នៅមិនទាន់អស់ទេ គឺនៅមានបីទីតាំងទៀតបងៗមន្ត្រីអើយ! ឃ្លាំងស្តុកឈើ៣កន្លែងសូមចុះអធិការកិច្ចបន្តទៀតដោយមិនត្រូវរំលង ខណៈដែលសាធារណជនកំពុងរង់ចាំមើល!

ខណ្ឌចំការមន រាជធានីភ្នំពេញ :ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី ប្រាកដណាស់បងប្អូននឹងចង់ដឹងចង់ឮខែមកហើយ ពេលនេះសូមទស្សនានិងសណ្ដាប់ដូចតទៅ:
បើយោងតាមរយៈប្រភពប្រជាពលរដ្ឋបានបង្ហើយប្រាប់មកអ្នកសារព័ត៌មានយើងដើម្បីជម្រាបដំណឹងជូនចំពោះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ពិសេសនាយខណ្ឌរាជធានីភ្នំពេញ នាយសង្កាត់ជលផលព្រៃឈើខណ្ឌចំការមនឱ្យបានជ្រាបផងដែរថាគឺមានទីតាំងធំៗបីកន្លែងដែលកំពុងតែចរាចរណ៍ឈើដោយសម្ងាត់ និងលួចលាក់បំផុតដើម្បីលក់នៅលើទីផ្សារជាហេតុនឹងអាចជាកត្តានាំឲ្យមានផលប៉ះពាល់ដល់ធនធានធម្មជាតិរបស់ខ្មែរដែលបច្ចុប្បន្នបានរក្សា និងការពារគ្រប់ទីកន្លែង។

បើយោងតាមប្រភពនៅបង្ហើបបន្តទៀតថា ម្ចាស់ទីតាំងមួយចំនួនជាជនជាតិវៀតណាម ហើយឈើទាំងនោះទៀតសោតបានចរាចរណ៍ចេញពីតាមបណ្ដាខេត្តមួយចំនួនដឹកតាមរថយន្តទំនើបៗ និងរថយន្តផ្សេងៗទៀតជាដើមដោយធ្វើការចូលស្តុកនៅក្នុងទីតាំងផ្នែកខាងក្រោយនៃផ្ទះនីមួយៗដែលមានដីឡូតិ៍ឬជាដីមានទីធ្លាធំៗជាដើម។

ជាក់ស្តែងនៅទីតាំងទី១ និងទី២ តាមបណ្តោយផ្លូវលេខ ១០៣ និងផ្លូវលេខ៩៧ សង្កាត់ផ្សារដើមផ្លូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានឃ្លាំងស្តុកឈើធំធំៗជាច្រើនដោយមិនមានការលើកស្លាកយីហោគឺបញ្ជាក់ថាជាប្រភេទអាជីវកម្ម ឬសិប្បកម្មដែលផ្ទុយពីច្បាប់នៃក្រសួងពាណិជ្ជកម្មបានកំណត់។

សម្រាប់អ្នកខ្លះក៏លាន់មាត់ថាពួកគេហួសចិត្តទៅនឹងការបំផ្លិចបំផ្លាញព្រៃឈើ ហើយពួកគេនិយាយទៀតថា(បើខ្មោចស្រុកមិនឱ្យដៃនោះខ្មោចព្រៃក៏មិនហ៊ានចូលដែរ)រីឯអ្នកកាប់ព្រៃឈើនោះក៏លែងមានផងដែរ។

ជុំវិញការលើកឡើងរបស់សាធារណជនទាំងអស់នោះហាក់ដូចជាចង់បញ្ជាក់ថា នៅក្នុងមូលដ្ឋានបែរជាអ្នករកស៊ីបទល្មើសព្រៃឈើទាំងអស់នោះហាក់ដូចជាមិនខ្លាចអាជ្ញាធរឬសមត្ថកិច្ចមន្ត្រីជំនាញណានោះទេ ក៏ព្រោះតែមិនដឹងមូលហេតុអ្វីដែរទៅន”?

