ជនជាតិចិនពីរនាក់បានបង្កការវាយតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលចំពោះពលរដ្ឋនៅតាមដងផ្លូវសាធារណៈ!

ជនជាតិចិនពីរនាក់បានបង្កការវាយតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលចំពោះពលរដ្ឋនៅតាមដងផ្លូវសាធារណៈ! រាជធានីភ្នំពេញ :សាធារណៈជនបានបង្ហាញពីការព្រួយបារម្ភនូវអំពើហិង្សាដែលបង្កឡើងដោយជនជាតិចិនចំនួនពីរនាក់ដែលធ្វើការវាយប្រតាយគ្នាតាមដងវិថីសាធារណៈ វេលាម៉ោងប្រមាណ៥ល្ងាច នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្បែររង្វង់មូលគួរស្រូវ ស្ថិតនៅក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើយោងតាមរូបភាព និងវីដេអូដែលភ្នាក់ងារសារព័ត៌មានយើងទទួលបាន មានបុរសជនជាតិចិនម្នាក់មាឌធំធាត់ជិះរថយន្តពណ៌សស្លាកលេខ 2BL:5065 បើកបរដោយចិនក្រុមមួយក្រុមចតនៅការ៉ាសសាំងបានមកប្រតប់ប្រតាយជាមួយជនជាតិចិនម្នាក់ទៀតវ័យប៉ុន្មានជាង៣០ឆ្នាំដូចគ្នា នៅលើដងផ្លូវសាធារណះក្បែនោះ។ ដោយឡែកសម្រាប់ពលរដ្ឋនៅទីនោះហាក់ដូចជាងឿយឆ្ងល់អើយសែនឆ្ងល់ថា : មូលហេតុអ្វីបានជាជនជាតិចិនវ៉ៃគ្នាលើផ្លូវសាធារណៈដូច្នេះអត់ដឹងថានៅព្រះរាជាណាចក្រកម្ពុជាមានច្បាប់ទម្លាប់ដែរឬអត់? អ្នកមួយចំនួនទៀតក៏លើកជាសំណួរច្រើនផងដែរថា ពួកចិនទាំងអស់នេះអាចជាក្រុមពួកអ្នករកស៊ីល្បែងអនឡាញទេដឹង ដោយធ្វើការវាយគ្នាហាក់ដូចជាចាប់មនុស្សយកជំរិយកទៅវិញ? ចំណែកឯអ្នកខ្លះទៀតក៏លាន់មាត់ថា នេះគឺសាហាវមែន គឺមិនស្គាល់ពីច្បាប់នៃប្រទេសកម្ពុជានោះទេ សំខាន់ពួកគេចង់ធ្វើអីស្រេចតែអំពើរចិត្តពួកគេ សង្ឃឹមថាអាជ្ញាធរបានជ្រាបជាដំណឹងទៅចុះ។…

ផ្លូវជាតិលេខប្រាំ8A រងការខូចខាតមួយចំនួនដោយសារតែមានរថយន្តដឹកទំនិញធនធ្ងន់ជាច្រើនគ្រឿង សូមថ្នាក់ដឹកនាំចុះអធិការកិច្ច..(វគ្គ១)!

ផ្លូវជាតិលេខប្រាំ8A រងការខូចខាតមួយចំនួនដោយសារតែមានរថយន្តដឹកទំនិញធនធ្ងន់ជាច្រើនគ្រឿង សូមថ្នាក់ដឹកនាំចុះអធិការកិច្ច..(វគ្គ១)! ខេត្តព្រៃវែង :បើយោងតាមប្រភពនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ថ្មីៗនេះដោយបានជម្រាបដំណឹងថាមានរថយន្តជាច្រើនគ្រឿងដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ8A បានដឹកទំនិញធ្ងន់ៗជាច្រើនដែលអាចបង្កឲ្យផ្លូវនេះរងការខូចខាតនៅកន្លែងមួយចំនួន! ប្រភពនៅតែបន្តទៀតថា ការបណ្ដែតបណ្ដោយឲ្យរថយន្តធន់ធំជាច្រើនគ្រឿងដឹកជញ្ជូនលើសទម្ងន់កំណត់ទាំងអស់នេះកន្លងមកដោយសារតែការធ្វើប្រហែស និងមិនយកចិត្តទុកដាក់ចំពោះការថ្លឹងជញ្ជីងនៅចំណុចទីតាំងមួយកន្លែងនេះដែលមានឈ្មោះថាកន្លែង(ថ្លឹងជញ្ជីងព្រៃព្នៅ) ស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង ។ សូមជម្រាបផងដែរថាផ្លូវជាតិលេខ 8A ជាផ្លូវមួយខ្សែដែលមានប្រជាពលរដ្ឋធ្វើដំណើរទៅហើយនិងមកចេញពីរាជធានីភ្នំពេញឆ្លងកាត់តាមស្ពានព្រែកតាមាក់នៃខេត្តកណ្ដាល ឆ្ពោះទៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ស្ទឹងត្រែង និងច្រកព្រំដែនកម្ពុជាវៀតណាម ជាដើម ដែលជាកត្តានាំឱ្យមានផលប៉ះពាល់ចំពោះរថយន្តធុនធ្ងន់តែប៉ុណ្ណោះដែលធ្វើឲ្យផ្លូវមានការខូចខាត…

