាព័ត៌មានទាំងអស់គ្នាដោយមិនថាឡើយអ្នកក្រនិងអ្នកមាននោះទេ។

អង្គភាពសារព័ត៌មានរបស់យើងក៏នៅតែបន្តរង់ចាំទទួលយកប្រភពក៏ដូចជាដំណឹងពាក់ព័ន្ធជាបន្តទៅទៀតដើម្បីធ្វើការចុះផ្សាយប្រសិនបើក្នុងករណីចាំបាច់នៅពេលបន្ទាប់។
ទោះជាយ៉ាងណាក៏ដោយ សូមគោរពជូនពរពុកម៉ែមីមីងបងប្អូន ក៏ដូចជាថ្នាក់ដឹកនាំខេត្តកណ្ដាលទាំងមូលទាំងអស់ឱ្យជួបតែសេចក្តីសុខ និងសម្រេចរាល់ភារកិច្ចឱ្យបានជោគជ័យគ្រប់ៗគ្នា យើងខ្ញុំសូមលំឱនកាយគោរពលា សូមអរគុណ..៕

