អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា។
ពលរដ្ឋនាំគ្នាហួសចិត្តចំពោះទីតាំងល្បែងស៊ីសងដោយធ្វើការចេញផ្សាយប៉ុណ្ណឹងហើយនៅឡើយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហាក់បែរជាមិនបានដឹងរឿងនេះទៅវិញ!
ពលរដ្ឋនាំគ្នាហួសចិត្តចំពោះទីតាំងល្បែងស៊ីសងដោយធ្វើការចេញផ្សាយប៉ុណ្ណឹងហើយនៅឡើយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហាក់បែរជាមិនបានដឹងរឿងនេះទៅវិញ! រាជធានីភ្នំពេញ :បើយោងតាមប្រភពពីប្រជាពលរដ្ឋបានបន្តផ្តល់ព័ត៌មានបន្ថែមទៀតថាទីតាំងល្បែងសុីសងដែលស្ថិតនៅក្នុងភូមិសាស្ត្រតាមបណ្តោយផ្លូវលេខ៤៧ (ក្បែវត្តភ្នំ)សង្កាត់ស្រះចក ខណ្ឌូនពេញ រាជធានីភ្នំពេញ នៅតែបន្តបើកដំណើរការលេងជាធម្មតាដោយមិនខ្លាចញញឹមច្បាប់ឡើយគឺហាក់បីដូចជាមានខ្នងឈរនៅពីក្រោយខ្នងដើម្បីការពារទីតាំងមួយនេះ។ ដោយឡែកនៅថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៥ ថ្មីៗនេះ ក្រុមការងារនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងក៏បានធ្វើការជម្រាបដំណឹងជាលើកទី៣ផងដែរដោយលើកទីមួយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លើកទីពីរនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមប្រព័ន្ធផ្សព្វផ្សាយដំណឹងជូនដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងសង្កាត់ស្រះចក ខណ្ឌូដូនពេញ រាជធានីភ្នំពេញ ដោយយោងតាមអ្វីដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋក៏ដូចជាការព្រួយបារម្ភរបស់ពួកគេនៅមូលដ្ឋានទាំងនោះគឺព្រោះតែទីតាំងកន្លែងល្បែងស៊ីសងអាចនឹងនាំឲ្យមានផលប៉ះពាល់ដល់សុវត្ថិភាពសន្តិសុខក្នុងមូលដ្ឋាន ហើយទន្ទឹមនឹងនោះផងដែរដោយយើងធ្វើការសាកសួរដោយផ្ដល់ជាដំណឹងអំពីទីតាំងខាងលើនោះជូនទៅដល់លោកវរសេនីយ៍ត្រី កាន់ វណ្ណៈនាយប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ដើម្បីឱ្យបានដឹង និងធ្វើការសាកសួរអំពីថាតើអាជ្ញាធរបានដឹងដែរឬទេបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងគឺការផ្សាយកន្លងមកនោះ? លោកវរសេនីយ៍ត្រី កាន់ វណ្ណៈ…
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងអំពាវនាវអោយភាគីថៃគោរពដូចគ្នាដែរ
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងអំពាវនាវអោយភាគីថៃគោរពដូចគ្នាដែរ។ Press Statement of Spokesperson of the Royal Government of Cambodia reaffirmed Cambodia’s steadfast commitment to the full implementation of the Joint Statement on the Kuala Lumpur…
ទីតាំងល្បែងស៊ីសងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រីឯសមត្ថកិច្ចបែរជាមិនដឹងទៅវិញ !
ទីតាំងល្បែងស៊ីសងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រីឯសមត្ថកិច្ចបែរជាមិនដឹងទៅវិញ ! រាជធានីភ្នំពេញ÷ទីតាំងល្បែងសុីសងតាមប្រពន្ធអនឡាញដែលមានល្បែងច្រើនប្រភេទស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។ យោងតាមប្រភពរូបភាព វីដេអូដែលអង្គភាពសារព័ត៌មានយើងទទួលបាន ពីទីតាំងដែលបានលួចលាក់តាមប្រព័ន្ធអនឡាញជាច្រើនប្រភេទ សូមលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការខណ្ឌដូនពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ…
សាធារណៈជនទូទៅស្នើសុំឲ្យអ្នកគ្រប់គ្រងផ្សារធំថ្មីអនុវត្តរាល់តម្លៃយកថវិកាថ្លៃឈ្នួលផ្ញើម៉ូតូឲ្យបានត្រឹមត្រូវ និងស្របតាមអ្វីដែលជាគោលការណ៍របស់ផ្សារដែលបានកំណត់នូវតម្លៃជាក់ស្តែង និងសណ្ដាប់ធ្នាប់មួយចំនួនដើម្បីបញ្ជៀសការកក់ស្ទះផងដែរ!
