រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បានធ្វើលិខិតជម្រាបទៅអភិបាល​នៃគណៈ​អភិបាលខេត្តជាប់ព្រំដែន​ជាមួយប្រទេសថៃ ស្តីពីការចាត់​វិធាន​ការ​ការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ អធិបតេយ្យជាតិនិងបូរណ​ភាព​ទឹកដី

រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បានធ្វើលិខិតជម្រាបទៅអភិបាល​នៃគណៈ​អភិបាលខេត្តជាប់ព្រំដែន​ជាមួយប្រទេសថៃ ស្តីពីការចាត់​វិធាន​ការ​ការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ អធិបតេយ្យជាតិនិងបូរណ​ភាព​ទឹកដី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ចំនួន ៨០ កន្លែង ដោយឆ្លងកាត់ការប្រឡង។ កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង…

អុីយ៉ាស់ពេលនេះ!ល្បីលេចឮថាឃ្លាំងលេខ៤៨របស់ជនជាតិចិនកំពុងតែធ្វើអាជីវកម្មដឹកជញ្ជូនសាច់បង្កកពីបរទេសមកស្តុកដើម្បីធ្វើការចែកចាយពេញប្រទេសកម្ពុជា..!

អុីយ៉ាស់ពេលនេះ!ល្បីលេចឮថាឃ្លាំងលេខ៤៨របស់ជនជាតិចិនកំពុងតែធ្វើអាជីវកម្មដឹកជញ្ជូនសាច់បង្កកពីបរទេសមកស្តុកដើម្បីធ្វើការចែកចាយពេញប្រទេសកម្ពុជា..! តើអាជ្ញាធរឬមន្ត្រីជំនាញបានធ្វើការយ៉ាងណាដែរហើយខណៈដែលបណ្ដាញផ្សព្វផ្សាយព័ត៌មានបានចេញផ្សាយជាលើកទីមួយកន្លងមកនេះដើម្បីជាដំណឹងទប់ស្កាត់និងការពារសុវត្ថិភាពសុខមាលភាពពលរដ្ឋ និងបញ្ជៀសពីការរិះគន់ពីបណ្ដាសាធារណៈជនទូទៅថាជាអាជីវកម្មមិនមានភាពស្មើគ្នាក៏ព្រោះតែជាទីកន្លែងដែលមិនមានការលើកស្លាកយីហោ ហើយថាតើមានស្ថាប័នណាខ្លះគួរតែយកចិត្តទុកដាក់ដើម្បីស្រាវជ្រាវឬក៏បណ្ដែតបណ្ដោយឲ្យនៅធ្វើសកម្មភាពជាបន្ត ប្រទេសមានច្បាប់ បើច្បាប់មានហើយសូមអនុវត្តច្បាប់ចៀសវាងការរិះគន់ពីសំណាក់អ្នកវិនិយោគដូចគ្នាប្រកបមុខរបរដូចគ្នា តែទង្វើធ្វើផ្ទុយគ្នា ឬក៏ត្រូវទុកឱ្យមានរិះគន់ជាហួរហែ? (វគ្គ២)..! រាជធានីភ្នំពេញ ខណ្ឌសែនសុខ :បើយោងតាមការអង្កេតផ្ទាល់របស់អង្គភាពសារព័ត៌មានរបស់យើងបន្ទាប់ពីពលរដ្ឋមួយចំនួនបានរាយការណ៍ស្ដីអំពីការធ្វើសកម្មភាពនាំចូលសាច់បង្កកមកពីប្រទេសជិតខាង ដើម្បីធ្វើការចែកចាយលើទីផ្សារនៅកម្ពុជា ដោយគ្រប់ៗគ្នាថាគឺជាករណីបំផ្លាញសុខភាពពលរដ្ឋ និងធ្វើឲ្យសាធារណៈជនទូទៅដាក់ជាចម្ងល់ឆ្ងល់មិនចេះអស់មិនចេះហើយអំពីទង្វើដែលជាការបំពានដោយមិនគោរពច្បាប់នៅក្នុងអាជីវកម្មនៃមុខរបររកស៊ីក៏ដូចជាដែលអាចគ្រោះថ្នាក់មហន្តរាយដល់សុខភាពជាសាធារណៈ។ ឃ្លាំងលេខ៤៨ គឺជាឃ្លាំងរបស់ជនជាតិចិនដែលគេតែងតែឲ្យរហស្សនាមថាលោកហុង ជាម្ចាស់ធ្វើអាជីវកម្មតាមរូបភាពបែបលាក់បំពួនដោយមិនមានលើកស្លាកអាជីវកម្មនៃមុខរបររកជាក់លាក់ណាមួយឲ្យពិតប្រាកដដែលនាំឲ្យចំណូលពន្ធរបស់រដ្ឋក៏ត្រូវបានបាត់បង់ រីឯសហគ្រឹត្យដទៃទៀតគឺមិនសប្បាយចិត្តដោយសារតែការឃុបឃិតគ្នាជាប្រព័ន្ធណាមួយនាំឲ្យសកម្មភាពទាំងអស់នេះបន្តធ្វើតាំងពីពេលកន្លងមករហូតដល់បច្ចុប្បន្នស្ទើរមិននឹកស្មានដល់ និងមិនគួរឲ្យជឿ។ លោក ញ៉ាត សាម៉េត ជាចៅសង្កាត់គោកឃ្លាង បានបញ្ជាក់ប្រាប់មកថាកាលពីថ្ងៃទី..ខែឆ្នាំ ២០២៥កន្លងមក មានរដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យមើលហើយ ហើយលោក ញ៉ាត…