របងហ៊ុំព័ទ្ធបង្គោលភ្លើងសាធារណៈរបស់រដ្ឋដែលម្ចាស់ទីតាំងដីដ៏ធំមួយកន្លែងបានសាងសង់រំលោភបំពានស្របពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញមួយចំនួនហាក់ដូចជាមិនខ្វាយខ្វល់ និងចាប់អារម្មណ៍បន្តិចសោះខណៈដែលសាធារណជនមួយចំនួនធ្វើការភ្ញាក់ផ្អើល និងមានការរិះគន់យ៉ាងធ្ងន់ធ្ងរ..!(វគ្គ៣)

របងហ៊ុំព័ទ្ធបង្គោលភ្លើងសាធារណៈរបស់រដ្ឋដែលម្ចាស់ទីតាំងដីដ៏ធំមួយកន្លែងបានសាងសង់រំលោភបំពានស្របពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញមួយចំនួនហាក់ដូចជាមិនខ្វាយខ្វល់ និងចាប់អារម្មណ៍បន្តិចសោះខណៈដែលសាធារណជនមួយចំនួនធ្វើការភ្ញាក់ផ្អើល និងមានការរិះគន់យ៉ាងធ្ងន់ធ្ងរ..!(វគ្គ៣) រាជធានីភ្នំពេញ :ថ្មីៗនេះមានប្រភពមួយចំនួនបានលើកឡើងដោយបង្ងាញប្រាប់មកថា ម្ចាស់ទីតាំងដីមួយកន្លែងដែលជាអ្នកមានលុយស្តុកស្តំល្បីល្បាញមានទំនាក់ទំនងរកស៊ីជាមួយអ្នកវិនិយោគចិនបានធ្វើការយករបងព័ទ្ធស័ង្កសីដោយព័ទ្ធខាងក្រៅបង្គោលភ្លើងសាធារណៈរបស់រដ្ឋដែលមានប្រវែងយ៉ាងវែងឆ្ងាយនៅតាមបណ្ដោយផ្លូវលេខ១០៤ ឬផ្លូវលេខ ២០A ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការហ៊ុំព័ទ្ធរបងស័ង្គសីនេះបាមធ្វើឡើងមួយរយៈកាលកន្លងមករហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ការព័ទ្ធបាំងដោយរបងស័ង្កសីពណ៌ខៀវ ដែលបិទបាំងនៅផ្ទៃដីខាងក្នុង ដែលនាំឱ្យគ្រប់ៗគ្នាយល់ថា តើនៅផ្នែកខាងក្នុងក្រៅតែពីការសាងសង់នៅសំណង់អាគារជាឃ្លាំង តើមានអ្វីផ្សេងទៀតជាការបិទបាំងក៏ព្រោះតែមិនឃើញមានលើកស្លាកយីហោអ្វីថាជាប្រភេទបង្ហាញអំពីអាជីវកម្មអ្វីឲ្យពិតប្រាកដ ទាំងមានការយាមកាមយ៉ាងតឹងរឹងដោយក្រុមសន្តិសុខមួយចំនួន។ ប្រភពមួយចំនួនទៀតបន្តលើកឡើងថា ប្រសិនបើគ្រប់ៗគ្នានាំគ្នាធ្វើការសាងសង់របងជាប្រភេទស័ង្កស័ង្គសីក្តី ជាប្រភេទសំណង់រឹងក្តី គឺជាការរំលោភបំពានច្បាប់ដែលអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធមិនគួរមើលរំលង។ រីឯប្រភពដទៃដទៃៗផ្សេងៗពីគ្នាទៀតយល់ឃើញថា ប្រសិនបើការសាងសង់ស័ង្គសីរបៀបនេះនៅក្នុងពេលនេះបាន ហើយក៏គ្មានអ្នកយកចិត្តទុកដាក់អំពីរបងហ៊ុំព័ទ្ធជាលក្ខណៈប្រភេទស័ង្គសីនាពេលបច្ចុប្បន្ននេះបាន…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Deputy Prime Minister PRAK Sokhonn Meets with Hon. Michael George DeSombre, United States Assistant Secretary of State for East Asian…

