លើកនេះនៅលើផ្លូវធំតែម្ដង.! នៅមានបន្តច្រើនកន្លែងទៀតលោកមេប៉ុស្តិ៍!ទីតាំងល្បែងស៊ីសងខុសច្បាប់ផ្លូវវេងស្រេង កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋានហាក់មិនទាន់បានជ្រាបជាដំណើរ!

លើកនេះនៅលើផ្លូវធំតែម្ដង.! នៅមានបន្តច្រើនកន្លែងទៀតលោកមេប៉ុស្តិ៍!ទីតាំងល្បែងស៊ីសងខុសច្បាប់ផ្លូវវេងស្រេង កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋានហាក់មិនទាន់បានជ្រាបជាដំណើរ!

រាជធានីភ្នំពេញ÷ យោងតាមប្រព័ត៌មានដែលបានផ្ដល់មកថាទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតាខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណើរ!កំពុងតែបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេងស្ថិតនៅក្នុងដីឡូតិ៍ខាងក្រោយការ៉ាសសាំង Kim Long ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ក្នុង សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ។

បើយោងរតាមប្រភពបានបញ្ជាក់បន្ថែមក្រៅពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២ឥ២៥ ទៀតថាទីតាំងកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង  រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញនោះអាចជារឿងមួយមានអ្វីមិនប្រក្រតី។

យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបានពីទីតាំងដែលបានលួចលាក់លេងល្បែងស៊ីសង សូមលោក មុន្នី រក្សា នាយប៉ុស្តិ៍នគរបាល(ស្តីទី) សង្កាត់ចោមចៅទី១ និងលោក ម៉ម វុទ្ធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ  សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។

យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សូមបញ្ជាក់បន្ថែមឡើងវិញថាជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ដែលមានទីតាំងភូមិសាស្ត្រខាងលើនេះគឺបានបង្កឲ្យមានផលប៉ះពាល់ដល់កិច្ចការងារដឹកនាំរបស់រាជរដ្ឋាភិបាល បង្កឱ្យមានអសន្តិសុខនៅក្នុងមូលដ្ឋានដែលជាដើមហេតុបណ្ដាលមកពីមានចោរលួចចោរឆក់ចោរប្លន់នេះទេ។ល។ជាដើម ហើយជាងនេះទៅទៀតបង្កមានអំពើហិង្សានៅក្នុងរង្វង់គ្រួសារនីមួយៗដែលអាចនឹងកើតឡើងជាយថាហេតុធម៌ថាបាន។

បើទោះជាយ៉ាងណាក៏ដោយសម្រាប់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា សូមលោក សក់ កាញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងលោក ម៉ម វុទ្ធី  នឹងចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព និងសុខមាលភាព។

ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕

ដោយ :ព្រះឥន្ទ្រ

oplus_0
oplus_0

Leave a Reply

Your email address will not be published. Required fields are marked *