អាជ្ញាធរមីនចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងអត្ថបទសារព័ត៌មានរបស់ Nikkei Asia ទាក់ទងនឹងការចោទប្រកាន់អំពីបញ្ហាមីននៅតំបន់ព្រំដែន Cambodia Responds to Recent Article in Nikkei Asia Regarding Border Landmine Allegations

អាជ្ញាធរមីនចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងអត្ថបទសារព័ត៌មានរបស់ Nikkei Asia ទាក់ទងនឹងការចោទប្រកាន់អំពីបញ្ហាមីននៅតំបន់ព្រំដែន Cambodia Responds to Recent Article in Nikkei Asia Regarding Border Landmine Allegations

កក្រើកពេញក្នុងទីតាំងមួយកន្លែង..! ទីតាំងល្បែងស៊ីសងបើកកណ្ដាលទីក្រុងអាចនឹងនាំឱ្យប៉ះពាល់សន្តិសុខនិងជីវភាពរស់នៅរបស់ពលរដ្ឋ សូមមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប..! (វគ្គ១).

កក្រើកពេញក្នុងទីតាំងមួយកន្លែង..! ទីតាំងល្បែងស៊ីសងបើកកណ្ដាលទីក្រុងអាចនឹងនាំឱ្យប៉ះពាល់សន្តិសុខនិងជីវភាពរស់នៅរបស់ពលរដ្ឋ សូមមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប..! (វគ្គ១). រាជធានីភ្នំពេញ÷យោងតាមប្រភពបានផ្ដល់មកថាមានល្បែងជាច្រើនប្រភេទដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងមបានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេងនៅក្នុងទីតាំងមួយ រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។ ប្រភពបានបញ្ជាក់បន្ថែមនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មកអង្គភាពអង្គភាពសារព័ត៌មានយើងដើម្បីជម្រាបដំណឹងគោរពជូនឯកឧត្តម  សុខ លូ អភិបាលនៃការអភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ពេជ្រ សារ៉ែន  អធិការនៃអធិការដ្ឋានក្រុងបាត់ដំបង សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យ និងបង្ក្រាបទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក…

ក្រសូងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥

ក្រសូងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥

សេចក្តីណែនាំស្តីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេជ្ជ:ប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន

សេចក្តីណែនាំស្តីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេជ្ជ:ប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន

ប្រជាពលរដ្ឋដែលជាប្រជាកសិករនៅស្រុកបន្ទាយមាសបានអាសអាងចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានធ្វើការឈូសឆាយដីដំណាំកសិផលរបស់ពួកគេទាំងពួកគេកំពុងប្រើប្រាស់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុប្លង់រឹងសម្រាប់ដើមដុះកសិផល!