កុកអាចភ្លេចជុងតែជុងមិនអាចភ្លេចកុក ប្រទេសមានច្បាប់ បើច្បាប់មានហើយត្រូវតែនាំគ្នាគោរពច្បាប់! ចំណែកឯទីតាំងស្តុកបារីឬជាទីកន្លែងធ្វើសកម្មភាពអ្វីនោះគឺទីបំផុតក៏ដំណាក់កាលនេះអាជ្ញាធរ និងមន្ត្រីជំនាញត្រូវតែឱ្យម្ចាស់អាជីវកម្មសុំច្បាប់ជាដាច់ខាត!ហើយជុំវិញឃ្លាំងស្តុកបារីដែលជាសារធាតុញៀនត្រូវបានលាតត្រដាងជាបណ្ដើរៗហើយគឺមិនខុសពីពាក្យលោកថាកន្ទាយធំបន្លំដេក ខណៈដែលចម្លើយរបស់មន្ត្រីអាជ្ញាធរ និងអ្នកធ្វើការតំណាងឃ្លាំងឲ្យជនបរទេសរកស៊ីបារីជាសាធាតុញៀននេះមិនស៊ីចង្វាក់នឹងគ្នាសោះ បើដូច្នោះតើចំណូលពន្ធរបស់រដ្ឋគិតយ៉ាងម៉េចដែរ ? (វគ្គ២)

កុកអាចភ្លេចជុងតែជុងមិនអាចភ្លេចកុក ប្រទេសមានច្បាប់ បើច្បាប់មានហើយត្រូវតែនាំគ្នាគោរពច្បាប់! ចំណែកឯទីតាំងស្តុកបារីឬជាទីកន្លែងធ្វើសកម្មភាពអ្វីនោះគឺទីបំផុតក៏ដំណាក់កាលនេះអាជ្ញាធរ និងមន្ត្រីជំនាញត្រូវតែឱ្យម្ចាស់អាជីវកម្មសុំច្បាប់ជាដាច់ខាត!ហើយជុំវិញឃ្លាំងស្តុកបារីដែលជាសារធាតុញៀនត្រូវបានលាតត្រដាងជាបណ្ដើរៗហើយគឺមិនខុសពីពាក្យលោកថាកន្ទាយធំបន្លំដេក ខណៈដែលចម្លើយរបស់មន្ត្រីអាជ្ញាធរ និងអ្នកធ្វើការឃ្លាំងតំណាងឲ្យជនបរទេសរកស៊ីបារីជាសាធាតុញៀននេះមិនស៊ីចង្វាក់នឹងគ្នាសោះ បើដូច្នោះតើចំណូលពន្ធរបស់រដ្ឋគិតយ៉ាងម៉េចដែរ ? (វគ្គ២) រាជធានីភ្នំពេញ :ទីតាំងកន្លែងស្តុកបារីស្ថិតនៅក្នុងភូមិសាស្ត្រភូមិក្រាំង សង្កាត់ទាន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ រាជធានីខណ្ឌ ចុះត្រួតពិនិត្យបន្ទាប់ពីមានការចេញផ្សាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនថាទីតាំងស្តុកបារីខាងលើនេះមិនទាន់បំពេញកាតព្វកិច្ចក្នុងនាមជាពាណិជ្ជករធ្វើពាណិជ្ជកម្មផលិតកម្ម លើមុខរបរទំនិញបារីដែលជាសារធាតុញៀនដែលអាចនឹងបង្កឲ្យមានផលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋ និងជាទីកន្លែងដែលអ្នកមានលុយមហាសាលម្នាក់ផ្ដល់ទីតាំងឲ្យជនជាតិចិនប្រកបមុខរបររកស៊ីខណៈដែលអាជ្ញាធរ ឬមន្ត្រីជំនាញផ្សេងៗទាំងអស់នោះកន្លងមកហាក់ដូចជាមិនបានដឹងទាល់តែសោះអំពីទីតាំងមូលដ្ឋានរបស់ខ្លួនដែលកំពុងតែគ្រប់គ្រង! នេះជាចម្ងល់ពិសាធារណៈជនទូទៅ? តែទោះជាយ៉ាងណាក៏ដោយការចុះអនុវត្តដែលមិនអាចខានបាន ខណៈព័ត៌មាននេះបានលេចឮដល់ថ្នាក់ដឹកនាំជាតិមួយចំនួនបានជ្រាបជាព័ត៌មាននេះ(បើយោងតាមមន្ត្រីអាជ្ញាធរខណ្ឌបានជម្រាបដំណឹង)។ ហើយជាងនេះទៅទៀតការចុះត្រួតពិនិត្យទាំងនោះវត្តមានសមាសភាពចូលរួមមានប្រធានការិយាល័យគ្រប់គ្រងធនធានទឹករាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលខណ្ឌដង្កោ មន្ត្រីសង្កាត់ទាន តំណាងម្ចាស់ឃ្លាំង និងតំណាងអ្នកគ្រប់គ្រងឃ្លាំង…

សូមអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធសូមចុះអធិការកិច្ចនៅទីតាំងរោងចក្រផលិតបារីដែលជាសារធាតុញៀនមិនបានលើកស្លាកយុីហោថាធ្វើឲ្យមតិសាធារណៈលាន់មាត់គ្រប់គ្នាថាជាទីតាំងបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមនិតិវិធីច្បាប់ដែរឬទេ (វគ្គ១)!

សូមអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធសូមចុះអធិការកិច្ចនៅទីតាំងរោងចក្រផលិតបារីដែលជាសារធាតុញៀនមិនបានលើកស្លាកយុីហោថាធ្វើឲ្យមតិសាធារណៈលាន់មាត់គ្រប់គ្នាថាជាទីតាំងបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមនិតិវិធីច្បាប់ដែរឬទេ (វគ្គ១)! រាជធានីភ្នំពេញ(ខណ្ឌដង្កោ) :បើយោងតាមអ្នកសារព័ត៌មានរបស់យើងបាន និង ដោយបានទទួលបានពីប្រភពដែលបានផ្ដល់នូវព័ត៌មានអំពីរោងចក្រផលិតបារីជាសារធាតុញៀនមិនបានលើកស្លាកយុីហោឱ្យបានត្រឹមត្រូវស្ថិតនៅក្នុងអាគារពាណិជ្ជកម្មដ៏ធំមួយកន្លែងស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ថាជាកន្លែងផលិតបារីយ៉ាងអាថ៌កំបាំងស្ទើរតែមិនមានស្ថាប័នពាក់ព័ន្ធអាចនឹងមិនជ្រាបជាព័ត៌មាននៅឡើយ។ យ៉ាងណាមិញរោងចក្រនេះផងដែរក៏គ្រប់ៗទើបតែទទួលព័ត៌មានថាជារោងចក្រផលិតបារី ក៏ព្រោះតែកន្លងមករហូតមកដល់ពេលនេះមិនទាន់មានការលើកស្លាកយីហោដើម្បីបញ្ជាក់ និងឲ្យស្របតាមនីតិវិធីដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតម្រូវឲ្យរាល់ម្ចាស់សហគ្រាសទាំងអស់ត្រូវតែរៀបចំឲ្យបានសមស្របទៅនឹងអាជីវកម្មដែលបានកំពុងបង្កើនជាមុខរបរថាជាប្រភេទអាជីវកម្មអ្វីខ្លះ? ដោយឡែកសម្រាប់ម្ចាស់អាជីវកម្មមួយចំនួនក៏មានអារម្មណ៍មិនសប្បាយចិត្តចំពោះអាជីវកម្មដូចគ្នា ប្រហាក់ប្រហែលគ្នា ប៉ុន្តែត្រូវបានអនុវត្តខុសពីគ្នា នេះក៏ជាកត្តាដែលអាចជះឥទ្ធិពលមិនល្អសម្រាប់វិនិយោគិនមួយចំនួនក្នុងការបង្កើនការផលិតក្នុងប្រទេសកម្ពុជាផងដែរ។ ជុំវិញការលើកឡើងខាងលើនេះបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងបានធ្វើការទំនាក់ទំនងទៅលោកមេភូមិក្រាំងដើម្បីសុំឲ្យលោកជួយបញ្ជាក់ ក៏ប៉ុន្តែលេខទូរសព្ទរបស់លោកមិនអាចទំនាក់ទំនងបាននៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ សម្រាប់ចៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបញ្ជាក់ថា លោកមិនបានទទួលដំណឹងនេះនោះទេ ក៏ព្រោះតែមិនមានច្បាប់ដែលត្រូវសុំការអនុញ្ញាតចេញពីអាជ្ញាធរសង្កាត់នោះផងដែរ ឬក៏យើងអាចនិយាយថាមិនមានភាគីពាក់ព័ន្ធទាំងអស់នោះមកធ្វើការផ្ដល់ដំណឹងនិងសុំច្បាប់ចេញពីអាជ្ញាធរមូលដ្ឋានសង្កាត់ទៀនទេ។ ជុំវិញការលើកឡើងរបស់ចៅសង្កាត់ទៀន…