សាធារណៈជនទូទៅស្នើសុំឲ្យអ្នកគ្រប់គ្រងផ្សារធំថ្មីអនុវត្តរាល់តម្លៃយកថវិកាថ្លៃឈ្នួលផ្ញើម៉ូតូឲ្យបានត្រឹមត្រូវ និងស្របតាមអ្វីដែលជាគោលការណ៍របស់ផ្សារដែលបានកំណត់នូវតម្លៃជាក់ស្តែង និងសណ្ដាប់ធ្នាប់មួយចំនួនដើម្បីបញ្ជៀសការកក់ស្ទះផងដែរ! រាជធានីភ្នំពេញ :បើយោងតាមប្រភពព័ត៌មានដែលយើងទទួលបានកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីអំពីការទទួលប្រាក់ថ្លៃបញ្ញើផ្ញើម៉ូតូដែលមានភាពមិនប្រក្រតីដែលនាំឱ្យសាធារណៈជនទូទៅមានការរិះគន់អំពីសកម្មភាពក៏ដូចជាទង្វើបែបបន្លំភ្នែកប្រជាពលរដ្ឋទូទៅដែលពួកគេបានធ្វើដំណើរចេញចូលជាប្រចាំសម្រាប់ការចូលធ្វើការងារបើករកសុីលក់ដូរ ឬប្រជាពលរដ្ឋមួយចំនួនដែលបានផ្ញើម៉ូតូដើម្បីចេញចូលទិញវត្ថុឬទំនិញនៅក្នុងទីផ្សារធំថ្មីដែលមានទីតាំងស្ថិតនៅសង្កាត់(ផ្សារថ្មី១+២) ខណ្ឌដូនពេញន រាជធានីភ្នំពេញ។ សាធារណៈជនបានលើកឡើងចំៗថា គោលការណ៍របស់ម្ចាស់ផ្សារបានកំណត់យកតម្លៃថ្លៃម៉ូតូមួយគ្រឿង៣០០រៀលដែលជាប័ណ្ណដាក់រូបនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានៅលើសំបុត្រសម្រាប់មួយដង ក៏ប៉ុន្តែបែរជាទៅយកតម្លៃថ្លៃរហូតដល់១០០០រៀល សម្រាប់ម៉ូតូ១គ្រឿងទៅវិញ? រីឯផ្នែកនៅបរិវេណផ្សារធំថ្មីទាំងមូលមានដូចជាកន្លែងខ្លះនៅផ្នែកខាងលិចមានរថយន្តដាក់នៅផ្នែកអមទាំងសងខាងផ្លូវមួយចំនួន ដែលជាផ្លូវសាធារណៈរបស់រដ្ឋសម្រាប់ឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅហើយនិងមក ក៏ប៉ុន្តែរថយន្តមួយចំនួនត្រូវបានចតនៅលើទ្រូងផ្លូវទាំងអស់នោះដោយមានអ្នកគ្រប់គ្រងមើលការខុសត្រូវដើម្បីជាថ្នូរនឹងលុយទៅវិញ។ ហើយអ្នកខ្លះក៏បើកឡានបញ្ច្រាសទិសដើម្បីធ្វើការចតលើចំណតទាំងនោះ។ជាក់ស្ដែងដូចមានការបង្ហោះលើកបណ្ដាញសង្គមកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗកន្លងមកនេះ ឈានដល់មានការរិះគន់ដល់សាធារណៈជនថា ឱ្យនៅតែដូច្នេះផ្លូវសាធារណៈរបស់រដ្ឋនឹងក្លាយជាកម្មសិទ្ធិផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលមួយចំនួនដែលយកផ្លូវសាធារណៈនេះទៅធ្វើអាជីវកម្ម និងជាទម្លាប់អាក្រក់សម្រាប់ឱ្យទីកន្លែងផ្សេងទៀតយកគំរូតាម។ ជុំវិញការរិះគន់ទាំងអស់នេះអង្គភាពសារព័ត៌មានរបស់យើងក៏ធ្វើការសាកសួរទៅលោកស្រី ប៉ុន ដានី…
ការរំលោភបំពានលើចំណីផ្លូវសាធារណះរបស់រដ្ឋត្រូវបានអាជ្ញាធរខណ្ឌមានជ័យបានចុះស្រាវជ្រាវស្វែងរកការពិតចំពោះសំណង់រឹងមួយចំនួនដែលបានសាងសង់ចេញជារូបរាងផ្ទះជាច្រើនថ្ងៃខែកន្លងមកនោះបន្ទាប់ពីមានសាធារណៈជនបាននិយាយពីមួយទៅមួយដើម្បីឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីបានដឹងហើយទីបំផុតអាជ្ញាធរថានឹងមានចំណាត់ការ..(វគ្គ៣)!