ប្រជាពលរដ្ឋដែលជាប្រជាកសិករនៅស្រុកបន្ទាយមាសបានអាសអាងចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានធ្វើការឈូសឆាយដីដំណាំកសិផលរបស់ពួកគេទាំងពួកគេកំពុងប្រើប្រាស់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុប្លង់រឹងសម្រាប់ដើមដុះកសិផល! ខេត្តកំពត :យោងតាមការផ្ដល់ដំណឹងរបស់ប្រជាពលរដ្ឋ និងបទសម្ភាសន៍កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ មកថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានក្រុមហ៊ុនមួយដែលមានឈ្មោះថា(ក្រុមហ៊ុន ជីប ម៉ុង) ដែលមានការអភិវឌ្ឍន៍លើផលិតកម្មស៊ីម៉ង់ដ៏ធំប្រចាំនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញជួយអភិវឌ្ឍន៍ជាតិយ៉ាងច្រើនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយមកនេះ ក៏ប៉ុន្តែនៅទិដ្ឋភាពនោះក្នុងករណីដែលប្រជាពលរដ្ឋធ្វើការទាមទារដើម្បីឲ្យមានការដោះស្រាយជូនពួកគាត់ក៏ព្រោះតែពួកគាត់បានបញ្ជាក់ថាគាត់បានរងគ្រោះដោយសារក្រុមហ៊ុនធ្វើការ​បំពានយកគ្រឿងចក្រមកកាយក្រវ៉ាត់ព្រំលើដីសម្រាប់ដំណាំកសិផលមានដូចជាដំណាំស្រូវ ដំណាំពោត សណ្តែក ។ល។ដែលប្រជាពលរដ្ឋទាំងអស់ធ្វើការដាំដុះសម្រាប់ចិញ្ចឹមជីវិតចាំថ្ងៃ ហើយក៏ជាដីដែលមានប្លង់រឹងជីយូរឆ្នាំមកហើយ។ ប្រជាពលរដ្ឋមួយចំនួនបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនបានឈូសឆាយនេះគឺជាការបំពានច្បាប់ទាំងស្រុង ពួកគេមិនបានទទួលដំណឹងប្រាប់ជាមុនចេញពីអាជ្ញាធរថ្នាក់មូលដ្ឋានមានឃុំ និងស្រុកនោះទេ ហើយពួកគេមិននឹកស្មានដល់ថាក្រុមហ៊ុនហ៊ានធ្វើដូច្នេះនោះឡើយ។ ម្នាក់ៗឆ្ងល់អើយឆ្ងល់តើការគោរពច្បាប់នៅត្រង់ណាបើរបៀបនេះ? រីកឯអ្នកខ្លះទៀតក៏ហួសចិត្តដូចដោយគ្នាលាន់មាត់ថាសុខៗគេយកគ្រឿងចក្រមកឈូសឆាយគ្របដណ្ដប់ដី និងប៉ះពាល់លើដំណាំរបស់ពួកគេផងដែរ!…

ដីព្រៃកោងកាងជាប់ព្រែកត្រូវបានអ្នកមានលុយចាក់លុប សូមអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យមើលផងចុះ!