ការចាក់ដីចូលចំណីបឹងកោះគោរហូតមកដល់ពេលនេះនៅមិនទាន់មានការកកាយឱ្យបានត្រឹមត្រូវ ស្របពេលដែលពលរដ្ឋនាំគ្នារិះគន់អំពីការរំលោភដីចំណីបឹង និងការអនុវត្តច្បាប់មិនមានប្រសិទ្ធភាពនៅឡើយ!

ការចាក់ដីចូលចំណីបឹងកោះគោរហូតមកដល់ពេលនេះនៅមិនទាន់មានការកកាយឱ្យបានត្រឹមត្រូវ ស្របពេលដែលពលរដ្ឋនាំគ្នារិះគន់អំពីការរំលោភដីចំណីបឹង និងការអនុវត្តច្បាប់មិនមានប្រសិទ្ធភាពនៅឡើយ! ខេត្តកំពង់ចាម :ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានធ្វើការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ និងគ្រប់កន្លែងទាំងអស់ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងប្រទេសជាតិកម្ពុជាឲ្យមានការរីកចម្រើនក្នុងតំបន់ផង។ ខេត្តកំពង់ចាមជាខេត្តមួយដែលមានប្រជាពលរដ្ឋច្រើន ទំហំផ្ទៃដីក៏ធំ ចំណែកពលរដ្ឋក៏នាំគ្នាកសាងជីវិតប្រកបដោយសុខដុមរមនា ក៏ប៉ុន្តែក៏មានចំណុចខ្វះចន្លោះប្រហោងខ្លះមួយចំនួនដែលគ្រប់ៗគ្នាចាត់ទុកថាភាពអវិជ្ជមានរបស់តំបន់មូលដ្ឋានខ្លះផងដែរនោះដែលជាកត្តាប៉ះពាល់ដល់ការចូលរួមចំណែកលើការអភិវឌ្ឍន៍ផងដែរ។ ជាក់ស្ដែងបន្ទាប់ពីមានការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានជាសាធារណៈអំពីព័ត៌មានដែលផ្ដល់ថាមានការចាក់ដីហៀរចូលលើចំណីបឹងកោះគោរបស់រដ្ឋជាច្រើនម៉ែត្រកន្លងមកពីលោក ស៊្រុន ម៉េងលី ក្នុងភូមិសាស្ត្រភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាសកន្លងមកក៏មានលិខិតនៃកិច្ចសន្យាមួយបានបញ្ជាក់ច្បាស់អំពីការទទួលកំហុសចំពោះមុខច្បាប់មានខ្លឹមសារទាំងស្រុងថា : ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ កិច្ចសន្យា ខ្ញុំបាទឈ្មោះ ស៊្រុន ម៉េងលី ភេទប្រុស…

សាធារណៈជនមានការងឿយឆ្ងល់ថាតើរថយន្តដែលពាក់ស្លាកលេខខេមរៈភូមិន្ទចូលទៅក្នុងទីតាំងខាងមុខក្លឹបកំសាន្តសប្បាយពេលរាត្រីគឺជាការអនុវត្តនីតិវិធីរបស់កម្លាំងសមត្ថកិច្ច ឬទៅចតទីនោះក្នុងគោលបំណងធ្វលអ្វី? ខណៈដែលក្លឹបកំសាន្តសប្បាយមួយនេះនៅតែបន្តបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលប្រជុំគ្នាជារៀងរាល់រាត្រី..!