ការរំលោភបំពានលើចំណីផ្លូវសាធារណះរបស់រដ្ឋត្រូវបានអាជ្ញាធរខណ្ឌមានជ័យបានចុះស្រាវជ្រាវស្វែងរកការពិតចំពោះសំណង់រឹងមួយចំនួនដែលបានសាងសង់ចេញជារូបរាងផ្ទះជាច្រើនថ្ងៃខែកន្លងមកនោះបន្ទាប់ពីមានសាធារណៈជនបាននិយាយពីមួយទៅមួយដើម្បីឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីបានដឹងហើយទីបំផុតអាជ្ញាធរថានឹងមានចំណាត់ការ…(វគ្គ៣)! រាជធានីភ្នំពេញ :បើយោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌមានជ័យដែលបានផ្ញើជាដំណឹងជូនសាធារណៈជនស្ដីអំពីកំំត់ហេតុនៃការអនុវត្តកាតព្វកិច្ចការងារ និងភាពជាអ្នកទទួលខុសត្រូវធ្វើមុខងារសាធារណៈនោះផងដែរគឺនៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥នេះ អាជ្ញាធរខណ្ឌមានជ័យបានដឹកនាំក្រុមការងារថ្នាក់ក្រោម និងមន្ត្រីសោរិយោដីមួយចំនួនចុះធ្វើការពិនិត្យស្រាវជ្រាវដើម្បីស្វែងរកការពិតក្រុមការបញ្ជាឱ្យចុះអនុវត្តឱ្យមានប្រសិទ្ធិភាពបំផុត ដើម្បីធ្វើការឆ្លើយតបត្រឡប់មកវិញជូនដល់អ្នកសារព័ត៌មានដែលធ្វើការចេញផ្សាយចំនួនពីរលើករួចមកហើយស្តីអំពីទីតាំងដែលជាចំណីផ្លូវសាធារណៈរបស់រដ្ឋស្ថិតនៅក្នុងភូមិសាស្ត្រចំណុចលូប្រាំ ជាប់និងផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗក៏នាំមកនេះ។ កំណត់ហេតុដែលត្រូវបានរកឃើញថាសំណង់ដែលបានសាងសង់ជាច្រើនថ្ងៃខែ និងជាច្រើនជាន់ចំនួនមួយក្នុងចំណោមសំណង់រឹងទាំងបីកន្លែងគឺពិតជាមានការរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋពិតប្រាកដមែននោះ។ ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងបានសង្កេតឃើញថាបន្ទាប់ពីមានសេចក្តីរាយការណ៍ពីបណ្តាប្រភពមួយចំនួននៅព័ត៌មានទាំងនោះអំពីការរំលោភយកចំណីផ្លូវជាសាធារណៈរបស់រដ្ឋដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ឥឡូវត្រូវបានអាជ្ញាធរធ្វើការហាមឃាត់ដើម្បីឲ្យម្ចាស់ទីតាំងទាំងបីនោះធ្វើកិច្ចសន្យាដោយផ្តិតមេដៃជាភស្តុតាងក្នុងការទុកពេលវេលាឲ្យរុះរើចេញ បើពុំដូច្នេះទេអាជ្ញាធរនឹងធ្វើការរុះរើដោយពុំមានសំណងសងនោញឡើយ។ ជាងនេះទៅទៀតចំពោះរបាយការណ៍នៃកំណត់ហេតុយ៉ាងច្បាស់លាស់របស់រដ្ឋបាលខណ្ឌមានជ័យក្រោមការដឹកនាំរបស់លោក សេង គន្ធ ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យដើម្បីបញ្ជាក់ជូនដល់សាធារណជនទូទៅឲ្យបានជ្រាបជាដំណឹងអំពីសកម្មភាពចុះពិនិត្យ និងធ្វើកំណត់ហេតុប្រកបដោយភាពទទួលខុសត្រូវដែលមិនសរសើរមិនបាន បើទោះបីជាមន្ត្រីក៏ដូចជាអាជ្ញាធរមូលដ្ឋានផ្ទាល់មិនបានផ្ដល់ដំណឹងឲ្យលោកពិតមែនក៏ដោយក៏ដំណឹងនេះមិនទាន់មានពេលវេលាដើម្បីជម្រាបជូនលោកពីអាជ្ញាធរឬមន្ត្រីអ្នកក្រោម ដែលបណ្ដែតបណ្ដោយទុកឲ្យសំណង់មួយដែលសាងសង់ជាច្រើនជាន់ និងខ្ពស់ជាងគេ ក៏នៅមានសាធារណជនទូទៅផ្ដល់មកអង្គភាពព័ត៌មានដើម្បីធ្វើការជម្រាបដំណឹងគោះជូនចំពោះលោក…
ដីជាចំណីផ្លូវរបស់រដ្ឋដែលនៅសេសសល់ និងអាគារសំណង់បានកំពុសាងសង់ដ៏រឹងមាំលើផ្លូវសាធារណៈដោយគ្មានច្បាប់នោះត្រូវបានរដ្ឋបាលខណ្ឌធ្វើការឆ្លើយតប (វគ្គ២)..!
