សូមធ្វើសេចក្តីរាយការណ៍គោរពជូនអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធអំពីបទល្មើសនេសាទនៅតែបន្តធ្វើសកម្មភាពគគ្រឹកគក្រេងដដែលជាដដែលមិនខ្វល់អំពីច្បាប់ខណះដែលមានមន្ត្រីកងកម្លាំងម្នាក់ជាអ្នកកាងពីក្រោយដោយភ្លេចអំពីច្បាប់ និងតួនាទីរបស់ខ្លួនដែលត្រូវបានហាមឃាត់! (វគ្គ១):
ខេត្តតាកែវ : យោងតាមប្រភពព័ត៌មានបានផ្ដល់មកដើម្បីជម្រាបជូនដល់អាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅក្នុងតំបន់សូមចាត់វិធានការជាបន្ទាន់បើពុំនោះទេ បទល្មើសនេសាទនៅក្នុងដែនទឹកស្ថិតនៅក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត អាចនឹងត្រូវវិនាសដោយសារមានការនេសាទខុសច្បាប់យ៉ាងអាណាធិបតេយ្យពីសំណាក់ក្រុមពួកអ្នកនេសាទល្មើសច្បាប់ ដោយរាប់ទាំងជនជាតិយួនឬវៀតណាមដែលកំពុងមានវត្តមានឆ្លងចូលដែនទឹកដីកម្ពុជា ហាក់ដូចជាគ្មានការគ្រប់គ្រងច្បាស់លាស់គឺមានន័យថាជាការបណ្ដែតបណ្ដោយឲ្យមានបទល្មើសកំពុងកើតមានឡើងនៅក្នុងតំបន់ទាំងអស់នោះ។
មតិមួយចំនួនទៀតក៏បានធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះដែនសមត្ថកិច្ចនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជំនាញជលផលខេត្ត ឬរដ្ឋបាលក្នុងតំបន់ ដែលបណ្ដែតបណ្ដោយឱ្យមានក្រុមពួកបនរព្រឹត្តល្មើសច្បាប់ទាំងអស់នោះកំពុងអនុវត្តមិនខ្លាចពីអ្វីដែលជាច្បាប់តម្រូវឱ្យគ្រប់ៗគ្នានាំគ្នាគោរព។
ហើយមតិមួយចំនួនទៀតក៏បានលើកឡើងទៀតផងដែរថាមានមន្ត្រីជាកងកម្លាំងម្នាក់(សុំមិនបញ្ចេញឈ្មោះ) ដែលជាអ្នកកាងពីក្រោយខ្នងនៃការបំផ្លិចបំផ្លាញមច្ឆាជីវៈចម្រុះក្នុងទឹកជាច្រើនឆ្នាំកន្លងមកនេះគឺដែលបានធ្វើព្យុះធ្វើភ្លៀងដោយមិនខ្វល់អំពីតួនាទីជាកងកម្លាំង ក៏ដូចជាប្រើខុសពីកាតព្វកិច្ចដែលកំពុងតែធ្វើការងារបច្ចុប្បន្ន។
ជាងនេះទៅទៀតការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួននោះក៏នៅតែបន្តថាការនាំគ្នាប្រព្រឹត្តដូច្នេះគឺច្បាស់ណាស់មិនយូរមិនឆាប់ទេច្បាស់ជានាំឲ្យក្តីវិនាសជីវៈចម្រុះមច្ឆាក្នុងទឹកទាំងប៉ុន្មានរលាយផុតពូជក្នុងតំបន់នោះ។
សូមរំលឹក និងបញ្ជាក់ឡើងវិញថាទឹកទន្លេដែលលាតសន្ធឹងក្នុងស្រុកកោះអណ្ដែត ស្រុកអង្គរបុរី និងស្រុកបុរីជលសារ នៅជាប់ព្រំដែនទឹក គឺជាកន្លែងដែលប្រមូលផ្ដុំហ្វូងមច្ឆានៃជីវៈចម្រុះក្នុងទឹកមកកូននៅក្នុងតំបន់ទាំងអស់នោះ ដែលជាសក្តានុពលសម្រាប់ចិញ្ចឹមជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរពិសេសប្រជាពលរដ្ឋដែលនៅក្នុងទីតាំងភូមិសាស្រ្តនោះបានកំពុងធ្វើការអាស្រ័យផលសម្រាប់ជីវភាពជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយក៏ជាកត្តាដែលជួយកាត់បន្ថយនូវភាពក្រីក្ររបស់ពលរដ្ឋទាំងអស់នោះផងដែរ។
