កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធកំពុងប្រព្រឹត្តិឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែតុលា ឆ្នាំ២០២៥

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធកំពុងប្រព្រឹត្តិឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែតុលា ឆ្នាំ២០២៥ ។ នេះជាជំនួបមេដឹកនាំដ៏ធំបំផុតមួយ ដែលនឹងមានវត្តមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខរដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូងដែលទើបតែងតាំងថ្មីបង្ហាញខ្លួនជាលើកដំបូងលើឆាកអន្តរជាតិ ។

មេដឹកនាំមកពីប្រទេសកាណាដា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ។

រូបភាព ៖ The Star

Leave a Reply

Your email address will not be published. Required fields are marked *