សាធារណៈជនមានការងឿយឆ្ងល់ថាតើរថយន្តដែលពាក់ស្លាកលេខខេមរៈភូមិន្ទចូលទៅក្នុងទីតាំងខាងមុខក្លឹបកំសាន្តសប្បាយពេលរាត្រីគឺជាការអនុវត្តនីតិវិធីរបស់កម្លាំងសមត្ថកិច្ច ឬទៅចតទីនោះក្នុងគោលបំណងធ្វលអ្វី? ខណៈដែលក្លឹបកំសាន្តសប្បាយមួយនេះនៅតែបន្តបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលប្រជុំគ្នាជារៀងរាល់រាត្រី..! រាជធានីភ្នំពេញ :បន្ទាប់ពីមានសាធារណជនទូទៅលាន់មាត់តៗគ្នា និងមានបណ្ដាញសារព័ត៌មានមួយចំនួនធ្វើការចុះផ្សាយអំពីរថយន្តខេមរៈភូមិន្ទមួយគ្រឿងដែលមានស្លាកលេខ2-1754បានចូលចតខាងមុខក្នុងទីតាំងក្លឹបកំសាន្តមួយកន្លែងនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ៩០ កាត់ស្រះចក ខណ្ឌពេញ រាជធានីភ្នំពេញ កន្លងមកស្រាប់តែឥឡូវនេះសាធារណៈជនមួយចំនួនបានលើកឡើងថាតើការចតរថយន្តនៅក្នុងទីតាំងនោះនៅពេលរាត្រីគឺជាការអនុវត្តនីតិវិធីផ្លូវច្បាប់លើទីតាំងនោះ ឬក៏ចតក្នុងគោលបំណងអ្វីដែរ?ទាំងនេះគឺជាចម្ងល់ដែលមិនទាន់មានការបកស្រាយចេញអំពីស្ថាបននៃកងកម្លាំងខេមរៈភូមិន្ទណាមួយដែលត្រូវបានបញ្ជាក់នៅឡើយនោះទេ! ការនាំគ្នាបញ្ចេញនៅរូបភាពមួយមួយនេះ និងនាំគ្នាបញ្ចេញនូវភាសាជាច្រើនអំពីចម្ងល់ទាំងអស់នេះគឺជាទិដ្ឋភាពមួយដែលចង់បង្ហាញតែជាចម្ងល់ប៉ុណ្ណោះក្នុងគោលបំណងការពារកិត្តិយសមុខមាត់របស់ស្ថាប័នការពារជាតិ គឺមានន័យថាក្នុងការបំពេញការអនុវត្តភារកិច្ចលើទីតាំងនោះ ប្រសិនបើមានអ្វីមិនប្រក្រតីច្បាស់ណាស់សមត្ថកិច្ចនឹងចុះដើម្បីអនុវត្តច្បាប់តាំងនោះជាក់ជាមិនខាន ក៏ប៉ុន្តែផ្ទុយមកវិញប្រសិនបើទីតាំងនោះដែលបង្ហាញអំពីរថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទមកចតនេះគឺមិនមែនជាការអនុវត្តច្បាប់ណានោះទេច្បាស់ណាស់ការប្រើប្រាស់រថយន្តខុសអំពីច្បាប់ក៏ដូចជាគោលការណ៍នៃកងកម្លាំង។ ដោយឡែកស្ថាប័នជាសេនាធិការស្ថិតក្រោមឱវាទនៃក្រសួងការពារជាតិ មិនទាន់មានការបកស្រាយជុំវិញរថយន្តមួយគ្រឿងនេះដើម្បីជម្រាបដំណឹងជូនដល់សាធារណជនបាននៅឡើយនោះទេគិតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បើគិតពីការចេញផ្សាយក៏ដូចជាចម្ងល់របស់មហាជនប្រមាណមួយខែកន្លងមកនេះ។ តែទោះជាយ៉ាងណាក៏ដោយសាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងរង់ចាំការបកស្រាយចេញពីស្ថាប័នជាសេនាធិការរបស់ក្រសួងការពារជាតិ ដើម្បីជៀសវាងការលើកឡើងជាចម្ងល់ក្តី មានមតិរិះគន់ជាសាធារណក្តី ក្នុងការចូលរួមអនុវត្តច្បាប់ដោយប្រើប្រាស់រថយន្តសម្រាប់កិច្ចការងារឲ្យមានប្រសិទ្ធភាព និងជៀសវាងការប្រើប្រាស់ជាលក្ខណៈឯកជនទៅធ្វើដូច្នេះនាំឱ្យប៉ះពាល់ស្ថាប័នដែលបម្រើជាតិកាលពីជាតិជូនដល់ប្រទេសជាតិ និងពីសេសធ្វើផ្ទុយពីប្រមុខរាជរដ្ឋាភិបាលលោកឱ្យមានការអនុវត្តនិងការប្រើប្រាស់រថយន្តឲ្យបានត្រឹមត្រូវ។ អង្គភាពសារព័ត៌មានរបស់យើងក៏នឹងរង់ចាំទទួលការបកស្រាយ និងទទួលយកភពព័ត៌មានបន្ថែមចេញពីស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការផ្សព្វផ្សាយជាបន្តទៀតករណីមានរថយន្តដែលបំពាក់ស្លាកលេខខេមរៈភូមិន្ទចូលចតនៅកន្លែងក្លឹបកំសាន្តសប្បាយក្នុងទីតាំងខាងលើនោះដោយស្របតាមវិជ្ជាជីវៈស្ដីអំពីរបបអ្នកសារព័ត៌មាននៅកម្ពុជា…