ដីព្រៃកោងកាងជាប់ព្រែកត្រូវបានអ្នកមានលុយចាក់លុប សូមអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យមើលផងចុះ! ខេត្តកំពតស្រុកទឹកឈូ :បើយោងតាមប្រភពបានផ្ដល់ដំណឹងស្ដីអំពីការចាក់ដីលើដីព្រៃកោងកាងនៃចំណីព្រែកទឹកប្រៃទឹកសាបជាប់ស្ពានក្បាលរមាស ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលធ្វើឲ្យសាធារណជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់បាននិយាយតៗគ្នាដោយមានការរិះគន់ស្ដីអំពីការបំពានយកដីព្រៃកោងខាងជាប់ព្រែកខាងលើនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលជាអ្នកមានលុយ។ ប្រភពនៅតែបញ្ជាក់បន្ថែមទៀតថា ក្នុងករណីនេះប្រសិនបើមានបុគ្គលគ្រប់គ្នាចេះតែធ្វើដូច្នេះបាន នោះសម្បត្តិធនធានរបស់រដ្ឋគឺនឹងអាចបាត់បង់អស់ហើយ និងនាំឱ្យមានផលប៉ះពាល់ដល់នីតិវិធីនៃច្បាប់ដែលបានចែងកំណត់ឲ្យមានការគោរពមានភាពស្មើគ្នា ហើយទន្ទឹមនឹងនេះដើម្បីជាការជ្រាបដំណឹងជូនមកដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលមូលដ្ឋាន រហូតដល់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបជាព័ត៌មានផងនោះ សាធារណជនទូទៅសូមឲ្យមានការផ្សព្វផ្សាយដំណឹងនេះជាសាធារណៈដើម្បីផ្ដល់ដំណឹងជាបន្ទាន់ផងដែរជុំវិញការទន្ទ្រានកាន់កាប់លើដីមួយកន្លែងនេះដែលត្រូវបានចាក់លុបលើព្រៃកោងកាងជាប់មាត់ព្រែកខាងលើ។ ប្រពន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងទៅលោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញករណីខាងលើនេះ? លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានជំរាបត្រឡប់មកវិញដោយខ្លីថាមានការអីដាក់តាមប្រព័ន្ធតេឡេក្រាមមកដើម្បីឲ្យលោកអភិបាលស្រុកជ្រាបដំណឹងនេះកាន់តែច្បាស់ នោះបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏ធ្វើការផ្ដល់ព័ត៌មានបញ្ជាក់តាមរយៈប្រព័ន្ធតេលេក្រាមរួចក៏បញ្ជូនរូបភាពជាភស្តុតាងដោយមានភ្ជាប់នៅទីតាំងស្ដែងពីGPS ដោយកំណត់ការកាលបរិច្ឆេតថ្ងៃទី…

ទីតាំងល្បែងស៊ីសងខុសច្បាប់! កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋាន ខណ្ឌមានជ័យ ហាក់មិនទាន់បានជ្រាបជាដំណឹង!! សូមលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ចាត់មន្ត្រីចុះអធិការកិច្ចផងទាន!!! ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ

ទីតាំងល្បែងស៊ីសងខុសច្បាប់! កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋាន ខណ្ឌមានជ័យ ហាក់មិនទាន់បានជ្រាបជាដំណឹង!! សូមលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ចាត់មន្ត្រីចុះអធិការកិច្ចផងទាន!!! ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ÷ យោងតាមប្រព័ត៌មាន ដែលបានផ្ដល់មកថា :ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតាខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណឹង!កំពុងតែបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេង មានក្មេងចាស់ប្រុសស្រី ដែលស្ថិតនៅ ក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ខាងក្រោយ ការ៉ាស់សាំងPTT) ។ បើយោងរតាមប្រភពបានបញ្ជាក់បន្ថែមទៀតថា: ទីតាំងកំពុងតែលួចលាក់បើកទទួលភ្ញៀវលេងយ៉ាងកគ្រឹកកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ!នោះអាចជារឿងមួយមានអ្វីមិនប្រក្រតី។ យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើង ទទួលបានពីទីតាំងដែលបានលួចលាក់លេងល្បែងស៊ីសង…