ពលរដ្ឋបានរអ៊ូរទាំចំពោះរថយន្តដឹកដីរបស់ក្រុមហ៊ុនមួយបានធ្វើសារាចរណ៍ទៅហើយនិងមកនៅលើផ្លូវ 7NG បណ្ដាលឱ្យប៉ះពាល់សុខមាលភាពការរស់នៅពលរដ្ឋ!
ក្រុងអរីយក្សត្រ ខេត្តកណ្តាល :
បើយោងតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកថា មានរថយន្តជាច្រើនគ្រឿងដែលបានធ្វើដំណើរបើកបរទៅហើយនិងមកលើផ្លូវ 7NG ស្ថិតនៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល បានបង្កឲ្យមានផលប៉ះពាល់លើបរិស្ថាននៃការរស់នៅរបស់ពួកគេ។
ប្រភពបានបញ្ជាក់បន្ថែមទៀតថា រថយន្តមួយចំនួនក៏គ្រប រីឯរថយន្តមួយចំនួនទៀតមិនមានការគ្របនោះឡើយចំណែកឯដីនៅក្នុងរថយន្តក៏ធ្លាក់ពីរថយន្តមកលើផ្លូវថ្នល់មួយចំនួនហើយបើនិយាយអំពីដីដែលហុយមកលើផ្ទះសម្បែងប្រជាពលរដ្ឋ ទាំងការលក់ដូរ ទាំងការរស់នៅរបស់គ្រួសារនីមួយៗរួមទាំងសិស្សសាលាជាកូនៗនៅក្នុងនោះផងដែរក៏ពិបាកនឹងទទួលយកបានក្នុងសកម្មភាពនៃការដឹកជញ្ជូនរបស់រថយន្តទាំងអស់នោះនៅតាមបណ្ដោយផ្លូវនេះ។
តែទោះជាយ៉ាងណាក៏ដោយការបង្ហាញអារម្មណ៍ទាំងអស់នោះវាបានឆ្លុះបញ្ចាំងមួយផ្នែកនៅក្នុងសកម្មភាពនៃមុខរបររបស់ក្រុមឈ្មួញមួយចំនួនដែលគិតតែផលប្រយោជន៍របស់ខ្លួនដោយមិនបានគិតអំពីបរិស្ថានដែលនៅជុំវិញ និងផលប៉ះពាល់ណានោះទេ។
ចំណែកឯព្រាត់ខ្លះមួយចំនួនក៏សូមស្នើសុំដល់លោក ចាន់ តារាអភិបាលក្រុងអរីក្សត្រ ជួយមានវិធានការចំពោះរថយន្តទាំងអស់នេះ និងបើអាចសូមធ្វើការបញ្ជៀសនូវរាល់ចរាចរណ៍ដឹកដីដែលបានបើកនៅលើផ្លូវខាងលើនេះផងចុះ។
យ៉ាងណាក៏ដោយពលរដ្ឋនៅតែមានជំនឿជឿជាក់លើវិធានការរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលសូមឯកឧត្តមទទួលជ្រាបអំពីដំណឹងនេះដោយការគោរពពីពលរដ្ឋសូមចាត់មន្ត្រីដើម្បីពិនិត្យទីតាំងនោះផងទាន។
អង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលនូវប្រភពព័ត៌មានបន្ថែមគ្រប់បណ្ដាភពទាំងអស់ដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់ សូមអរគុណ ..!