អំណោយឧបត្ថម្ភមួយចំនួនត្រូវបានសមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ ប្រគល់ជូនមន្ទីរព័ត៌មានខេត្តព្រះវិហារ ដើម្បីធ្វើការចែករំលែកដល់សម្រាប់មណ្ឌលមួយចំនួនក្នុងខេត្តព្រះវិហារខណៈដែលប្រទេសថៃឈ្លានពានអធិបតីភាពប្រទេសកម្ពុជា!

អំណោយឧបត្ថម្ភមួយចំនួនត្រូវបានសមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ ប្រគល់ជូនមន្ទីរព័ត៌មានខេត្តព្រះវិហារ ដើម្បីធ្វើការចែករំលែកដល់សម្រាប់មណ្ឌលមួយចំនួនក្នុងខេត្តព្រះវិហារខណៈដែលប្រទេសថៃឈ្លានពានអធិបតីភាពប្រទេសកម្ពុជា! ខេត្តព្រះវិហារ :នៅក្នុងស្មារតីចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពនៃកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា អន្តរជាតិ បាននាំយកស្បៀងជាគ្រឿងឧបភោគមួយចំនួនមានដូចជា អង្ករ ទឹកសុទ្ធ មី បាតេ បង្អែមកំប៉ុង ប្រគល់ជូនចំពោះមន្ទីរព័ត៌មានខេត្តព្រះវិហារ ដែលតំណាងដោយលោកស្រីហែម សុគុណពិសី ជាប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ រួមជាមួយបុគ្គលិកមួយចំនួនដើម្បីទទួលនូវជំនួយទាំងអស់នោះនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ការបង្ហាញនូវអារម្មណ៍ស្ទើរតែនិយាយអួលដើមកយ៉ាងខ្លីថា លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារបានរៀបរាប់ថា(បើនិយាយពីកងទ័ពគឺលោកស្រីនិយាយស្ទើរតែមិនចេញ តែលោកស្រី នឹងយកយកជំនួយទាំងនេះជំនួសរដ្ឋបាលខេត្តព្រះវិហារទៅចែកជូនដោយផ្ទាល់ដៃ)។ ជាងនេះផងដែរក្រៅតែពីការអរគុណចំពោះសមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានខេត្តព្រះវិហារបានបន្ថែមទៀតផងដែរថា(សមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ…

ប្រកាសក្រសួងមហាផ្ទៃ ស្តីពីការផ្អាកការងារជាបណ្តោះអាសន្នចំពោះឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីបន្តដំណើរការស្រាវជ្រាវបន្ថែម!

ប្រកាសក្រសួងមហាផ្ទៃ ស្តីពីការផ្អាកការងារជាបណ្តោះអាសន្នចំពោះឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីបន្តដំណើរការស្រាវជ្រាវបន្ថែម!