សម្រាប់អ្នកបញ្ចេញយោបល់នៅតែមិនអស់មិនហើយ អ្នកខ្លះគេអាចសង្កេត និងសន្មតថាអាចនឹងមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសណាមួយជាប្រព័ន្ធទេដឹងបានជាមិនខ្លាចដូច្នោះ?

សូមជម្រាបផងដែរដោយសង្កត់ធ្ងន់ថាកាលពីម្សិលមិញនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានទីតាំងឃ្លាំងមួយកន្លែងដែលត្រូវបានកម្លាំងអាជ្ញាធរនៃសង្កាត់ជលផលខណ្ឌចំការមន និងមន្ត្រីជំនាញមួយចំនួនបានធ្វើការចុះទៅអធិការកិច្ចដល់ទីកន្លែងគឺជាកន្លែងស្តុកសម្រាប់ធ្វើសិប្បកម្មស្របច្បាប់ ស្ថិតនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឈានទៅដល់មានការកោតសរសើរចំពោះការចុះអធិការកិច្ចនៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ បើទោះបីកន្លែងខ្លះមានច្បាប់ និងកន្លែងខ្លះគ្មានច្បាប់យ៉ាងណាក៏ដោយក៏ត្រូវតែធ្វើវាគឺជាការបំពេញនូវកាតព្វកិច្ចដែលមិនអាចខ្វះបានជៀសវាងរាល់ទង្វើរបស់ឈ្មួញមួយចំនួនដែលរកស៊ីផ្ទុយពីច្បាប់ដែលបានកំណត់ខណៈអ្នកសារព័ត៌មានរបស់យើងក៏ធ្វើការទំនាក់ទងទៅនឹងលោក គៀង ល័ក្ស អភិបាលខណ្ឌចំការមនដើម្បីសុំឲ្យលោកជួយបញ្ជាក់ជុំវិញការចុះអធិការកិច្ចនៅទីតាំងខាងលើនោះ លោក គៀង ល័ក្ស បានជម្រាបមកយ៉ាងខ្លីថាលោកមិនបានដឹងអំពីដំណឹងនេះទេ ប្រហែលជាមន្ត្រីជំនាញធ្វើការជាមួយសង្កាត់ទេមើលទៅ។

តែទោះជាយ៉ាងណាក៏ដោយសាធារណៈជនបានជំរាបដំណឹងបន្ថែមទៀតថាក្នុងករណីប្រសិនបើអាជ្ញាធរឬសមត្ថកិច្ចមន្ត្រីជំនាញអនុវត្តទីតាំងមួយកន្លែងថាជាទីតាំងមានច្បាប់នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នោះថាជាទីតាំងមានច្បាប់ត្រឹមត្រូវក៏មែនពិត ហើយទីតាំងទាំងបីខាងលើនោះស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១០៣ និងផ្លូវលេខ ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលទីតាំងនៅមិនឆ្ងាយពីគ្នាផងដែរនោះ គឺសូមអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការចុះអធិការកិច្ចឱ្យខានតែបានផងដែរ។

យោងតាមប្រភពព័ត៌មានរបស់សាធារណជននូវដំណឹងខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងសូមធ្វើសេចក្តីជូនដំណឹងគោរពចំពោះនាយខណ្ឌរាជធានីភ្នំពេញ និងនាយសង្កាត់ខណ្ឌចំករមន ដើម្បីឲ្យលោកបានជ្រាបជាដំណឹងបន្ថែម ខណៈដែលអង្គភាពសារព័ត៌មានរបស់យើងមិនមានលេខទូរសព្ទដៃធ្វើការទំនាក់ទំនងនៅឡើងនោះទេ។