ដីជាចំណីផ្លូវរបស់រដ្ឋដែលនៅសេសសល់ និងអាគារសំណង់បានកំពុសាងសង់ដ៏រឹងមាំលើផ្លូវសាធារណៈដោយគ្មានច្បាប់នោះត្រូវបានរដ្ឋបាលខណ្ឌធ្វើការឆ្លើយតប (វគ្គ២)..! ខណ្ឌមានជ័យ : ដីចំណីផ្លូវសាធារណៈរបស់រដ្ឋមួយកន្លែងដែលត្រូវបានប្រភពមួយចំនួនជម្រាបមកអង្គភាពសារព័ត៌មានរបស់យើងដើម្បីជម្រាបដំណឹងជូនថ្នាក់ដឹកនាំនៃរដ្ឋបាលខណ្ឌមានជ័យដើម្បីឲ្យលោកបានដឹងថាតើទីតាំងដែលស្ថិតនៅម្ដុំលូប្រាំជាប់ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងសំណង់ដែលបានកំពង់សាងសង់មួយដ៏ខ្ពស់ស្កឹមស្កៃទាំងគ្មានច្បាប់អនុញ្ញាតចេញពីស្ថាប័នពាក់ព័ន្ធថ្នាក់លើឱ្យនោះ ឥឡូវត្រូវបានលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យទទួលព័ត៌មានដឹងឮហើយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥មុននេះបន្តិច។ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានបញ្ជាក់ដើម្បីឆ្លើយតបមកវិញខណៈដែលអ្នកសារព័ត៌មានរបស់យើងព្យាយាមផ្ដល់ដំណឹងជូនលោកតាមរយៈការហៅទូរសព្ទដៃ ក៏ប៉ុន្តែជាលើកដំបូងនិយាយហើយលោកបិទទូរសព្ទដៃ មានន័យថាប្រហែលអាចនឹងជាប់រវល់ហើយ។ ទោះជាយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកសារព័ត៌មានប្រាកដណាស់ ដឹងច្បាស់ណាស់ពីតម្លៃ និងអារម្មណ៍អ្នកទទួល ហើយយើងជាអ្នកសារព័ត៌មានបានធ្វើការជម្រាបដំណឹងតាមរយៈតេឡេក្រាមបន្ថែមជៀសវាងការផ្សាយជាលើកទីពីរនេះមិនត្រូវបានទទួលការសហការឬជម្រាបដំណឹងលោកក្នុងនាមតំណាងឲ្យរដ្ឋបាលខណ្ឌមានជ័យ។ តែទីបំផុតលោកបានឆ្លើយតបតាមរយៈសារមកវិញថា (លោកជាប់ប្រជុំ ហើយលោកបានបញ្ជាក់ទៀតថាចាំបងឱ្យក្រុមការងារឆែកមើល)។ សូមជម្រាប…
លេចឮថាដីសាធារណៈរបស់រដ្ឋត្រូវបានឃុបឃិតគ្នាលក់បាត់ទៅហើយ តើពិតឬទេ? សូមថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន..(វគ្គ១)!
