កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធកំពុងប្រព្រឹត្តិឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែតុលា ឆ្នាំ២០២៥ ។ នេះជាជំនួបមេដឹកនាំដ៏ធំបំផុតមួយ ដែលនឹងមានវត្តមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខរដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូងដែលទើបតែងតាំងថ្មីបង្ហាញខ្លួនជាលើកដំបូងលើឆាកអន្តរជាតិ ។ មេដឹកនាំមកពីប្រទេសកាណាដា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ។ រូបភាព ៖ The Star
Author: pptoday
សូមធ្វើសេចក្តីរាយការណ៍គោរពជូនអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធអំពីបទល្មើសនេសាទនៅតែបន្តធ្វើសកម្មភាពគគ្រឹកគក្រេងដដែលជាដដែលមិនខ្វល់អំពីច្បាប់ខណះដែលមានមន្ត្រីកងកម្លាំងម្នាក់ជាអ្នកកាងពីក្រោយដោយភ្លេចអំពីច្បាប់ និងតួនាទីរបស់ខ្លួនដែលត្រូវបានហាមឃាត់! (វគ្គ១):
សូមធ្វើសេចក្តីរាយការណ៍គោរពជូនអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធអំពីបទល្មើសនេសាទនៅតែបន្តធ្វើសកម្មភាពគគ្រឹកគក្រេងដដែលជាដដែលមិនខ្វល់អំពីច្បាប់ខណះដែលមានមន្ត្រីកងកម្លាំងម្នាក់ជាអ្នកកាងពីក្រោយដោយភ្លេចអំពីច្បាប់ និងតួនាទីរបស់ខ្លួនដែលត្រូវបានហាមឃាត់! (វគ្គ១): ខេត្តតាកែវ : យោងតាមប្រភពព័ត៌មានបានផ្ដល់មកដើម្បីជម្រាបជូនដល់អាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅក្នុងតំបន់សូមចាត់វិធានការជាបន្ទាន់បើពុំនោះទេ បទល្មើសនេសាទនៅក្នុងដែនទឹកស្ថិតនៅក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត អាចនឹងត្រូវវិនាសដោយសារមានការនេសាទខុសច្បាប់យ៉ាងអាណាធិបតេយ្យពីសំណាក់ក្រុមពួកអ្នកនេសាទល្មើសច្បាប់ ដោយរាប់ទាំងជនជាតិយួនឬវៀតណាមដែលកំពុងមានវត្តមានឆ្លងចូលដែនទឹកដីកម្ពុជា ហាក់ដូចជាគ្មានការគ្រប់គ្រងច្បាស់លាស់គឺមានន័យថាជាការបណ្ដែតបណ្ដោយឲ្យមានបទល្មើសកំពុងកើតមានឡើងនៅក្នុងតំបន់ទាំងអស់នោះ។ មតិមួយចំនួនទៀតក៏បានធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះដែនសមត្ថកិច្ចនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជំនាញជលផលខេត្ត ឬរដ្ឋបាលក្នុងតំបន់ ដែលបណ្ដែតបណ្ដោយឱ្យមានក្រុមពួកបនរព្រឹត្តល្មើសច្បាប់ទាំងអស់នោះកំពុងអនុវត្តមិនខ្លាចពីអ្វីដែលជាច្បាប់តម្រូវឱ្យគ្រប់ៗគ្នានាំគ្នាគោរព។ ហើយមតិមួយចំនួនទៀតក៏បានលើកឡើងទៀតផងដែរថាមានមន្ត្រីជាកងកម្លាំងម្នាក់(សុំមិនបញ្ចេញឈ្មោះ) ដែលជាអ្នកកាងពីក្រោយខ្នងនៃការបំផ្លិចបំផ្លាញមច្ឆាជីវៈចម្រុះក្នុងទឹកជាច្រើនឆ្នាំកន្លងមកនេះគឺដែលបានធ្វើព្យុះធ្វើភ្លៀងដោយមិនខ្វល់អំពីតួនាទីជាកងកម្លាំង ក៏ដូចជាប្រើខុសពីកាតព្វកិច្ចដែលកំពុងតែធ្វើការងារបច្ចុប្បន្ន។ ជាងនេះទៅទៀតការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួននោះក៏នៅតែបន្តថាការនាំគ្នាប្រព្រឹត្តដូច្នេះគឺច្បាស់ណាស់មិនយូរមិនឆាប់ទេច្បាស់ជានាំឲ្យក្តីវិនាសជីវៈចម្រុះមច្ឆាក្នុងទឹកទាំងប៉ុន្មានរលាយផុតពូជក្នុងតំបន់នោះ។ សូមរំលឹក និងបញ្ជាក់ឡើងវិញថាទឹកទន្លេដែលលាតសន្ធឹងក្នុងស្រុកកោះអណ្ដែត ស្រុកអង្គរបុរី និងស្រុកបុរីជលសារ នៅជាប់ព្រំដែនទឹក គឺជាកន្លែងដែលប្រមូលផ្ដុំហ្វូងមច្ឆានៃជីវៈចម្រុះក្នុងទឹកមកកូននៅក្នុងតំបន់ទាំងអស់នោះ ដែលជាសក្តានុពលសម្រាប់ចិញ្ចឹមជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរពិសេសប្រជាពលរដ្ឋដែលនៅក្នុងទីតាំងភូមិសាស្រ្តនោះបានកំពុងធ្វើការអាស្រ័យផលសម្រាប់ជីវភាពជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ…
ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណើរ!
ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណើរ! រាជធានីភ្នំពេញ÷ យោងតាមប្រព័ត៌មានដែលបានផ្ដល់មកថាទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតាខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានជ្រាបជាដំណើរ!កំពុងតែបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេងស្ថិតនៅក្នុង សង្កាត់និរោធ រាជធានីភ្នំពេញ។ បើយោងរតាមប្រភពបានបញ្ជាក់បន្ថែមទៀតថាទីតាំងកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញនោះអាចជារឿងមួយមានអ្វីមិនប្រក្រតី។ យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបាន ពីទីតាំងដែលបានលួចលាក់ប្រើប្រាស់សារធាតុញៀន សូមលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ លោកវីរសេនីយ៍ឯក ម៉ៅ សឿត អធិការនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។…
ពិតជាថ្លើមធំដុះរោមមែនហ៊ាននោះហ៊ាន ! ការចាក់ទន្ទ្រានយកច្រាំងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានអាចជាវាំងននខ្មៅបិទបាំងពីក្រោយខ្នងហើយមើលទៅ! អីយ៉ាលើកនេះអាចនឹងផ្អើលលេចឮដល់ព្រះឥន្ទហើយមើលទៅ(វគ្គ២) !
ពិតជាថ្លើមធំដុះរោមមែនហ៊ាននោះហ៊ាន ! ការចាក់ទន្ទ្រានយកច្រាំងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានអាចជាវាំងននខ្មៅបិទបាំងពីក្រោយខ្នងហើយមើលទៅ! អីយ៉ាលើកនេះអាចនឹងផ្អើលលេចឮដល់ព្រះឥន្ទហើយមើលទៅ(វគ្គ២)! រាជធានីភ្នំពេញ : ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី សកម្មភាពដ៏ខ្មៅកខ្វក់របស់ម្ចាស់ទីតាំងមួយកន្លែងដែលបានដែលធ្វើការទន្ទ្រាន ចាក់យកច្រាំងទន្លេបាសាក់មួយកន្លែងដែលស្ថិតនៅភូមិរកាលទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានផ្ទុះការរិះគន់យ៉ាងចាស់ដៃស្ទើរទូទាំងប្រទេសអំពីការរំលោភបំពានមួយនេះក៏ព្រោះតែនាំឲ្យបាត់បង់សោភ័ណភាពដងទន្លេបាសាក់ ការចុះខ្សោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃថ្នាក់មូលដ្ឋាន និងនាំឱ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋទូទៅដោយយល់ថាអ្នកមានលុយអ្នកមានអំណាចធ្វើអ្វីក៏បានចំណែកឯអ្នកក្ររហេងរហាមបើហ៊ានធ្វើដូច្នេះច្បាស់ជាត្រូវថ្មោងហើយមើលទៅ នេះហើយការអនុវត្តច្បាប់មិនស្មើភាពគ្នា។ តែទោះជាយ៉ាងណាក៏ដោយបើយើងក្រឡេកចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមនាចក្ខុវិស័យខ្ពស់សម្លឹងឆ្ពោះទៅមុខមានការអភិវឌ្ឍន៍ឈប់ឈរក៏ព្រោះតែចង់ឱ្យមានការរីកចម្រើនឥតគណនាផងដែរ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធសំណង់ជាដើមធ្វើការសាងសង់ទៅគ្រប់ទីកន្លែងហើយក៏ត្រូវមានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេស និងពិភពលោកផងដែរ។ ជាក់ស្ដែងភាពរីកចម្រើនក្នុងរាជធានីភ្នំពេញទាំង១៤ខណ្ឌគឺប្រទាក់ក្រឡានិងគ្នាចំពោះការអភិវឌ្ឍស្ទើរគ្រប់វិស័យ ក្រោមកិច្ចការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលថ្នាក់ជាតិ។ ការបង្កើនសមត្ថភាពដ៏ប៉ិនប្រសប់យ៉ាងនេះជាកត្តាធ្វើឲ្យមានការកោតសរសើរចំពោះការដឹកនាំរបស់លោកជាអភិបាលរាជធានីភ្នំពេញ។ ក៏ប៉ុន្តែបើទោះបីជាភាពល្អឥតខ្ចោះមែនពិតក៏អាចជាការខ្វះចន្លោះប្រហោង ឬក៏មានអ្វីមិនប្រក្រតីលើករណីមួយនេះមើលទៅគឺករណីនេះថា (ម្ចាស់ទីតាំងដែលតែងតែរកវិធីសាស្រ្តកលល្បិចដោយធ្វើការទន្ទ្រានយកច្រាំងទន្លេជាដាច់ខាតឱ្យខានតែបានបើទោះបីជាមានការធ្វើកំណត់ហេតុម្ដង ពីរដង ជាបីដងរួចទៅហើយក៏ដោយ។…
សាធារណជនលាន់មាត់ថាទីតាំងផលិតបារីនៅក្រុងដូនកែវ ខេត្តតាកែវ គួរតែត្រូវបើកឲ្យឆ្ងាយពីទីប្រជុំជនដែលពលរដ្ឋរស់នៅប្រសើរជាង ចៀសវាងផលប៉ះពាល់លើបរិយាកាសមិនល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ!
សាធារណជនលាន់មាត់ថាទីតាំងផលិតបារីនៅក្រុងដូនកែវ ខេត្តតាកែវ គួរតែត្រូវបើកឲ្យឆ្ងាយពីទីប្រជុំជនដែលពលរដ្ឋរស់នៅប្រសើរជាង ចៀសវាងផលប៉ះពាល់លើបរិយាកាសមិនល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ! ខេត្តតាកែវ : ទីតាំងផលិតបារីមួយកន្លែងរបស់ជនជាតិចិនស្ថិតនៅក្នុងភូមិព្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលសាធារណជនទូទៅមានការភ្ញាក់ផ្អើលដោយលាន់មាត់តៗគ្នាថារោងចក្រនេះមិនគួរបើកនៅទីនេះទេ គួរតែត្រូវបើកនៅទីតាំងឆ្ងាយពីទីក្រុងគឺជារឿងប្រសើរបំផុត។ ប្រជាពលរដ្ឋមួយចំនួន(សុំមិនបញ្ចេញឈ្មោះ)បានលើកឡើងបាននិយាយប្រាប់មកភ្នាក់ងារនៃអង្គភាពសារព័ត៌មានយើងថា ពួកគេមិនពេញចិត្តនៅក្នុងទីតាំងខាងលើនោះសោះ គួរតែត្រូវយកទីកន្លែងណាមួយឆ្ងាយពីពលរដ្ឋរស់នៅក៏ព្រោះតែប្រជាពលរដ្ឋរស់នៅក្នុងបរិវេណក្នុងខេត្តតាកែវមានច្រើន រាប់ទាំង ពលរដ្ឋដែលជាអាជីវករ ពលរដ្ឋដែលជាព្រះសង្ឃ ពលរដ្ឋដែលជាមន្ត្រីរាជការ ពលរដ្ឋដែលជាសិស្សានុសិស្ស និស្សិត ឬសាស្ត្រាចារ្យ ។ល។ ជាដើមដែលត្រូវការនៅដោយទទួលបានបរិយាកាសបរិសុទ្ធ ក្លិនល្អ បរិស្ថានល្អ និងអ្វីៗដែលប្រសើរសម្រាប់ជីវិតរស់នៅរបស់ពួកគេ។ សម្រាប់ពលរដ្ឋទាំងអស់នោះក៏បានលើកទឹកចិត្ត និងមានការកោតសរសើរចំពោះ ឯកឧត្តម…