ដោយឡែកជុំវិញនឹងរឿងនេះផងដែរនោះសម្រាប់សាធារណជនក៏ដាក់ជាសំណួរដោយចោទសួរទាំងចម្ងល់ថា ទីតាំងផ្លូវ១០៣ និងផ្លូវលេខ៩៧ មានផ្ទះមួយចំនួនដែលប្រជាពលរដ្ឋបានផ្ដល់ជាដំណឹង និងកាន់តែធ្វើឲ្យមហាជនដាក់ការសង្ស័យថាជាកន្លែងអាជីវកម្មមិនមានភាពប្រក្រតី ក្នុងករណីប្រសិនបើក្នុងករណីដែលអាជីវកម្មគោរពតាមបទដ្ឋានច្បាប់ត្រឹមត្រូវគឺមានន័យថាអាជីវកម្មត្រូវមានការលើកស្លាកប៉ាដាជាប្រភេទអាជីវកម្ម ឬសិប្បកម្មឱ្យបានត្រឹមត្រូវ ចៀសវាងកុំឲ្យអ្នករកស៊ីដូចគ្នា ឬប្រហាក់ប្រហែលគ្នាមានការរិះគន់ដល់ច្បាប់ដែលបណ្តាលមកពីការអនុវត្តច្បាប់មន្ត្រីទំនាញឱ្យមានភាពស្មើស្មើគ្នាចំពោះមុខច្បាប់ និងរកស៊ីស្របច្បាប់ដោយមានការបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវផងដែរ។

ជាទស្សនៈរបស់មតិទូទៅមួយចំនួនទៀតក៏ធ្វើការយល់ឃើញថាចុះបើឈើសុទ្ធសឹងតែខ្នាតធំៗទាំងអស់នោះគឺជាឈើស្របច្បាប់ឬមិនស្របច្បាប់ក៏មែនពិត ក៏ប៉ុន្តែបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការទប់ស្កាត់នៅក្នុងការកាប់បំផ្លាញទន្ទ្រានព្រៃឈើខ្លាចវិនាសផុតពូជ បែជានៅមានឃ្លាំងស្តុកឈើជាលក្ខណៈសិប្បកម្ម ឬមិនមែនជាសិប្បកម្មក៏ដោយ គឺសុទ្ធសឹងតែជាការហាមឃាត់ទាំងអស់។

បើយោងតាមច្បាប់ដែលត្រូវបានកំណត់ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តម្រូវហើយឈ្មួញដែលទទួលសិទ្ធិកាន់កាប់នូវតំបន់ដែលត្រូវអភិវឌ្ឍន៍ ត្រូវការឈូសឆាយកាប់ដើមឈើដែលជាទីកន្លែងមិនបានផ្ដល់ផលប្រយោជន៍ នោះ ដោយជំនួសមកវិញនៅការបង្កើននៅភាពល្អប្រសើរសម្រាប់ប្រទេសជាតិកម្ពុជា។

ហើយប្រសិនបើក្នុងករណីដែលមានការកាប់ទន្ទ្រានព្រៃឈើបន្តទៅទៀតនោះ គឺជាអំពើល្មើស និងច្បាប់ដែលត្រូវបានចែង រួមទាំងអ្នកចូលរួមទាំងអស់នោះក៏ត្រូវទទួលនូវទោសទាន់ជាធរមាន ដោយពិន័យជាអន្តរកាលផងដែរ។

អង្គការសង្គមស៊ីវិល និងសាធារណៈជនទូទៅដែលជាប្រជាពលរដ្ឋខ្មែរ និងអ្នកស្រឡាញ់ធនធានធម្មជាតិ សម្បត្តិធម្មជាតិព្រៃឈើរបស់កម្ពុជាមានការព្រួយបារម្ភចំពោះព្រៃឈើទាំងអស់នោះខ្លាចក្រែងតែជាប្រភេទឈើដែលត្រូវបានច្បាប់ហាមឃាត់ ហើយប្រសិនបើក្នុងករណីដែលមានការឃុបឃិតគ្នាពីក្នុងតំបន់ណាមួយឈានមកដល់ការស្តុកក្នុងរាជធានីភ្នំពេញពិតមែននោះគឺសបញ្ជាក់ថាបទល្មើសព្រៃឈើនៅតែមាន ចំណែកឯអ្នកដែលឃុបឃិតគ្នាជាប្រព័ន្ធពីក្នុងព្រៃរហូតមកដល់ទីក្រុងនិងនៅតែបន្តធ្វើព្យុះធ្វើភ្លៀងជាដដែលៗ។
ទាក់ទងទៅនឹងការព្រួយបារម្ភទាំងអស់នោះផងដែរគឺធ្វើឲ្យមានការគោរពស្នើសុំចំពោះ :