លេចឮថាដីសាធារណៈរបស់រដ្ឋត្រូវបានឃុបឃិតគ្នាលក់បាត់ទៅហើយ តើពិតឬទេ? សូមថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន..(វគ្គ១)! រាជធានីភ្នំពេញ :បើយោងតាមប្រភពបានបង្ហើបប្រាប់មកសារព័ត៌មានយើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ថាដីមួយកន្លែងអាចមានតម្លៃជាង១០ម៉ឺនដុល្លារដែលមានទីតាំងស្ថិតនៅចំណុចលូប្រាំ កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយលេចឮថាត្រូវបានឃុបឃិតគ្នាជាប្រព័ន្ធលក់ទៅឱ្យគេបាត់ទៅហើយ តើវាជាការពិតដែរឬយ៉ាងណា? ដោយឡែកកន្លងមកលោក សាំង សុីណា ជាចៅសង្កាត់ស្ទឹងមានជ័យ៣ បានបញ្ជាក់ថាទីតាំងដីមួយកន្លែងដែលជាកម្មសិទ្ធិរបស់រដ្ឋនោះទុកធ្វើជាបុស្តិ៍ប្រជាការពារ ។ តែយ៉ាងណាក៏ដោយជុំវិញព័ត៌មានខាងលើនេះបណ្ដាញផ្សព្វផ្សាយនៃសារព័ត៌មានរបស់យើងនឹងធ្វើការសាកសួរទៅមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធថ្នាក់លើបន្តទៀតនៅពេលក្រោយ បន្ទាប់ពីការផ្ដល់ដំណឹងជូនដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបជាបឋម។ អង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលដំណឹងជាបន្តបន្ទាប់ផងដែរពីប្រភពដែលនឹងត្រូវផ្ដល់ជូនដើម្បីធ្វើការផ្សព្វផ្សាយបន្ត…សូមអរគុណ! ដោយ :ឥន្ទ្រី សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ : Tel:0888737873
ការសាងសង់បង្ខិតរបងថ្មីផ្ទះភូមិគ្រឹះមួយដ៏ធំបានសង់ចូលចំណីផ្លូវសាធារណះរបស់រដ្ឋ និងសំណង់សាងសង់យ៉ាងរឹងមាំ ចូលច្រាំងទន្លេសាបនៅផ្នែកខាងក្រោយជាភាពស្រស់បំព្រង នៃទីកន្លែងដ៏ល្អប្រណិតមួយនេះចាត់ទុកថា សាកសមទៅនឹងម្ចាស់ទីតាំង តែមិនដឹងថា៖ មានច្បាប់កម្រិតណានោះទេ! ដែលហ៊ានអនុញ្ញាតឲ្យសាងសង់ សូមអាជ្ញាធរ និងមន្ត្រីជំនាញជ្រាបជាព័ត៌មាន!!!(វគ្គ១)
ការសាងសង់បង្ខិតរបងថ្មីផ្ទះភូមិគ្រឹះមួយដ៏ធំបានសង់ចូលចំណីផ្លូវសាធារណះរបស់រដ្ឋ និងសំណង់សាងសង់យ៉ាងរឹងមាំ ចូលច្រាំងទន្លេសាបនៅផ្នែកខាងក្រោយជាភាពស្រស់បំព្រង នៃទីកន្លែងដ៏ល្អប្រណិតមួយនេះចាត់ទុកថា សាកសមទៅនឹងម្ចាស់ទីតាំង តែមិនដឹងថា៖ មានច្បាប់កម្រិតណានោះទេ! ដែលហ៊ានអនុញ្ញាតឲ្យសាងសង់ សូមអាជ្ញាធរ និងមន្ត្រីជំនាញជ្រាបជាព័ត៌មាន!!!(វគ្គ១) រាជធានីភ្នំពេញ ៖ បើយោងតាមប្រភពដែលបានផ្ដល់មកឱអ្នកសារព័ត៌មានអ្នកច្បាស់ៗ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ នេះថា ទីតាំងមួយកន្លែងដែលស្ថិតនៅផ្លូវលំមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ក្តី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានធ្វើការសាងសង់សំណង់របងនៅផ្នែកខាងមុខនៃភូមិគ្រឹះចូលមកផ្នែកនៃចំណីផ្លូវសាធារណៈរបស់រដ្ឋ និងមួយវិញទៀតនៅផ្នែកខាងក្រោយមានការសាងសង់សំណង់រឹងមាំចូលច្រាំងបឹងទន្លេសាបប្រវែងប្រមាណចាប់ពី៧ ម៉ែត្រឡើងទៅរួចរាល់ហើយ និងមានបច្ចេកទេសក្នុងការរចនាបទទីតាំងដ៏ល្អប្រណិត ដោយសាកសមទៅនឹងមុខមាត់ក៏ដូចជាភាពអស្ចារ្យរបស់ម្ចាស់ទីតាំងខាងលើនេះ។ អង្គភាពសារព័ត៌មានរបស់យើងបានសង្កេតឃើញថា៖…