ប្រជាពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិលដែលកំពុងតែតាមដានដោយយកចិត្តទុកដាក់អំពីការអភិវឌ្ឍន៍ម និងស្ថានការណ៍នៃស្ថេរភាពដឹកនាំរបស់ថ្នាក់តំបន់នីមួយៗ។
អង្គភាពសារព័ត៌មានរបស់យើងស្នើសុំចំពោះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ញុិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ សូមចាត់មន្ត្រីពាក់ព័ន្ធចុះអធិការកិច្ចដើម្បីទប់ស្កាត់ និងស្រាវជ្រាវអ្នកដែលពាក់ព័ន្ធក្នុងការនាំគ្នាបើកដៃឱ្យឈ្មួញដែលរកស៊ីមុខរបរអាជីវកម្មមួយចំនួនមានការជាប់ពាក់ព័ន្ធជាមួយនោងជនជាតិវៀតណាមដែលជាអ្នករកស៊ីនេសាទត្រីទាំងអស់នោះផងចុះ។
អង្គភាពសារព័ត៌មានរបស់យើងសូមជម្រាបដំណឹង និងស្នើសុំចំពោះរដ្ឋបាលខេត្តតាកែវ សូមចុះអាធិការកិច្ចចំពោះមន្ត្រីថ្នាក់ក្រោមដែលបានបើកដៃឲ្យអ្នកដែលពាក់ព័ន្ធនាំគ្នាប្រព្រឹត្តនូវការបំផ្លាញមច្ឆាដែលជាជីវៈចម្រុករបស់ប្រទេសជាតិកម្ពុជានៅក្នុងភូមិសាស្ត្រខាងលើនោះ ហើយធ្វើការស្រាវជ្រាវបុគ្គលដែលជាមន្ត្រីកងកម្លាំងម្នាក់ដែលនរណាក៏និយាយអំពីឈ្មោះនោះជារៀងរាល់ឆ្នាំផងដែរក្នុងការទប់ស្កាត់នៅរាល់អំពើពុករលួយជាប្រព័ន្ធផ្ដើមចេញពីក្រុមបក្សពួកទាំងអស់នោះដែលធ្វើឲ្យមានសាធារណៈជនទូទៅមានការរិះគន់យ៉ាងខ្លាំងក្លាចំពោះរដ្ឋបាលថ្នាក់ស្រុកខេត្តផងដែរ ខណៈដែលរដ្ឋបាលក្រោមការដឹកនាំរបស់ឯកឧត្តម វុី សំណាង ខិតខំព្យាយាមកសាងនៅការអភិវឌ្ឍន៍លើវិស័យជាច្រើន ក៏ប៉ុន្តែរឿងដាច់ដោយឡែកមួយនេះដែលអាចនាំឲ្យមានផលប៉ះពាល់ដល់កិច្ចការដឹកនាំរបស់ថ្នាក់ខេត្តជារឿងចាំបាច់បំផុត។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ និងបណ្ដាប្រភពពាក់ព័ន្ធទាំងអស់ដើម្បីជម្រាបដំណឹងបន្ថែមជុំវិញករណីនៃការទន្ទ្រានយកមច្ឆាឬត្រីដែលជាជីវៈចម្រុះនៅក្នុងទឹកស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត ស្រុកអង្គរបុរី និងស្រុកបុរីជលសារ ពីសំណាក់ក្រុមឈ្មួញដែលនាំគ្នាប្រព្រឹត្តនៅបទល្មើសខុសច្បាប់នោះសូមផ្ដល់ជាដំណឹងក្នុងការចូលរួមជម្រាបជូនដល់ថ្នាក់ដឹកនាំជាតិឲ្យបានជ្រាប និងមានវិធានការទប់ស្កាត់ផងដែរ សូមអរគុណ។