១-គោរពស្នើសុំឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមមេត្តាជួយពង្រឹងលើការកាប់ទន្ទ្រានបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្តី និងតំបន់មួយចំនួនទៀតដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់ការរក្សា និងការពារដល់ព្រៃឈើកម្ពុជាគ្រប់ទីកន្លែង។

២-គោរពស្នើសុំឯកឧត្តម ឌីត ទីណា  រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ សូមឯកឧត្តមចាត់មន្ត្រីជំនាញរបស់ក្រសួងដើម្បីធ្វើការរឹតបន្តឹងជុំវិញការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមឲ្យមានប្រសិទ្ធភាពខ្ពស់ជៀសវាងក្នុងករណីនៃការដឹកជញ្ជូនពីព្រៃឈើតាមជនបទមកដល់រាជធានីភ្នំពេញផងដែរនោះ បែរជាមន្ត្រីជំនាញរបស់រាជធានីភ្នំពេញចុះធ្វើការឲ្យស៊ីជម្រៅថាជាទីកន្លែងមិនបំពេញករណីជាការកិច្ចច្បាប់នោះទេ ហើយបញ្ហាទាំងអស់នោះគួរត្រូវដោះស្រាយយ៉ាងណាដែរដើម្បីជៀសវាងកុំឲ្យសាធារណៈជនមានការរិះគន់ចំពោះកំសោយនៃការអនុវត្តច្បាប់របស់មន្ត្រីមួយចំនួននៅតាមតំបន់ណាមួយនោះ។

៣-សូមគោរពស្មើសុំចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឯកឧត្តមចាត់ឱ្យមន្ត្រីក្រមឱវាទថ្នាក់ជាតិដើម្បីជាការចូលរួមក្នុងការទប់ស្កាត់រាល់បទល្មើសដែលប្រជាពលរដ្ឋក្តី អ្នកសារព័ត៌មានក្តី បានរាយការណ៍ជូនជាដំណឹងបន្ថែមក្នុងករណីមានការចន្លោះប្រហោងណាមួយ។

៤-ស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមឯកឧត្តមចាត់មន្ត្រីនៅតាមមូលដ្ឋានជុំវិញនិងអាជីវកម្មមួយចំនួនដែលមិនបង្ហាញអំពីការលើកស្លាកយីហោឱ្យត្រូវតាមបទដ្ឋាននៃច្បាប់ដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួងឬមន្ទីពាក់ព័ន្ធ។

៥-គោរពស្នើសុំចំពោះលោក គៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន សូមលោកជ្រាបជាដំណឹងដោយការគោរព។

លើសពីនេះតទៅទៀតប្រសិនបើក្នុងករណីមានប្រភពផ្សេងៗដែលនឹងត្រូវផ្តល់មកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងបន្ថែម នោះអង្គភាពសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលនូវរាល់របាយការណ៍ឬរាយការណ៍មកអង្គភាពព័ត៌មានបន្ថែម ដើម្បីឱ្យសារព័ត៌មានធ្វើសេចក្តីរាយការណ៍ ផ្សព្វផ្សាយដំណឹងជូនចំពោះអាជ្ញាធរក៏ដូចជាមន្ត្រីសមត្ថកិច្ចជំនាញដែលបាន និងធ្វើការចុះអធិការកិច្ចស្រាវជ្រាវពិនិត្យយ៉ាងដិតដល់ចំពោះទីតាំង៣កន្លែងបន្ថែមទៀតដែលស្ថិតនៅក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយអ្វីដែលសំខាន់ផងដែរនោះក្នុងនាមយើងជាអ្នកសារព័ត៌មានដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ធ្វើការចេញផ្សាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងជាទិសដៅប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងក៏នៅតែធ្វើការចេញផ្សាយជាបន្តបន្ទាប់តទៅទៀតក្នុងករណីទទួលបាននូវព័ត៌មានថ្មីៗបន្ថែម សូមអរគុណ។

ដោយ :ព្រះឥន្ទ្រ

Leave a Reply

Your email address will not be published. Required fields are marked *